Jump to content

គ្រុឌ

ពីវិគីភីឌា
ទួនសុចនាគខ្មែរទឹកដោះម្តាយថ្លៃឈ្នះមួយរយភាគរយ គ្រុឌ
បដិមា គ្រុឌ សិល្បៈខ្មែរកោះកេរ្ដិ៍.

គ្រុឌ (អង់គ្លេស: Garuda​ , ហិណ្ឌី: गरुड़ , ទមិឡ: கருடன், புராணம் ) គឺ ទេវតានៃព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា ព្រះវេទ គ្រុឌជាសត្វដែលដំណាលក្នុងទេវកថាឥណ្ឌា. សត្វនេះជាសត្វមានមហិទ្ធិប្ញទ្ធិដូចក្នុងដំណាលរឿងកាកីជាដើម សត្វនេះមានរូបរាងជាមនុស្សក្បាលជាឥន្ទ្រី ដៃជើងជាក្រញាំសត្វស្លាប មានស្លាបហើយស៉ីនាគ និងពស់ជាអាហារ។ គ្រុឌក្លាយមកពីពាក្យបាលី និងសំស្រឹ្តតជាឈ្មោះសត្វបក្សីមាននៅក្នុងរឿងបុរាណ និងជាយានជំនិះរបស់ព្រះវិស្ណុគូសត្រូវនិងសត្វនាគ[]។ បើតាមលោក ហ្ស៊ង់ បូសយេ និយាយថានៅក្នុងសិល្បៈខ្មែរ បើសិនជាចម្លាក់សត្វទាំងនេះមានលក្ខណៈនិមិត្តរូបសំខាន់គឺត្រូវបានគេឆ្លាក់រចនាច្រើនដូចជាតោ និងនាគជាដើម។ ចំណែកគ្រុឌមកពីប្រាសាទធំគឺមានចលនារស់រវើក ម្យ៉ាងវិញទៀតមានការតុបតែងលម្អយ៉ាងលម្អិតនៃស្លាប និងគ្រឿងអង្ការផ្សេងៗ ដែលព័ន្ធដងខ្លួននិងដៃ[]។ នៅប្រាសាទធំខាងក្រោយសត្វនាគក្បាលប្រាំពីរ ចម្លាក់សត្វគ្រុឌត្រដាងស្លាបវែង លេចឡើងជាលើកដំបូងក្នុងសិល្បៈខ្មែរ[]។ ចម្លាក់គ្រុឌបានបង្ហាញក្រោមទិដ្ឋភាពពីរយ៉ាងគឺជាសត្វរំពាតំណាងឱ្យព្រះអាទិត្យ ពីព្រោះគ្រុឌក្លាយជាយានជំនិះព្រះវិស្ណុតំណាងព្រះអាទិត្យ និងសម្លាប់សត្វនាគដែលត្រូវជាបងប្អូនឪពុកជាមួយគ្នាម្តាយទទៃពីគ្នា[]

កំណត់

[កែប្រែ]
  1. ការផ្សាយពុទ្ធសាសនាបណ្ឌិតឆ្នាំ១៩៦៨ វចនានុក្រមខ្មែរ
  2. និស្សិត ប្រាក់ សុវណ្ណរ៉ា ឆ្នាំ២០០៨ ដែនដីនៃព្រះមហាក្សត្រជ័យវរ្ម័នទី៤ (៩២១-៩៤៤) ទំព័រទី១៣៦
  3. Lawrence Palmer Briggs,1974, The Ancient Khmer Empire,p.121
  4. និស្សិត អ៊ា ដារិទ្ធ ឆ្នាំ១៩៩៤ តួនាទីនៃចម្លាក់សត្វនាគនៅក្នុងសិល្បៈខ្មែរ នៅសម័យអង្គរ ទំព័រទី៧

មើលផងដែរ

[កែប្រែ]