Jump to content

ចន្ទាមិនលុទី១

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ចន្ទាមិនលុ)
ចន្ទាមិនលុ
စန္ဒာမင်းလှ
ព្រះអគ្គមហេសីនៃហង្សាវត្តី
Tenureខែមេសា ១៣៣០ – ១៣៤៨
អង្គមុនមិនស្គាល់
អង្គក្រោយចន្ទាមិនលុទី២
ព្រះអគ្គមហេសីនៃហង្សាវត្តី
Tenureខែកញ្ញា ១៣២៣ – ខែមេសា ១៣៣០
អង្គមុនម្នាងទេពី
អង្គក្រោយមិនស្គាល់
ប្រសូតរ. ទសវត្ស១៣០០
សុគត១៣៦៣
រាជពន្ធភាពចៅជេន (1323–30)
ចៅឯ (១៣៣០)
ពញាឯល៏ (១៣៣០–៤៨)
រាជបច្ឆាញាតិពញាឧ[]
ព្រះនាម
នីនអានប៉ូ နှင်းအံပို[]
បិតាឃុនល
សាសនាពុទ្ធសាសនាថេរវាទ

ចន្ទាមិនលុទី១ (ភូមា: စန္ဒာမင်းလှ, បញ្ចេញសំឡេង [sàɴdà mɪ́ɴ l̥a̰]; បានសុគត រ. ឆ្នាំ១៣៦៣) ជាព្រះមហាក្សត្រីនៃក្សត្របីព្រះអង្គរបស់នគរហង្សាវត្តី ហើយក៏ជាអ្នកមានឥទ្ធិពលពិតនៅពីក្រោយព្រះរាជបល្លង្ក។ ឃាតកម្មរបស់ព្រះនាងទៅលើព្រះស្វាមីទីពីររបស់ទ្រង់ ព្រះបាទចៅឯ ដែលជាព្រះនត្តានៃក្សត្រសុខោទ័យបានបណ្ដាលឱ្យមានការលុកលុយពីសុខោទ័យ។ ព្រះស្វាមីទីបីរបស់ទ្រង់ ព្រះពញាឯល៏ ដែលព្រះនាងទ្រង់បានលើកឱ្យឡើងសោយរាជ្យ បានបង្ក្រាបការលុកលុយបាន ដែលនាំឱ្យនគរនេះទទួលបានឯករាជ្យពេញលេញពីសុខោទ័យ។[]

ព្រះរាជជីវភាពដំបូង

[កែប្រែ]

ដូចទៅនឹង គ្រួសាររាជវង្សហង្សាវត្តីទាំងអស់ ព្រះនាងចន្ទាមិនលុមានដើមកំណើតជាឝាន និង មន។ ព្រះនាងជាបុត្រីនៃព្រះបាទឃុនល ហើយក៏ជាព្រភាគិនេយ្យានៃព្រះបាទហ្វារ្យូ ស្ថាបនិកនៃរាជវង្សនេះ។ ព្រះនាមកំណើតរបស់ព្រះនាងគឺ នីនអានប៉ូ (နှင်းအံပို; ការបញ្ចេញសំឡេងភូមា: [n̥ɪ́ɴ ʔàɴ pò])។ ព្រះនាងធ្លាប់បានរៀបអភិសេលើកដំបូងនឹងព្រះភាតាជីដូនមួយរបស់ទ្រង់ ចៅជេន ដែលព្រះមាតារបស់ព្រះអង្គគឺព្រះនាង នីអ៊ូយ៉ាញ ហើយព្រះបិតារបស់ព្រះនាង ឃុនល គឺជាព្រះរៀមនិងព្រះអនុជនឹងគ្នា។ ព្រះរាជអភិសេកនេះពិតជាលំបាកណាស់សំរាប់ទ្រង់ ខណៈពេលនោះព្រះបិតាចៅជេន មិនពល បានធ្វើគត់ព្រះបិតាព្រះនាងដែលជាក្សត្រពេញច្បាប់នៅឆ្នាំ ១៣១១។ (មិនពល និង នីអ៊ូយ៉ាញ បានលើកបុត្រាច្បងរបស់ខ្លួនចៅអ បុត្រាបន្ទាប់ចៅជេន អោយឡើងសោយរាជ្យជាបន្តបន្ទាប់)។[]

អំណាចវាំង

[កែប្រែ]

ចៅអសោយទិវង្គតនៅឆ្នាំ១៣២៣ អមនិងការឡើងសោយរាជ្យស្ដេចថ្មី ចន្ទាមិនលុ បានក្លាយជាព្រះអគ្គមហេសី។ ក្រោយពីចៅជេនសោយទិវង្គតនៅឆ្នាំ១៣៣០ ព្រះនាងបានលេចមុខលេចមាត់ជាអ្នកជ្រោមជ្រែងស្ដេច។ កាលណោះ អតីតមន្ត្រីវាំង ជេនបុនបានដណ្ដើមរាជ្យបល្លង្ក ព្រះនាងក៏បានដឹកមុខក្នុងរាជ្យប្រហារក្នុងរាជវាំង ហើយបានលើកចៅឯ ត្រូវជាព្រះភាគិនេយ្យរបស់ចៅជេន និងព្រះនត្តានៃព្រះមហាក្សត្រសុខោទ័យអោយឡើងសោយរាជ្យបល្លង្ក។ ថ្វីត្បិតព្រះនាងជាព្រះមាតុច្ឆារបស់ក្សត្រក្មេងក៏ដោយ ក៏ព្រះនាងនៅតែលើកព្រះអង្គឯងជាម្ចាស់ក្សត្រីធំដដែល។ គ្រានោះចៅឯបានចំណាយពេលច្រើនជាមួយពួកព្រះស្នំក្រមការ ព្រះនាងក៏បានបំពុលចៅឯទៅ។ ទ្រង់ក៏បានចុចយក ព្រះភាតាបិតាតែមួយរបស់ទ្រង់ ពញាឯល៏ឱ្យឡើងសោយរាជ្យ ហើយក៏តាំងខ្លួនទ្រង់ជាព្រះអគ្គមហេសីដដែល។

ការធ្វើឃាតចៅឯដោយព្រះនាងបានធ្វើឱ្យព្រះរាជានៅសុខោទ័យទ្រង់ពិរោធក្រោធយ៉ាងខ្លាំងព្រោះចៅឯទ្រង់ជាព្រះនត្តារបស់ទ្រង់។ កងទ័ពសុខោទ័យបានចូលមកឈ្លានពាន ផ្ទុយទៅវិញត្រូវបានគេបង្ក្រាប។ ចាប់តាំងពីពេលនោះមក ហង្សាវត្តីក៏បានបោះបង់ចោលឋានៈរបស់ខ្លួនជាសាមន្តរាជ្យដែលមានតែនាមរបស់សុខោទ័យចោលទៅ។ []

ព្រះនាងគឺជាក្សត្រីនៃហង្សាវត្តីអស់រយៈកាល ២៥ ឆ្នាំ ចាប់ពី១៣២៣ ដល់ ១៣៤៨។ ព្រះនាងបានសោយទិវង្គត រ. ឆ្នាំ១៣៦៣ គឺជាពេលដែលមានការបះបោរនៅមុំហ៍កំពុងចាប់ផ្ដើមដែរ។[]

ឯកសារយោង

[កែប្រែ]
  1. Pan Hla 2005: 43
  2. Pan Hla 2005: 42
  3. ៣,០ ៣,១ ៣,២ Phayre 1967: 66–67
  4. Pan Hla 2005: 59

គន្ថនិទ្ទេសន៍

[កែប្រែ]
  • Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2005 រ.រ.). Yangon. 
  • Lt. Gen. Sir Arthur P. Phayre (1883). History of Burma (1967 រ.រ.). London: Susil Gupta. pp. 66–67. 
ចន្ទាមិនលុទី១
ប្រសូត/កើត: រ. ទសវត្ស១៣០០ សុគត/ស្លាប់: រ. ១៣៦៣
ព្រះរាជគោរម្យងារ
មុនដោយ
មិនស្គាល់
សម្ដេចព្រះអគ្គមហេសីហង្សាវត្តី
១៣៣០–១៣៤៨
តដោយ
ចន្ទាមិនលុទី២
មុនដោយ
ម្នាងទេពី
សម្ដេចព្រះអគ្គមហេសីហង្សាវត្តី
១៣២៣–១៣៣០
តដោយ
មិនស្គាល់