ជ័យវរ្ម័នទី៣
ជ័យវរ្ម័នទី៣ | ||||
Cambogia, visnu da phnom bok, stile di bakheng, 890-910 ca. | ||||
រជ្ជកាល | ៨៣៥-៨៧៧ (ចក្រភពខ្មែរ) | |||
គ្រងរាជ | ៨៣៥ | |||
ព្រះនាមពេញ | ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ
ព្រះស្រីជ័យវរ្ម័នទេវៈ | |||
មរណៈនាម | ព្រះបាទវិស្ណុលោក កម្រៈតេង ជ័យកុដ្តរាជ | |||
ក្សត្រមុន | ជ័យវរ្ម័នទី២ | |||
រាជបន្ត | ឥន្ទ្រវរ្ម័នទី១ | |||
សន្តិវង្ស | កៅណ្ឌិន្យ (អំបូរខ្មែរជ្វា) | |||
ប្រសូត្រ | ៨១២ | |||
ចូលទីវង្គត់ | ៨៧៧ (ជន្មាយុ ៦៥) | |||
ជំនឿសាសនា | ហិណ្ឌូសាសនា លទ្ធិ ព្រះវិស្ណុ និយម និង
ព្រះសិវៈនិយម |
ជ័យវរ្ម័នទី៣ (អង់គ្លេស: Jeyvaraman III) (សំស្ក្រឹត: Jayavarman III) (ប្រ.ស|គ.ស ៨១២-៨៧៧) រជ្ជកាលគ្រងរាជ (គ.ស ៨៣៥-៨៧៧) មិនមានកំណត់ត្រារៀបអភិសេក និង មិនមានកំណត់ត្រាអំពីបុត្រស្នងរាជ្យឡើយ ។ ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេង វ្រះកម្រតេង អញ ឝ្រីជយវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ព្រះស្រីជ័យវរ្ម័នទេវៈ" ដែលមានរាជធានីឈ្មោះ "ហៈរិហៈរាល័យ" (Kh-pronoun: Hariharealay) & (Foreingners text: Hariharālaya) នៅតំបន់រលួស ខេត្តសៀមរាប ។ [១] ក្នងឆ្នាំ ៨៥០ នៃគ.ស ព្រះបាទ ជ័យវរ្ម័នទី៣ " ទ្រង់បានយាងទៅបោះព្រះពន្លាជ័យ នៅព្រៃមួយត្រង់ភ្នំបាខែង ហើយទ្រង់ទាក់បានដំរីមួយនិងបានចងទុកនៅជិតជំរុំរបស់ព្រះអង្គ ប៉ុន្តែដំរីនោះក៏ដោះខ្លួនបាន ហើយរត់ចូលព្រៃបាត់ ព្រះអង្គក៏ធ្វើពិធីបន់ស្រន់មួយដើម្បីរកឃើញដំរីនោះវិញ ហើយព្រះអង្គក៏រកដំរីនោះឃើញវិញ ។ [២] ក្នងឆ្នាំ ៨៥៧ នៃគ.ស ព្រះបាទ ជ័យវរ្ម័នទី៣ ដែលមានចំនូលចិត្តខាងប្រមាញ់សត្វព្រៃ និង ទាក់សត្វដំរី នៅតំបន់និរតីត្រង់ភ្នំបាខែង ទ្រង់បានបញ្ជារឱ្យនាយមុឺនសេនា ឆ្ការព្រៃដើម្បីសាងប្រាសាទមួយដើម្បីឧទ្ទិសថ្វាយ ព្រះនរាយ៍ ឬ ព្រះវិស្ណុ ដែលសព្វថ្ងៃហៅថា "ប្រាសាទគោកចក" ដែល្ថិតនៅ សង្កាត់គោកចក" ក្រុងសៀមរាប ។ [៣] ព្រះបាទ ជ័យវរ្ម័នទី៣ បានសោយទីវង្គត់នៅឆ្នាំ៨៧៧ នៃគ.ស ដោយគេសន្មត់ថាអាចស្លាប់ដោយសារការទាក់ដំរី ត្រូវដំរីចុះព្រេងជាន់ស្លាប់ ដោយព្រះអង្គទទួលមរណៈនាមថា "ព្រះបាទវិស្ណុលោក កម្រៈតេង ជ័យកុដ្តរាជ" ។ [៤] [៥]
ស្ថាបត្យកម្មដែលទ្រង់បានកសាង[កែប្រែ]
- ប្រាសាទគោកចក (K.521)
- ប្រាសាទគោកពោធិ៍ (857 AD) ដែល ឧទ្ទិសថ្វាយចំពោះទេព "ហៈរិ" ព្រះវិស្ណុ ដែលជាទេពបញ្ចូលគ្នាជាមួយនិង ព្រះសិវៈ បានជាឈ្មោះ "ហៈរិហៈរៈ" (Harihara) [៦]
- ប្រាសាទគោកស្វាយ
- ប្រាសាទត្រពាំងផុង
មើលផងដែរ[កែប្រែ]
តំណភ្ជាប់ រជ្ជកាលគ្រងរាជ[កែប្រែ]
ជ័យវរ្ម័នទី៣ (គ.ស ៨១២-៨៧៧)
| ||
មុនដោយ ជ័យវរ្ម័នទី២ |
ចក្រភពខ្មែរ ៨៣៥–៨៧៧ |
តដោយ ឥន្ទ្រវរ្ម័នទី១ |
ឯកសារយោង[កែប្រែ]
- ↑ Charles Higham (2004) The Civilization of Angko, Publisher: University of California Press p.192 ISBN: 0520242181
- ↑ Cambodia. Authority for the Protection and Management of Angkor and the Region of Siem Reap, Friends of Khmer Culture, (2000) Udaya, Issue 1, Publisher: Department of Culture and Monuments, Authority for the Protection and Management of the Region of Angkor/Siem Reap, Original from the University of Michigan.
- ↑ Āṃng Jūlān (1998) Qaṅgar (qatīt - paccuppann - qanākat), Publisher: Rāja Raṭṭhābhipāl Kambujā, Original from the University of Michigan p.290
- ↑ Bijan Raj Chatterjee (1964) Indian Cultural Influence in Cambodia, Publisher: University of Calcutta, Original from the University of Michigan p.288
- ↑ Masayuki Nagashima (2002) The Lost Heritage: The Reality of Artifact Smuggling in Southeast Asia Publisher: Post Books, Original from the University of Michigan p.190 ISBN: 9742280223
- ↑ Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304