ឥន្ទ្រវរ្ម័នទី១
ឥន្ទ្រវរ្ម័នទី១ | ||||
![]() | ||||
Le Bakong est le temple-montagne d'Etat du Roi Indravarman 1er (877-889). | ||||
រជ្ជកាល | ៨៧៧-៨៨៩ (ចក្រភពខ្មែរ) | |||
គ្រងរាជ | ៨៧៧ [១] | |||
ព្រះនាមពេញ | ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ
ស្រិន្ទ្រវរ្ម័នទេវៈ | |||
មរណៈនាម | ព្រះបាទឥសីស្វារៈលោក | |||
ក្សត្រមុន | ជ័យវរ្ម័នទី៣ | |||
រាជបន្ត | យសោវរ្ម័នទី១ | |||
សន្តិវង្ស | កៅណ្ឌិន្យ (អំបូរខ្មែរជ្វា) | |||
ប្រសូត្រ | មិនមានកំណត់ត្រា | |||
ចូលទីវង្គត់ | ៨៩០ (ជន្មាយុ)
មិនមានកំណត់ត្រា | |||
ជំនឿសាសនា | ហិណ្ឌូសាសនា លទ្ធិ ព្រះវិស្ណុ និយម
ព្រះសិវៈនិយម និង ឥសីនិយម |
ឥន្ទ្រវរ្ម័នទី១ (អង់គ្លេស: Indravaraman I) (សំស្ក្រឹត: Indravarman I) (ប្រ.ស|គ.ស 000-៨៩០) រជ្ជកាលគ្រងរាជ (គ.ស ៨៧៧-៨៨៩) ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា "ធូលីវ្រះបាទ ធូលិជេងវ្រះកម្រតេង អញឝ្រិន្ទ្រវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ស្រិន្ទ្រវរ្ម័នទេវៈ" ដែលមានរាជធានីឈ្មោះ "ហៈរិហៈរាល័យ" (Kh-pronoun: Hariharealay) &(Foreingners text: Hariharālaya) នៅតំបន់រលួស ខេត្តសៀមរាប ។ [២] ព្រះបាទ ឥន្ទ្រវរ្ម័នទី១ ត្រូវជាបងប្អូនជីដូនមួយនិងព្រះបាទ ជ័យវរ្ម័នទី៣ ផងដែរ ជាចុងក្រោយនៃ ស.វទី៩ ដែលទ្រង់បានប្រគល់រាជសម្បត្តិរបស់ទ្រង់ទៅកូនរបស់ខ្លួនព្រះនាម "យសោវរ្ម័នទី១" ក្នុងឆ្នាំ ៨៨៩ នៃគ.ស ហើយជាពេលដែលកូនរបស់ទ្រង់បានស្ថាបនាទីក្រុងអង្គរធំឡើង នៃឬសគល់ ក្នុងការបង្កើតចក្រភពអង្គរនាដើម ស.វទី១០ ដែលជាសម័យកាលដ៏មានឥទ្ធិពលមួយរបស់ជាតិសាសន៍ខ្មែរ នាភូមិភាគអាសុីគ្នេយ៍នេះ ។ [៣]
កំណត់ត្រាសិលាចរឹក[កែប្រែ]
នេះបើយោងតាមកំណត់ត្រាសិលាចរឹក ប្រាសាទព្រះគោ (K.713) ត្រូវនិង "ស.ក" (Saka.801) បានឧទ្ទិសប៉មរបស់ប្រាសាទនេះនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ៨៨០ នៃគ.សករាជ ឧទ្ទិសដល់បុព្វបុរស ចំនួន3អង្គ ដែលជាញាតិវង្សរបស់ព្រះអង្គ ដែលបានយាងសោយព្រះទីវង្គត់កន្លងទៅ ដែលប្រាង្គកណ្ដាលរបស់ប្រាសាទ ឧទ្ទិសជូនចំពោះ ព្រះបាទ ជ័យវរ្ម័នទី២ និង មហេសីរបស់ទ្រង់ ព្រះនាម "ធរណីន្ទ្រទេវី" សិលាចរឹក (K.320a) ចំណែកប្រាង្គប្រាសាទខាងជើង ឧទ្ទិសជូនចំពោះ ព្រះបាទ រុទ្រវរ្ម័ន និង មហេសីរបស់ទ្រង់ ព្រះនាម រាជេន្ទ្រទេវី ក្នុងសិលាចរឹក (K.318a) និងប្រាង្គប្រាសាទខាងត្បូង ឧទ្ទិសជូន បិតារបស់ទ្រង់ព្រះនាម "ព្រឹទ្ធិវរ្ម័ន" និង មាតារបស់ទ្រង់ ព្រះនាម "ព្រឹទ្វិទេវី" ក្នុងសិលាចរឹក (K.315a) & (K.713b) ។ [៤] [៥]
ស្ថាបត្យកម្មដែលទ្រង់បានកសាង[កែប្រែ]
- ប្រាសាទព្រះគោ (879 A.D)
- ប្រាសាទបាគង (881 A.D)
- បារាយណ៍ឥន្ទ្រតៈដាក ឬ ហៅថា បារាយណ៍ខាងត្បូង ។
មើលផងដែរ[កែប្រែ]
តំណភ្ជាប់ រជ្ជកាលគ្រងរាជ[កែប្រែ]
ឥន្ទ្រវរ្ម័នទី១ (គ.ស ០០០-៨៩០)
| ||
មុនដោយ ជ័យវរ្ម័នទី៣ |
ចក្រភពខ្មែរ ៨៧៧–៨៨៩ |
តដោយ យសោវរ្ម័នទី១ |
ឯកសារយោង[កែប្រែ]
- ↑ Ramesh Chandra Majumdar (1944) Hindu Colonies in the Far East, Publisher: General printers & publishers limited, Original from the University of Michigan p.242
- ↑ Gurcharn Singh Sandhu (2000) A Military History of Ancient India, Publisher: Vision Books, Original from the University of Michigan p.540 ISBN: 8170943752
- ↑ Deane H. Dickason (1937) Wondrous Angkor, Publisher: Kelly & Walsh, Original from the University of Michigan p.147
- ↑ Claudius Madrolle (1989) To Angkor, Publisher: Hachette, Original from the University of Michigan p.90
- ↑ Michael S. Falser (2006) The Pre-Angkorian Temple of Preah Ko: A Sourcebook of the History, Construction and Ornamentation of the Preah Ko Style, Publisher: White Lotus Press, Original from the University of Michigan p.187 ISBN: 9744800852