Jump to content

តោង៑ងូក្សេត្រ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី តោង៑ងូខេត្ត)

តោង៑ងូក្សេត្រ

တောင်ငူခေတ်
១៥១០–១៥៩៩
តោង៑ងូក្សេត្រនៅពេលលាតសន្ធឹងធំបំផុត (១៥៨០)
តោង៑ងូក្សេត្រនៅពេលលាតសន្ធឹងធំបំផុត (១៥៨០)
ស្ថានភាព{{#if: | |
ធានីតោង៑ងូ (១៥១០–៣៩)
ពគោ (បាហ្គោ) (១៥៣៩–៩៩)
ភាសាទូទៅ ផ្លូវការ
ភូមា
សាសនា
ផ្លូវការ
ពុទ្ធសាសនាថេរវាទ
រដ្ឋាភិបាលរាជាធិបតេយ្យ
▪ ១៥១០–៣០
មង៑ះក្រៃញ៉ិ
▪ ១៥៣០–៥០
តបង៑រ្វេថីះ
▪ ១៥៥០–៨១
ភុរង្ម៑នោង៑
▪ ១៥៨១–៩៩
នន្ទភុរង៑
នីតិបញ្ញត្តិល្វត៑តៅ
ប្រវត្តិសាស្រ្ត 
▪ រាជវង្សតោង៑ងូបានបង្កើត
១៤៨៥
▪ ឯករាជ្យពីអង៑ះវ
១៦​ តុលា ១៥១០
▪ ការងើបឡើង
១៥៣៤–៤៩
▪ វិត្ថាកម្ម
១៥៥០–៦៥
▪ ការការពារ
១៥៦៨–៧៦
▪ ឱនភាព
១៥៨៤–៩៩
▪ ការធ្លាក់នៃពគោ
១៩ ធ្នូ ១៥៩៩
ក្រឡាផ្ទៃ
១៥៨០១៥៥០០០០ គ.ម (៦០០០០០ ម៉ាយ ក.)
ប្រជាជន
▪ ១៥៨០
6000000
រូបិយវត្ថុគង៑ជាក្យប៑ និង ក្យប៑ប្រាក់
Preceded by
Succeeded by
អង៑ះវក្សេត្រ
នគរហង្សាវតី
រដ្ឋឝាន
លាននា
ស្យាម
លានជាង
មណិបុរ
សម័យញោង៑រម៑ះមង៑ះ
ស្យាម
លានជាង
មណិបុរ
ឥឡូវជាផ្នែកនៃ

តោង៑ងូក្សេត្រទីមួយ រឺ តោង៑ងូក្សេត្រ (អានថា:[តោង'ងូក្សេត រឺ​ ក្សេតត្រៈ], ភូមា: တောင်ငူ ခေတ်, [tàʊɴŋù kʰɪʔ] អានថា: [តោនងូឃិ]; ក៏ត្រូវបានគេស្គាល់ថាជា រាជវង្សតោង៑ងូទីមួយ ចក្រភពភូមាទីពីរ រឺ ជាធម្មតាហៅថា តោង៑ងូក្សេត្រ ) គឺជាមហាអំណាចនៅពីលើគេនៅអាស៊ីអាគ្នេយ៍ដីគោកក្នុងពាក់កណ្ដាលទីពីរនៃសតវត្សទី១៦។ នៅពេលចក្រភពនេះឡើងដល់កំពូល តោង៑ងូ "បានលាតសន្ធឹងអំណាចអធិរាជភាពរបស់ខ្លួនចាប់ពីមណិបុរទៅទល់នឹងព្រំប្រទល់ដែនកម្ពុជាធិបតី ហើយឥទ្ធិពលនេះបានលាតសន្ធឹងចាប់ពីព្រំសីមានៃរក្ខៈដល់អ្យិនណាន" និង "ក៏ប្រហែលជាចក្រភពដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍ផងដែរនៅក្នុងពេលនោះ។"[] រាជវង្សនេះ ជារាជវង្សដែល "ចេះក្ដោបក្ដាប់ឱកាស និង ជោគជ័យបំផុតខាងវិស័យយោធា" ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសភូមា ហើយវាក៏ជារាជវង្សដែលមាន "អាយុកាលដ៏ខ្លីផងដែរ។"[]

ចក្រភពនេះធំឡើងចេញពីក្សត្រប្រទេសតោង៑ងូ ដែលនៅជារដ្ឋចំណុះតូចមួយនៃអង៑ះវមកដល់ឆ្នាំ១៥១០។ ជារដ្ឋគ្មានច្រកសមុទ្រចេញចូលដ៏តូចមួយបានចាប់ផ្ដើមងើបផុសឡើងនៅទសវត្សឆ្នាំ១៥៣០ ក្នុងរាជ្យព្រះបាទតបង៑រ្វេថីះ បានបន្តដំណើរបង្កើតនូវអង្គនយោបាយដ៏ធំបំផុតមួយក្នុងប្រទេសមីយ៉ាន់ម៉ា តពីចក្រភពបុកាំកាលពីកៀកនឹងឆ្នាំ១៥៥០។ អ្នកស្នងរាជ្យដែលមានឈ្មោះល្បីរន្ទឺជាងព្រះអង្គទៅទៀតនោះគឺ ភុរង្ម៑នោង៑ដែលក្រោយមកបានពង្រីកចក្រភពនេះឱ្យកាន់តែរីកធំឡើង ដោយការសញ្ជ័យបានអាស៊ីអាគ្នេយ៍ដីគោកបានមួយភាគធំនៅហៀបនឹងឆ្នាំ១៥៦៥។ ព្រះអង្គបានចំណាយពេលមួយទសវត្សដើម្បីរក្សាឱ្យចក្រភពនេះមានស្ថេរភាព ដោយការបង្ក្រាបការបះបោរជាច្រើន នៅស្យាម លានជាង និងបណ្ដាមឿងឝាននៅចុងភាគខាងជើង។ ចាប់ពីឆ្នាំ១៥៧៦ រៀងមក ព្រះអង្គបានប្រកាសមណ្ឌលនៃឥទ្ធិពលដ៏ធំមួយនៅលើទឹកដីខាងលិច ដែលមានបណ្ដារដ្ឋឆ្លងទៅមណិបុរ រក្ខៈ និង សិង្ហលៈ។ ចក្រភពនេះ បានប្រកាន់រួមនូវចំណងមេត្រីភាពរដ្ឋចៅហ្វាយនាយនិងកូនចៅជាច្រើន ប៉ុន្តែវាក៏បានរងនូវឱនភាពយ៉ាងឆាប់រហ័សបន្ទាប់ពីការចូលទិវង្គតរបស់ព្រះអង្គក្នុងឆ្នាំ១៥៨១។ អ្នកស្នងរាជ្យបន្តពីព្រះអង្គ គឺនន្ទភុរង៑ ជាក្សត្រមួយអង្គមិនដែលទទួលបានការគាំទ្រពេញមុខពេញមាត់ពីពួកសាមន្តរាជណាមួយឡើយ ហើយទ្រង់ក៏ជាក្សត្រដែលត្រូវទទួលខុសត្រូវចំពោះការប្រឈមមុខនឹងការលិចលង់អន្តរាយរបស់ចក្រភពនេះផងដែរ ក្នុងរយៈពេល ១៨ ឆ្នាំក្រោយមកទៀត។

តោង៑ងូក្សេត្រធ្វើឱ្យគេសំគាល់មើលឃើញនូវអវសាននៃសម័យកាលនគរតូចៗនៅអាស៊ីអាគ្នេយ៍ដីគោក។ ទោះបីយ៉ាងណា ចក្រភពដ៏មានវិសាលភាពធំល្វឹងល្វើយនេះមិនបានប្រកបដោយចិរភាពឡើយ កងទ័ពដែលជាជន្ទល់ក្នុងការធ្វើឱ្យចក្រភពនេះងើបឡើងវិញក៏លែងមាន។ រដ្ឋស្នងធំៗពីរ គឺភូមារបស់តោង៑ងូស្ដារ និង អយុធ្យារបស់ស្យាមបានបន្តត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកភាគខាងលិច និងភាគកណ្ដាល រៀងៗខ្លួនរហូតដល់ពាក់កណ្ដាលសតវត្សទី១៨។

អ្នកសាវតារ

[កែប្រែ]

នាមនៃសម័យ

[កែប្រែ]

អង្គនយោបាយនេះត្រូវបានគេស្គាល់តាមរយៈឈ្មោះមួយចំនួន។ បច្ចេកសព្ទដែលមានលក្ខណៈសកលជាងគេ ប្រើដោយពួកអ្នកប្រាជ្ញអន្តរជាតិភាគច្រើនគឺ "រាជវង្សតោង៑ងូទីមួយ"[] "តោង៑ងូក្សេត្រទីមួយ" [][] និង/រឺ "ចក្រភពភូមាទីពីរ"។[][] ក្នុងប្រវត្តិលេខន៍ភូមាបុរាណ យ៉ាងណាមិញ សម័យនេះត្រូវបានគេស្គាល់ថាជា "សម័យតោង៑ងូ-ហង្សាវតីក្សេត្រ" (တောင်ငူ–ဟံသာဝတီ ခေတ်) រឺ ជាធម្មតាថា "សម័យតោង៑ងូក្សេត្រ" (တောင်ငူ ခေတ်)។[កំណត់ ១]

លើសពីនោះទៀត ក្នុងការប្រើប្រាស់ជាលក្ខណៈអន្តរជាតិ បច្ចេកសព្ទ រាជវង្ស/ចក្រភពតោង៑ងូ គ្របលើទាំង "រាជវង្ស/ចក្រភពតោង៑ងូទីមួយ" និង "រាជវង្ស/ចក្រភពតោង៑ងូស្ដារ"។[][] ប្រវត្តិលេខន៍ភូមាបុរាណរំគាយសេចក្ដីថា សម័យរាជវង្ស/ចក្រភពតោង៑ងូស្ដារជាសម័យដោយឡែកពីគ្នាដែលគេហៅថា សម័យញោង៑រម៑ះមង៑ះក្សេត្រ (ညောင်ရမ်း ခေတ်)។[]

ប្រវត្តិ

[កែប្រែ]

ក្សត្របុរៈតោង៑ងូ

[កែប្រែ]
នឹងជាគំនូរអំពីតោង៑ងូបុរាណនៅសម័យក្រោយមកទេ តែទោះបីយ៉ាងណាក៏តោង៑ងូសតវត្សទី១៤ មិនមានអ្វីខុសប្លែកគ្នាខ្លាំងអ្វីប៉ុន្មានដែរពីរូបនេះ។

កំណត់ត្រារដ្ឋបាលក្នុងតំបន់នេះដែលគេស្គាល់ដំបូងបង្អស់ចុះកាលកំណត់នៅចុងសម័យបុកាំ។ នៅឆ្នាំ១១៩១ ព្រះបាទចញ៑សូទី២ (រជ.១១៧៤-១២១១) បានតែងតាំងអនន្តសូរិយៈ ជាចៅហ្វាយស្រុកខែត្រកម៑ះបាះម្រង៑។ នៅឆ្នាំ១២៧៩ ចៅទួតនៃអនន្តសូរិយៈ សវន៑ក្រៃ និង សវន៑ងយ៑ បានបង្កើតកជាភូមិលំនៅថ្មីដែលមានមនុស្ស ៣៧០ គ្រួ ដែលស្ថិតនៅចំងាយប្រហែល ៤០ គម. ហួសទៅខាងត្បូង។[១០] វាត្រូវបានដាក់ឈ្មោះថាតោង៑ងូ (တောင်ငူ "ខ្នែងភ្នំ") ពីព្រោះតែទីតាំងរបស់វានៅក្បែរជួរភ្នំក្នុងជ្រលងទន្លេចច៑តោង៑ះដ៏ចង្អៀតនៅចន្លោះជួរភ្នំពគោ និងជួរភ្នំឝានខាងត្បូង។[១១]

ជ្រលងចង្អៀតនេះស្ថិតនៅមាត់ច្រកខាងត្បូងនៃភូមិភាគស្ងួតហែងដែលមិនងាយចូលមកដល់បើគេចូលតាមពីភូមាកណ្ដាល រឺ ភូមាលើ ច្រកចូលល្អបំផុតមកកាន់តំបន់នេះគឺចូលពីខាងត្បូង កាត់តាមទន្លេចច៑តោង៑ះ។ ទីតាំងពិបាកចូលមកដល់របស់តំបន់នេះ ក៏បានរំលេចឡើងនូវប្រវត្តិសាស្ត្រដើមដំបូងជាច្រើនរបស់តំបន់នេះផងដែរ។ ក្នុងសតវត្សទី១៤ តំណាំងលំនៅក្នុងតំបន់នេះបានធ្វើឱ្យវាក្លាយជាទីក្រុងក្សត្របុរីនៅតាមជាយដែនមួយ ដែលនៅតែជាទីកន្លែងគ្មានច្បាប់ទំលាប់។ ការបះបោរក្នុងឆ្នាំ១៣១៧-១៨ ជាលើកទីមួយរបស់តោង៑ងូ ត្រូវបានគេបង្ក្រាបបាន ក៏ប៉ុន្តែស្ដេចធំមានតែនាមរបស់វា នៅឯបង៑ះយមិនសូវមានអំណាចលើតំបន់នេះឡើយ។ ពួកដណ្ដើមអំណាចគ្នា បានដណ្ដើមអំណាចគ្នាម្ដងហើយម្ដងទៀតដោយការធ្វើឃាតចៅហ្វាយខែត្រ នៅឆ្នាំ១៣២៥ ១៣៤៤ និង ១៣៤៧ តែគ្មានការអើពើណាមួយពីបង៑ះយទាល់តែសោះ។ [កំណត់ ២] ក្នុងឆ្នាំ១៣៥៨ តោង៑ងូទាំងមូលក៏បានបះបោរទៀត។[១២] នគរបន្តពីបង៑ះយ គឺ អង៑ះវបានយកតោង៑ងូបញ្ចូលមកជាទឹកដីខ្លួនវិញនៅឆ្នាំ១៣៦៧ ប៉ុន្តែការធ្វើឃាតចៅហ្វាយខែត្រនៅតែមានបន្ត: ១៣៧៥ ១៣៧៦ និង ១៣៨៣ ដែលពេលនោះក៏មានការបើកដៃពីអង៑ះវផងដែរ។ មានតែក្នុងឆ្នាំ១៣៩៩ ប៉ុណ្ណោះទេ ដែលអាចឱ្យអង៑ះវមានការត្រួតត្រាក្ដោបក្ដាប់កាន់តែណែននៅទីនោះ។[១៣]

នៅពេលក្រោយមក តោង៑ងូ រួមជាមួយនិង ប្រន៑ បានទទួលរងនូវរលកនៃពួកទេសន្តរប្រវេសន៍និយាយភាសាភូមា ដែលត្រូវបានរុញច្រានចេញពីភូមាលើដោយការវាយលុករបស់ជនជាតិឝានឥតស្រាកស្រាន្តក្នុងពាក់កណ្ដាលទីពីរនៃសតវត្សទី១៤ ហើយសាមន្តរដ្ឋខាងត្បូងទាំងពីរ ក៏បានបំផុសឱ្យមានជាមជ្ឈមណ្ឌលនៃសកម្មភាពសេដ្ឋកិច្ចថ្មីៗជាច្រើន ក៏ដូចជាមជ្ឈមណ្ឌលវប្បធម៌ភូមា (ពមា) ផងដែរ។[១៤] ការលូតលាស់របស់តោង៑ងូបានបន្តរៀងរហូតមក ជាពិសេសក្រោយពីសង្គ្រាមសែសិបឆ្នាំ (១៣៨៥-១៤២៤) ដែលវាបានធ្វើឱ្យអង៑ះវកាន់តែចុះទន់ខ្សោយជាដំណំ។ ចាប់តាំងពីឆ្នាំ១៤២៥ មក អង៑ះវជាញឹកញយប្រឈមនឹងការបះបោរជាច្រើន នៅពេលណាដែលមានស្ដេចថ្មីបានឡើងសោយរាជ្យ អញ្ជឹងហើយទ្រង់ក៏ដករាជបញ្ជាមកវិញ រាល់ដងដោយសារតែមានសង្គ្រាម។ “ពួកមេដឹកនាំប្រកបដោយមហិច្ឆិតាមិនចេះស្កប់ស្កល់” នៃតោង៑ងូ បានសាកល្បងអំណាចឆន្ទៈរបស់អង៑ះវដដែលជាដដែល តាមរយៈការបង្កជាអំពើឃាតកម្ម (ក្នុងឆ្នាំ១៤៤០ ១៤៥១ និង ១៤៥៩) [១៥] និងការបះបោរជាច្រើនលើកច្រើនសា (នៅឆ្នាំ១៤២៦-៤០ ១៤៥១-៥៩ និង ១៤៦៨-៧០) ដែលក្នុងពេលនោះក៏មានជំនួយជួយពីខាងពគោទៀតផង។[១៤][១៦]

ការចាប់ផ្ដើមរាជវង្សតោង៑ងូ

[កែប្រែ]

ក្នុងឆ្នាំ១៤៧០ ព្រះបាទសីហសូរនៃអង៑ះវ (រជ.១៤៦៨-៨០) បានតែងតាំងចញ៑សូក្យៅថង៑ ជាមេទ័ពបង្ក្រាបការបះបោរតោង៑ងូចុងក្រោយបង្អស់ ហើយក៏ជាមេទ័ពអនុរាជនៃខែត្រដ៏របឹងរឹងរូសមួយនេះដែរ។ ជាព្រះវង្សនៃរាជវង្សអង៑ះវមួយអង្គផងនោះ ចញ៑សូក្យៅថង៑នៅតែមានភាពស្មោះស្ម័គ្រចំពោះក្សត្រស្នងរាជ្យបន្តពីព្រះបាទសីហសូរ គឺព្រះបាទមង៑ះខោង៑ទី២ (រជ.១៤៨០-១៥០១) ដែលទ្រង់ត្រូវបានស្វាគមដោយរលកនៃការបះបោររបស់ព្រះចៅនៃរមញ៑ះសង៑ះ (១៤៨០), ព្រះចៅនៃចលេង៑ះ (១៤៨១) និង ព្រះចៅនៃប្រន៑ (១៤៨២) ។ ចញ៑សូក្យៅថង៑ បានសុគតក្នុងការប្រយុទ្ធគ្នានៅឯរមញ៑ះសង៑ះក្នុងឆ្នាំ១៤៨១ និង ត្រូវបានស្នងតំណែងបន្តដោយបុត្ររបស់ទ្រង់គឺ ព្រះមង៑ះចញ៑សូ[១៧]

ក្នុងឆ្នាំ១៤៨៥ មង៑ះចញ៑សូបានក្លាយជាអ្នកគ្រប់គ្រងទីដប់មួយនៃតោង៑ងូ ហើយត្រូវបានគេលបលួចធ្វើគតក្នុងពេលកំពុងកាន់តំណែង។ ឃាតករគ្មានអ្នកណាឆ្ងាយក្រៅពីព្រះភាគិនេយ្យោរបស់ទ្រង់ឡើយ គឺ ព្រះមង៑ះក្រៃញិុ (រជ.១៥១០-៣០)។ វាមុខជានឹងមានការបះបោរផ្សេងមួយទៀតមិនខានទេ វាលែងតែព្រះអង្គញ៉ិបានចុះចូលនឹងព្រះបាទមង៑ះខោង៑ដោយការផ្ដល់នូវការទំនុកបម្រុងរបស់ទ្រង់យ៉ាងពេញព្រះហស្ថដល់ស្ដេចដែលត្រៀមនឹងចេញច្បាំងមួយអង្គនេះ។ [១៨] ព្រះអង្គញ៉ិបានបង្ហាញឱ្យយើងឃើញថាព្រះអង្គពិតជាមេដឹកនាំដ៏មានសមត្ថភាពមួយអង្គមែន។ ព្រះអង្គបាននាំយកមកនូវច្បាប់បញ្ញត្តិ និងរបៀបរបបរៀបរយមកកាន់តំបន់នេះ អ្វីដែលបានពោលនេះបានទាក់ទាញជនភៀសសឹកជាច្រើនមកពីប៉ែកផ្សេងៗនៃភូមាកណ្ដាល និង ភូមាលើ។ ដោយប្រើប្រាស់កំលាំងពលកម្មមនុស្សហូរចូលមកស្រាប់នេះហើយ ព្រះអង្គក៏បានផ្គត់ផ្គង់កំលាំងពលកម្មមនុស្សអស់ទាំងនោះដល់គំរោងផែនការកាប់ឆ្ការរានដី និង ប្រព័ន្ធបញ្ចេញបញ្ចូលទឹកជាច្រើនបន្តបន្ទាប់ដើម្បីសម្រួលដល់វិស័យកសិកម្មឱ្យបានសមរម្យសម្រាប់ជ្រលងទន្លេចច៑តោង៑ះមួយនេះ។[១៤]

មកទល់នឹងទសវត្សឆ្នាំ១៤៩០ តោង៑ងូបានរីកចម្រើនជឿនលឿន ហើយព្រះអង្គញ៉ិរឹតតែមានទំនុកព្រះទ័យចាប់ផ្ដើមសាកល្បងនូវអំណាចរបស់ទ្រង់ថាតើវាមានដល់កំរិតណាដែរ។ ព្រះអង្គបានសាងសង់ “ព្រះរាជវាំង” ថ្មីមួយឡើង ឱ្យសមនឹងការតាំងខ្លួនជាស្ដេចរបស់ទ្រង់ក្នុងឆ្នាំ១៤៩១។[១៩] តមកទ្រង់ ដោយគ្មានការអនុញ្ញាតពីនគរអង៑ះវ ទ្រង់ក៏បានធ្វើការវាយឆ្មក់ចូលទៅកាន់ទឹកដីហង្សាវតី ស្របពេលដែលនគរភាគខាងត្បូងមួយនេះមានវិបត្តិរាជបល្លង្ក។ វាគឺជាគ្រោះមហន្តរាយទៅវិញទេ: តោង៑ងូស្ទើរតែរលាយបាត់បង់ទៅហើយដោយសារតែមានការវាយបកមកវិញនៅឆ្នាំ១៤៩៥-៩៦ ដោយព្រះបាទពញារាមទី២ (រជ.១៤៩២-១៥២៦)។ នៅឯអង៑ះវ វិញ ព្រះបាទមង៑ះខោង៑មិនខ្វល់ពីការប្រព្រឹត្តល្មើសហួសទីរបស់ព្រះអង្គញ៉ិឡើយ ចំពោះព្រះអង្គត្រូវការតែជំនួយឧបត្ថម្ភរបស់ព្រះអង្គញ៉ិប្រឆាំងទល់នឹងរមញ៑ះសង៑ះតែប៉ុណ្ណោះ។[២០]

ការបែកចេញពីអង៑ះវ

[កែប្រែ]
ផែនទីនយោបាយនៃប្រទេសភូមាក្នុងឆ្នាំ១៥៣០

ការបែកបាក់ដែលចៀសមិនផុតរបស់តោង៑ងូជាមួយអង៑ះវបានមកដល់យ៉ាងឆាប់រហ័ស បន្ទាប់ពីការសោយទិវង្គតនៃព្រះបាទមង៑ះខោង៑ទី២ក្នុងឆ្នាំ១៥០១។ ព្រះមហាក្សត្រថ្មី នរបតិទី២ (រជ.១៥០១-២៧) ត្រូវបានទទួលស្វាគមន៍ដោយការបះបោរជាច្រើនជុំទិសមួយរំពេចភ្លាមៗ។ មកទល់ឆ្នាំ១៥០២ ព្រះមង៑ះក្រៃញ៉ិបានសម្រេចព្រះទ័យបំបែកខ្លួនចេញពីព្រះរាជា បើទោះជាមានកិច្ចប្រឹងប្រែងព្យាយាមដោយក្ដីអស់សង្ឃឹមរបស់ព្រះបាទនរបតិដើម្បីទទួលបានភក្ដីភាពពីព្រះមង៑ះក្រៃញ៉ិមកវិញ ដោយការប្រទានជង្រុកស្បៀងសំខាន់ៗទាំងអស់នៅក្យោក៑ឆញ៑ទៅឱ្យទ្រង់ក៏ដោយ ក៏នៅតែមិនអាចជួយស្ដារអ្វីបានឡើយ។[២១] ក្នុងឆ្នាំ១៥០៣ កងទ័ពរបស់ព្រះអង្គញ៉ិបានចាប់ផ្ដើមជួយជាសម្ងាត់ដល់ការបះបោរជាច្រើនដែលកំពុងកើតឡើងនៅឯភាគខាងត្បូង។ ក្នុងឆ្នាំ១៥០៤ ព្រះអង្គក៏បានចូលខ្លួនក្លាយជាសម្ព័ន្ធមិត្តដោយបើកចំហជាមួយប្រន៑ក្នុងចេតនាក្ដោបក្ដាប់ត្រួតត្រាភូមាភាគកណ្ដាលទាំងមូល។ ក៏ប៉ុន្តែអង៑ះវគឺជាកងទ័ពដែលមិនទាន់អស់ថាមពលនៅឡើយទេ។ អង៑ះវបានវាយបង្ក្រាបការវាយឆ្មក់របស់សម្ព័ន្ធមិត្តយ៉ាងដំណំក្នុងឆ្នាំ១៥០៤-០៥ និង នៅឆ្នាំ១៥០៧-០៨។[២២]

ការវាយបកជាច្រើនដងនេះបានបង្ខំមង៑ះក្រៃញ៉ិបន្ថយមហិច្ឆិតារបស់ទ្រង់។ ព្រះអង្គបានប្រកាសឯករាជ្យជាផ្លូវការបែកចេញពីអង៑ះវក្នុងឆ្នាំ១៥១០ ថែមទាំងបានដកខ្លួនចេញពីការប្រឡូកប្រឡាក់ក្នុងសង្គ្រាមបង្ហូរឈាមគ្នានេះទៀតផង។[កំណត់ ៣] អង៑ះវមិនអាចធ្វើ និងបញ្ចេញសកម្មភាពអ្វីឡើយ។ នគរនេះកំពុងប្រឈមមុខនឹងការគំរាមកំហែងជាប់ក្នុងសង្គ្រាមដែលកំពុងតែឆាបឆេះឡើងជាមួយសមូហសហព័ន្ធរដ្ឋឝាន ហើយនិងនៅទីបំផុតបានដួលរលំក្នុងឆ្នាំ១៥២៧។[២៣] ក្នុងខណៈនោះ ព្រះអង្គញ៉ិបានផ្ដោតព្រះទ័យទុកដាក់លើការពង្រឹងសេដ្ឋកិច្ច និង ស្ថេរភាពនៃនគររបស់ទ្រង់ទៅវិញ។ គោលនយោបាយមិនជ្រៀតជ្រែកផ្ទៃក្នុងរបស់ទ្រង់បានទាក់ទាញពួកជនភៀសខ្លួនចូលមកតំបន់នេះ ដែលជាតំបន់តែមួយគត់មានសុខសន្តិភាពក្នុងភូមាភាគខាងលើ។ មកទល់នឹងពេលសោយទិវង្គតរបស់ព្រះអង្គក្នុងឆ្នាំ១៥៣០ ព្រះចៅមង៑ះក្រៃញ៉ិបានប្រែមុខមាត់តោង៑ងូដែលជាប្រទេសតូចមួយឱ្យទៅជាមហាអំណាចតំបន់ដ៏ខ្លាំងក្លា។ ប្រវត្តិសាស្ត្របានបង្ហាញថាអតីតសាមន្តរដ្ឋមួយនេះពិតជាបាន "ធ្វើឱ្យមាតុបុរៈខ្លបខ្លាចរអាអានុភាពរបស់ខ្លួនពិតមែន"។[២៤]

ការងើបឡើង

[កែប្រែ]
យុទ្ធនាការយោធារបស់តោង៑ងូ (១៥៣៤-៤៧)
ព្រះបាទតបង៑រ្វេថីះបង្ហាញព្រះកាយជា នត៑ តបង៑រ្វេថីះ

រយៈកាលចន្លោះឆ្នាំ១៥២៦ និង ១៥៣៣ យើងបានមើលឃើញថាអំណាចបានផ្លាស់ប្ដូរដៃគ្នាក្នុងបណ្ដារដ្ឋធំៗទាំងឡាយនៅភូមា។ រដ្ឋទាំងបីនោះគឺត្រូវបានស្នងរាជ្យដោយអ្នកដឹកនាំទន់ខ្សោយ: តការ្វត៑បិ (រជ. ១៥២៦-៣៩) នៅហង្សាវតី, ភុរង៑ថ្វេះ (រជ.១៥២៦-៣២) និង នរបតិ (រជ.១៥៣២-៣៩) នៅប្រន៑ ហើយនិង សិុហរ៑ហ្វា (រជ. ១៥៣៣-៤២) នៅអង៑ះវ (សមូហសហព័ន្ធរដ្ឋ)។ រដ្ឋពីរក្នុងចំណោមនោះត្រូវបានស្នងរាជ្យដោយមេដឹកនាំដែលប្រកបដោយមហិច្ឆិតា និង មានសមត្ថភាព: តបង៑រ្វេថីះ (រជ. ១៥៣០-៥០) នៅតោង៑ងូ និង មង៑ះបង៑ (រជ.១៥៣១-៥៤) នៅម្រោក៑ឩះ (រក្ខ)។ ទោះបីយ៉ាងណា រក្ខៈបានក្លាយជាមហាអំណាចមួយតាមលក្ខណៈផ្ទាល់របស់ខ្លួន ព្រោះតែវានៅដាច់ឆ្ងាយពីគេខាងភូមិសាស្ត្រ ដែលធ្វើអោយរក្ខៈអាចនៅត្រឹមតែជាតួអង្គបន្ទាប់បន្សំក្នុងព្រឹត្តិការណ៍នានានៅដីគោកតែប៉ុណ្ណោះ។ ស្ថានភាពបែបនេះបានបន្សល់ទុកតែតោង៑ងូដ៏តូចមួយប៉ុណ្ណោះ ដែលជាអ្នកនាំមកនូវភ្លើងសង្គ្រាមមកដល់អាស៊ីអាគ្នេយ៍ដីគោកជាច្រើនលើករហូតដល់ចុងបញ្ចប់នៃសតវត្សនេះ។[១៤]

កំលាំងជំរុញដំបូងដល់យុទ្ធនាការកងទ័ពរបស់តោង៑ងូគឺធ្វើឡើងជាការការពារនគរតែប៉ុណ្ណោះ។ រដ្ឋដែលគ្មានច្រកសមុទ្រមួយនេះត្រូវហ៊ុំព័ទ្ធជុំវិញដោយសមូហសហព័ន្ធរដ្ឋប្រកបដោយអំណាច នៅកៀកនឹងឆ្នាំ១៥៣៣ រដ្ឋនេះបានបង្ក្រាបប្រន៑ ដែលធ្លាប់ជាសម្ព័ន្ធមិត្តកាលពីមុនរបស់ខ្លួន។ ជាភព្វវាសនាល្អចំពោះតោង៑ងូដែរ មេដឹកនាំដ៏មហិមារបស់សមូហសហព័ន្ធរដ្ឋ ចៅហ្វាចលុំ ត្រូវបានគេលបលួចធ្វើឃាតក្នុងកំឡុងពេលពីរបីខែក្រោយមកទៀត ហើយក្រុមកងទ័ពចម្រុះក៏បានផ្អាកបញ្ឈប់កងកំលាំងចម្រុះរបស់ពួកគេភ្លាមៗទៅ។[] តបង៑រ្វេថីះ និងអ្នកដង្ហែតាមទ្រង់បានសម្រេចឆក់យកឱកាសពេលស្ងប់ស្ងាត់នេះ ពួកទ្រង់ក៏បានបង្កសង្គ្រាមចេញពីអាណាចក្រដ៏តូចចង្អៀតរបស់ខ្លួនឱ្យកាន់តែធំឡើងតាមរយៈការវាយប្រហារលើហង្សាវតី ដែលជានគរធំជាង និង រុងរឿងជាង ក៏ប៉ុន្តែវាក៏ជានគរគ្មានឯកភាពគ្នាមួយនៅភាគខាងត្បូងផងដែរ។ ក្នុងឆ្នាំ១៥៣៤ កងទ័ពតោង៑ងូ បានចាប់ផ្ដើមវាយឆ្មក់ជារៀងរាល់ឆ្នាំចូលទៅកាន់ទឹកដីហង្សាវតី។ នៅទីបំផុតកងទ័ពរបស់ពួកទ្រង់បានទម្លុះបំបែកចូលទៅបានក្នុងឆ្នាំ១៥៣៨ ហើយចាប់បានពគោ (ពគោ) និងតំបន់ដីសណ្ដឥរាវតី។[២៥] ក្នុងឆ្នាំ១៥៣៩ តបង៑រ្វេថីះបានរើរាជធានីទៅពគោដែលក្រុងនេះបានក្លាយជារាជធានីដរាបដល់ចុងនៃសតវត្សនោះ។[២៥]

តោង៑ងូបានបន្តសញ្ជ័យភូមាក្រោមទាំងមូលនៅកៀកនឹងឆ្នាំ១៥៤១ ដោយទទួលបានការគ្រប់គ្រងកំលាំងមនុស្សទាំងស្រុងនៅភូមាក្រោម ដែលជាច្រកនាំចូលកាំភ្លើងរបស់ពួកព័រទុយហ្កាល់ ហើយភោគទ្រព្យពីសមុទ្រត្រូវបានគេយកមកចំណាយក្នុងការទិញកាំភ្លើងអស់ទាំងនោះ។ បន្ថែមពីនោះ ព្រះបាទតបង៑រ្វេថីះបានទាញប្រយោជន៍ប្រកបដោយព្រះតំរិះពីទ្រព្យធនដែលបានមកថ្មីៗអស់ទាំងនេះដើម្បីធ្វើការពង្រីកទឹកដីបន្តទៅមុខទៀត។[២៦] ដោយមានការរួមផ្សំគ្នាពីពួកទាហានស៊ីឈ្នួល កាំភ្លើងជាច្រើនដើម និង យុទ្ធវិធីយោធារបស់ពួកព័រទុយហ្កាល់ ក៏ដូចជាពួកអតីតមេបញ្ជាការកងទ័ពហង្សាវតីដែលធ្លាប់ប្រឡូកក្នុងសង្គ្រាមជាច្រើនលើកក្នុងកងទ័ពរបស់តោង៑ងូផងនោះ នគរដែលទើបតែកើតថ្មីនេះបានក្ដោបក្ដាប់រហូតដល់បុកាំចាប់ពីសមូហសហព័ន្ធរដ្ឋឝានរៀងមក ត្រូវនឹងឆ្នាំ១៥៤៥។[២៧] យុទ្ធនាការជាច្រើនតទល់នឹងរក្ខៈ (១៥៤៥-៤៧) និង ស្យាម (១៥៤៧-៤៩) យ៉ាងណាមិញមិនបានសម្រេចដូចការចង់បានឡើយ។ ក្នុងយុទ្ធនាការទាំងពីរនេះ កងទ័ពតោង៑ងូបានជោគជ័យក្នុងសមរភូមិ ធំៗ សំខាន់ៗ ទាំងអស់ ប៉ុន្តែមិនអាចយកឈ្នះការការពារដ៏រឹងមាំ និង ស្វិតស្វាញនៃម្រោក៑ឩះ និងអយុធ្យាបានឡើយ។[២៨]

ទោះបីយ៉ាងណា អ្វីដែលបានមកវិញ តបង៑រ្វេថីះបានបង្កើតអង្គនយោបាយដ៏មានឫទ្ធានុភាពបំផុតនៅភូមា ក្រោយពីការដួលរលំនៃចក្រភពបុកាំតាំងពីឆ្នាំ១២៨៧មកនោះ។ ស្ដេចអង្គនេះបានខិតខំបង្រួបបង្រួម "សំយោគមន-ភូមា" តាមរយៈការទាក់ទាញឱ្យមានការគាំទ្រពីពួកជនជាតិមនយ៉ាងខ្លាំងនៅភូមាក្រោម ដោយហេតុនោះ ពួកមនទាំងនោះត្រូវបានតែងតាំងឱ្យកាន់តំណែងកំពូលៗក្នុងជួររាជការ និងកងទ័ពរបស់ទ្រង់។[២៩]

ការវាតទី

[កែប្រែ]
យុទ្ធនាការកងទ័ពសំខាន់ៗ និង ការវាតទីទឹកដីរបស់តោង៑ងូក្សេត្រ (១៥៥០-៦៥)
ព្រះរូបនៃព្រះបាទភុរង៑នោង៑នៅពីមុខសារមន្ទីរជាតិនៅរន៑កុន៑

ដោយឡែកចក្រភពដែលទើបតែនឹងកើតថ្មីមួយនេះបានបែកបាក់គ្នាបន្ទាប់ពីតបង៑រ្វេថីះត្រូវបានគេធ្វើគតក្នុងឆ្នាំ១៥៥០។ សាមន្តរាជជាច្រើនក៏បានប្រកាសឯករាជ្យភ្លាមៗ បង្ខំឱ្យអ្នកស្នងរាជ្យដែលបានតែងតាំងហើយដោយព្រះបាទតបង៑រ្វេថីះ ព្រះចៅភុរង៑នោង៑ (រជ.១៥៥០-៨១) ត្រូវតែបង្រួបបង្រួមនគរនេះឡើងវិញក្នុងរយៈពេលពីរឆ្នាំតែប៉ុណ្ណោះ។ ភុរង៑្មនោង៑ក្រោយមកបានរុលឡើងទៅលើដល់ដងទន្លេឥរាវតីក្នុងព្រះរាជបំណងដើម្បីភ្ជាប់ភូមាលើ និង ភូមាក្រោមជាលើកដំបូង បើរាប់ចាប់ពីចក្រភពបុកាំបានដួលរលំរួចមក។ ជ័យជំនះនៅភាគខាងជើង "បានធានាពង្រឹងដល់ការគ្រប់គ្រងចាត់ចែងមាសប្រាក់កែវកងក្នុងផ្ទៃប្រទេស ហើយវាបានផ្ដល់ឱ្យមានកំលាំងមនុស្សបន្ថែមដល់ការកេណ្ឌកងទ័ព។"[] ក្នុងឆ្នាំ១៥៥៥ ភូមាភាគខាងលើបានធ្លាក់ក្នុងកណ្ដាប់ដៃរបស់កងទ័ពភាគខាងត្បូង។ មួយទសវត្សជាងតមកទៀត “យុទ្ធនាការដ៏ខ្លាំងក្លាជាបន្តបន្ទាប់” បានបញ្ចុះឋានៈមណិបុរ និង ពិភពទៃ-ឝានទាំងមូលមកត្រឹមជាឋានៈរដ្ឋសួយទាំងអស់: នៅឯម្ខាងទន្លេសំល្វង៑ វិញមាន ពួកមឿងឝាន (១៥៥៧), លាននា (១៥៥៨), ជៀងតុង (១៥៦២), ពួកមឿងឝានចិន (១៥៦៣), ស្យាម (១៥៦៤) និង លានជាង (១៥៦៥)។[]

ជ័យជំនះទាំងប៉ុន្មានអាចកើតមានទៅបានអាស្រ័យទៅលើការបង្វឹកកងទ័ពបានល្អ និង បទពិសោធការប្រឡូកក្នុងសមរភូមិច្រើនលើកនៃកងទ័ពតោង៑ងូ កាំភ្លើងរបស់ពួកព័រទុយហ្កាល់ និង កំលាំងមនុស្សដ៏ច្រើនដែលបានកៀរមកជាមួយក្រោយពេលច្បាំងឈ្នះរាល់លើក។ ”ការសញ្ជ័យជាច្រើនបានបិទបញ្ចប់ភ្លាមៗ នូវការវាយឆ្មក់របស់ពួកឝានអស់ជាងពីរសតវត្សចូលមកតំបន់ភូមាលើ ហើយវាក៏ "បានពង្រឹងពង្រីកអំណាចគ្រប់គ្រងពីតំបន់វាលទំនាបមកកាន់តែឆ្ងាយជាងអ្វីដែលចក្រភពបុកាំធ្លាប់បានស្រមៃទុកថាអាចនឹងធ្វើបានទៅទៀត:" ពគោកាលណោះ “បានលាតសន្ធឹងអំណាចអធិរាជ្យរបស់ខ្លួនចាប់ពីមណិបុររហូតដល់ព្រំសីមាប្រទេសកម្ពុជាធិបតី និង ចាប់ពីព្រំប្រទល់រក្ខៈដល់អ្យីនណាន។”[]

អំណាចរបស់ភុរង៑នោង៑ត្រូវរងការប្រឆាំងយ៉ាងខ្លាំងក្លាក្នុងប៉ុន្មានទសវត្សបន្ទាប់មកទៀត។ កងទ័ពរបស់ទ្រង់មិនដែលធ្វើឱ្យសាបរលាបអោយអស់នូវការតស៊ូរបស់លានជាងនៅតាមព្រៃភ្នំនៃប្រទេសលាវឡើយ ហើយនៅឆ្នាំ១៥៦៨ ស្យាម ដែលជាសាមន្តរដ្ឋដ៏មានឥទ្ធិពលជាងគេបំផុតក៏បានបះបោរឡើង។[៣០] ដោយប្រើប្រាស់កំលាំងមនុស្សដ៏ច្រើននៃតំបន់ដីគោកខាងលិច និង ភាគកណ្ដាល ព្រះអង្គក៏អាចបញ្ជាកងទ័ពបង្ក្រាបការបះបោររបស់សៀមបានយ៉ាងលំបាកលំបិនក្នុងឆ្នាំ១៥៦៩។[៣១] នៅឡើយតែ ការបង្ក្រាបចលនាតស៊ូទ័ពព្រៃនៅបណ្ដារដ្ឋភ្នំដាច់ស្រយាលម៉ិះញុង៑ះ និង មង៑ះកោង៑ះឯចុងខាងជើងបំផុត ដែលបានបះបោរក្នុងឆ្នាំ១៥៧១ វាកាន់តែលំបាកខ្លាំងជាងនេះទៅទៀត។ កងទ័ពតោង៑ងូរងទុក្ខដោយការស្លាប់និងរបួសជាច្រើនដោយសារជំងឺ និង ការដាច់ស្បៀង ក្នុងយុទ្ធនាការជារៀងរាល់ឆ្នាំដែលគ្មានបានលទ្ធផលអ្វីទាល់តែសោះ ដើម្បីរុករកក្រុមបះបោរដែលជាក្រុមពូកែខាងបង្វែងដាន។ ពគោអាចចាក់គ្រឹះឡើងវិញនូវរបៀបរបបគ្រប់គ្រងមួយចំនួន មកលើលានជាងវិញមានតែក្នុងឆ្នាំ១៥៧៥[៣២] ហើយម៉ិះញុង៑ះ និង មង៑ះកោង៑បានតែក្នុងឆ្នាំ១៥៧៦ ប៉ុណ្ណោះ។[៣៣]

យូរណាស់ទំរាំតែពិភពទៃ-ឝានបានប្រែមកស្ងប់សុខវិញ ក្សត្រអង្គនេះក៏បានផ្ដោតព្រះទ័យងាកមកមើលគោបកៈរបស់ព័រទុយហ្កាល់ ហើយទ្រង់ក៏បានរុលចូលទៅកាន់សម្រាជ្យមុគលដែលនៅភាគខាងលិច។ ឆ្លើយតបនឹងសំណើប្រជែងគ្នា របស់នគរសីហឡៈ កោដ្ដេ និង មហនុវរ សុំឱ្យមានជំនួយកងទ័ពពីព្រះអង្គ នៅទីបំផុតទ្រង់ក៏បានបញ្ជូនកងទ័ពឆ្នើមក្នុងឆ្នាំ១៥៧៦នោះ ឱ្យទៅរាជធានិយកោដ្ដេ ដែលព្រះអង្គចាត់ទុកថាជាដែនអាណាព្យាបាលមួយរបស់ព្រះអង្គ ហើយទ្រង់បានអះអាងថាការធ្វើដូចនេះគឺដើម្បីការពារព្រះពុទ្ធសាសនាថេរវាទនៅប្រទេសដែនកោះនោះពីការគំរាមកំហែងរបស់ព័រទុយហ្កាល់។[៣៤] គោបកៈបានចាត់ទុកកោះនឹងតាមបច្ចេកទេសថាស្ថិតក្នុងសង្គ្រាមជាមួយពគោ បើទោះបីថាគ្មានសង្គ្រាមបានផ្ទុះឡើងម្ដងណាក្ដី។[៣៥] នៅកៀកក្បែរនឹងមាតុនគរ ព្រះអង្គដើម្បីតបតទៅនឹង ការដាក់បញ្ចូលពង្គលនៅឆ្នាំ១៥៧៦ របស់ពួកមុគល ដែលពួកនោះបានចាត់ទុកថាកំណាត់ដីទាំងមូលនៃឥណ្ឌាភាគឦសានសព្វថ្ងៃ ចាប់ពីខាងលិចឆ្ងាយរហូតទៅដល់ទន្លេគង្គាជាទឹកដីរបស់ខ្លួនមក[៣៦][៣៧] ទ្រង់ក៏បានបញ្ជូនកងទ័ពលុកលុយមួយកងទៅរក្ខៈនៅឆ្នាំ១៥៨០ផងដែរ។[៣៤]

ចក្រភពរបស់ភុរង៑នោង៑ "ទំនងជាចក្រភពដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍"[៣៨] ហើយក៏ជាចក្រភពមួយដែលពួកព័រទុយហ្កាល់ចាត់ទុកថាជាចក្រភព "រាជាធិបតេយ្យដ៏មានឥទ្ធិពលបំផុតនៅអាស៊ីបើគេរាប់ផាត់អធិរាជាណាចក្រចិនចេញ"។[៣៩] ស្ដេចអង្គនេះបានធ្វើបមាណីយកម្មក្បួនច្បាប់ ប្រតិទិន រង្វាស់រង្វាល់ និងការបដិបត្តិខាងព្រះពុទ្ធសាសនាទូទាំងប្រទេស។[៤០][៤១] ដោយឡែកព្រះអង្គក៏បានដាក់បញ្ចូលនូវកំណែទំរង់រដ្ឋបាលផងដែរ ប៉ុន្តែអ្វីទាំងនេះអនុវត្តទៅនៅមានកំរិត។ ចក្រភព "ដែលមានវិសាលភាពធំធេងហួសមាឌមួយនេះ" បានវេញរមួលចូលគ្នាដោយចំណងមេត្រីភាពជាលក្ខណៈបុគ្គលជាមួយពួកសាមន្តរាជ ជាច្រើនអង្គដែលមានភក្ដីភាពទៅនឹងព្រះអង្គ មិនមែនស្មោះត្រង់ទៅនឹងប្រទេសភូមារបស់រាជវង្សតោង៑ងូនោះឡើយ។[៤២]

ឱនភាព និង ការដួលរលំ

[កែប្រែ]

តាមប្រពៃណីនៃទំរង់រាជការអាស៊ីអាគ្នេយ៍ជាទូទៅ រាល់ស្ដេចធំដែលទើបឡើងសោយរាជ្យថ្មីៗត្រូវតែចាក់គ្រឹះអំណាចរបស់ព្រះអង្គលើបណ្ដាសាមន្តរដ្ឋទាំងអស់នោះម្ដងទៀត។ នេះគឺជាកិច្ចការដ៏លំបាកស្រាប់ទៅហើយ ចំពោះបណ្ដាសាមន្តរដ្ឋដែលស្ថិតនៅតំបន់ភូមិសាស្ត្រដូចគ្នា តែវាកាន់តែពិបាកទៅទៀតជាមួយនឹងទឹកដីដែលនៅឆ្ងាយៗ វាមានភាពលំបាកដោយសារការធ្វើសង្គ្រាមខ្នាតធំចូលទៅកាន់ដែនដីអស់ទាំងនោះ។[][៤២]

ព្រះបាទនន្ទភុរង៑ (រជ.១៥៨១-៩៩) មិនដែលទទួលបានការគាំទ្រពេញលេញពីសាមន្តរាជដែលបានតែងតាំងដោយព្រះបិតារបស់ទ្រង់ឡើយ។ ក្នុងរយៈកាលបីឆ្នាំដំបូងនៃរជ្ជកាលរបស់ព្រះអង្គ ទាំងអង៑ះវ និង អយុធ្យាក៏បានបះបោរឡើង។ ទោះបីយ៉ាងណា ព្រះអង្គបានរៀបចំបង្ក្រាបការបះបោរនៅអង៑ះវបានក្នុងឆ្នាំ១៥៨៤ ស្ដេចអង្គនេះក៏មិនដែលបានចា​​​ក់គ្រឹះអំណាចឱ្យមាំមួនលើភូមាលើ និងបណ្ដាមឿងឝានដែលស្ថិតនៅព័ទ្ធជុំវិញនោះទេ។ ព្រះអង្គមិនអាចយកបានតំបន់ដែលមានមនុស្សច្រើនបំផុតក្នុងប្រទេសភូមាដើម្បីជួយដល់ការតស៊ូក្នុងសង្គ្រាមរបស់ព្រះអង្គក្នុងប្រទេសស្យាមឡើយ។ (ចំនួនកងទ័ពខ្លាំងពូកែបំផុតរបស់ទ្រង់មិនមានច្រើនជាងមួយភាគបីនៃកងទ័ពព្រះបិតារបស់ទ្រង់ផង។) ព្រះអង្គគួរណាស់តែផ្ដោតទៅលើការចាក់គ្រឹះអំណាចឡើងវិញនៅភូមាលើ ហើយទុកប្រទេសស្យាមចោល ផ្ទុយទៅវិញទ្រង់មិនបានទតឃើញនូវចំណុចនេះឡើយ។[៤៣] ព្រះអង្គបានព្រួយព្រះទ័យថា បើទទួលស្គាល់ឯករាជ្យរបស់អយុធ្យានឹងនាំឱ្យមានការបះបោរទៃជាច្រើនទៀត ដែលការបះបោរអស់ទាំងនោះក៏ប្រហែលជានៅកៀកកិតជិតនឹងមាតុប្រទេសរបស់ព្រះអង្គដែរ។[៤៤] ព្រះអង្គនន្ទបានផ្ដើមយុទ្ធនាការព្រមានប្រាំលើកធំៗប្រឆាំងនឹងស្យាមរវាងឆ្នាំ១៥៨៤ និង ១៥៩៣ យុទ្ធនាការអស់ទាំងនោះត្រូវរងការបរាជ័យយ៉ាងដំណំ។ ដោយសារតែស្យាមមានជ័យជំនះរាល់លើក សាមន្តរដ្ឋដទៃទៀតក៏បានងាករេបោះបង់ស្វាមីភក្ដិចោល និង កាន់តែមានការស្ទាក់ស្ទើរក្នុងការបរិច្ចាគកងទ័ពរបស់ខ្លួនទៅឱ្យព្រះអង្គ។ ជិតដល់ចុងទសវត្សឆ្នាំ១៥៨០ និង ដើមទសវត្សឆ្នាំ១៥៩០ ពគោតែងតែពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រជាជននៅភូមាក្រោមដែលមានចំនួនតិចស្រាប់សម្រាប់ការតស៊ូក្នុងសង្គ្រាមដែលមិនមានកំលាំងអាចយកឈ្នះគេបាន។ ពួកមនុស្សប្រុសដែលមានកំលាំងមាំមួនទាំងអស់នៅភូមាក្រោមបានរត់គេចពីការចូលបម្រើកងទ័ព ហើយធ្វើជាព្រះសង្ឃ ទាសករជាប់បុល កូនឈ្នួលឯកជន រឺ ជនភៀសខ្លួននៅឯនគរក្បែរខាង។ ខណៈនោះដែរ ពួកអ្នកស្រែចំការជាច្រើនទៀតក៏បានរត់ភៀសខ្លួនផងដែរ ឯតំលៃស្រូវអង្ករនៅភូមាក្រោមក៏បានឡើងដល់កំរិតមួយដែលហៅលេងលឺ។[៤៥][៤៦]

ការលិចលង់យ៉ាងឆាប់រហ័សរបស់ចក្រភពនេះក៏បានកើតមានឡើងមែន។ ស្យាមបានដណ្ដើមបានឆ្នេរតនាវឝ្រីទាំងមូលក្នុងឆ្នាំ១៥៩៥ ហើយសាមន្តរដ្ឋផ្សេងៗដែលនៅសេសសល់ក៏បានបែកខ្ញែកចេញពីគ្នាជាផ្លូវការនៅកៀកនឹងឆ្នាំ១៥៩៧។ រដ្ឋដែលបែកចេញពីតោង៑ងូ និង នគររក្ខៈនៅខាងលិចបានលុកលុយភូមាក្រោមរួមគ្នាក្នុងឆ្នាំ១៥៩៨ និងចាប់បានពគោក្នុងឆ្នាំ១៥៩៩។ ពួកសម្ព័ន្ធមិត្តបានលួចប្លន់ និង បានដុតបំផ្លាញខ្ទេចខ្ទីនូវអធិរាជធានីដែលជា “អច្ឆរិយវត្ថុមួយក្នុងចំណោមអច្ឆរិយវត្ថុនៅអាស៊ី” ក្នុងឆ្នាំ១៦០០។[៤៦] រាជវង្សតោង៑ងូទីមួយ “ជារាជវង្សពូកែផ្សងគ្រោះថ្នាក់ និង មានជោគជ័យបំផុតខាងយោធាក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ” បានអស់អត្ថិភាព ហើយវាក៏ជារាជវង្សធំមួយដែលមាន "អាយុកាលដ៏ខ្លីបំផុត" ផងដែរក្នុងប្រវត្តិសាស្ត្រភូមា។[] តោង៑ងូក្សេត្រគឺជា "អ្នករងគ្រោះដោយសារតែជ័យជំនះខ្លួនឯង។" "ការសញ្ជ័យខាងយោធាដ៏មហស្ចារ្យរបស់ចក្រភពនេះ មិនបានធ្វើឱ្យអំណាចរដ្ឋបាលមានស្ថេរភាពឡើយក្នុងពិភពទៃ រឺ បរិវេណដែលស្ថិតនៅក្រៅនៃអាងទន្លេឥរាវតី" ចក្រភពនេះ "ក៏បានរង្គោះរង្គើ" "បែកខ្ញែកគ្នាយ៉ាងឆាប់រហ័សលឿនជាងអ្វីដែលចក្រភពនេះត្រូវបានកសាងឡើងទៅទៀត"។ [៤៧]

ផលវិបាក

[កែប្រែ]
រាជវង្សតោង៑ងូស្ដារ រឺ ញោង៑រម៑ះ រ.១៦៥០។

មុនការដួលរលំពគោបន្តិច បណ្ដារដ្ឋដែលបានបែកខ្ញែកចេញពីចក្រភពនេះរួចទៅហើយនោះបានជាប់ដៃក្នុង “សង្គ្រាមបន្តបន្ទាប់គ្នាគ្រប់ភាគីយ៉ាងវក់វី” ចាប់តាំងពីពាក់កណ្ដាលទសវត្សឆ្នាំ១៥៩០ រៀងមក។[៤៨]

ប្រន៑បានវាយប្រហារតោង៑ងូ ក្នុងឆ្នាំ១៥៩៥។[៤៩] ប្រន៑ និងអង៑ះវបានប្រយុទ្ធគ្នាដណ្ដើមយកភូមាកណ្ដាលក្នុងឆ្នាំ១៥៩៦-៩៧។[៥០] ប្រន៑ និង តោង៑ងូក្រោយមកបានត្រូវរូវគ្នាវាយប្រហារអង៑ះវវិញក្នុងឆ្នាំ១៥៩៧ ប៉ុន្តែតោង៑ងូបានបែកចេញពីសម្ព័ន្ធភាព រួចហើយក៏បានវាយប្រហារទៅលើប្រន៑ក្នុងឆ្នាំ១៥៩៧ ក្នុងឆ្នាំដដែល។[៥១] ក្នុងដែនដីគោកភាគកណ្ដាល លានជាង និង លាននា បានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមចាប់ពីឆ្នាំ១៥៩៥-៩៦ ហើយម្ដងទៀតក្នុងឆ្នាំ១៥៩៨-១៦០៣។[៥២][៥៣] ស្យាមបានជួយគាំទ្រដល់ការបះបោរនៅជៀងរាយប្រឆាំងនឹងលាននា (ជៀងថ្មី) ក្នុងឆ្នាំ១៥៩៩។[៥៤] ជិតដល់ឆ្នាំ១៦០១ លាននាត្រូវបំបែកទៅជាបីមណ្ឌល: ជៀងថ្មី ជៀងរាយមានស្យាមនៅពីក្រោយ នានមានលានជាងនៅពីក្រោយ។ ជៀងថ្មីបានបង្ក្រាបការបះបោរដែលមានស្យាមនៅពីក្រោយខ្នងនៅជៀងរាយក្នុងឆ្នាំ១៦០២ តែក៏បានចុះចូលនឹងអយុធ្យា (ស្យាម) នៅឆ្នាំបន្ទាប់ជាដដែល។[៥៥] ជៀងថ្មីបានដណ្ដើមយកនានពីលានជាងមកវិញក្នុងឆ្នាំ១៦០៣។[៥២] ក្នុងដែនដីគោកភាគខាងលិច ស្យាមបានលុកលុយភូមាក្រោមក្នុងឆ្នាំ១៦០០ និងបានបន្តវាយលុកតោង៑ងូ តែក៏ត្រូវបានរុញច្រានឱ្យត្រឡប់មកវិញដោយសម្ព័ន្ធមិត្តរបស់តោង៑ងូ គឺរក្ខៈ។[៥៦] យោធភូមិភាគព័រទុយហ្កាល់នៅឯសេង៑បានបង្វែរសេចក្ដីស្មោះស្ម័គ្ររបស់ខ្លួនងាករេចេញពីរក្ខៈទៅស្មោះស្មគ្រនឹងគោបកៈវិញក្នុងឆ្នាំ១៦០៣។[៥៧] សាមន្តរដ្ឋរបស់ស្យាម ម៉ិហ៑តំ ក្រោយមកបានចងសម្ព័ន្ធភាពជាមួយនឹងដែនដីសេង៑របស់ព័រទុយហ្កាល់។[៥៧] អង៑ះវបានដណ្ដើមយកបានបណ្ដារដ្ឋឝាននៅឯខាងទន្លេសំល្វង៑នៅកៀកនឹងឆ្នាំ១៦០៤។ ស្យាមបានគ្រោងលុកលុយពួកមឿងឝានខាងត្បូងដែលជាសាមន្តរដ្ឋរបស់អង៑ះវ នៅឆ្នាំ១៦០៥ ប៉ុន្តែក៏បានលុបចោលវិញ ព្រោះតែការសោយទិវង្គតយ៉ាងទាន់ហន់នៃក្រស័ត្រសឹកនរេឝ្វរ (រជ. ១៥៩០-១៦០៥)។[៥៨][៥៩] អង៑ះវបានសញ្ជ័យយកបានប្រន៑ (១៦០៨), តោង៑ងូ (១៦១០), សេង៑របស់ព័រទុយហ្កាល់ (១៦១៣), ម៉ិហ៑តំ និង ថ្វាយរបស់ស្យាម (១៦១៣) ហើយនិង លាននា (១៦១៤)។[៦០][៦១]

តែយ៉ាងណាក៏ដោយ បញ្ច្រាសមកវិញរយៈពេល ២៥០ ឆ្នាំនៃការបែកបាក់ខាងនយោបាយដែលបានបន្តក្រោយពីការលិចលង់នៃចក្រភពបុកាំរៀងមក អន្តរកាលនេះបានបង្ហាញថាមានរយៈពេលដ៏ខ្លី។ ក្នុងខណៈពេលដ៏ខើចជាចក្រភពតោង៑ងូដ៏មានវិសាលភាពធំធេង កងទ័ពដែលជាទំរទល់ឱ្យចក្រភពនេះងើបឡើងវិញលែងមានទៀតហើយ។ ជិតដល់ឆ្នាំ១៦២២ ខ្សែលោហិតនៃរាជវង្សដែលបានដួលរលំរួចទៅហើយនោះ (ដែលគេស្គាល់កាលពីអតីតថាជា រាជវង្សតោង៑ងូស្ដារ រឺ រាជវង្សញោង៑រម៑ះ) បានស្នងវង្សបន្តដោយការស្ដារនូវទឹកដីមួយភាគធំនៃចក្រភពតោង៑ងូចាស់មកវិញ តែទឹកដីអស់ទាំងនោះមិនបានរាប់បញ្ចូលទឹកដី ស្យាម លានជាង និង មណិបុរ ឡើយ។ រាជវង្សថ្មីនេះមិនបានពង្រីកខ្លួនឱ្យហួសវិសាលភាពខ្លួនដោយព្យាយាមយកស្យាម រឺ លានជាងត្រឡប់មកវិញទេ។ រាជវង្សនេះគឺជានយោបាយាង្គ ប្រាកដនិយម និង មានលក្ខណៈជាអង្គការចាត់តាំងដែលនឹងមានអត្ថិភាពដរាបដល់ពាក់កណ្ដាលសតវត្សទី១៨។ [៦២] រាជវង្សថ្មីនេះបានបន្តកសាងរបបនយោបាយ និងប្រព័ន្ធច្បាប់ ដែលលក្ខណៈគោលៗនៃរបៀបរបបទាំងនេះអាចនឹងនៅតែមានប្រើក្រោមការគ្រប់គ្រងរបស់រាជវង្សកុន៑ះភោង៑ (១៧៥២-១៨៨៥) បានយ៉ាងខ្ជាប់ខ្ជួនរហូតដល់សតវត្សទី១៩។[៤៨]

រាជការ

[កែប្រែ]

ចក្រភពតោង៑ងូក្សេត្រនេះ “តាមទ្រឹស្ដី និង ភាពជាក់ស្ដែង គឺជានិម្មិតកម្មនយោបាយពហុជាតិសាសន៍។”[] ស្ដេចតោង៑ងូភាគច្រើន បានប្រើទំរង់រដ្ឋបាលអង្គការនយោបាយបែបសុរិយគតិរបៀបអាស៊ីអាគ្នេយ៍ដែលត្រូវគេប្រើជាទូទៅនៅពេលនោះ ក្នុងនោះស្ដេចកំពូលបានគ្រប់គ្រងអំណាចស្នូលកណ្ដាល ខណៈពេលដែលរដ្ឋសួយពាក់កណ្ដាលឯករាជ្យទាំងឡាយ ត្រូវបានគ្រប់គ្រងដោយពួកអនុរាជស្វយ័ត និងពួកចៅហ្វាយខែត្រ ដែលជាក់ស្ដែងពួកគេបានក្ដោបក្ដាប់រដ្ឋបាល និងកំលាំងមនុស្សជាអចិន្ត្រៃយ៍។[៦៣] ប្រព័ន្ធនេះដំណើរការមិនបានល្អសោះឡើយ បើទោះបីជារាជាណាចក្រអស់ទាំងនោះមានទំហំធំមធ្យមដូចជា អង៑ះវ និង ស្យាមក៏ដោយ។ នៅពេលនោះ ដោយសារតែទំហំដ៏ធំល្វឹងល្វើយនៃចក្រភព ប្រព័ន្ធបែបនេះរឹតតែធ្វើឱ្យអំណាចកណ្ដាលចុះខ្សោយ និង នាំអោយអំណាចកណ្ដាលកាន់តែរួមរឹតតូចនៅនឹងថ្កល់តែមួយកន្លែងមិនអាចរីកសាយភាយទៅណាបានទេ។ យ៉ាងណាក្ដី វាក៏ជាប្រព័ន្ធតែមួយគត់ ដែលស្ដេចតោង៑ងូបានស្គាល់បានដឹង ហើយពួកទ្រង់ "គ្មានជំរើសអ្វីផ្សេង ក្រៅពីយកវាមកប្រើប្រាស់សិននោះទេ។"[៦៤]ព្រះមហាក្សត្រជាច្រើនអង្គបានព្យាយាមធ្វើកំណែទំរង់រដ្ឋបាលតែវានៅតែមានកំរិត ដែលបង្ហាញឱ្យឃើញថាវាមិនគ្រប់គ្រាន់ថួនការដើម្បីគ្រប់គ្រងចក្រភពនេះ បន្តបន្ទាប់ពីព្រះបាទភុរង៑នោង៑ឡើយ។ តាមការពិត "គោលបំណងរបស់ព្រះបាទភុរង៑នោង៑ទ្រង់ចង់ត្រួតត្រាដីគោកទាំងមូលចេញពីរាជធានីពគោ ជាក់ស្ដែងទៅព្រះតំរិះបែបនេះបានបង្ហាញឱ្យឃើញថា វាពិតជាហួសវិស័យខ្លាំងណាស់។"[៦៥]

បំណែងចែករដ្ឋបាល

[កែប្រែ]

តំបន់ស្នូល

[កែប្រែ]

ស្រុកកំណើតដើមនៃរាជវង្សនេះគឺនៅតំបន់តោង៑ងូ ដែលមានរាជធានីតាំងនៅតោង៑ងូ។ ប៉ុន្តែចាប់ពីឆ្នាំ១៥៣៩ មក ស្ដេចកំពូលបានអោយគេទូលហៅទ្រង់ថា “ស្ដេចនៃស្ដេច” បានរើរាជធានីទៅពគោ និងបានអភិបាលត្រង់អ្វីៗដែលធ្លាប់ជានគរហង្សាវតីកាលពីមុន។ [២៥][៤១] នេះគឺជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រភូមា ដែលរាជធានីមួយ មានអំណាចទៅលើអាងទន្លេឥរាវតីទាំងមូល និងស្ថិតនៅក្បែរឆ្នេរសមុទ្រនៃប្រទេស។[២៥] ស្ដេចតោង៑ងូបានទទួលយករចនាសម្ព័ន្ធខែត្រទាំងបីតាមប្រពៃណីនៃនគរហង្សាវតីបុរាណ[៤១] ភុរង៑នោង៑ ក្រោយមកក៏បានដាក់បញ្ចូលខែត្រម្រឹតរបស់ស្យាមចូលទៅក្នុងរដ្ឋបាលស្នូលព្រោះតែចំណូលបានពីសមុទ្ររបស់ខេត្តនេះទទួលបានច្រើន។[៦៦][កំណត់ ៤]

ខែត្រ តិុង៑ះទេសក្រៃបច្ចុប្បន្ន ទីក្រុងសំខាន់ៗ
ផាសី តិុង៑ះទេសក្រៃឥរាវតី ផាសី ម្រោង៑ះម្រ
ពគោ តិុង៑ះទេសក្រៃរន៑កុន៑ តិុង៑ះទេសក្រៃពគោខាងត្បូង ពគោ សេង៑(សន៑ល្យង៑)
ម៉ិហ៑តំ រដ្ឋមន តិុង៑ះទេសក្រៃតនង៑ស្រីខាងជើង រដ្ឋករង៑ខាងត្បូង ម៉ិហ៑តំ រេះ
ម្រឹត តិុង៑ះទេសក្រៃតនង៑ស្រីខាងត្បូង ចង្វាតភូកេតុ ម្រឹត ជុងសីហលៈ

ខែត្រអស់ទាំងនេះ និង បំណែងចែកជាភាគៗរបស់ខែត្រត្រូវគ្រប់គ្រងដោយពួកសាមន្តរាជ[កំណត់ ៥] ដែលពួកគេអាចរស់រានទៅបានអាស្រ័យទៅលើហិរញ្ញវត្ថុបានមកពីដីស្រែព្រះរាជទាន និង ការហូតពន្ធដារក្នុងតំបន់របស់ខ្លួន។ ក្រុមមន្ត្រីរាជការក្នុងតំបន់ស្នូលគឺជាក្រុមមនុស្សចេញពីរាជវាំងហង្សាវតីចាស់។ ចៅហ្វាយស្រុកភាគច្រើន ក៏ដូចជា ពួកខ្ញុំរាជការ និង ពួកសេនាបតីនៅក្នុងរាជវាំងពគោ ឧ. ដូចជា ចៅលក្វន៑ះឥន្ទ ឝុឞ្មន៑បរូ ពញាទឡ្ហៈ ពញាលោ ទោពញា ពញាក្យន៑ថោ ភាគច្រើនប្រហែលជាជនជាតិមន។[កំណត់ ៦] ពាក្យដែលត្រូវបានប្រើដោយពួកទស្សនកិច្ចអឺរ៉ុបនិយាយអំពីអ្នករាជការក្នុងវាំង តែងហៅថា សេមីនី (semini) ហើយបំណកប្រែជាភាសាអ៊ីតាលីនៃ ពាក្យ សុស្ម័ន ឝុឞ្មន៑ របស់មន ត្រូវនឹងពាក្យ លោកម្ចាស់ (lord)។[៦៧]

នគរ (រាជាណាចក្រ)

[កែប្រែ]

នៅជុំវិញតំបន់ស្នូលគឺជាពួកនគរសួយ។ ពួកសាមន្តរាជទាំងអម្បាលម៉ានគឺនៅតែត្រូវគេទូលហៅថា ស្ដេច និងក៏ត្រូវអនុញ្ញាតឱ្យទទួលយកនូវលក្ខណៈសម្បត្តិជាក្សត្រទ្រង់រាជ្យពេញមុខពេញមាត់ទៀតផង។ ពួកសាមន្តរាជទាំងនោះតម្រូវឱ្យបញ្ជូនសួយសារទៅឱ្យក្សត្រធំ ប៉ុន្តែជាទូទៅពួកទ្រង់ក៏មានអំណាចធ្វើអីតាមព្រះទ័យក្នុងរាជការដែនដីរបស់ពួកទ្រង់ផងដែរ។ ពគោជាទូទៅមិនបានពាក់ព័ន្ធនឹងរឿងរាជការដែនដីឡើយ ការទទួលខុសត្រូវរបស់ពគោស្ថិតក្នុងលំដាប់ថ្នាក់ជាតិ។ ហ្លួងបានចេញនូវបមាណីយកម្មជំរុញឱ្យធ្វើឯកភាពច្បាប់ ទំងន់ និង រង្វាស់រង្វាល់ ប្រតិទិន និង កំណែទំរង់ពុទ្ធសាសនាទូទាំងចក្រភព។[៣៩][៤០][៤១] ខាងវាំងធំក៏បានគូសព្រំសីមារវាងសាមន្តរដ្ឋនីមួយៗផងដែរ។[កំណត់ ៧] ប៉ុន្តែជំលោះចាស់ជាច្រើនសតវត្សមិនដែលសាបរលាបទាល់តែសោះ។ បណ្ដាសាមន្តរដ្ឋទាំងនោះបានងើបក្រោកឡើងភ្លាមៗ នៅពេលណាដែលអំណាចរបស់ពគោបានធ្លាក់ស្រុតចុះ ហើយបង្កជាសង្គ្រាមពហុភាគីចុះឡើងៗក្នុងទសវត្សឆ្នាំ១៥៩០ និង ទសវត្សឆ្នាំ១៦០០។

រដ្ឋ តំបន់សព្វថ្ងៃ ខែត្រសំខាន់ៗ អង្គក្សត្រ (សោយរាជ្យជាសាមន្តរាជ)
អង៑ះវ ភូមាខាងជើង (តិុង៑ះទេសក្រៃចច៑កិុង៑ះ និង មន្ទារ) ធុណាប៉ារ៉ាន (ចច៑កិុង៑ះ តកោង៑ះ)
ធម្មទីប (អង៑ះវ បុកាំ បង៑ះយ ម្រង៑ចិុង៑ះ ញោង៑រម៑ះ បខុក្កូ)
សត្វិវមង៑ះចៅ (១៥៥៥–៨៤)
មង៑ះរ៏ក្យៅច្វាទី២ (១៥៨៧–៩៣)
ប្រន៑ ភូមាកណ្ដាលខាងលិច (តិុង៑ះទេសក្រៃមក្វេះ តិុង៑ះទេសក្រៃពគោភាគពាយព្យ) ប្រន៑ ចលង៑ះ សាយាវតី សត្វិវធម្មរាជាទី១ (១៥៤២–៥០)
សត្វិវធម្មរាជាទី២ (១៥៥១–៨៨)
សត្វិវធម្មរាជាទី៣ (១៥៨៩–៩៥)
តោង៑ងូ ភូមាកណ្ដាលខាងកើត (តិុង៑ះទេសក្រៃពគោឦសាន រដ្ឋករង៑ខាងជើង) តោង៑ងូ មង៑ះរ៏សីហសូរទី១ (១៥៤០–៤៩)
មង៑ះខោង៑ទី២ (១៥៤៩–៥០; ១៥៥១–៨៤)
មង៑ះរ៏សីហសូរទី២ (១៥៨៤–៩៧)
លាននា ថៃខាងជើង ជៀងថ្មី ជៀងរាយ ជៀងសែន នាន់ — ខែត្រសរុប ៥៧ មេកុដិ (១៥៥៨–៦៣)
វិសុទ្ធទេវី (១៥៦៥–៧៩)
អនិរុទ្ធមង៑ះចៅ (១៥៧៩–៩៧)
ស្យាម ថៃកណ្ដាលនិងខាងត្បូង កម្ពុជាខាងលិច អយុធ្យា ពិឞ្ណុលោក សុខោទ័យ មហិន្ទ្រាធិរាជ (1564–68)
មហាធម៌រាជាធិរាជ (១៥៦៩–៨៤)
លានជាង លាវ ថៃឦសាន យួននិរតី វៀងចន្ទន៍ ហ្លួងព្រះបាង ចម្បាសក្ដិ មង៑ះផាត់ចៅហ្វា (១៥៦៥–៦៨; ១៥៧០–៧២)
មហាឧបរាជ (១៥៧៤–៨៨)
សែនសុរិន្ទ (១៥៨៩–៩១)
អ្នកកែវគាំមួន (១៥៩១–៩៥)
វរបិតា (១៥៩៦–៩៩)

ហ្លួងនៅពគោមិនមានការិយាធិបតេយ្យដំណើរការពីមជ្ឈមណ្ឌលកណ្ដាល ដូចរាជវង្សតោង៑ងូស្ដារ និង កុន៑ះភោង៑ឡើយ ដែលរាជវង្សអស់ទាំងនេះបានខិតខំខ្នះខ្នែងត្រួតត្រាទៅលើបណ្ដាសាមន្តរដ្ឋរបស់ខ្លួនខ្លាំងណាស់។ មិនដូចសម័យកាលក្រោយៗទេ ទោះបីពគោកាលណោះឡើងដល់ចំណុចកំពូលជាចក្រភពក៏ពិតមែន តែមិនបានទុកកងទ័ពប្រចាំការ រឺ អ្នកតំណាងជាអចិន្ត្រៃយ៍នៅតាមបណ្ដាសាមន្តរដ្ឋដើម្បីឃ្លាំមើលពួកសាមន្តរាជក្នុងតំបន់នៅពេលដែលបង្ក្រាបសង្គ្រាមរួចរាល់អស់ហើយនោះទេ។[កំណត់ ៨] ដោយហេតុនឹងហើយ ស្ដេចធំត្រូវរំពឹងយ៉ាងមុតមាំទៅលើពួកសាមន្តរាជទាំងភក្ដីភាព និង សមត្ថភាព។ ពួកសាមន្តរាជដែលគ្មានឫទ្ធិអំណាច ពួកទ្រង់ពុំអាចធ្វើឱ្យស្ដេចបរិវារថ្នាក់ក្រោមគោរពកោតខ្លាចពួកទ្រង់បានឡើយ ដូចជាពួកសាមន្តរាជនៅលានជាង និង នៅភូមាលើ បន្ទាប់ពីឆ្នាំ១៥៨៤ មក មានតែនាំមកនូវបញ្ហាមិនចេះចប់មិនចេះហើយទៅដល់ហ្លួងធំតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ពួកស្ដេចដែលមានសមត្ថភាពដូចជា មហាធម៌រាជាធិរាជ (រជ.១៥៦៩-៩០) នៃប្រទេសស្យាម និង សត្វិវមង៑ះចៅនៃអង៑ះវ (រជ.១៥៥៥-៨៤) បានថែរក្សាព្រះនគររបស់ពួកទ្រង់ឱ្យស្ថិតក្នុងសន្តិភាពទុកសម្រាប់តែស្ដេចកំពូលដែលពួកទ្រង់ស្មោះត្រង់ចំពោះតែប៉ុណ្ណោះគឺ: ព្រះបាទភុរង៑នោង៑។ ផ្ទុយទៅនឹងអ្វីខាងលើ គឺថាពួកមេដឹកនាំដែលមានសមត្ថភាពក៏ទំនងប្រហែលជាបះបោរនៅពេលដែលស្ដេចធំមិនមែនជាព្រះបាទភុរង៑នោង៑ ហើយពួកទ្រង់ពិតជាបានធ្វើការបះបោរមែន។

រដ្ឋអង្គម្ចាស់

[កែប្រែ]

រដ្ឋសក្ដិភូមិស្ថិតនៅថ្នាក់ក្រោមនគរសាមន្តរាជ គឺជារដ្ឋបែបព្រះអង្គម្ចាស់ ដែលគ្រប់គ្រងដោយ ចៅហ្វា។ លើកលែងតែមណិបុរមួយចេញ បណ្ដារដ្ឋទាំងនោះគឺជាមឿងរបស់ឝានទាំងអស់ ដែលព័ទ្ធជារង្វង់ជុំវិញជ្រលងទន្លេឥរាវតីភាគខាងលើ (ឧ.អង៑ះវក្សេត្រ) ចាប់ពីរដ្ឋកលេះនៅភាគពាយព្យដល់មឿងផៃនៅភាគអាគ្នេយ៍។ មណិបុរមិនមែនជារដ្ឋឝានទេ និងអ្នកគ្រង់គ្រងរបស់រដ្ឋនេះបានតាំងខ្លួនឯងថាជា រាជា ។ យ៉ាងណាក៏ដោយ ក៏ពគោបានចាត់ រាជា ចូលជា"ចៅហ្វា" មួយដែរ ហើយបានរាប់មណិបុរ ថាជារដ្ឋអង្គម្ចាស់មួយផ្សេងទៀត បើទោះបីថាវាជារដ្ឋដ៏ធំមួយយ៉ាងណាក្ដី។ រដ្ឋធំពីរផ្សេងទៀតគឺជៀងតុង និង មង៑ះកោង៑ះ ដែលអ្នកដឹកនាំរបស់រដ្ឋទាំងនោះបានទទួលឋានៈជាខត្តិយវង្សពេញមុខពេញមាត់។

ចំពោះការសម្រេចខាងរដ្ឋបាល ខាងរាជការបានចងរដ្ឋទាំងនោះជាក្រុមទៅជាខែត្រ (តិុង៑ះ (တိုင်း))។ កំឡុងរជ្ជកាល ភុរង៑នោង៑ អង៑ះវត្រូវប្រើជាអន្តររដ្ឋរវាងពគោ និង បណ្ដារដ្ឋតាមតំបន់ភ្នំ។ ប៉ុន្តែក្នុងរជ្ជកាលព្រះបាទនន្ទ រាជការបានព្រួយបារម្ភចំពោះចំណងមេត្រីភាពយ៉ាងស្អិតល្មួតហួសហេតុរវាងសត្វិវមង៑ះចៅ និង ពួកចៅហ្វា អស់ទាំងនោះយ៉ាងខ្លាំង។ ចាប់ពីឆ្នាំ១៥៨៤ មក លើកលែងតែឆ្នាំ១៥៨៧-៩៣ ព្រះបាទនន្ទបានបន្តគោលនយោបាយបន្ទេរអំណាចទៅភាគខាងលើប្រទេសក្នុងនោះដែរ តួនាទីរបស់អង៑ះវក៏ត្រូវបានបិទបញ្ចប់ជាសារវន្ត។ ការគ្រប់គ្រងដោយផ្ទាល់គ្មានប្រសិទ្ធិភាពទាល់តែសោះ ដូចបានឃើញស្រាប់តាមរយៈអវត្តមានស្ទើរតែទាំងស្រុងនៃការចូលរួមចំណែកពីបណ្ដារដ្ឋឝាន និងមណិបុរចំពោះការតស៊ូសង្គ្រាមរបស់ពគោនៅប្រទេសស្យាម។

ខែត្រ តំបន់សម័យបច្ចុប្បន្ន រដ្ឋសំខាន់ៗ
មណិបុរ មណិបុរ មណិបុរ
ម៉ាវ្រីយ៉ា តិុង៑ះទេសក្រៃចច៑កិុង៑ះពាយព្យ រដ្ឋខ្យង៑ះ កលេះ សងសិប ម្យេតហ្ណាមេ(ជួរភ្នំខ្យង៑ះ)
ម៉ិះញុង៑ះ-មង៑ះកោង៑ះ រដ្ឋកខ្យង៑ ម៉ិះញុង៑ះ មង៑ះកោង៑ះ ខន្តីះ (បូតាអ៊ិ) ពន៑ះមៅ
សិរីរាស្ត្រ រដ្ឋឝានភាគខាងជើង សែនហ្វី
គណ្ឌលរាស្ត្រ មឿងឝានភាគពាយព្យ មង៑ះមិត៑ះ
កៅឝានប្រន៑ អ្យូនណាននិរតី (តឺហុង ប៉ោឝាន លិនត្សាង) ជៀងម៉ែ មឿងម៉ាវ ម៉ូវុន លសា ហសា ចន្ទា ម៉ូណា មឿ

ងល្យិន ស៊ីគ្វីន

មហានគរ អ្យូនណានខាងត្បូង (សិបសងបាននា) ជៀងរុង
ខេម៉ាវ៉ារ៉ា មឿងឝានខាងត្បូង ជៀងតុង
កម្ពោជ មឿងឝានខាងលិច រដ្ឋកយាះ សីបោ(អនបោង) យ្វង៑គូល៑ុះ មឿងនាយ មឿងផៃ

ភុរង៑នោង៑បានចាត់ទុកថាការគ្រប់គ្រងបណ្ដារដ្ឋឝានជាភាពចាំបាច់ខាងយុទ្ធសាស្ត្រខ្លាំងជាងគេបំផុតសម្រាប់ការក្ដោបក្ដាប់ប៉ែកខាងលើនៃផ្ទៃប្រទេស។ ការវាយឆ្មក់ដោយពួកមឿងឝាននៅតាមតំបន់ភ្នំក្បែរៗខាងគឺជាកង្វល់គំរាមកំហែងដល់របបគ្រប់គ្រងដែលស្ថិតនៅដីទំនាបជាបន្តបន្ទាប់ ចាប់តាំងពីសតវត្សទី១៤ មក។ រដ្ឋគួរឱ្យភ័យខ្លាចបំផុតគឺម៉ិះញុង៑ះ និង មឿងកោង៑ះ រដ្ឋឝានទាំងពីរនេះហើយ ដែលបានដឹកនាំការវាយឆ្មក់ច្រើនជាងគេបំផុត។ ភុរង៑នោង៑បានដាក់បញ្ចូលកំណែទំរង់រដ្ឋបាលជាគន្លឹះមួយ ដែលវាបានក្លាយជាកេរ្តិ៍ដំណែលដ៏មានសារៈសំខាន់បំផុតរបស់ទ្រង់ ហើយវាក៏បន្តមានវត្តមានយូរជាងគេបំផុតផងដែរ។ [៦៨] ស្ដេចអង្គនេះក៏បានអនុញ្ញាតឱ្យ ពួកចៅហ្វា ទទួលបានសិទ្ធិអំណាចសក្ដិភូមិទៅលើអាណាប្រជារាស្ត្ររបស់ខ្លួនផងដែរ។ តំណែង ចៅហ្វា នេះ នៅតែជាតំណែងសួពូជ។ ប៉ុន្តែ ចៅហ្វា កំពុងកាន់តំណែងស្រាប់ទៅហើយនោះ អាចនឹងត្រូវដកហូតតំណែងចេញដោយស្ដេចអង្គនេះភ្លាមបើសិនជាមានការប្រព្រឹត្តិខុសឆ្គងហួសហេតុពេក ទោះបីយ៉ាងណាការជ្រើសរើសអ្នកស្នងបន្តគឺព្រះអង្គរើសតែក្នុងរង្វង់សមាជិកគ្រួសាររបស់ ពួកចៅហ្វា តែប៉ុណ្ណោះទេ។ នវានុវត្តន៍ដ៏សំខាន់គឺថា ព្រះអង្គតម្រូវឱ្យរាជបុត្រនៃពួកសាមន្តរាជទាំងប៉ុន្មានឱ្យគង់នៅរាជវាំងជារាជបំរើ ដែលទុកសម្រាប់គោលបំណងពីរយ៉ាង: យកពួកទ្រង់ធ្វើជាចំណាប់ខ្មាំងសម្រាប់ឱ្យព្រះបិតារបស់ពួកទ្រង់កុំឱ្យប្រព្រឹត្តិខុសវៀចវេរ ហើយពួកទ្រង់ក៏ទទួលបានមកវិញនូវការហ្វឹកហាត់សំខាន់ៗនៅពេលកំពុងគង់នៅក្នុងព្រះបរមរាជវាំងរបស់ភូមាផងដែរ។ គោលនយោបាយឝានរបស់ទ្រង់ត្រូវបានដង្ហែតាមដោយព្រះមហាក្សត្រភូមាទាំងអស់ចាប់ពីពេលនោះរៀងដរាបដល់ការធ្លាក់ព្រះរាជាណាចក្រនេះជាចុងក្រោយទៅក្នុងកណ្ដាប់ដៃរបស់ពួកប៊្រីថេនក្នុងឆ្នាំ១៨៨៥។[៦៨]

មណ្ឌលឥទ្ធិពល

[កែប្រែ]

តាមរយៈប្រភពសហសម័យ ពគោក៏បានអះអាងទឹកដីដែលនៅឆ្ងាយពីបណ្ដារដ្ឋអង្គម្ចាស់ទាំងនោះថាក៏ធ្លាប់ជារដ្ឋសួយ រឺ ដែនអាណាព្យាបាលរបស់ខ្លួនផងដែរ។ ពួកអ្នកប្រាជ្ញមិនបានទទួលស្គាល់ការអះអាងអំណាចគ្រប់គ្រងដូច្នេះឡើយ បណ្ដារដ្ឋដែលពគោបានរាប់បញ្ចូលនោះ វាគ្រាន់ត្រឹមតែជាមណ្ឌលរងឥទ្ធិពលរបស់ពគោតែប៉ុណ្ណោះទេ។ ដែនដីដែលបានអះអាងថាជារបស់ខ្លួនទាំងនោះរួមមាន:

រដ្ឋ តំបន់សម័យបច្ចុប្បន្ន កំណត់
តាម៉្មាឡេត្តាតិុង៑ះ កាឆាឫ និង ឥណ្ឌាឦសាន ខែត្រតាម្ម៉ាឡេត្តានេះលាតសន្ធឹងទៅខាងលិចឆ្ងាយរហូតដល់ទន្លេគង្គាបើតាមដឹង។[៣៦] ពង្សាវតារបាននិយាយថាពួកអ្នកដឹកនាំ កាឆាឫ កោលកាតា និង គោលកោណ្ឌាក៏បានលើកសួយសារអាករមកដែរ។[៣៧][៦៩] ការអះអាងវិសាលភាពនេះប្រហែលជាព្រះរាជបំណងរបស់ភុរង៑នោង៑ដើម្បីត្រួតពិនិត្យមើលសម្រាជ្យមុគលដែលកំពុងតែរីកធំធាត់នៅពេលនោះ។[កំណត់ ៩] ពួកស្ដេចតោង៑ងូស្ដារប៉ុន្មានអង្គចុងក្រោយបានអះអាងទឹកដីនៅត្រឹមមណិបុរតែប៉ុណ្ណោះ ដែលការពិតទៅពួកទ្រង់មិនដែលបានគ្រប់គ្រងទឹកដីនោះបានម្ដងណាសោះឡើយ។[៧០]
ចិនតិុង៑ះ អ្យូណានខាងត្បូង ខែត្រចិនរួមបញ្ចូលទាំងដែនដីក្រៅពីកៅឝានប្រន៑ទៀត បើតាមសេចក្ដីរាយការណ៍។[៣៦] ព្រំដែនជាក់ស្ដែងមិនត្រូវបានវែកញែកកំឡុងរជ្ជកាលភុរង៑នោង៑ និង រជ្ជកាលរបស់ព្រះបាទនន្ទទេ (ទោះយ៉ាងណា ទន្លេមេគង្គប្រហែលអាចប្រើជាព្រំដែនធម្មជាតិ)។ ក្រោយឆ្នាំ១៥៩៤ ចិនបានបង្កើត “របងដែក” តាមជាយដែនប្រាំបីកន្លែង នៅខាងក្នុងអ្យូណាន[៧១] ដែលពួកស្ដេចតោង៑ងូស្ដារបានចាត់ទុកថាជាព្រំប្រទល់ដែនជាក់ស្ដែង។[កំណត់ ១០] តាមពិតទៅ រាជវង្សមិងចិនមិនបានបង្ហាញថារបងទាំងប៉ុន្មាននោះជាវិសាលភាពរបស់អាណាចក្ររបស់ខ្លួនឡើយ ហើយចិនក៏បានអះអាងដែនដីដែលនៅក្រៅរបងទាំងនោះថាជាទឹកដីរបស់ខ្លួនផងដែរ។ កំណត់ត្រាចិនបង្ហាញថាមឿងទាំងប្រាំបីក្នុងចំណោមមឿងប្រាំបួននៃកៅឝានប្រន៑បានថ្វាយសួយសារអាករមកប្រទេសចិនរៀងដរាបមកដល់សតវត្សទី១៩។[កំណត់ ១១]
អណ្ណាម និង កម្ពុជាធិបតី វៀតណាម កម្ពុជា ពង្សាវតារអះអាងថាបណ្ដារដ្ឋនៅចុងខាងកើតដូចជាអណ្ណាមបានមកថ្វាយសួយសារអាករ។[៧២] តាមរយៈលោកហាវ៉េយ អណ្ណាម និង កម្ពុជាធិបតីប្រហែលជាសម្ដែង “អភិវន្ទនាការដោយស្ម័គ្រចិត្ត” តែប៉ុណ្ណោះទេ។[៧៣] តាមរយៈលោកសៅកោង៑ះ កងទ័ពទាំងនោះបានទទួលសួយសារពីសាមន្តរដ្ឋតាមព្រំដែននៃលានជាង ដែលឥឡូវជាប៉ែកនៃទឹកដីវៀតណាមសព្វថ្ងៃនេះ។[៧៤] យ៉ាងម៉េចក៏ដោយ សួយសារអាករនេះ បើទោះបីវាជាការពិត ជាក់ស្ដែងទៅវាមិនបានបង្ហាញថាជាការគ្រប់គ្រងអំណាចជាប់លាប់ណាមួយនៅទីនោះឡើយ។ តាមពិត អំណាចអាជ្ញាសឹករបស់ពគោបានបាត់បង់ទៅ ពេលណាដែលកងទ័ពរបស់ខ្លួនបានដកចេញទៅវិញ។ ការបាត់បង់អំណាចអាជ្ញាសឹកជាក់ស្ដែងលើលានជាងបែបនេះគឺជាមូលហេតុ នាំឱ្យមានយុទ្ធនាការគ្មានផ្លែផ្កាជាច្រើនលើកច្រើនសាត្រូវបានប្រព្រឹត្តិទៅមួយឆ្នាំហើយមួយឆ្នាំទៀតតាំងពីចាប់ផ្ដើមនៃយុទ្ធនាការនេះមក។
សិង្ហលៈ ស្រីលង្កានិរតី ពង្សាវតារពោលថា ភុរង៑នោង៑បានចាត់ទុកកោដ្ដេជាដែនអាណាព្យាបាល ហើយទ្រង់បានចូលទៅពាក់ព័ន្ធក្នុងកិច្ចការផ្ទៃក្នុងនៃកោះនោះព្រោះតែ ស្ដេចទ្រង់មានព្រះរាជបំណងចង់ការពារពុទ្ធសាសនាថេរវាទនៅលើកោះនេះពីពួកព័រទុយហ្កាល់។[កំណត់ ១២] ព្រះអង្គបានប្រឡងប្រជែងជាមួយគោបកៈនៃព័រទុយហ្កាល់ ដណ្ដើមឥទ្ធិពលគ្នានៅលើកោះជាមួយបណ្ដារាជាណាចក្រសិង្ហលដទៃទៀត។ ក្រោយឆ្នាំ១៥៧៦ គោបកៈបានចាត់ទុកកោះនេះតាមក្បួនយុទ្ធសាស្ត្រថា កំពុងតែច្បាំងគ្នាជាមួយពួកភូមាពីព្រោះតែការជ្រៀតជ្រែករបស់ខ្លួននៅសិង្ហលៈ។[៣៥]

មណ្ឌលឥទ្ធិពលដ៏ធំធេងទាំងនេះបានរួញរួមតូចយ៉ាងខ្លាំងក្រោយពីការសោយទិវង្គតរបស់ ព្រះបាទភុរង៑នោង៑។ ព្រះបាទនន្ទ តាមរយៈសិលាចារឹកឆ្នាំ១៥៩៣មួយផ្ទាំងចារថា ទ្រង់បានបន្តដណ្ដើមទាមទារដែនអំណាចរបស់បិតារបស់ទ្រង់មកវិញ ហើយបន្ទាប់ពីនោះមកទ្រង់ក៏បរាជ័យចុងក្រោយបង្អស់នៅស្រុកស្យាម។[៣៦] ជាក់ស្ដែង ទ្រង់មិនបានគ្រប់គ្រងឱ្យពេញព្រហស្ថនៅប៉ែកខាងលើប្រទេស ហើយទ្រង់ក៏មិនបានខ្វាយខ្វល់ពីបណ្ដារដ្ឋបរិមណ្ឌលរបស់ខ្លួនអស់ទាំងនោះថែមទៀតផង។

ទំហំ

[កែប្រែ]

ទំហំចក្រភពនេះប្រហែលមានផ្ទៃក្រឡាចន្លោះរវាង ១,៥ និង ១,៦ លាន គម ដោយមិនរាប់បញ្ចូលបណ្ដាមណ្ឌលឥទិ្ធពលឆ្ងាយៗដែលគេធ្លាប់បានពោលអះអាងទាំងប៉ុន្មាននោះចេញ។ ពួកអ្នកប្រាជ្ញយល់ស្របថាចក្រភពនេះបានគ្រប់គ្រងភាគច្រើនត្រឹមមីយ៉ាន់ម៉ាទំនើប (លើកលែងរក្ខៈខាងជើង), ស្យាម (កាលពីក្នុងសតវត្សទី១៦ រួមមានកម្ពុជាភាគខាងលិច ហើយក៏ប្រហែលជាមានម៉ាឡេស៊ីភាគខាងជើងនាសម័យទំនើបនេះផង), លាននា (ថៃខាងជើង), លានជាង (លាវទំនើប និង ថៃឦសាន), មណិបុរ និង បណ្ដាមឿងឝាននៅចិន (អ្យូណានខាងត្បូងសម័យថ្មី)។[][៧៣]

  • ផ្ទៃក្រឡាសរុបនៃរដ្ឋស្នូល (មីយ៉ាន់ម៉ា ថៃ លាវ និង មណិបុរ) ប្រើប្រាស់ព្រំដែនសម័យថ្មី និង មិនបានរាប់ដែនដីចំណុះរបស់សៀម នៅកម្ពុជា រឺ ដែនដីចំណុះរបស់លានជាងនៅវៀតណាម និង កម្ពុជា គឺមានផ្ទៃ ១,៤៥ លាន គម។ ដោយដកផ្ទៃពាក់កណ្ដាលនៃផ្ទៃដីរបស់រក្ខៈចេញទៅនៅសល់ត្រឹម ១,៤៣ លាន គម[កំណត់ ១៣]
  • ដោយបន្ថែមខាងអាណាខេត្តនៃអ្យូណានខាងទន្លេមេគង្គខាងត្បូង (អ្នីជៀង ប៉ោឝាន តឺហុង លីនត្សាង ភូអឺរ និងសិបសងបាននា) កើនផ្ទៃដីដល់ ១,៥៦ លាន គម[កំណត់ ១៤] យ៉ាងណាមិញ ពួកអ្នកប្រាជ្ញកំណត់ត្រឹមប្រហែលពាក់កណ្ដាលនៃតំបន់ម្ខាងទន្លេមេគង្គរហូតដល់តោង៑ងូភូមាតែប៉ុណ្ណោះ[កំណត់ ១៥] ដែលមានទំហំសរុបប្រហែល ១,៥ លាន គម
  • ដោយបញ្ចូលទឹកដីចំណុះរបស់សៀមដែលជាទឹកដីកម្ពុជាទំនើបនៅភាគខាងលិច និង ដែនដីទាំងប៉ុន្មាននៃមណិបុរ ក្នុងប្រទេសឥណ្ឌាភាគឦសាននាសម័យទំនើបនេះ បានធ្វើឱ្យផ្ទៃក្រឡាសរុបឡើងដល់ ១,៦ លាន គម[កំណត់ ១៦]

បមាណីយកម្មច្បាប់ និង ពាណិជ្ជកម្ម

[កែប្រែ]

ក្នុងរជ្ជកាលរបស់ភុរង៑នោង៑ ស្ដេចអង្គនេះបានដាក់បញ្ចូលវិធានការនៃការធ្វើឯកភាពច្បាប់ដោយការកោះហៅព្រះសង្ឃ និងមន្ត្រីចេះដឹងពីទូទាំងវិជិតរាជ្យទាំងអស់ចាត់ចែងសមូហកម្មក្បួនគម្ពីរច្បាប់ជាផ្លូវការ។ ពួកអ្នកប្រាជ្ញបានចងក្រង ធម្មសាស្ត្រក្យៅ និង កូសោងចូក ពឹងផ្អែកទៅលើគម្ពីរធម្មសាស្ត្ររបស់ព្រះបាទហ្វារ័វ។ សេចក្ដីសម្រេចវិនិច្ឆ័យត្រូវទុកឱ្យខាងព្រះបរមរាជវាំងដែលគេប្រមែប្រមូលចងក្រងទុកក្នុង ហង្សាវតីហ្ស៊ីនផ្យាត-ទន[៤១] តាមរយៈលោកហ៊ុច្សឡេយ នីតិនិយមបែបភូមានៅសតវត្សទី១៦ "ពិតជាខុសប្លែកដោយឡែកពីក្បួនច្បាប់នៅប្រទេសជិតខាងរបស់ខ្លួនដែលនៅអាស៊ីខាងកើត និងអាស៊ីខាងត្បូង" ហើយទិដ្ឋភាពខ្លះ "គឺជាសំណេះសំណល់នៃការមកដល់របស់ពួកអឺរ៉ុបខាងលិចចូលមកនៅខាងក្នុងក្បួនច្បាប់ និង របបរាជានិយមរបស់ប្រទេសនេះ។"[៧៥] ភុរង៑នោង៑បានលើកតម្កើងច្បាប់ថ្មីឱ្យមានប្រើទូទាំងចក្រភពរហូតដល់វាអាចសម្របជាមួយនឹងទំនៀមទំលាប់ និង ការប្រណិប័តក្នុងសង្គមសហគមន៍នៅតាមភូមិស្រុក។[៦៨] ការទទួលយកច្បាប់ទំនៀមទំលាប់ភូមា និង ប្រតិទិនភូមាក្នុងប្រទេសស្យាមក៏បានចាប់ផ្ដើមកើតមានឡើងក្នុងរជ្ជកាលរបស់ទ្រង់ផងដែរ។[៤០] ព្រះអង្គក៏បានធ្វើបមាណីយកម្មទំងន់ និងរង្វាស់រង្វាល់ ដូចជាហត្ថ បាត្រ ជាល ទូទាំងព្រះរាជាណាចក្ររបស់ទ្រង់។[៣៩][៤១]

កងទ័ព

[កែប្រែ]

ការចល័តព្រះរាជកងយោធពលភូមា (១៥៣០-៩៩)

រាជវង្សតោង៑ងូទីមួយជា "រាជវង្សពូកែផ្សងព្រេង និង មានជោគជ័យបំផុតខាងយោធាក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។"[] រាជវង្សនេះបង្កើតបានចក្រភពដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលស្ថិតនៅពីក្រោយនោះគឺមានការសញ្ជ័យខាងយោធា “ដ៏គួរឱ្យស្ញើបស្ញប់ស្ញែង” ជាច្រើន។ ជោគជ័យទាំងនេះត្រូវបានគេសន្និដ្ឋានថា បានដោយសារតែ "ភាពរីកចម្រើនខាងវិស័យសឹកសង្គ្រាម" នៃតោង៑ងូ ការរីកចម្រើនអស់ទាំងនោះរួមមានកាំភ្លើងព័រទុយហ្កាល់ និង ពួកទាហានស៊ីឈ្នួលបរទេស ហើយនិងកំលាំងកងទ័ពច្រើនសន្ធឹកសន្ធាប់ជាងមុន។[] ប៉ុន្តែទោះបីជាវាឈានដល់ចំណុចកំពូលក៏ដោយ ក៏កងទ័ពតោង៑ងូដ៏ក្អេងក្អាងនៅតែមានបញ្ហាជំពាក់វាក់វិនជាមួយសង្គ្រាមទ័ពព្រៃ និងប្រឈមមុខនឹងបញ្ហាដឹកជញ្ជូនភស្តុភារក្នុងការវាយបង្ក្រាបការបះបោរនៅតាមបណ្ដារដ្ឋភ្នំដាច់ស្រយាលនានាដដែល។

អង្គការចាត់តាំង

[កែប្រែ]

អង្គការចាត់តាំងយោធាតោង៑ងូបានយកលំនាំតាមគំរូចាត់តាំងកងទ័ពរបស់អតីតរដ្ឋនៅភូមាភាគខាងលើកាលពីមុន។ កងទ័ពត្រូវបានគេរៀបចំជាកងទ័ពឈរជើងតូចមួយមានចំនួនទាហានពីរទៅបីពាន់នាក់ ដែលទុកជាកងទ័ពការពាររាជធានី និង រាជវាំង ហើយកងទ័ពនៅពេលស្រុកកើតសង្គ្រាមគឺពឹងផ្អែកទៅលើកងទ័ពកំណែនដែលមានចំនួនកងទ័ពច្រើនជាងនេះ។ កងទ័ពពេលមានសង្គ្រាមរួមមាន កងទ័ពថ្មើរជើង កងទ័ពសេះ កងទ័ពដំរី កងកាំភ្លើងធំ និង កងទ័ពជើងទឹក។ កងទ័ពជើងទឹកគឺជាកំលាំងដឹកជញ្ជូនតាមទន្លេដ៏សំខាន់ និងភាគច្រើនទុកសម្រាប់ការដឹកជញ្ជូនកងទ័ព និងភស្តុភារតែប៉ុណ្ណោះ។ កំណែនកងទ័ពពឹងផ្អែកលើប្រព័ន្ធអមូថម៑ះ (အမှုထမ်း, "ការចូលបម្រើហ្លួង") ដែលតម្រូវឱ្យមេតំបន់ផ្គត់ផ្គង់ចំនួនមនុស្សដែលគេបានកំណត់អាស្រ័យទៅតាមដែនអំណាចរៀងៗខ្លួនលើមូលដ្ឋាននៃអត្រាប្រជាជនក្នុងខណៈពេលមានសង្គ្រាម។[៦៤] ពួក អមូថម៑ះ គឺជាវណ្ណៈពួកមនុស្សមួយក្រុម ដែលបានរួចផុតពីការបង់ពន្ធខ្លួន ភាគច្រើនដោយសារតែការដោះដូរមកវិញតាមរយៈការបម្រើទៀងទាត់ រឺ ការបម្រើកងទ័ពថ្វាយហ្លួង។ បរិមាណភាគនៅកំណត់ថេរដដែលរហូតដល់សតវត្សទី១៧ ដែលកាលណោះ ស្ដេចតោង៑ងូស្ដារបានដាក់បញ្ចូលបរិមាណភាគឱ្យមានការប្រែប្រួលទៅតាមស្ថានភាពនៃដំណើរប្រែប្រួលនៃចំនួនប្រជាសាស្ត្រវិញ។[៧៦]

កំណត់ត្រាដែលនៅស្ថិតស្ថេរមុនគេបង្អស់នៃអង្គការចាត់តាំងកងយោធពលភូមិន្ទភូមាចុះកាលកំណត់ឃើញមានតែក្នុងឆ្នាំ១៦០៥ តែប៉ុណ្ណោះ ប៉ុន្តែរចនាសម្ព័ន្ធនៃអង្គការចាត់តាំងក្នុងសម័យដើមដំបូងគេនៃចក្រភពតោង៑ងូក្សេត្រទីមួយនោះ មើលទៅក៏ប្រហាក់ប្រហែលគ្នា ហាក់បីដូចជាគ្មានអ្វីគួរឱ្យកត់សម្គាល់ប្លែកគ្នាទាល់តែសោះឡើយ។ រាជបញ្ជារបស់ស្ដេចក្នុងឆ្នាំ១៦០៥ បានត្រាស់ថាកងវរសេនាធំនីមួយៗគប្បីមាន ទាហានថ្មើរជើង ១០០០ នាក់ ស្ថិតនៅក្រោមមេក្រុម ១០០ នាក់ដែលគេហៅថា អក្រប៑ (အကြပ်) មេកងវរសេនាតូច ១០ នាក់ ហៅថា អឆៅ (အဆော်) និងមេបញ្ជាការ ១ នាក់ហៅថា អក៏ (အကဲ) និងរេហ៍ពលទាំងអស់ត្រូវបំពាក់ដោយអាវុធរួមមានកាំភ្លើងដៃ និង កាំភ្លើងធំ។ កងវរសេនាធំនាសតវត្សទី១៧មួយកង ជាធម្មតា ត្រូវប្រដាប់ដោយកាំភ្លើងធំ ១០ ដើម, កាំភ្លើងហត្ថ ១០០ ដើម និង ធ្នូ ៣០០ ដើម។[៧៧]

លទ្ធភាពកេណ្ឌកងទ័ពគឺផ្អែកយ៉ាងខ្លាំងទៅលើអំណាចរបស់ស្ដេចកំពូលលើបណ្ដាពួកសាមន្តរាជរបស់ទ្រង់។ ភុរង៑នោង៑តម្រូវឱ្យរដ្ឋដែលសញ្ជ័យបានថ្មីៗទាំងប៉ុន្មានផ្ដល់នូវបរិមាណភាគនៃកំលាំងមនុស្សទុកសម្រាប់យុទ្ធនាការក្រោយៗមកទៀត។ តាមរយៈពួកអ្នកប្រាជ្ញ នៅពេលចក្រភពឡើងដល់ចំណុចកំពូល កងទ័ពរបស់ចក្រភពនេះប្រហែលអាចកើនឡើងដល់ចំនួន ១០០០០០ ប្លាយនាក់[៧៨] និង កងទ័ពនាំមុខសម្រាប់យុទ្ធនាការយោធាមួយគឺមានចំនួនច្រើនបំផុតប្រហែលជា ៧០០០០ នាក់។[៧៩][កំណត់ ១៧] ភាពចុះខ្សោយគួរឱ្យកត់សម្គាល់នៃប្រព័ន្ធមួយនេះគឺថាភាគច្រើននៃកំណែនកងទ័ពប្រកបដោយសក្ដានុពលដ៏សន្ធឹកសន្ធាប់ទាំងនោះបានមកតែពីតំបន់ខាងក្រៅរាជធានីតែប៉ុណ្ណោះ។ ក្នុងឆ្នាំ១៥៨១ ២១% ចំណោមអ្នកតាំងទីលំនៅអចិន្ត្រៃយ៍ ក្នុងរង្វង់បរិវេណ ២០០ គ.ម. ជុំវិញ ពគោ គឺជា "ពួកអមូថម៑ះ" (ចំណែកនៅឆ្នាំ១៦៥០ ក្នុងសម័យតោង៑ងូស្ដារ "ពួកអមូថម៑ះ" មានចំនួនលើសពី ៤០ % ស្ថិតនៅក្នុងរង្វង់ ២០០ គ.ម. ជុំវិញបរិវេណ រាជធានីអង៑ះវ)។ [៨០] វាបានសឱ្យឃើញថាស្ដេចធំក្នុងសម័យតោង៑ងូទីមួយត្រូវតែពឹងផ្អែកកំណែនពីពួកសាមន្តរាជរបស់ទ្រង់ដើម្បីបង្កើនចំនួនកងទ័ពរបស់ព្រះអង្គថែមទៀត។ ភាពថមថយនៃចំនួនកងទ័ពត្រូវបានគេឃើញលេចឡើងយ៉ាងជាក់ច្បាស់នៅពេលស្ដេចធំមិនមែនជាព្រះបាទភុរង៑នោង៑។ កងទ័ពរបស់ព្រះបាទនន្ទសរុបទៅទាំងអស់ប្រហែលមិនដែលលើសចំនួន ២៥០០០ នាក់ម្ដងណាឡើយ។[៧៩]

កាំភ្លើង

[កែប្រែ]

កត្តាសំខាន់មួយក្នុងជោគជ័យរបស់តោង៑ងូគឺជាការដាក់បញ្ចូលកាំភ្លើងព័រទុយហ្កាល់មុនដំបូងគេក្នុងរបបកងទ័ព (កាំភ្លើងឆ្នួន ថ្ពក់ និងកាំភ្លើងធំកាំភ្លើងចុកគ្រាប់លោហៈតាមមាត់ត្រែ) និងការបង្កើតកងឯកភាពកាំភ្លើងរំសេវ និង កាំភ្លើងធំជាច្រើនកងទៀត។ សព្វាវុធព័រទុយហ្កាល់បានបង្ហាញនូវសមត្ថភាពខ្ពស់បាញ់បានត្រង់ មានសុវត្ថិភាព គ្រាប់ផ្លោងមានទំងន់ធ្ងន់ និង ល្បឿនក្នុងការបាញ់ចេញលឿនជាងសព្វាវុធរបស់គូបដិបក្សដែលធ្វើឡើងនៅអាស៊ី។[៨១] កងឯកភាពកាំភ្លើងរំសេវ និងកាំភ្លើងធំពិសេសដំបូងគេត្រូវបានប្រមូលផ្ដុំភាគច្រើនដោយពួកទាហានស៊ីឈ្នួលជាជាតិព័រទុយហ្កាល់ និងពួកមកពីមហាសមុទ្រឥណ្ឌា (ភាគច្រើនពួកឥស្លាម) ដែលត្រូវបានបង្កើតឡើងនៅចុងទសវត្ស១៥៣០។[] ពួកភូមាក្រោយមកចេះច្របាច់បញ្ចូលគ្នារវាងកាំភ្លើងឆ្នួនចូលទៅក្នុងកងទ័ពថ្មើរជើង និង កងទ័ពដំរី។ ក្នុងយុទ្ធនាការចុងសតវត្សទី១៦ ចំនួនពី ២០-៣០ ភាគរយនៃកងទ័ពត្រូវបានបំពាក់ដោយកាំភ្លើងចុករំសេវ។[៧៧][៨២] មានតែ កងកាំភ្លើងធំទេដែលត្រូវបានបន្តកាន់ការដោយពួកទាហានស៊ីឈ្នួលបរទេសពេញមួយសតវត្សទី១៦។ កងកាំភ្លើងធំតោង៑ងូមិនដែលយកកាំភ្លើងដៃអឺរ៉ុបច្រើនដើមយកទៅធ្វើការឡោមព័ទ្ធក្រុងឡើយ ផ្ទុយទៅវិញ ពួកគេ "បានប្រើកាំភ្លើងធំរបស់ពួកព័រទុយហ្កាល់ប្រកបដោយប្រសិទ្ធិភាពជាងមុនដោយលើកវាដាក់តាំងលើដីលើក រឺ ប៉មសើនខ្ពស់ៗ ហើយបាញ់តម្រង់ចុះចូលទៅកាន់ទីក្រុងដែលពួកគេបានឡោមព័ទ្ធ"។[៨១] គ្រឿងកាំភ្លើងពួកព័រទុយហ្កាល់បានបង្ហាញប្រសិទ្ធិភាពយ៉ាងវិសេសវិសាលតទល់នឹងបណ្ដារដ្ឋភាគខាងក្នុងដូចជាពួកមឿងឝាន។ យ៉ាងណាមិញ អានុភាពនៃកាំភ្លើងត្រូវបានសាបសូន្យពេលប្រឈមមុខនឹងប្រទេសស្យាម ដែលជាមហាអំណាចឆ្នេរដ៏រីកចម្រើនមួយរួមជាមួយនិងកងទ័ពបំពាក់ទៅដោយគ្រឿងបរិក្ខាល្អៗ។ [៨១][៨២]

ការបង្វឹកជំនាញធ្វើសង្គ្រាម

[កែប្រែ]
រូបសំណាកព្រះចៅភុរង៑នោង៑ពីមុខបណ្ឌិត្យសភាការពារជាតិ

កត្តាគន្លឹះផ្សេងមួយទៀតគឺ "ការបង្វឹកជំនាញធ្វើសង្គ្រាមដ៏ខ្លាំងក្លា" និង "របៀបដឹកនាំដ៏តឹងតែង" របស់តោង៑ងូ។[៨៣] តោង៑ងូគឺជាសមិទ្ធផលនៃសង្គ្រាមឥតឈប់ឈរកាលពីប៉ុន្មានសតវត្សមុននៃតំបន់ភូមាភាគខាងលើ។ ក្នុងយុគសម័យនៃការបះបោររបស់ពួកចៅហ្វាយខែត្រដ៏រំជើបរំជួល គ្រប់មេបះបោរទាំងប៉ុន្មានយល់ថាដើម្បីដឹកនាំនគរបានត្រូវតែចេះកាន់ការបញ្ជាកងទ័ព។ ព្រះអង្គម្ចាស់ដែលមានបណ្ដាសក្ដិខ្ពស់ៗនៃរាជវង្សតោង៑ងូទទួលបានការហ្វឹកហ្វឺនផ្នែកកងទ័ពតាំងពីកុមារភាព ហើយដោយរំពឹងថានឹងបានចូលប្រឡូកក្នុងសមរភូមិដោយផ្ទាល់។[៨៤] ពួកមេដឹកនាំតោង៑ងូនៅសម័យនោះ រួមមាន តបង៑រ្វេថីះ ភុរង៑នោង៑ នន្ទ មង៑ះរ៏សីហសូរ និង នត៑ស្យង៑នោង៑ ដំបូងបានចូលប្រឡូកក្នុងសមរភូមិក្នុងព្រះជន្មទសវ័យដូចគ្នា។ ប្រពៃណីហាត់ក្បួនពិជ័យសង្គ្រាមបែបនេះជាធម្មតាមិនដែលមាននៅក្នុង "បណ្ដានគរធំៗ ដែលប្រកបដោយសុខសន្តិភាពជាងតោង៑ងូនោះទេ" ដូចជាប្រទេសស្យាមជាដើម។[៨៣] (ជាការពិតទៅ ការសព្វព្រះទ័យបែបនេះ បានស្រុតស្រកលែងមានទៀតហើយចំពោះពួកស្ដេចតោង៑ងូស្ដាររជ្ជកាលក្រោយៗ ដែលពួកទ្រង់ចាប់តាំងពីឆ្នាំ១៦៥០ រៀងមក បានឈប់យាងប្រឡូកក្នុងសមរភូមិ ព្រោះពេលនោះប្រទេសមានស្ថេរភាពពេញលេញទៅហើយ។) ការហ្វឹកហាត់ក្បួនពិជ័យសង្គ្រាមច្រើន និង ភាពជោគជ័យក្នុងសមរភូមិច្រើនលើកច្រើនសាបានធ្វើឱ្យកងទ័ពក្រោមបញ្ជាការរបស់តោង៑ងូទទួលបាននូវភាពស្ទាត់ជំនាញក្នុងសមរភូមិកាន់តែខ្លាំងឡើងៗ រីឯកងទ័ពបញ្ជាការក្រោមដៃរបស់ពួកបច្ចាមិត្រក្នុងតំបន់វិញតាមមើលទៅមិនអាចប្រៀបផ្ទឹមបាននឹងតោង៑ងូឡើយ។ តាមរយៈលោក លីបឺរមែន នេះគឺជាកត្តាគន្លឹះមួយដែលអាចឱ្យអង្គនយោបាយដីគោកភាគខាងលិចមួយនេះ "អាចសញ្ជ័យយកដីគោកភាគកណ្ដាលបានដែលមានលក្ខណៈខុសប្លែកពីអង្គនយោបាយផ្សេងៗទៀត"។[៨៣]

ដែនអំណាចយោធា

[កែប្រែ]

ទោះបីជាអំណាចយោធាបានឡើងដល់ចំណុចកំពូលយ៉ាងណាក៏ដោយ ក៏កងទ័ពតោង៑ងូនៅតែមានភាពលំបាកលំបិនជាទីបំផុតក្នុងការគ្រប់គ្រងបណ្ដាពួករដ្ឋតាមដងភ្នំដាច់ស្រយាលជាដដែល។ ពួកគេមិនអាចដោះស្រាយបញ្ហាការដឹកជញ្ជូនភស្តុភារឱ្យដាច់ស្រេច ហើយនិងការផ្ដល់ស្បៀងដល់កងទ័ពមានចំនួនដ៏ធំសម្បើមដែលស្ថិតក្នុងដំណាក់កាលតស៊ូស្វិតស្វាញបានឡើយ។ ការមានះព្រះទ័យរបស់ព្រះបាទភុរង៑នោង៑ក្នុងការបញ្ជូនកងទ័ពជារៀងរាល់ឆ្នាំទៅទីនោះ បានធ្វើឱ្យបាត់បង់ជីវិតទាហានរាប់មិនអស់ ត្រង់ចំណុចនឹងហើយដែលធ្វើឱ្យពួកមហាមាត្យរបស់ទ្រង់ខ្សឹបខ្សៀវអេចអូចអំពីការដឹកនាំរបស់ទ្រង់។[៨៥][៨៦] ក្សត្រចម្បាំងអង្គនេះមានភព្វសំណាងល្អ នៅពេលមេដឹកនាំទ័ពព្រៃដែលមានគេស្រលាញ់ពេញចិត្តច្រើនដូចជា ព្រះបាទជេឞ្ឋាធិរាជនៃលានជាង (រ. ១៥៤៨-៧២) ត្រូវបានធ្វើគតដោយសត្រូវក្នុងប្រទេសរបស់ទ្រង់។ ក្រោយពីសម័យព្រះបាទភុរង៑នោង៑កន្លងផុតទៅ ភូមាក្រោមក៏បានបាត់បង់ធនធានមនុស្សទៅខាងសៀមដែលធ្វើឱ្យប្រទេសស្យាមកាន់តែមានប្រជារាស្ត្រកាន់តែ ច្រើនទៅៗជាងមុន។ កងទ័ពដែលបំពាក់ដោយអាវុធយុទ្ធភណ្ឌល្អៗធំសម្បើមជាងមុនរបស់អយុធ្យា មិនត្រឹមតែអាចរុញច្រានការឈ្លានពានដែលគ្មានកំលាំងទ័ពគ្រប់គ្រាន់របស់ព្រះអង្គនន្ទឱ្យដកថយត្រឡប់ទៅវិញបានប៉ុណ្ណោះទេ តែក៏បានបិទបញ្ចប់ការក្ដោបក្ដាប់ឆ្នេរតនាវឝ្រីរបស់ទ្រង់នៅពេលបន្ទាប់មកទៀតផងដែរ។

កេរ្តិ៍ដំណែល

[កែប្រែ]

អង្គការចាត់តាំងនិងយុទ្ធសាស្ត្រកងទ័ពរបស់រាជវង្សតោង៑ងូទីមួយត្រូវបានយកលំនាំតាមដោយរដ្ឋស្នងសំខាន់ពីររបស់វាគឺ: តោង៑ងូស្ដារ និង ស្យាម។ ព្រះមហាក្សត្រតោង៑ងូស្ដារចេះប្រើក្បួនតំរាខាងយោធាដ៏ខ្លាំងពូកែរបស់តោង៑ងូទីមួយ កាំភ្លើងទំនើបៗ និង កំលាំងមនុស្ស (បើប្រៀបធៀបទៅច្រើនជាងមុន) ដើម្បីស្ដារចក្រភពនេះ បន្តិចម្ដងៗក្នុងរយៈកាលពីរទសវត្សបន្តបន្ទាប់មក។ ទន្ទឹមនឹងនោះ ប្រព័ន្ធចូលបម្រើកងទ័ពរបស់ស្យាម "ព្រៃហ្លួង" ត្រូវបានរៀបចំយកតាមគំរូ ប្រព័ន្ធ "អមូថម៑ះ" ក្នុងទសវត្សឆ្នាំ១៥៧០ ជាក់ស្ដែងប្រព័ន្ធនេះកើតមានព្រោះតែដើម្បីបំពេញនូវតម្រូវការកងទ័ពរបស់ព្រះបាទភុរង៑នោង៑តែប៉ុណ្ណោះ។ ដូចគ្នានោះដែរ យុទ្ធសាស្ត្រ និង បច្ចេកទេសខាងយោធារបស់រាជវង្សតោង៑ងូទីមួយ ប្រហែលជាត្រូវបានយកមកប្រើដោយពួកមេដឹកនាំជំនាន់ថ្មីរបស់ស្យាមដូចជា នរេឝ្វរ និង ឯកាទឝរថ ដែលធ្លាប់បានធំធាត់នៅពគោ ហើយភាគច្រើនវាអាចមាននៅខាងក្នុងក្បួនយុទ្ធសាស្ត្រកងទ័ពរបស់តោង៑ងូ។ ជិតកៀកនឹងឆ្នាំ១៦០០ ស្យាមមិនត្រឹមតែបានឆ្នេរតនាវឝ្រីពីភូមាមកវិញតែប៉ុណ្ណោះទេ តែក៏បានវាតទីទឹកដីចូលមកកាន់តែជ្រៅមកក្នុងប្រទេសកម្ពុជាធិបតីផងដែរ។[៨៧] ក្រោយឆ្នាំ១៦១៤មក សមតានៃបញ្ហាត្រូវបានសម្របសម្រួលដោយរដ្ឋស្នងទាំងពីរ។ រដ្ឋណាមួយក៏ដោយ ឱ្យតែបានពង្រីកវិសាលភាពទៅគ្រប់ទិសទីហើយ ត្រង់ចំណុចនឹង ខ្សែបណ្ដាញគ្រឿងភស្តុភារផ្គត់ផ្គង់របស់រដ្ឋមួយនោះក៏ត្រូវតែពង្រីកឱ្យកាន់តែច្រើនជាងខាងបណ្ដារដ្ឋបច្ចាមិត្រដែលនៅជិតខ្លួនបំផុតផងដែរ។[៦២]

វប្បធម៌ និង សង្គម

[កែប្រែ]

ប្រជាលេខន៍

[កែប្រែ]

បរិមាណនៃប្រជាជន

[កែប្រែ]

ការប៉ាន់ប្រមាណ[កំណត់ ១៨] ប្រជារាស្ត្រនៃចក្រភពនេះបានបង្ហាញថាមានច្រើនលើសពី ៦ លាននាក់។ ក្នុងឆ្នាំ១៦០០ តំបន់មានមនុស្សរស់នៅច្រើនជាងគេបំផុតក្នុងចក្រភពកាលពីអតីតនោះមាន ស្យាម (២,៥ លាននាក់) [៨៨] តមកភូមាលើ (១,៥ លាននាក់) [៨៩] ដែនដីភ្នំឝាន (១ លាននាក់)[៩០] និងភូមាក្រោម (០,៥ លាននាក់) [៩១]—សរុបទាំងអស់យ៉ាងហោចណាស់ក៏បាន ៥,៥ លាននាក់ដែរ។ ការប៉ាន់ស្មានបរិមាណប្រជារាស្ត្រនៅ លាននា លានជាង និង មណិបុរមិនត្រូវបានគេដឹងថាប៉ុន្មាននោះទេ។ បរិមាណនៃប្រជារាស្ត្រនៃចក្រភពមុនពេលសង្គ្រាមបំផ្លិចបំផ្លាញក្នុងឆ្នាំ១៥៨៤-៩៩ ប្រហែលលើសពី ៦ លាននាក់ទៅទៀត។ ប្រជារាស្ត្រនៅតំបន់រាជធានីពគោ តាមរយៈជំរឿនឆ្នាំ១៥៨១ គឺមានត្រឹមតែប្រហែល ២០០០០០ នាក់តែប៉ុណ្ណោះ។[៩១]

អត្រាប្រជារាស្ត្រទាបមានរាយប៉ាយទូទាំងតំបន់ដ៏ធំល្វឹងល្វើយបើប្រៀបធៀបគ្នាទៅ ដោយហេតុនេះហើយទើបបណ្ដាមេដឹកនាំអស់ទាំងនោះបានឱ្យតំលៃជាខ្លាំងទៅលើកំលាំងមនុស្សជាជាងទឹកដីទៅទៀត។ ពួកអ្នកឈ្នះសង្គ្រាមមិនដែលភ្លេចខ្លួនក្នុងការកៀរប្រជារាស្ត្រតាមមូលដ្ឋានឱ្យចូលមកកាន់តំបន់រាជធានីរបស់ខ្លួន ដែលជាកន្លែងពួកគេអាចគ្រប់គ្រងបានកាន់តែដិតដល់។ កំណៀរជាច្រើនលើកច្រើនសាបានកៀរពីតំបន់ភូមិភាគដែលគេកម្រាបបាន ព្រោះតំបន់ទាំងនោះក៏ជាកន្លែងដែលមានកំលាំងមនុស្សអាចមានលទ្ធភាពធ្វើការបះបោរបានផងដែរ។

ក្រុមជនជាតិ

[កែប្រែ]

តោង៑ងូក្សេត្រទីមួយគឺជាសង្គមពហុជាតិពន្ធុ ទោះបីយ៉ាងនេះក្ដី គំនិតទស្សនទាននៃអត្តលក្ខណៈជាតិពន្ធុមានការប្រែប្រួលមិនចេះឈប់ឈរ ក៏ព្រោះតែរងឥទ្ធិពលយ៉ាងខ្លាំងពីភាសា វប្បធម៌ ប្រព័ន្ធវណ្ណៈ ភូមិសាស្ត្រ និង អំណាចនយោបាយ។ មិនចំឡែកពេកទេ មកកៀកនឹងសតវត្សទី១៦ ដែលទំរង់លក្ខណៈជាតិពន្ធុមួយចំនួនត្រូវបានគេទទួលស្គាល់បែប “នយោបាយ” ជាទូទៅរួចទៅហើយនោះក៏បានលេចខ្លួនត្រដែតឡើងផងដែរ។ នៅដីគោកភាគខាងលិច ក្រុមអង្គនយោបាយជនជាតិចម្បងៗទាំងបួនបានងើបធ្លោឡើង មានពួកមននៅតំបន់ខាងត្បូង ១៨:៣០ជ ដែលគេស្គាល់ក្នុងសំណេរសហសម័យថា "ថ្លើងប្រន៑" រឺ "រាមញ្ញទេឝ" (“ដែនដីថ្លើង រឺ​ មន”) ពួកភូមានៅតំបន់ខាងជើង ១៨:៣០ជ ហៅថា "ម្រន៑មាប្រន៑" (“ដែនពួកភូមា”) ពួកឝាននៅតំបន់ភ្នំ ហៅថា "ឝានប្រន៑" (“ដែនពួកឝាន”) ហើយនិងពួករក្ខៈនៅខាងតំបន់ឆ្នេរខាងលិច ហៅថា រក្ខៈប្រន៑ (“ដែនពួករក្ខៈ”)។[៩២] ភាពស្រដៀងគ្នានេះ ក៏បានកើតមានក្នុងដែនដីគោកភាគកណ្ដាលផងដែរ អត្តសញ្ញាណនយោបាយជាតិពន្ធុនិយមចាប់ផ្ដើមពី ពួកទៃយួននៅលាននា (លានស្រែ) ពួកលាវនៅលានជាង (លានដំរី) និង ពួកស្យាមនៅស្យាមដែលបានរីកផុសផុលឡើង។[៩៣]

ព្រមគ្នានឹងក្រុមនយោបាយជាតិពន្ធុធំៗ ក៏មានក្រុមជនជាតិភាគតិចនៃជាតិពន្ធុតូចតាចជាច្រើនផ្សេងៗគ្នាទៀតដែរ។ នៅភូមាក្រោម ដែលមានគេនិយាយភាសាមនច្រើនលើសលប់ទៅហើយនោះ ក៏មានពួកភូមា ករង៑ និង ឝាន ចំនួនច្រើនគួរសម (ដូចគ្នាទៅនឹងពួកអឺរ៉ុប ពួកជ្វីប ពួកអាមេន ពួកពែរ្ស ។ល។ ជាច្រើន នៅកំពង់ផែសំខាន់ៗ) មករស់នៅក្នុងសម័យកាលនេះផងដែរ។[៩៤] អ្នកត្រូវគេកៀរភាគច្រើនមកពីតំបន់រដ្ឋដែលត្រូវគេសញ្ជ័យបានយកពីទីឆ្ងាយៗមានដូចជាលានជាង ត្រូវនាំឱ្យមករស់នៅឯភូមាក្រោម។ នៅភូមាលើ ពួកឝាន ពួកកទូះ ករង៑ ខ្យង៑ះ និងពួកជនជាតិភាគតិចដទៃទៀតនៅតែកាន់កាប់នៅត្រង់ជាយដែនភូមិភាគរាំងស្ងួតដដែល។[៩៥] មឿងឝានទាំងប៉ុន្មាននោះរួមមានពួកខ្យង៑ះ ពួកកខ្យង៑ ពួកវ ពួកបលោង៑ ពួកករង៑ក្រហម។ល។ ក្រឡេកមើលទៅដីគោកភាគកណ្ដាលវិញ ក្រុមទៃដែលមានភាសាប្លែកៗគ្នាជាច្រើនក្រុមមានវត្តមានរួមគ្នាជាមួយពួកខ្មែរ ពួកមនដែលមានចំនួនច្រើនគួរសមដែរ ហើយនិងពួកជនជាតិភាគតិចជាច្រើនទៀតនៅតាមតំបន់ដងភ្នំ។[៩៦] អន្តរៈកំពង់ផែនៅអយុធ្យាបានទទួលរាក់ទាក់ស្វាគមន៍ដល់សហគមន៍ជាច្រើននៃពួកពង្គល អារ៉ាប់ និង ពែរ្ស។[៩៧]

តាមពិតទៅ ការកំណត់ជាតិពន្ធុជាចំណាត់ការនៅមិនទាន់តឹងរឹងនៅឡើយនោះទេ។ អត្តសញ្ញាណជាតិពន្ធុបែបនយោបាយហួសហេតុនៅតែស្ថិតក្នុងដំណាក់កាលដំបូងៗនៃការចេញពន្លកតែប៉ុណ្ណោះ។ នៅឯដីគោកភាគខាងលិចឯណេះវិញ ទោះបីជាគេគិតថាក្រុមជាតិពន្ធុមានដូចជាពួកភូមា ពួកមន ពួកឝានជាក្រុមជាតិពន្ធុធំៗនោះក៏ពិតមែន ក៏ប៉ុន្តែពួកជាតិសាសន៍នីមួយៗនោះក៏ត្រូវបែងចែកខ្លួនឯងទៅជាមជ្ឈមណ្ឌលអរិភាពនឹងគ្នាជាច្រើនទៀតដោយសារតែប្រពៃណីតាមតំបន់មានភាពដោយឡែកគ្នា ហើយករណីភាគច្រើនមកពីមានភាសាប្រាក្រឹត រឺ គ្រាមភាសាខុសគ្នា។[៩៨][៩៩] ភាពដូចគ្នានេះក៏ប្រាកដជាមានចំពោះពួកក្រុមជនជាតិភាគតិចតូចៗដែរ ជាការពិតទៅ បច្ចេកសព្ទដូចជា ពួកកខ្យង៑ ពួកករង៑ និង ពួកខ្យង៑ៈ គឺជាពហិនាមត្រូវបានប្រសិទ្ធនាមឱ្យដោយពួកភូមាដែលសរុបចាត់ក្រុមពួកគេជាច្រើនក្រុមដោយឡែកៗពីគ្នា។ នៅក្នុងដីគោកភាគកណ្ដាល ពួកក្រុមជាតិពន្ធុស្យាម លាវ និង ទៃយួន (អ្នកមឿង) ដែលជាពួកក្រុមសំខាន់ៗ គំនិតបែបនេះស្ថិតក្នុងដំណាក់កាលចាប់ផ្ដើម ហើយវាស្ថិតក្នុងទស្សនទានបែបឥស្សរភាពភាគច្រើនជាងទៅវិញ។[៩៦] នៅស្យាម ភាសា និង អត្តសញ្ញាណជាតិស្យាម គឺស្ថិតនៅក្រោម “ការអភិរក្ស” នៃពួកអភិជន ដែលគេហៅថា ពួក មូលនាយ និង ប្រជារាស្ត្រសាមញ្ញភាគច្រើនដែលរស់នៅអយុធ្យា តាមរយៈអ្នកកត់សម្គាល់ជាតិព័រទុយហ្កាល់ម្នាក់នៅដើមសតវត្សទី១៦ គាត់បានលើកឡើងថាពួកគេនៅតែនិយាយគ្រាមភាសាមនជាងការនិយាយភាសាស្យាមដែលជាភាសាទើបតែចាប់កំណើតឡើង ហើយបួងសក់ខ្លួនឯងឱ្យដូចពួកមននៅពគោ។[១០០]

ឥទ្ធិពលនៃជាតិពន្ធុនិយមមិនទាន់មានលំនឹង

[កែប្រែ]

ជាតិពន្ធុនិយមមិនទាន់មានសភាពរឹងមាំ រឺក៏ ទើបតែចាប់កំណើតប៉ុណ្ណោះ តែវាក៏ធ្លាប់បណ្ដាលឱ្យមានការប៉ះទង្គិចគ្នាខាងភូមិសាស្ត្រនយោបាយយ៉ាងខ្លាំងក្លាផងដែរ។ ហេតុផលសំខាន់មួយនោះគឺសម្ព័ន្ធភាពរដ្ឋចៅហ្វាយនិងកូនចៅ ជារឿយៗមកមុនជាតិពន្ធុនិយម ដែលវាបានជំរុញឱ្យមានការចងសម្ព័ន្ធគ្នាខាងផ្នែកនយោបាយជារៀងរាល់ដងដែលទៅហួសផុតពីដំណាក់ជាតិសាសន៍។[១០១] បាតុភូតដូចគ្នានេះក៏នៅតែមានជាទូទៅនៅតាមបណ្ដារដ្ឋនានាដូចជា វៀតណាម រុស្ស៊ី និងបារាំងកំឡុងសម័យនោះផងដែរ។ គ្មានអ្វីជាការគួរភ្ញាក់ផ្អើលឡើយ នាម៉ឺនសព្វមុខមន្ត្រីទាំងឡាយក្នុងសម័យនោះក៏មានមកពីជាតិសាសន៍ជាតិពន្ធុភាគតិចដទៃជាច្រើនទៀតដែរ។ ការចុះចូលឆ្លងជាតិពន្ធុជារឿយៗ "មិនបានកើតចេញពីអំពើក្បត់ជាតិសាសន៍ណាមួយឡើយ។" បណ្ដារដ្ឋ ទាំងធំទាំងតូចបានផ្លាស់ប្រែចងសម្ព័ន្ធភាពនឹងគ្នា ដោយមិនប្រកាន់អំពីជាតិពន្ធុនោះឡើយ។[១០២]

ត្រង់នេះមិនមានន័យថាការណ៍សង្គ្រាម រឺ ចលនាបំលាស់ទីនៃអាណាប្រជានុរាស្ត្រគ្មានឥទ្ធិពលអ្វីសោះ ក៏ទេ។ នៅតាមបណ្ដោយដងទន្លេឥរាវតី គឺជាឧទាហរណ៍មួយ ដែលទេសន្តរប្រវេសន៍ពីភាគជើងចុះមកខាងត្បូង "បានធ្វើឱ្យពួកអ្នកចំណូលថ្មីប៉ះទង្គិចនឹងពួកអ្នកម្ចាស់ស្រុកដែលមានស្រាប់ និងបានជំរុញឱ្យមានផ្នត់គំនិតពីរកើតឡើង តាមរយៈរំញោចប៉ះទង្គិចខាងផ្លូវចិត្តចំពោះវត្តមានពួកជនបរទេសក្រៅស្រុកអស់ទាំងនោះ ហើយនិងការរៀបចំប្រមូលកងទ័ពទុកធ្វើសង្គ្រាម (ដោយប្រយោលគ្មានចេតនា)។ ការវាយឆ្មក់របស់ពួកឝាននៅឯភូមាលើ វាបានបង្កឱ្យមានការវាយបកតបតទៅកាន់ពួកឝានវិញយ៉ាងគំហុក ដែលវាបានផ្ដល់នូវមេរៀនមួយយ៉ាងជូរចត់បំផុតចំពោះពួកឝាន។"[១០៣] តែការផ្សារភ្ជាប់គ្នារវាងពូជសាសន៍ និង សេចក្ដីស្មោះត្រង់ខាងផ្នែកនយោបាយមិនអាចវេញធ្លុងចូលគ្នាបានឡើយ ក្នុងន័យនេះទំនាក់ទំនងមេត្រីភាពចៅហ្វាយនិងកូនចៅ នៅតែជាកត្តាសំខាន់បំផុតតែមួយគត់ក្នុងការកសាងរដ្ឋ។ តួអង្គនយោបាយដែលទាញប្រយោជន៍បានច្រើនបំផុតពីទំនាក់ទំនងបែបនេះហើយប្រកបដោយភាពជោគជ័យ នោះគឺព្រះបាទភុរង៑នោង៑។ ព្រះចៅចក្រពត្តិអង្គនេះបានបង្កើតទំនាក់ទំនងចៅហ្វាយនិងកូនចៅផ្អែកទៅលើទស្សនៈវប្បធម៌បែបពុទ្ធសាសនាលោកធាតុ រួមផ្សំជាមួយការគំរាមកំហែងច្បាំងដណ្ដើមយកដោយកំលាំងកងទ័ពយ៉ាងសន្ធឹកសន្ធាប់ ដើម្បីក្ដោបក្ដាប់គ្រប់គ្រងចក្រភពនេះ។ ព្រះអង្គបានតាំងខ្លួនព្រះអង្គជា "ចក្រវត្តិ" ដែលប្រកបដោយគុណធម៌ [១០៤] ហើយនិងបានបង្កើតចំណងមេត្រីភាពផ្ទាល់ព្រះអង្គដោយផ្អែកលើផ្នត់គំនិត "thissa" (ភក្ដីភាព) និង "kyezu" (ការយកអាសាគ្នា)។ [១០៥] ទំនៀមនៃការចងស្ពានមេត្រីចៅហ្វាយនាយ-កូនចៅឆ្លងពូជសាសន៍បែបនេះ ត្រូវបានបន្តឥតដាច់ ថ្វីត្បិតតែមិនមានច្រើន តែវានៅមានក្នុងសង្គមអាស៊ីអាគ្នេយ៍ដីគោកដរាបដល់សតវត្សទី១៩។

វណ្ណៈសង្គម

[កែប្រែ]

សង្គមតោង៑ងូក្សេត្រទីមួយដែលស្ថិតនៅតាមដងទន្លេឥរាវតីបានយកលំនាំតាមចក្រភពបុកាំ និង នគរអង៑ះវ។[៨២] នៅចុងកំពូលនៃសាជីគឺជាគ្រួសាររាជវង្សផ្ទាល់ បន្ទាប់ពីនោះតំណែងជាន់ខ្ពស់ទាំងប៉ុន្មានត្រូវបានប្រគល់ទៅអោយពួករាជវង្សានុវង្សបន្តបន្ទាប់គ្នាយ៉ាងរដឹក។ ខត្តិយវង្ស និងពួកមន្ត្រីត្រូវបានគេស្គាល់ជារួមថាជា ” "មង៑ះ រឺ មឹង" "ដែលត្រូវបានបែងចែកទៅជាមន្ត្រីថ្នាក់ក្រោមៗជាច្រើនថ្នាក់ ដែលមានឋានន្តរសក្ដិតាមឋានានុក្រមរៀងៗខ្លួន"។ [១០៦] បណ្ដារាស្ត្រភាគច្រើនអាចស្ថិតនៅក្នុងក្រុមធំមួយក្នុងចំណោមក្រុមធំទាំងបួននៃវណ្ណៈរាស្ត្រសាមញ្ញ (ហ្ស៊ីនយ៉េថា ន័យ. “អ្នកក្រ”)។[១០៧][១០៨]

វណ្ណៈសង្គមរាស្ត្រសាមញ្ញ ការពិពណ៌នា
អមូថម៑ះ ពួកខ្ញុំរាជការដែលទទួលបានការរាជទានដីធ្លីពីហ្លួង ហើយត្រូវបានរួចពីការបង់ពន្ធខ្លួនច្រើនជាងគេតាមរយៈការដោះដូរគ្នានឹងការចូលបម្រើកងទ័ពជាប្រចាំ។ ពួកនេះត្រូវបានគេហៅថា "ក្ញុំតៅ" រឺ "ខ្ញុំហ្លួង" នៅសម័យបុកាំ។ សិទ្ធិសេរីភាពរបស់ពួកនេះអាចដើរហើរចេញចូលឆ្លងកាត់ដែនអំណាចដែនដីនៃពួកចៅហ្វាយខែត្រ និង ពួកមេៗរបស់ពួកគេបាន។ ពួកនឹងបានបំពេញឱ្យហ្លួងនូវកំលាំងបម្រុងសម្រាប់បំពេញការខ្វះខាត រឺ ធ្វើឱ្យមានស្ថេរភាពនៃកំលាំងពលកម្មរបស់មនុស្ស។ ក្រៅពីការចូលបម្រើកងទ័ព "ពួកអមូថម៑ះ" ក៏បានបម្រើក្នុងរាជវាំងតាមរយៈ “ការបម្រើពិសេសផ្សេងៗទៀតរាប់ចាប់តាំងពីការបង្អើរដេញសត្វបក្សីរហូតដល់ការធ្វើទឹកអប់សម្រាប់គូរសញ្ញាមន្តអាគមសិល្ប៍សាស្ត្រផ្សេងៗ។” [១០៩] នៅចុងសតវត្សទី១៦ របប "អមូថម៑ះ" បានសាបរលាបអស់ទៅ ក៏ព្រោះតែប្រជារាស្ត្របានគេចវេសពីការចូលបម្រើកងទ័ព។ ព្រះមហាក្សត្រនៅដើមសម័យតោង៑ងូស្ដារ ត្រូវតែរៀបចំ របប "អមូថម៑ះ" ឡើងវិញចាប់ពីបាតដៃទទេតាមរយៈការកៀងគរពួកឈ្លើយសឹកដ៏ច្រើនសន្ធឹកឱ្យមកកាន់តំបន់បរិវេណវាលទំនាប ដែលស្ថិតនៅកៀកកិតនឹងរាជធានី។[១០៩]
អសញ៑ បណ្ដារាស្ត្រសាមញ្ញដែលមិនបានរស់នៅលើដីព្រះរាជទ្រព្យ។ ពួកនេះបង់ពន្ធពេញៗ ហើយក៏គ្មានជំពាក់ការបម្រើកងទ័ពនោះដែរ។[១០៧]
ក្យួន៑ះ រឺ ក្ញុំ ពួកទាសៈដែលជំពាក់កំលាំងពលកម្មចៅហ្វាយនាយរបស់ខ្លួន និងជាពួកជនដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់ហ្លួង។ បំណុលរបស់ពួកគេមិនជាប់សួពូជទេ។ ហើយពួកគេក៏មិនចាំបាច់បង់ពន្ធអ្វីដែរ។[១០៧][១១០]
ភុរាះក្យួន៑ះ រឺ ក្ញុំព្រះ ពួកទាសៈមួយប្រភេទ ដែលជំពាក់កំលាំងពលកម្មតែតាមទីវត្តអារាម ប្រាសាទមន្ទីរតែប៉ុណ្ណោះ ហើយមិនបានជំពាក់អ្វីទៅខាងព្រះបរមរាជវាំងឡើយ។ ពួកនេះមិនបាច់បង់ពន្ធឡើយ ហើយនិងក៏មិនបាច់ជាប់កំណែនកងទ័ពថែមទៀតផង។[១០៧][១១០]

របបស្រដៀងគ្នានេះ ក៏ត្រូវបានដាក់ឱ្យប្រើក្នុងប្រទេសស្យាមដែរ។

វណ្ណៈសង្គម ការពិពណ៌នា
មូលនាយ បណ្ដាជនទាំងឡាយណាដែលមានអំណាចក្នុងជួររាជការ ហើយដែលត្រូវបានគេលើកលែងពន្ធនៅក្នុងរាជធានី និង តាមមណ្ឌលរដ្ឋបាល។[១១១]
ព្រៃហ្លួង ខ្ញុំហ្លួងដែលធ្វើការក្នុងកំឡុងពេលជាក់លាក់ណាមួយរៀងរាល់ឆ្នាំ (ប្រហែល ប្រាំមួយខែ) ឱ្យហ្លួង។[១១២] ពួកនេះជាធម្មតាត្រូវបានគេហាមប្រាមមិនឱ្យចាកចេញពីភូមិស្រុករបស់ខ្លួនឡើយ លើកលែងតែមានជាប់កំណែន រឺ ចូលបម្រើកងទ័ព។[១០០] ស្រដៀងនឹង ពួក អមូថម៑ះ នៅភូមាដែរ។[១១៣]
ព្រៃសម បណ្ដារាស្ត្រសាមញ្ញដែលនៅក្រៅអំណាចគ្រប់គ្រងរបស់ហ្លួង។ ពួកនេះមានចំនួនសន្ធឹកសន្ធាប់ច្រើនជាង ពួក "ព្រៃហ្លួង"។[១១២] ស្រដៀងនឹងពួក ក្យួន៑ះ ភូមា (ក្ញុំ រឺ ខ្ញុំ) ដែរ។[១១៣]

វណ្ណៈទាំងពីរធំៗក្នុងចក្រភព ធ្វើឱ្យសង្គមរបស់ចក្រភពនេះត្រូវបានបែងចែកជាច្រើនស្រទាប់វណ្ណៈចាក់ស្រែះគ្នាយ៉ាងជ្រៅ: ការប្រកាន់វណ្ណៈរវាងពួកអភិជន និង បណ្ដារាស្ត្រសាមញ្ញពិតជាមានការប្រកាន់យ៉ាងមុតមាំពិតប្រាកដមែន។ នៅតាមដងទន្លេឥរាវតី ពួក "មង៑ះ រឺ មឹង" ប្រុសៗ តាមតុល្យការ ភាគច្រើនទំនងបានសិក្សារៀនសូត្រក្នុងវត្តអារាមរយៈពេលយូរ ហើយមានចំណេះជំនាញខាងភាសាបាលី បូករួមទាំងភាសាសំស្ក្រឹតផង ពួកគេអស់ទាំងនោះនិយមស្លៀកពាក់សំពត់ព្រែបែបឥណ្ឌានិងចិន ស្និទ្ធថ្នឹកនឹងទំនៀមទំលាប់បែបបរទេសជាង ពួក "ហ្ស៊ីនយ៉េថា រឺ hsin-ye-tha" ដែលជាពួករាស្ត្រសាមញ្ញ។ [១០៦] នៅតាមដងទន្លេចៅព្រះញាឯណេះវិញ ពួក "មូលនាយ" ក៏ដូចជាពួកអភិជនក្នុងលានជាង និង លាននា "គឺរាប់ចូលក្នុងវណ្ណៈតែមួយ។" អាពាហ៍ពិពាហ៍រវាង "មូលនាយ" នៅតាមរាជធានី និងតាមបណ្ដាខេត្តអាចទៅរួច ក៏ប៉ុន្តែជាមួយវណ្ណៈផ្សេងៗទៀត "មិនអាចទៅរួចទេ។" អ្វីទៅដែលពួកគេប្រកាន់យកបន្តមកទៀតនោះមានដូចជា ភាសាវប្បធម៌ស្យាម និង ជាតិសាសន៍ស្យាម ទាំងប៉ុន្មាននេះ វាអាចមានដែរ តែអាស្រ័យទៅលើការប្រកាន់ច្រើន រឺ តិចរបស់ពួកគេផ្ទាល់ខ្លួនតែប៉ុណ្ណោះ។[១០០]

អក្ខរកម្ម និង អក្សរសិល្ប៍

[កែប្រែ]

អក្ខរភាព (ភាពចេះអក្សរ) ទូទាំងចក្រភពនេះត្រូវបានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយពួកអភិជន និងព្រះសង្ឃ។ នៅតាមដងទន្លេឥរាវតី របបវត្តអារាមតាមភូមិស្រុកស្ទើរតែមានជាទូទៅ របៀបនៃការរៀនសូត្ររបស់ពួកប្រុសៗក្នុងប៉ុន្មានសតវត្សក្រោយៗមកទៀត ក៏មិនទាន់មានការរីកចម្រើនបានទាំងស្រុងនៅឡើយ។ មិនដូចគ្នាទេក្នុងប៉ុន្មានសម័យចុងក្រោយ ព្រះសង្ឃបានបន្តធ្វើការនៅក្នុងព្រះរាជលេខាធិការដ្ឋាននៃក្រុមក្រសួងមន្ទីរមួយចំនួន ហើយភាគច្រើននៃអក្សរសិល្ប៍ភូមា (មានជាភាសាបាលីខ្លះ) ក្នុងសម័យនេះត្រូវបានចងក្រងបង្កើតឡើងដោយពួកអភិជននិងក្រុមបព្វជិតអស់ទាំងនោះ។[១១៤] ពីព្រោះតែពួកអ្នកមានទេពកោសល្យចារអក្សរនៅមានតិចខ្សត់ខ្សោយ តំលៃនៃការចម្លងព្រះត្រៃបិដកនៅចុងឆ្នាំ១៥០៩ ក៏ប្រហែលជាមិនទាបជាងនៅសតវត្សទី១៣ប៉ុន្មាននោះដែរ។[១១៤]

អក្ខរាវិរុទ្ធភូមាមានរាងជ្រុងដែលយកលំនាំតាមសម័យបុរាណ អក្សរបែបនេះត្រូវបានបង្កើតឡើងសម្រាប់ការចារសិលាចារឹករបស់ពួកអភិជន ខុសពីទំរង់សរសេរជាប់គ្នារដឹកដែលយកមកប្រើចាប់ពីសតវត្សទី១៧រៀងមក នៅពេលនោះ ការសរសេរមានការពេញនិយម ច្រើនទៅៗដែលនាំឱ្យមានការប្រើប្រាស់ច្រើននូវស្លឹកចាកនិង ក្រដាសបត់ដែលគេស្គាល់ថា "បុរប៉ិក៑"។[១១៤] ភាសា និង អក្សរភូមាបានបន្តជះឥទ្ធិពលទៅលើអក្សរនិងភាសាសាសន៍ដទៃៗទៀតដែលស្ថិតនៅតាមដងទន្លេឥរាវតីដូចគ្នា។ ចាប់តាំងពីសតវត្សទី១៥មក សិលាចារឹកមនបានយកលំនាំតាមអក្ខរាវិរុទ្ធរបស់ភូមា និង លាយឡំដោយដឹងក្ដី រឺ មិនដឹងក្ដីថា មានពាក្យកម្ចីពីភូមាមួយចំនួនធំនោះឡើយ។[១០៣] បណ្ដាពពួកអក្សរទៃឝានផ្សេងៗទៀតបានវិវត្តចេញមកពីអក្សរភូមា។[១១៥]

អត្រាចេះអក្សរថ្វីត្បិតនៅមានកំរិតទាបក៏ពិតមែន ប៉ុន្តែសម័យនោះយើងក៏បានមើលឃើញនូវការលូតលាស់ជាបន្តបន្ទាប់នៃអក្សរសិល្ប៍ភូមាទាំងផ្នែកបរិមាណ និង ភាពសម្បូរបែបដែលជាចំណុចរបត់/និន្នាមួយដែលកើតមានឡើងក្នុងសម័យកាលអង៑ះវ (១៣៦៤-១៥៥៥)។ តាមរយៈការខ្នះខ្នែងយ៉ាងខ្លាំងនៃព្រះសង្ឃ និងពួកអភិជន ជំនាន់ថ្មីនៃពង្សាវតារ ក្បួនច្បាប់ និង បទកវីនិពន្ធន៍ ត្រូវបានសរសេរជាគ្រាមភាសាភូមា រឺ ថែមទាំងមានជាភាសាបាលីទៀតផង។[១១៦] ពង្សាវតារមួយចំនួនដូចជា រាជាធិរាជអរេះតៅបុំ និង ហង្សាវតីឆង៑ផ្រូរង៑អរេះតៅបុំ បានសេសសល់គង់វង្សនៅមកទល់នឹងសព្វថ្ងៃនេះ។ ទំរង់នៃបទកំណាព្យថ្មីមួយ ដែលគេហៅថា រតុ ត្រូវបានបង្កើតឡើងដំបូងក្នុងសម័យកាលអង៑ះវ វាបានរីកចម្រើនរុងរឿងយ៉ាងខ្លាំង។ ជាក់ស្ដែង អ្នកប្រាជ្ញកវី រតុ ដ៏ល្បីរន្ទឺមួយចំនួនមានដូចជា ហ្រង៑ថ្វេះហ្ល រាជាថារា នវេទះ ឆង៑ផ្រូហ្រង៑មយ៑តៅ និង នត៑ហ្ស្យង៑នោង៑ ក៏កើតចេញពីសម័យកាលនេះដែរ។[១១៧]

នៅតាមដងជ្រលងទន្លេចៅព្រះញា (ចៅពញា), អក្ខរភាពភាសាសៀម បើកុំនិយាយពីភាសាបាលី ភាសាសៀមមានប្រើតែក្នុងចំណោមពួកអ្នកមុខអ្នកការក្នុងរាជការតែប៉ុណ្ណោះ។ ការរៀនសូត្រនៅតាមវត្តអារាមសម្រាប់ ពួកព្រៃ នៅតែ មានភាពល្អប្រសើរជាង[៨៣] នៅឯលានជាង ក៏ដូចជានៅលាននា អក្ខរភាពអក្សរលាវ និង លាននាមានតែក្នុងចំណោមពួកអភិជនទេ។[១១៨] ភាសាសៀម (ទៃយកណ្ដាល) គឺជាល្បាយនៃប្រាក្រឹតទៃនៅឯនាយភាគខាងជើងផ្សំ និងភាសាទៃដែលរងឥទ្ធិពលពីភាសាខ្មែរនៅតំបន់បរិវេណអយុធ្យារួមបញ្ចូលគ្នា។ តួអក្សរសៀមក៏ដូចគ្នាដែរ មានការវិវត្តជាច្រើនគ្រា មុននឹងយកទំរង់ចុងក្រោយនេះមកប្រើនៅកៀកឆ្នាំ១៦០០ តរៀងមក។[៦៥]

សាសនា

[កែប្រែ]

កំណែទំរង់ពុទ្ធសាសនា

[កែប្រែ]

កេរដំណែលបន្សល់ទុកដោយរាជវង្សតោង៑ងូទីមួយគឺការនាំយកមកនូវលំនាំនៃពុទ្ធសាសនាថេរវាទ (និកាយមហាវិហារនៃដែនសិង្ហលៈ) តាមក្បួនច្បាប់បុរាណ មកកាន់ភូមាលើ និង ទៅកាន់បណ្ដាមឿងរបស់ពួកឝាន[] កំណែទំរង់របស់តោង៑ងូធ្វើតាមបន្តពីព្រះបាទធម្មចេតី ក្សត្រនៃហង្សាវតី (ស. ១៤៧១-៩២)។[១១៩]

ស្ថានភាពនៃការកាន់គោរពសាសនានៅអាស៊ីអាគ្នេយ៍ដីគោកភាគខាងលិច និង ភាគកណ្ដាលនៅមុនពេលនៃការរះឡើងនៃចក្រភពនេះ វាមានសភាពបែកខ្ញែកគ្នាយ៉ាងខ្លាំង។ ជាទូទៅ នៅតំបន់ទំនាបទាំងប៉ុន្មានមានអ្នកកាន់ពុទ្ធសាសនាថេរវាទភាគច្រើនមានតែនាម ហើយនៅតំបន់វាលខ្ពង់មួយចំនួន (តំបន់ជួរភ្នំក្រំថ្ម) វាមានលាយឡំគ្នារវាងអ្នកកាន់ពុទ្ធសាសនាថេរវាទ និងអ្នកកាន់ព្រលឹងនិយម ចំពោះអ្នកកាន់ព្រលឹងនិយមអស់ទាំងនោះជាអ្នកដែលប្រកាន់គោរពអារុក្ខអារក្សអ្នកតាព្រលឹងវិញ្ញាណយ៉ាងមុតមាំ។[១០២] រីតិ (ពិធីបុណ្យសាសនា) មុនការចូលមកដល់នៃព្រះពុទ្ធសាសនា គេឃើញនៅតែមាន ហើយពិធីអស់ទាំងនោះ ក៏ជាចំណែកខ្លះនៃការធ្វើពិធីសាសនាទូទៅក្នុងដែនដីគោកនៃចក្រភពនេះផងដែរ។ តួយ៉ាង នៅតាមវាលខ្ពង់ឝាន នៅក្រោយឆ្នាំ១៥៥៧នោះ ពួកខ្ញុំបម្រើនិងសត្វជាទីស្រលាញ់របស់ពួក ចៅហ្វា ត្រូវបានគេយកទៅសម្លាប់ចោលនិងបញ្ចុះតាមទំនៀមទំលាប់ព្រមគ្នាជាមួយសពរបស់ពួកចៅហ្វា។[១២០] បើទោះថា នៅភូមាលើតាមតំបន់ទំនាបមានគេកាន់ពុទ្ធសាសនាច្រើនលើសលប់យ៉ាងណាក្ដី ក៏ប៉ុន្តែមកទល់នឹងសតវត្សទី១៦ ការបូជាយញ្ញសត្វធាតុនៅតែប្រណិប័តជានិច្ច ហើយស្រាបិតក៏នៅតែមានគេប្រើក្នុងពិធីការណ៍ដោយមានការទទួលយល់ព្រមពីក្រុមពុទ្ធសាសនិកទៀតផង (ជារឿយៗពិធីអស់ទាំងនោះក៏មានវត្តមានចៅអធិការ និងពួកខត្តិយវង្សផងដែរ)។[កំណត់ ១៩] លើសពីនោះ ថ្វីបើភូមាក្រោម ជាទីកាន់គោរពពុទ្ធសាសនាថេរវាទប្រកាន់ធម៌ចាស់ស្រាប់តាំងពីទសវត្សឆ្នាំ១៤៨០មកហើយក៏ពិតមែន ក៏ប៉ុន្តែ "ការបដិបត្តិក្នុងវត្តអារាមនៅតែមិនទាន់មានភាពត្រឹមត្រូវនៅឡើយ ដែលវាជារបៀបរបបនៅសម័យក្រោយផងនិងការចង់សម្របខ្លួនទៅនឹងលទ្ធិព្រលឹងនិយមផង អញ្ជឹងហើយវាក៏បានបង្កឱ្យមានជាវិបត្តិដ៏ធំមួយក្នុងតំបន់។"[១២០]

ភុរង្ម៑នោង៑បាននាំមកនូវកំណែទំរង់គន្ថបដិប្បទាបែបសិង្ហលៈរបស់ព្រះបាទធម្មចេតីចូលមកកាន់ផែនដីនៃអាណាចក្ររបស់ទ្រង់។ ដោយចង់បង្ហាញថាព្រះអង្គឯងជាស្ដេចពុទ្ធសាសនិកគំរូមួយអង្គនោះ ទ្រង់ក៏បានចែកចាយក្បួនច្បាប់គម្ពីរ ទំនុកបំរុងដល់ព្រះសង្ឃ ព្រមទាំងកសាងវត្តអារាមជាច្រើននៅតាមរដ្ឋណា ដែលសញ្ជ័យបានថ្មីៗ តាំងពីភូមាលើ បណ្ដារដ្ឋឝានដរាបដល់លាននានិងស្យាម។ វត្តអារាមខ្លះនៅមានគង់វង្សសេសសល់ ហើយនៅយុគសម័យក្រោយៗ ពួកភូមាអាចនឹងចង្អុលទៅកាន់វត្តទាំងនោះជាភស្តុតាងបញ្ជាក់ថា ពួកគេនៅតែមានសិទ្ធិគ្រប់គ្រងទៅលើប្រទេសអស់ទាំងនោះជានិច្ច។[១១៩] បន្តដើរតាមលំអានរបស់ព្រះបាទធម្មចេតី ព្រះអង្គបានធ្វើជាអធិបតីក្នុងការបំបួសជាច្រើននៅក្នុងពិធី កល្យាណីសែន នៅឯពគោក្នុងសំណាក់ពុទ្ធសាសនាថេរវាទគន្ថបដិប្បទារបស់ទ្រង់ក្នុងព្រះរាជបំណងចង់ឱ្យព្រះសាសនាមានភាពបរិសុទ្ធផូរផង់។[១១៩] ព្រះអង្គបានដាក់បំរាមប្រាបប្រាមកុំអោយមានការបូជាយញ្ញមនុស្សនិងសត្វទូទាំងព្រះនគរ។ បំរាមនេះក៏បានហាមប្រាមចំពោះពិធីបូជាយញ្ញសត្វរបស់ពួកនិគមជនបរទេសផងដែរ តួយ៉ាងដូចជាក្នុងពិធីបុណ្យអេដអាល់អាដ្ហាជាដើម។[១២១]

កំណែទំរង់របស់ភុរង្ម៑នោង៑ជាច្រើនត្រូវបានបន្តវេនដោយក្សត្រស្នងរាជ្យតពីព្រះអង្គក្នុងសន្តតិវង្សតោង៑ងូស្ដារ។ និកាយសាសនារបស់អ្នករស់នៅព្រៃភ្នំ ជាក់ស្ដែងបានបាត់បង់សាបរលាបអស់ទៅហើយ។[១២២] គ្រាកន្លងមកទៀត ការកាន់បែបថេរវាទកាន់តែក្លាយជាទំរង់លក្ខណៈសំគាល់តែមួយនៅក្នុងតំបន់ រីឯតំបន់ព្រៃភ្នំក្រំថ្មខ្លះក៏កាន់តែមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយតំបន់អាងទន្លេក្នុងសតវត្សទី១៧ និង ១៨ នោះផងដែរ។[១២៣]

ការកាន់សាសនាដទៃ

[កែប្រែ]

ការកាន់គោរពព្រលឹងនិយមផ្សេងៗនៅតែមានគេកាន់និងគោរពយ៉ាងខ្ជាប់ខ្ជួន វាមិនត្រឹមតែមាននៅតាមតំបន់ភ្នំប៉ុណ្ណោះទេ តែក៏ឃើញមាននៅតំបន់វាលទំនាបផងដែរ។ ការខិតខំរបស់ព្រះបាទភុរង្ម៑នោង៑ក្នុងការលុបបំបាត់ការគោរពបូជា នត៑ បែបព្រលឹងនិយមចេញពីពុទ្ធសាសនាត្រូវបានបរាជ័យ។[៦៨] ពួកអ្នកកាន់ជំនឿអាប្រាហាមក៏បានចូលមកតាំងលំនៅ។ ពួកឈ្មួញ និង ពួកទាហានស៊ីឈ្នួលបរទេស ក៏បាននាំមកនូវសាសនាឥស្លាម និង សាសនាកាតូលិករ៉ូមរបស់ពួកគេមកតាមផងដែរ។ ក្នុងទសវត្សឆ្នាំ១៥៥០ ពួកឈ្មួញឥស្លាមនៅពគោបានកសាងអ្វីមួយឡើងមក ដែលវាគឺជាព្រះវិហារឥស្លាមដំបូងរបស់ពួកគេ។[១២៤] កូនចៅនៃពួកទាហានស៊ីឈ្នួលឥស្លាម និងកាតូលិកទាំងនោះបានបន្តចាក់បំពេញក្នុងជួរកងកាំភ្លើងធំដ៏ឆ្នើមរបស់ប្រទេសនេះរហូត។[១២៥]

សេដ្ឋកិច្ច

[កែប្រែ]

កសិកម្ម និង ពាណិជ្ជកម្មតាមផ្លូវសមុទ្របានធ្វើឱ្យសេដ្ឋកិច្ចរបស់ចក្រភពនេះលេចត្រដែតឡើង។ ពាណិជ្ជកម្មសមុទ្រមានជាធម្មតាភាគច្រើនបំផុតនៅភូមាក្រោម និង ស្យាមភាគខាងត្បូង។ កសិកម្មមានច្រើនលើសលប់នៅភូមាលើ ហើយហ៊ុំព័ទ្ធដោយវាលខ្ពង់។ តំបន់អយុធ្យាក៏មានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យកសិកម្មផងដែរ។

កសិកម្ម

[កែប្រែ]

នៅឯដីគោកភាគខាងលិច តំបន់សំបូរទឹកសំខាន់ៗទាំងបីស្ថិតនៅភូមាលើទាំងអស់មាន: ដងទន្លេក្យោក៑ឆញ៑ មង៑ះភូះ និង មូះ តាមការពិតវាមានតាំងពីសតវត្សទី១៣ មកម៉្លេះ។ កសិកម្មនៅភូមាក្រោមមិនសូវមានភាពរីកចម្រើនខ្លាំងទេ ផ្ទៃដីដាំដុះតូចជាង ១០% នៃផ្ទៃដី ០,៤ ហិកតា ក្នុងពាក់កណ្ដាលទសវត្សឆ្នាំ១៩៣០ កំឡុងសម័យអាណានិគមប៊្រីថេនទៅទៀត ដែលផ្ទៃដីដ៏តូចនេះហើយត្រូវបានគេយកមកធ្វើកសិកម្មនៅក្នុងសតវត្សទី១៦។[១២៦] ភូមាលើមានផ្ទៃដីប្រហែល ៧៣០០០០ ហិកតា ដែលត្រូវបានដាំដុះ កាលពី រ.ឆ្នាំ១៦០០ ហើយបែងចែកជាដំណាំស្រូវ និងដំណាំរដូវប្រាំង។[១២៧] ក្រៅពីស្រូវទៅ សណ្ដែកដី ថ្នាំជក់ និង ពោតដែលជាដំណាំមកពីពិភពលោកថ្មី ក៏ត្រូវបានគេដាំដុះផងដែរ។ កប្បាសបានក្លាយជាដំណាំចម្បងនៅតំបន់ភូមិភាគរាំងស្ងួត ដែលវាមិនអំណោយផលដល់ដំណាំស្រូវឡើយ បរិវេណទាំងនោះរួមមានដូចជានៅស្រុកមិថិលា រមញ៑ះសង៑ះ និង ម្រង៑ះខ្រំ។ កប្បាសគឺជាទំនិញនាំចេញចម្បងរបស់ភូមាទៅចិន និងបានជំរុញដល់ឧស្សាហកម្មសិប្បកម្មក្នុងស្រុក។[៩០]

ពាណិជ្ជកម្ម

[កែប្រែ]

តំបន់ឆ្នេរផ្ទុយទៅវិញពឹងផ្អែកទៅលើវិស័យពាណិជ្ជកម្មយ៉ាងខ្លាំង។ កំពង់ផែសំខាន់ៗមាន ពគោ ម៉ិហ៑ត្មំ ថ្វាយ និង ពិក៑។ ផលិតផលនិងទំនិញបានពីស្រូវអង្ករ និងគ្រឿងបរិភោគផ្សេងៗ ក៏ដូចជាទំនិញល្អប្រណីតជាច្រើនទៀតក្នុងស្រុក (ត្បូងឈាមជ្រូក, ត្បូងកណ្ដៀង, ឈ្មុសទេស, ម្រ័ក្សណ៍, ជ័រកំពាន, មាស) ត្រូវបានគេនាំចេញទៅមលក្កា សមុទ្រៈ ឆ្នេរចោឭមណ្ឌល (បឡវេក៌ាដុរបស់ព័រទុយហ្កាល់ មចិលីបដ្នំ) ពង្គល និង គុជ៌រ[១២៨] ត្រឡប់វិញ ពគោក៏បាននាំចូលសិប្បផល និង គ្រឿងទេសចិន មកពីមលក្កា និង សមុទ្រៈ ហើយសំពត់ព្រែឥណ្ឌានាំចូលមកពីបណ្ដារដ្ឋនានារបស់ឥណ្ឌា ក្រៅពីនឹង ចក្រភពនេះបានខិតខំស្វះស្វែងរកមែនទែននូវកាំភ្លើងទំនើបៗចុងក្រោយពីពួកព័រទុយហ្កាល់។[១២៨][១២៩]

ហ្លួងបានទតមើលដោយយកព្រះទ័យទុកដាក់លើពាណិជ្ជកម្ម និងបានប្រមូលពន្ធគយលើការជួញដូរណា ដែលពាក់ព័ន្ធតាមឆ្នេរសមុទ្រភូមាក្រោម និង ឆ្នេរប្រទេសស្យាម។ នៅពគោ ពាណិជ្ជកម្មឆ្លងសមុទ្រស្ថិតក្នុងកណ្ដាប់ដៃនៃពួកឈ្មួញកណ្ដាលប្រាំបីរូបដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រ។ ការបង់ពន្ធអាកររបស់ពួកគេគឺពីរភាគរយ។[១៣០] ហ្លួងបានតែងតាំងពួកមន្ត្រីខ្ញុំរាជការជាច្រើនអោយនៅម្រិត៑ អតីតដែនចំណុះរបស់សៀម ដើម្បីឱ្យពួកគេគ្រប់គ្រងលើពាណិជ្ជកម្មរវាងស្យាម និង ឥណ្ឌាដែលទទួលបានផលចំណូលខ្ពស់។ [១៣១] រាជការរបស់ព្រះករុណាជាប់ពាក់ព័ន្ធខាងធុរកិច្ចនាំចេញនាំចូលយ៉ាងមមាញឹក។ ហ្លួងបាននាំចេញផលិតផលប្រណីតៗ (ឈ្មុសទេស មាស ត្បូង) ដែលទទួលបានពីសួយរៃនៃបណ្ដារដ្ឋភាគខាងក្នុងនៃផ្ទៃចក្រភព។ ភុរង្ម៑នោង៑បានកសាងកងសំពៅចេញទៅមហាសមុទ្រមួយកងក្នុងទសវត្សឆ្នាំ១៥៧០ ដើម្បីធ្វើដំណើរតាមសមុទ្រតំណាងឱ្យព្រះមហាក្សត្រ។[៣៩][១៣១]

ពាណិជ្ជកម្មផ្លូវគោកជាមួយចិនជាពាណិជ្ជកម្មសំខាន់ជាងគេ។ ការនាំចេញចម្បងរបស់ភូមាទៅកាន់ចិនគឺកប្បាស។ ផ្អែកទៅលើការវិភាគពីប្រភពឯកសារចិនរបស់លោកស៊ុម-ឡាយឆឹន កានាំចេញទៅអ្យូនណាន នូវកប្បាសធម្មជាតិរបស់ភូមានៅ រ. ឆ្នាំ១៦០០ វាបានកើនឡើងឈានទៅដល់ ១០០០ តោនរាល់ៗឆ្នាំ។ ភូមាក៏បាននាំចេញសំពត់ព្រែស្រាប់ៗរបស់ឥណ្ឌា (ហើយក៏ប្រហែលជារបស់ភូមាដែរ) និងនាំចេញ គ្រឿងទេស, ត្បូង, និង អំបិលទៅកាន់អ្យូនណានផងដែរ។ ទំនិញទាំងនេះត្រូវបានដឹកជញ្ជូនដោយទូកឡើងទៅតាមទន្លេឥរាវតីលើ ដែលទំនិញត្រូវបានផ្ទេរទៅកាន់ខ្សែដឹកជញ្ជូនដោយគោនិងសេះក្រិសឆ្ពោះទៅទិសខាងជើង។ បញ្ច្រាសមកវិញ ភាជន៍ដែក រឺទង់ដែង អាវុធ តែ និង សូត្រចិនបានហូរចូលមកវិញ ដូចគ្នានេះដែរទង់ដែង និង ប្រាក់ក៏បាននាំចូលមកពីអណ្ដូងរ៉ែនៅតំបន់អ្យូនណានផងដែរ។[១៣២]

រូបិយវត្ថុ

[កែប្រែ]

តោង៑ងូក្សេត្រមិនមានការបោះប្រាក់កាក់ជាផ្លូវការឡើយ។ តាមរយៈកំណត់ត្រាក្រុមហ៊ុនអឺរ៉ុប ការជួញដូរមិនមែនគេយកទំនិញដោះដូរគ្នាឡើយ តែការជួញដូរប្រព្រឹត្តិទៅជាសំខាន់ដោយប្រើដុំលោហៈធ្វើពីទង់ដែងលាយសំណជារូបិយវត្ថុ ដែលគេហៅថា "គង៑ជា" (ဂင်ဇာ, [gɪ̀ɴzà]) ក្នុងទសវត្សឆ្នាំ១៥៦០។ ប៉ុន្តែប្រាក់ដែលមកពីពិភពថ្មីបានចូលមកឆ្លងកាត់តាមរយៈប្រទេសភ្វីលីពីនក្រោមការគ្រប់គ្ររបស់អេស្ប៉ាញ និងប្រទេសឥណ្ឌារយៈពេលប៉ុន្មានសតវត្សចុងក្រោយ រាប់ចាប់តាំងពីសតវត្សទី១៦មកម្ល៉េះ ហើយប្រាក់ក៏បានប្រែខ្លួន បន្តិចម្ដងៗទៅជា "គង៑ជា" និងបានក្លាយជាមធ្យោបាយជួញដូរជាទូទៅនៅដើមសតវត្សទី១៧។ ការប្រើប្រាស់ប្រាក់យ៉ាងទូលំទូលាយបានជួយដល់ការពង្រីកវិស័យពាណិជ្ជកម្មកាន់តែខ្លាំង ទូទាំងចក្រភព។[១៣៣]

ស្ថានការណ៍

[កែប្រែ]

ភោគទ្រព្យដែលបានពីពាណិជ្ជកម្មតាមសមុទ្របានគាំទ្រដល់កំលាំងយោធារបស់ពគោ ដែលអាចឱ្យពគោចាយវាយលើកាំភ្លើង និង ពួកទាហានស៊ីឈ្នួលព័រទុយហ្កាល់បាន។[១២៨] ពួកអ្នកដំណើរអឺរ៉ុបក្នុងសហសម័យនោះក៏បានរ៉ាយរ៉ាប់នូវភាពស្ដុកស្ដម្ភដ៏សំបូរបែបរបស់ពគោកំឡុងរជ្ជកាលរបស់ព្រះបាទភុរង្ម៑នោង៑ផងដែរ។[១៣០] មកទល់នឹងទសវត្សឆ្នាំ១៥៧០ “ភាពស្ដុកស្ដម្ភ និង អំណាចរបស់ពគោក្នុងគ្រានោះគឺថាមិនអាចប្រៀបបានឡើយ” ហើយត្រូវបានចាត់ទុកដោយពួកព័រទុយហ្កាល់ថាជាប្រទេស “រាជានិយមពោរពេញដោយឫទ្ធិអំណាចបំផុតនៅអាស៊ី បើរាប់ផាត់ប្រទេសចិនចេញ”។[៣៩][១៣១] ការរស់នៅដ៏រីកចម្រើនក្នុងរាជធានី យ៉ាងណាមិញប្រហែលជាគេមិនឃើញមាននៅតាមទីជនបទឡើយ។ កំណែនកងទ័ពរៀងរាល់ឆ្នាំបានធ្វើឱ្យចុះថមថយកំលាំងចាំបាច់ទុកសម្រាប់ធ្វើស្រែ។ ត្បិតក្នុងដំណាក់កាលនៃចក្រភពឡើងដល់កំពូលក៏ដោយ ក៏ការប្រមូលផលនៅពេលនោះបានធ្លាក់ចុះទាបប្រកបដោយហានិភ័យ ដែលបង្កឱ្យមានកង្វះស្រូវអង្ករយ៉ាងធ្ងន់ធ្ងរដូចកាលក្នុងឆ្នាំ១៥៦៧។[៨៦] មកដល់ពាក់កណ្ដាលទសវត្សឆ្នាំ១៥៩០ ការធ្វើសង្គ្រាមឥតឈប់ឥតឈរបានធ្វើឱ្យភូមាក្រោមចុះថមថយចំនួនមនុស្សយ៉ាងច្រើន និងតំលៃស្រូវអង្ករស្ថិតនៅក្នុងតំលៃមួយដែលមិនធ្លាប់លឺ រឺ ជួបប្រទះកាលពីមុនមកទេ។[៤៥][៤៦]

កេរដំណែល

[កែប្រែ]

តោង៑ងូក្សេត្រទីមួយមិនបានបន្សល់ទុកនូវស្ថាបត្យកម្មធំសម្បើមដូចបុកាំក្សេត្រឡើយ។ ភាពថ្កុំថ្កើងនៃពគោបានសាបសូន្យជារៀងដរាប ហើយវាត្រូវបានគេស្គាល់ដឹងលឺតាមតែការរៀបរាប់របស់ពួកអឺរ៉ុបក្នុងសហសម័យនោះតែប៉ុណ្ណោះ។ មិនដូចសម័យអង៑ះវឡើយ នវានុវត្តន៍ខាងអក្សរសិល្ប៍មានតិចតួចត្រូវបានគេចេញផ្សាយ។ កេរដំណែលសំខាន់ៗរបស់ចក្រភពនេះគឺការបង្រួបបង្រួមនយោបាយ និងវប្បធម៌ក្នុងអាស៊ីអាគ្នេយ៍ដីគោកទាំងភាគខាងលិច និង ភាគកណ្ដាល។

កំឡុងពេលនៃចក្រភពនេះត្រូវបានគេកត់សម្គាល់ឱ្យឃើញនូវទីបញ្ចប់នៃសម័យកាលនគរតូចៗនៅអាស៊ីអាគ្នេយ៍ដីគោក។ មិនត្រឹមតែប៉ុណ្ណោះសន្តតិវង្សនេះបានបង្រួបបង្រួមជ្រលងទន្លេឥរាវតីសាជាថ្មីយ៉ាងជោគជ័យលើកដំបូង បើសិនជាគេរាប់ចាប់ពីចុងសតវត្សទី១៣មក ក៏ប៉ុន្តែលើសពីនេះទៅទៀត ចក្រភពនេះក៏បានលេបត្របាក់យកតំបន់ភ្នំព័ទ្ធជុំវិញចូលទៅកាន់មណ្ឌលវាលទំនាបរបស់ខ្លួនជាអចិន្ត្រៃយ៍ថែមទៀតផង។ តោង៑ងូកើតចេញពីយុគៈសម័យមួយ ដែលជាសម័យកាលនៃការហូរចូលមកដល់នូវកាំភ្លើងរបស់ពួកអឺរ៉ុប និង ការរីកចម្រើនខាងពាណិជ្ជកម្មនៅតាមមហាសមុទ្រឥណ្ឌា ដែលបានធ្វើឱ្យបណ្ដាអង្គនយោបាយនៅតាមតំបន់វាលទំនាបមានសមត្ថភាពច្រើនដើម្បីបង្ហាញឫទ្ធិអំណាចទៅកាន់បណ្ដារដ្ឋនៅភាគខាងក្នុង។[] ភាពរីកចម្រើននៃបណ្ដារដ្ឋវាលទំនាបនៅតែមានបន្តបន្ទាប់ពីការដាំក្បាលចុះនៃចក្រភពដ៏ធំសម្បើមនេះ។ ក្នុងចំណោមបណ្ដារដ្ឋស្នងទាំងប៉ុន្មាន តោង៑ងូក្សេត្រស្ដារ និង ស្យាមគឺជារដ្ឋជោគជ័យពីរ ដែលបានងើបផុសចេញមកគ្របសង្កត់លើអាស៊ីអាគ្នេយ៍ដីគោកភាគខាងលិច និង ភាគកណ្ដាល រៀងៗខ្លួន ទោះបីយ៉ាងណា ឥទ្ធិពលរបស់អយុធ្យានៅដីគោកភាគកណ្ដាលមានតិចជាងឥទ្ធិពលរបស់តោង៑ងូស្ដារដែលគ្របដណ្ដប់ស្ទើរតែទាំងស្រុងលើដីគោកភាគខាងលិចទៅទៀត។ (ឯរក្ខៈតែឯង បានរួចផុតពីការស្ដារនគរឡើងវិញរបស់តោង៑ងូស្ដារ ចំណែកលានជាង និង កម្ពុជាធិបតីនៅតែមានឯករាជ្យ តែយ៉ាងណាក៏ដោយ បានចុះខ្សោយយ៉ាងខ្លាំង ហើយរួចផុតពីកណ្ដាប់ដៃរបស់ស្យាមរហូតដល់សតវត្សទី១៩។ ម្យ៉ាងទៀត ការបាត់បង់ឯករាជ្យរបស់លាននាក៏មានជារៀងរហូតមក: ក្រោយឆ្នាំ១៥៥៨ លាននានៅតែជាខែត្រមួយរបស់ភូមា ស្ទើរតែពីរសតវត្ស បន្ទាប់មកទៀតលាននាក៏បានចុះចូលនឹងអធិរាជាណាចក្ររតនកោសិន្ទ្រ៍របស់ស្យាមវិញ។) ដដែលជាដដែល ការរីកចម្រើនយ៉ាងលឿនរហ័សក្លាយមកជាអនុត្តរភាពក្នុងតំបន់គឺអាចប្រៀបប្រដូចគ្នាបានទាំងពីរដែនវិស័យ។[៨៧]

កេរដំណែលដ៏សំខាន់មួយទៀតគឺកំណែទំរង់រដ្ឋបាលសតវត្សទី១៧ ដែលបានដោះស្រាយបញ្ហាមួយចំនួនរបស់អធិរាជាណាចក្រមួយនេះ។ ទាំងភូមានៃអាណាចក្រតោង៑ងូស្ដារ និង ស្យាម ព្រះមហាក្សត្រ ពួកទ្រង់បានយកព្រះទ័យទុកដាក់ក្នុងការកាត់បន្ថយអំណាចបណ្ដាព្រះចៅអនុរាជ និង ពួកចៅហ្វាយខែត្រនានា។ ភាពស្រដៀងគ្នារវាងកំណែទំរង់ភូមា និង សៀម “ឆ្លុះបញ្ចាំងគ្នា ដោយអន្លើៗ ការឆ្លើយតបមកវិញដោយមិនស្ទាក់ស្ទើររាល់ចំណុចណាដែលប្រកួតប្រសងប្រហាក់ប្រហែលគ្នា” ប៉ុន្តែចំណុចទាំងប៉ុន្មាននោះបានផ្ដល់អោយនូវ “រង្វាស់មួយជាភ្នែកជាច្រមុះដើម្បីលបលួចមើលគ្នាទៅវិញទៅមកផងដែរ។" ក្នុងប្រទេសទាំងពីរ ព្រះមហាក្សត្របានកាត់បន្ថយ រឺ បញ្ឈប់ឱ្យមានការតែងតាំងព្រះអង្គម្ចាស់ធំៗ ទៅគង់តាមទីរួមខែត្រ និងតម្រូវឱ្យពួកទ្រង់គង់នៅក្នុងរាជធានីក្នុងរាជដំណាក់វិសេស ជាទីដែលពួកទ្រង់អាចងាយឱ្យគេឃ្លាំមើលបានស្រួល។ អ្នកសម្រេចរាជការតាមខែត្រមួយចំនួនជាក់ស្ដែងបានប្រគល់ឱ្យខ្ញុំរាជការមានដើមកំណើតពីរាស្ត្រសាមញ្ញ ដែលគ្មានសិទ្ធិក្នុងការទាមទារសោយរាជ្យសម្បត្តិឡើយ។[៨៧]

យោងទៅតាមលទ្ធផលនៃសមាហរណកម្មនយោបាយ និងសេដ្ឋកិច្ច ទំនៀមទំលាប់វប្បធម៌ជាច្រើននៅតាមដងទន្លេឥរាវតីបានបន្តសំយោគគ្នានៅក្នុងសតវត្សទី១៧។ ការកាន់ពុទ្ធសាសនាថេរវាទវិន័យចាស់នៅហង្សាវតី និង សិង្ហឡៈបានរីកសាយភាយទៅភាគខាងលើប្រទេសនិងនៅតាមបណ្ដាមឿងរបស់ឝាន។ ភាសា និងទំនៀមទំលាប់ប្រពៃណីភូមាបានរីកសាយភាយចេញពីតំបន់ភូមាលើគ្រប់ទិសទាំងអស់ក្នុងប៉ុន្មានសតវត្សបន្តបន្ទាប់។[១៣៤]

អនុស្សាវរីយ៍នៃតោង៑ងូក្សេត្រទីមួយនៅតែត្រូវបានគេលើកសរសើរយ៉ាងខ្លាំង មិនមែនតែនៅប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះទេ តែក៏ត្រូវបានលើកឡើងមកនិយាយនៅប្រទេសថៃ និងលាវផងដែរ។ នៅមីយ៉ាន់ម៉ា ស្នាព្រះហស្ថរបស់ព្រះបាទតបង៑រ្វេថីះ និង ភុរង្ម៑នោង៑ ត្រូវបានរ៉ាយរ៉ាប់យ៉ាងច្រើនក្នុងសៀវភៅពុម្ពសិក្សារបស់រដ្ឋ។ តាមរយៈលោកសរ៑ម្រង៑ឩះ ព្រះបាទភុរង្ម៑នោង៑គឺជាស្ដេចជាទីស្រលាញ់និងពេញចិត្ត របស់បណ្ដាពួកមេទ័ពឧត្តមសេនីយ៍ភូមានាពេលបច្ចុប្បន្ននេះ រាល់ដងពួកគេតែងមើលឃើញខ្លួនថា កំពុងតែប្រយុទ្ធនឹងសត្រូវ និងក្នុងទីកន្លែងដូចនឹងទ្រង់... ហើយមើលឃើញទាហានរបស់ខ្លួនកំពុងតែរុលបើកផ្លូវទៅមុខឆ្លងកាត់ព្រៃដ៏ក្រាស់ក៏ដូចទ្រង់ ដោយត្រៀមខ្លួនជាស្រេចដើម្បីដុតបំផ្លាញទីប្រជុំជន រឺក៏ ចាប់បង្ខិតបង្ខំអ្នកស្រុកអោយធ្វើជាពលទាហាន។ អតីតកាលកាន់តែខិតមកនៅជិត ក៏ប្រៀបបាននឹង មធ្យោបាយមួយដើម្បីសម្របសម្រួលនូវស្ថានភាពនាពេលបច្ចុប្បន្ននេះ។ ព្រះរូបរបស់ព្រះអង្គមានជាច្រើននៅក្នុងប្រទេស ព្រោះតែចង់ឱ្យមានការផ្សះផ្សាជាតិឱ្យវេញជាធ្លុងតែមួយតាមរយៈកម្លាំងកងទ័ព វាមិនមែនគ្រាន់តែជាការរំលឹកដល់ប្រវត្តិសាស្ត្រតែប៉ុណ្ណឹងនោះទេ។"[១៣៥] នៅខាងគូសត្រូវ និមិត្តរូបស្រដៀងគ្នានេះ មានតួយ៉ាងដូចជា ក្សត្រសឹកចម្បាំងនរេសូរ (នរេឝ្វរ) នៃអយុធ្យា និង ជ័យជេឞ្ឋាធិរាជនៃលានជាងនៅតែជាស្ដេចដ៏ល្បាញល្បីរន្ទឺដាច់គេក្នុងប្រទេសថៃ និង លាវ រៀងៗព្រះអង្គ ព្រះនរេឝ្វរបាននាំមកនូវឯករាជ្យដល់ប្រទេសស្យាម និងជ័យជេឞ្ឋាធិរាជល្បីរន្ទឺ ក៏ព្រោះតែការតស៊ូរបស់ព្រះអង្គប្រឆាំងនឹងការរុករានទន្ទ្រាននៃមហាចក្រភពមួយនេះ។

សូមមើលផងដែរ

[កែប្រែ]

កំណត់

[កែប្រែ]
  1. Some historians of Burmese origin have used “Toungoo Dynasty” in English language publications to mean just the First Toungoo period as used in Burmese historiography. See (Aung-Thwin and Aung-Thwin 2012: 129) for example.
  2. (Sein Lwin Lay 2006: 19–20): Pinya responded to the first assassination, of Thuwun Gyi in 1317 by Thawun Nge, by sending an army there. Even then, the army returned when Thawun Nge agreed to submit, and allowed Thawun Nge to remain in office. Similarly, later assassin-turned-rulers per (Sein Lwin Lay 2006: 20–22) may have nominally submitted to Pinya.
  3. (Sein Lwin Lay 2006: 103–106): Though Toungoo stayed out of the warfare for the most part, it continued to aid Ava's enemies. It even seized Yamethin and Taungdwin in March 1523. But Ava counterattacked and retook the lands in early 1526.
  4. The province was annexed at least by 1568 per (Maha Yazawin Vol. 2 2006: 295) when the governor of Tenasserim built a gate at the new Pegu city. Since the construction of the city began in 1565, the annexation may have taken place in 1565.
  5. One exception was that the Martaban Province had a viceroy, Minye Sithu between 1552 and 1556 and another, Thiri Thudhamma Yaza, between 1581 and 1584.
  6. These were ethnic Mon titles, and the majority of them were likely ethnic Mons. But not all officials with Mon titles were ethnic Mons. For example, per (Maha Yazawin Vol. 2 2006: 280), the leader of the 1565 rebellion at Pegu, was styled as Binnya Kyan Htaw but was an ethnic Shan. Similarly, about two hundred years later, kings Smim Htaw Buddhaketi and Binnya Dala of the Restored Hanthawaddy, despite their Mon titles, were ethnic Burman and Shan, respectively.
  7. Pegu kept Prome and Toungoo, traditional vassal states of Ava, as separate kingdoms. It also annexed Tennaserim from Siam to Hanthawaddy. The court also placed much contested regions between Lan Na and Lan Xang under the Chiang Mai administration.
  8. Pegu maintained garrisons only for short durations: e.g., at Chiang Mai (1558–59, 1564–65), at Ayutthaya (1569–70), at Ava (1593–97). Vientiane was a costly exception. Pegu kept a garrison there throughout the 1560s and 1570s when the garrison was not overrun (1568, and 1571/72), or kept out (1568–69; 1572–74).
  9. (Phayre 1967: 118–119): Bayinnaung sent an embassy to Emperor Akbar in 1579 after Mughals' annexation of Bengal in 1575–76. The 1580–81 Toungoo invasion of Arakan may have been in response to the Moghul takeover of Bengal.
  10. (Than Tun Vol. 1 1983: 18–19, 181–182): The royal order dated 14 November 1598 (1st waning of Tazaungmon 960 ME) by King Nyaungyan says that the extent of Nyaungyan's domain included the Iron Bridge in the east, Siam in the south, the sea coast in the west, and Manipur and northern Shan states (Kachin State) in the north.
  11. (Yule 1857: 88–89): The "Nine Shan States" (Ko Shan Pyay) paid tribute to both China and Burma down to the 19th century. Only Kaingma (north of Theinni, in China today) was absent from the Chinese list.
  12. (Harvey 1925: 172–173) Bayinnaung had been greatly concerned about the Portuguese effect on the health of Theravada Buddhism since the Portuguese Archbishop of Goa grounded the Buddha Tooth Relic of Ceylon to powder in 1561.
  13. The sum of Myanmar, Thailand, Laos and Manipur is 1,448,825 km², where Myanmar=676,578 km²; Thailand=513,120; Laos=236m800; Manipur=22,327. Subtracting half the modern Rakhine State (36,778) yields the total of 1,430,436.
  14. Modern borders of southern Yunnan adds up to 131,931 km²: Nujiang=14,703 km²; Baoshan=19,064; Dehong=11,171; Lincang=23,621; Pu'er=44,265; Xishuangbanna=19,107.
  15. See (Harvey 1925: 151) for his estimate of the border of Chinese Shan states in Yunnan.
  16. The total size of western Cambodian province totals to 49,359 km²: Battambang=11,702 km²; Pailin=803; Banteay Meanchey=6679; Oddar Meanchey=6158; Preah Vihear=13,788; Siem Reap=10,229. See (Harvey 1925: 151) for his estimate of Manipur's 16th century borders.
  17. Chronicles claim over 500,000 troops for a single campaign. But (Harvey 1925: 333–336) rejects the claim, saying that Bayinnaung at most could have raised 300,000 men, based on the size of the population but such "so high a figure is improbable: he had no transport, and could not have fed them." (Lieberman 1984: 98) concurs: "Military mobilizations were probably more of a boast than a realistic estimate. Modern industrial states have difficulty placing 10% of their people under arms."
  18. (Lieberman 1984: 18): No large scale censuses of any kind were conducted. Extant censuses from the period cover just four corridors of settlement in Lower Burma: Bassein-Myaungmya in the western delta; Martaban-Moulmein littoral; Myan Aung to Danubyu the eastern delta; Pegu-Syriam-Dagon—capital region. (Lieberman 1984: 21–22): In 1581, a regional census of the 16 leading townships of Lower Burma showed a combined population of less than 28,000 households (~200,000 people). (Lieberman 1984: 20): The first ever Irrawaddy valley-wide census was conducted only in 1638, and the results did not survive.
  19. (Lieberman 2003: 135–136): The soldiers of King Mohnyin Thado (r. 1426–39) celebrated their king’s access by sacrificing horses and cattle to the Mahagiri spirt. Still in Upper Burma, down to the 16th century, forest dweller monks presided over land-transfer rituals in which distilled liquor (ayek) was consumed, and cattle, pigs, and fowls were slaughtered. Princes and even Buddhist abbots attended these ceremonies.

ឯកសារយោង

[កែប្រែ]
  1. ១,០ ១,១ ១,២ ១,៣ ១,៤ ១,៥ ១,៦ ១,៧ Lieberman 2003: 151–152
  2. ២,០ ២,១ ២,២ ២,៣ Aung-Thwin and Aung-Thwin 2012: 137–138
  3. ៣,០ ៣,១ Lieberman 1984: 13
  4. ៤,០ ៤,១ Lieberman 1984: 15
  5. James 2004: 1291
  6. Htin Aung 1967: 104
  7. ៧,០ ៧,១ Lieberman 1984: transcriptions, dates
  8. ៨,០ ៨,១ Harvey 1925: 153
  9. Aung-Thwin and Aung-Thwin 2012: 143
  10. Sein Lwin Lay 2006: 18
  11. Sein Lwin Lay 2006: 15
  12. Sein Lwin Lay 2006: 22
  13. Sein Lwin Lay 2006: 23–25
  14. ១៤,០ ១៤,១ ១៤,២ ១៤,៣ Lieberman 2003: 150
  15. Sein Lwin Lay 2006: 30, 33, 34
  16. Sein Lwin Lay 2006: 28–30, 33–35, 37
  17. Sein Lwin Lay 2006: 37–38
  18. Sein Lwin Lay 2006: 51–52
  19. Sein Lwin Lay 2006: 57
  20. Sein Lwin Lay 2006: 59–61
  21. Sein Lwin Lay 2006: 64
  22. Sein Lwin Lay 2006: 66–67
  23. Sein Lwin Lay 2006: 107
  24. Lieberman 2003: 150–151
  25. ២៥,០ ២៥,១ ២៥,២ ២៥,៣ Lieberman 2003: 151
  26. Harvey 1925: 154–155
  27. Hmannan Vol. 2 2003: 220–222
  28. Harvey 1925: 158–160
  29. Lieberman 2003: 199
  30. Harvey 1925: 168–169
  31. Harvey 1925: 170
  32. Maha Yazawin Vol. 3 2006: 44–45
  33. Maha Yazawin Vol. 3 2006: 48–50
  34. ៣៤,០ ៣៤,១ Harvey 1925: 174
  35. ៣៥,០ ៣៥,១ Phayre 1967: 118–119
  36. ៣៦,០ ៣៦,១ ៣៦,២ ៣៦,៣ Yazawin Thit Vol. 2 2012: lxxxx
  37. ៣៧,០ ៣៧,១ Maha Yazawin Vol. 3 2006: 76
  38. Lieberman 2003: 152
  39. ៣៩,០ ៣៩,១ ៣៩,២ ៣៩,៣ ៣៩,៤ Tarling 1999: 72–73
  40. ៤០,០ ៤០,១ ៤០,២ Htin Aung 1967: 127
  41. ៤១,០ ៤១,១ ៤១,២ ៤១,៣ ៤១,៤ ៤១,៥ Harvey 1925: 171
  42. ៤២,០ ៤២,១ Lieberman 2003: 154–155
  43. Harvey 1925: 181
  44. Lieberman 1984: 39
  45. ៤៥,០ ៤៥,១ Harvey 1925: 180
  46. ៤៦,០ ៤៦,១ ៤៦,២ Lieberman 2003: 156
  47. Liberman 2003: 155–156
  48. ៤៨,០ ៤៨,១ Lieberman 2003: 158
  49. Maha Yazawin Vol. 3 2006: 96
  50. Maha Yazawin Vol. 3 2006: 97, 112
  51. Maha Yazawin Vol. 3 2006: 112–113
  52. ៥២,០ ៥២,១ Ratchasomphan 1994: 68–69
  53. Simms and Simms 2001: 92
  54. Fernquest 2005: 50–51
  55. Fernquest 2005: 52
  56. Htin Aung 1967: 134
  57. ៥៧,០ ៥៧,១ Than Tun 2011: 135–136
  58. Maha Yazawin Vol. 3 2006: 128
  59. Fernquest 2005: 53
  60. Htin Aung 1967: 139
  61. Harvey 1925: 185–189
  62. ៦២,០ ៦២,១ Lieberman 2003: 161
  63. Lieberman 2003: 35
  64. ៦៤,០ ៦៤,១ Lieberman 2003: 154–156
  65. ៦៥,០ ៦៥,១ Lieberman 2003: 275
  66. Lieberman 1984: 31
  67. Harvey 1925: 178
  68. ៦៨,០ ៦៨,១ ៦៨,២ ៦៨,៣ Htin Aung 1967: 117–118
  69. Hmannan Vol. 3 2003: 67
  70. Than Tun Vol. 1 1983: 18–19
  71. Harvey 1925: 323
  72. Than Tun 1985: xiv
  73. ៧៣,០ ៧៣,១ Harvey 1925: 151
  74. Thaw Kaung 2010: 113
  75. Huxley 2012: 230
  76. Lieberman 2003: 185
  77. ៧៧,០ ៧៧,១ Dijk 2006: 35–37
  78. Harvey 1925: 164
  79. ៧៩,០ ៧៩,១ Harvey 1925: 334
  80. Lieberman 2003: 163
  81. ៨១,០ ៨១,១ ៨១,២ Lieberman 1984: 28–29
  82. ៨២,០ ៨២,១ ៨២,២ Lieberman 2003: 153
  83. ៨៣,០ ៨៣,១ ៨៣,២ ៨៣,៣ Lieberman 2003: 274
  84. Sein Lwin Lay 2006: 109
  85. Phayre 1967: 116
  86. ៨៦,០ ៨៦,១ Harvey 1925: 177
  87. ៨៧,០ ៨៧,១ ៨៧,២ Lieberman 2003: 275–276
  88. Lieberman 2003: 295
  89. Lieberman 2003: 52, 175
  90. ៩០,០ ៩០,១ Lieberman 2003: 175
  91. ៩១,០ ៩១,១ Lieberman 1984: 21
  92. Lieberman 2003: 132
  93. Lieberman 2003: 267–268, 271
  94. Aung-Thwin and Aung-Thwin 2012: 131
  95. Lieberman 2003: 134
  96. ៩៦,០ ៩៦,១ Lieberman 2003: 267, 273
  97. Lieberman 2003: 254
  98. Lieberman 2003: 134–135
  99. Lieberman 1984: 17
  100. ១០០,០ ១០០,១ ១០០,២ Lieberman 2003: 273
  101. Aung-Thwin and Aung-Thwin 2012: 132-133
  102. ១០២,០ ១០២,១ Lieberman 2003: 135
  103. ១០៣,០ ១០៣,១ Lieberman 2003: 133
  104. Lieberman 2003: 154
  105. Thaw Kaung 2010: 115–116
  106. ១០៦,០ ១០៦,១ Lieberman 2003: 194
  107. ១០៧,០ ១០៧,១ ១០៧,២ ១០៧,៣ Lieberman 2003: 113
  108. Aung-Thwin 1985: 71–73
  109. ១០៩,០ ១០៩,១ Lieberman 1984: 97–98
  110. ១១០,០ ១១០,១ Aung Thwin 1985: 87–91
  111. Lieberman 2003: 272
  112. ១១២,០ ១១២,១ Lieberman 2003: 271
  113. ១១៣,០ ១១៣,១ Lieberman 2003: 280
  114. ១១៤,០ ១១៤,១ ១១៤,២ Lieberman 2003: 136
  115. Aung Tun 2009: 27
  116. Lieberman 2003: 131, 134
  117. Harvey 1925: 170–171
  118. Lieberman 2003: 266, 269
  119. ១១៩,០ ១១៩,១ ១១៩,២ Harvey 1925: 172–173
  120. ១២០,០ ១២០,១ Lieberman 2003: 135–136
  121. Harvey 1925: 166–167
  122. Lieberman 2003: 159
  123. Lieberman 2003: 191–192
  124. Lieberman 1984: 28
  125. Lieberman 2003: 166
  126. Lieberman 1984: 18–19
  127. Lieberman 2003: 174
  128. ១២៨,០ ១២៨,១ ១២៨,២ Lieberman 1984: 27–28
  129. Lieberman 2003: 168
  130. ១៣០,០ ១៣០,១ Harvey 1925: 175
  131. ១៣១,០ ១៣១,១ ១៣១,២ Lieberman 1984: 31–32
  132. Lieberman 2003: 145
  133. Lieberman 1984: 121–122
  134. Lieberman 2003: 188–192
  135. Myint-U 2006: 71

គន្ថនិទ្ទេសន៍

[កែប្រែ]
  • Aung-Thwin, Michael A.; Maitrii Aung-Thwin (2012). A History of Myanmar Since Ancient Times (illustrated រ.រ.). Honolulu: University of Hawai'i Press. ល.ស.ប.អ. 978-1-86189-901-9. 
  • Aung Tun, Sai (2009). History of the Shan State: From Its Origins to 1962. Chiang Mai: Silk Worm Books. ល.ស.ប.អ. 978-974-9511-43-5. 
  • Prince Damrong Rajanubhab (1928). Aung Thein (Translator), Chris Baker (editor). រៀ. Our Wars with the Burmese: Thai–Burmese Conflict 1539–1767 (2001 រ.រ.). Bangkok: White Lotus. ល.ស.ប.អ. 974-7534-58-4. 
  • Dijk, Wil O. (2006). Seventeenth-century Burma and the Dutch East India Company, 1634–1680 (illustrated រ.រ.). Singapore: NUS Press. ល.ស.ប.អ. 9789971693046. 
  • Fernquest, Jon (Spring 2005). "The Flight of Lao War Captives from Burma back to Laos in 1596: A Comparison of Historical Sources" 3. ISSN 1479-8484. Retrieved on 10 មេសា 2016.
  • Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd. 
  • Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press. 
  • Huxley, Andrew (2012). "Lord Kyaw Thu's Precedent: a Sixteenth Century Law Report". ជា Paul Dresch, Hannah Skoda. Legalism: Anthropology and History. Oxford: Oxford University Press. ល.ស.ប.អ. 9780191641473. 
  • James, Helen (2004). Keat Gin Ooi. រៀ. Southeast Asia: a historical encyclopedia, from Angkor Wat to East Timor, Volume 2. ABC-CLIO. ល.ស.ប.អ. 1-57607-770-5. 
  • Kala, U (1724) (ជាBurmese). Maha Yazawin. 1–3 (2006, 4th printing រ.រ.). Yangon: Ya-Pyei Publishing. 
  • Lieberman, Victor B. (1984). Burmese Administrative Cycles: Anarchy and Conquest, c. 1580–1760. Princeton University Press. ល.ស.ប.អ. 0-691-05407-X. 
  • Lieberman, Victor B. (2003). Strange Parallels: Southeast Asia in Global Context, c. 800–1830, volume 1, Integration on the Mainland. Cambridge University Press. ល.ស.ប.អ. 978-0-521-80496-7. 
  • Maha Sithu (1798). Myint Swe (1st ed.); Kyaw Win, Ph.D. and Thein Hlaing (2nd ed.). រៀ (ជាBurmese). Yazawin Thit. 1–3 (2012, 2nd printing រ.រ.). Yangon: Ya-Pyei Publishing. 
  • Myint-U, Thant (2006). The River of Lost Footsteps—Histories of Burma. Farrar, Straus and Giroux. ល.ស.ប.អ. 978-0-374-16342-6. 
  • Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta. 
  • Ratchasomphan (Sænluang.) (1994). David K. Wyatt. រៀ. The Nan Chronicle. SEAP Publications. ល.ស.ប.អ. 9780877277156. 
  • Sein Lwin Lay, Kahtika U (1968) (ជាBurmese). Mintaya Shwe Hti and Bayinnaung: Ketumadi Taungoo Yazawin (2006, 2nd printing រ.រ.). Yangon: Yan Aung Sarpay. 
  • Simms, Peter; Sanda Simms (2001). The Kingdoms of Laos: Six Hundred Years of History (illustrated រ.រ.). Psychology Press. ល.ស.ប.អ. 9780700715312. 
  • Smith, Ronald Bishop (1966). Siam; Or, the History of the Thais: From 1569 A.D. to 1824 A.D.. 2. Decatur Press. 
  • Stuart-Fox, Martin (2008). Historical Dictionary of Laos. Scarecrow Press. ល.ស.ប.អ. 9780810864115. 
  • Tarling, Nicholas (1999). The Cambridge History of Southeast Asia. 2 (illustrated រ.រ.). Cambridge University Press. ល.ស.ប.អ. 9780521663700. 
  • Than Tun (1983). The Royal Orders of Burma, A.D. 1598–1885. 1. Kyoto: Kyoto University. 
  • Than Tun (2011). "23. Nga Zinga and Thida" (ជាBurmese). Myanmar History Briefs. Yangon: Gangaw Myaing. 
  • Thaw Kaung, U (2010). Aspects of Myanmar History and Culture. Yangon: Gangaw Myaing. 
  • Thein Hlaing, U (2000) (ជាBurmese). Research Dictionary of Burmese History (2011, 3rd រ.រ.). Yangon: Khit-Pya Taik. 
  • Yule, Capt. Henry (1857). "On the Geography of Burma and Its Tributary States" 27.