ទ្រីញ វ៉ាញ
លោក ទ្រីញ វ៉ាញ ជាតំណាងរាស្ដ្រ លោកក៏មានតួនាទីជាសមាជិកការិយាល័យរបស់រដ្ឋសភា និង ជាប្រធានថ្នាក់ទី១ នៃឃោសនាការ ព័ត៌មាន របស់កម្មាធិការសមាជិកសភា។ [១] គាត់ត្រូវបាន ខ្មែរក្រហម ធ្វើឃាតនៅខែមេសា ឆ្នាំ១៩៧៥ ។
ជីវប្រវត្តិ
[កែប្រែ]លោក ទ្រីញ វ៉ាញ កើតនៅថ្ងៃទី ៩ ខែកញ្ញាឆ្នាំ១៩២៤ នៅភូមិ ត្រពាំងរស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ បិតានាម : លោក ទ្រីញ បាក់ និង មាតានាម : លោកស្រី ស៊ុយ ហួយ ប្រជាជនកម្ពុជាជាជនជាតិចិនទាំងពីរ។ លោកបានរៀបការ ជាមួយកញ្ញា ម៉ាម៉ុងក្រេ មានបុត្រា និង បុត្រី ចំនួន ១០នាក់។
លោញបានសិក្សានៅសាលាគរុវិជ្ជាសម្រាប់បណ្ដុះបណ្ដាលសិស្សឱ្យទៅជាគ្រូបង្រៀន លោកមានតួនាទីជាប្រធានការិយាល័យរដ្ឋសភា និង ជាប្រធាន នៅក្រសួងព័ត៌មាន នៃ លេខាធិការដ្ឋានព្រះបរមរាជវាំង ជាមួយនេះលោកក៏ជាសមាជិកនៃរដ្ឋាភិបាលផងដែរ។ លោកបានជាប់ឆ្នោតជាបេក្ខភាពលើកដំបូងនៅក្នុង វត្តមហាលាភ ពី ស្រុកកោះសូទិន ក្នុង ខេត្តកំពង់ចាម ក្នុងខែកញ្ញា ឆ្នាំ១៩៥៥។គាត់បានធ្វើជារដ្ឋលេខាធិការក្រសួងព័ត៌មានម្តងទៀត ក្រោមខុទ្ទកាល័យទី១៨ នៃសង្គមរាស្រ្តពីថ្ងៃទី ៧ ខែសីហា ដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ ១៩៦២ ក្រោមការដឹកនាំរបស់ ចៅ សែន កុកសាល់ និងជាអនុរដ្ឋលេខាធិការទទួលបន្ទុកព័ត៌មានក្នុងខុទ្ទកាល័យទី ២១ នៃសង្គមរាស្រ្តពីថ្ងៃទី ៨ ឧសភា ១៩៦៥ ដល់ ២៤ តុលា ១៩៦៦ ក្រោម ព្រះប្រធាន នរោត្តម កន្ទុល ។
ក្នុងរបបសាធារណរដ្ឋខ្មែរដែលទើបបង្កើតថ្មី លោក ទ្រីញ វ៉ាញ បានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មានពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ១៩៧០ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩៧១ និងក្រោយមកជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទេសចរណ៍ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ១៩៧៣ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ១៩៧៣ ក្រោមការដឹកនាំរបស់លោក ឡុង បូរ៉េត។ [២]
នៅពេលដែលខ្មែរក្រហមចូលទីក្រុងភ្នំពេញក្នុងខែមេសា ឆ្នាំ១៩៧៥ លោក ទ្រីញ វ៉ាញ គឺជាមនុស្សដំបូងគេដែលត្រូវបានធ្វើឃាតទាំងជាអ្នកនយោបាយ និងជាអ្នកបញ្ញវន្ត។ គាត់ត្រូវបានគេប្រហារជីវិតនៅជិត មហាវិទ្យាល័យច្បាប់ ។ [៣]
តួនាទី
[កែប្រែ]លោកទ្រីញ វ៉ាញគឺជាអតីតនិពន្ធនាយកសារពត៌មានកាសែត «អ្នកជាតិនិយម» លោកបានសរសេរសៀវភៅជាច្រើនទាក់ទង នឹង ពុទ្ធសាសនា ដូចជាសៀវភៅ “«អប្បមាទធម៌» ជាដើម ហើយលោកមានបេសកកម្មចេញទៅបរទេសជារឿយៗផងដែរ។
លោកជាមេបញ្ជាការនៃការិយាយល័យ ORC នៃការិយាយល័យ សុវត្ថារ៉ា ដែលបានទទួលមេដាយមាស ពីប្រធាន នៃអង្គការ ព្រះអាទិត្យរះ របស់ជប៉ុន ។
លោកទ្រីញ វ៉ាញបានបំពេញតួនាទីជាច្រើន លោកក៏គឺជាសមាជិកនាយក គណកម្មាធិការកណ្តាលនៃសង្គមរាស្ត្រនិយមនៃគណកម្មាធិការដឹកនាំនៃ JSRK នៃនាយកគណកម្មាធិការដឹកនាំសមាគមអ្នកនិពន្ធខ្មែរ ក្នុងសមាគមមាតាបិតាសិស្ស និង កីឡា នៃវិទ្យាល័យបារាំងដេកាដ( Lycée Descartes) ហើយដែលជាសមាគមពុទ្ធសាសនាពិភពលោកទៀតផង។
ឯកសារយោង
[កែប្រែ]- ↑ Corfield, Justin (2009-10-13) (ជាen). The History of Cambodia. ABC-CLIO. pp. 64. ល.ស.ប.អ. 978-0-313-35723-7. https://books.google.com/books?id=JfXP1duIllUC&dq=Trinh+Hoanh&pg=PA64.
- ↑ Corfield, Justin (2009-10-13) (ជាen). The History of Cambodia. pp. 64. ល.ស.ប.អ. 978-0-313-35723-7. https://books.google.com/books?id=JfXP1duIllUC&dq=Trinh+Hoanh&pg=PA64.
- ↑ "Biographic Database (Y01121)". Documentation Center of Cambodia. Archived from the original on 2022-09-01. Retrieved 2022-09-01.