សោមា
| ព្រះមេសោមា (លីវយី ឬ នាងនាគ ឬ ធារាវត្តី) | |
|---|---|
| ស្ដេចចក្រពត្តិក្រុងកម្ពុជាធិបតី សម័យកាលនគរភ្នំ | |
| Tenure | រជ្ជកាលគ្រងរាជ គ.ស ៥២-៦៨ |
| អង្គមុន | ព្រះបាទសោមនាគ |
| អង្គក្រោយ | ព្រះបាទកៅណ្ឌិន្យទី១ (ព្រះថោង) |
| ចក្រវរ្តិនីកម្វុជទេឝសម័យកាលនគរភ្នំ (តំណែងព្រះអគ្គមហេសី) | |
| Tenure | រជ្ជកាល គ.ស ៦៨-ស.វទី១ |
| អង្គក្រោយ | ស្រីមារញទេវី (ផែនដីព្រះបាទឝ្រីមារញ) |
| ប្រសូត | ប្រហែលដើមសតវត្សទី១ នគរភ្វូណាន រឺ នគរគោកធ្លក រឺ សក្កទ្វីប |
| សុគត | ប្រហែលចុងសតវត្សទី១ នគរភ្វូណាន |
| រាជពន្ធភាព | ព្រះបាទកៅណ្ឌិន្យទី១ (ព្រះថោង) |
| វង្ស | រាជត្រកូលសោមវង្ស (ដោយកំណើត) រាជត្រកូលកៅណ្ឌិន្យវង្ស (ដោយរៀបអភិសេក) |
| បិតា | ព្រះបាទសោមនាគ |
| សាសនា | សាសនាប្រជាប្រិយខ្មែរនិងវិញ្ញាណនិយម (ដោយកំណើត) ព្រហ្មញ្ញសាសនាបែបខ្មែរនិងនាគសាសនា (ដោយរៀបអភិសេក) |
កុរុងសោមា ឬ លីវយី ឬ នាងនាគ ឬ ធារាវត្តី[១][២] (ប្រ.ដើមសតវត្សទី១-ប្រ.ចុងសតវត្សទី១) រជ្ជកាល (ប្រ.ពាក់កណ្ដាលសតវត្សទី១-៥២ នៃគ.ស) ជាអ្នកគ្រប់គ្រងនគរភ្វូណាន និងជាក្សត្រទីមួយនៃគោកធ្លក (សោយរាជ្យ រ.សតវត្សទី១)។ ព្រះនាងក៏ជាមេដឹកនាំស្រីទីមួយនៃប្រទេសកម្ពុជាដែរ។ ព្រះនាងជាព្រះមហេសីនៃកុរុងកៅណ្ឌិន្យទី១។
ព្រះនាម
[កែប្រែ]បើតាមឈ្មោះ សោមា មានន័យថា កូនព្រះចន្ទ រឺ លោកខែ។ ក្នុងអត្ថន័យនៃឈ្មោះវាហាក់ដូចជា ចង់បញ្ជាក់ពីខ្សែស្រឡាយរវាង ព្រះអាទិត្យ និង ព្រះចន្ទ។
ពង្សាវតារ
[កែប្រែ]- ព្រះបិតាព្រះនាម មូម៉ា
- ព្រះមេល្វោ ព្រះនាម កៅណ្ឌិន្យទី១
ព្រេងនិទានក្នុងសិលាចារឹក
[កែប្រែ]បើតាមសិលាចារឹកនៅមីសឺន (កម្ពុជាក្រោម) ដែលគេបានសិក្សាកំណត់ថា ចារឆ្លាក់នៅក្នុងព.ស. ៦៥៨ ព្រះមហាក្សត្រខ្មែរទី១ មានព្រះនាមថា កៅណ្ឌិន្យ។ សិលាចារឹកនោះ បានបញ្ជាក់ថាព្រះអង្គ បានទទួលលំពែងមួយជាចំណងដៃពីព្រាហ្មណ៍ អឝ្វតថាមន សម្រាប់យកទៅចោលផ្សង កំណត់ទឹកដី ដែលត្រូវរៀបចំនគរ។ លំពែងនោះបានធ្លាក់ចំនគរគោកធ្លក ឬស្រុកខ្មែរសព្វថ្ងៃនេះ។ បន្ទាប់មក ព្រះកៅណ្ឌិន្យ ត្រូវបានរៀបអភិសេកជាមួយនិង ព្រះនាងសោមា ដែលត្រូវជាបុត្រីរបស់ស្ដេចភុជង្គនាគ។
រឿងនិទាន
[កែប្រែ]ទឹកដីនៅតាមដងទន្លេមេគង្គភាគខាងក្រោម ហើយនិងក្នុងដែនដីសណ្ដនៃទន្លេនេះ បានត្រូវពួកខ្មែរមួយក្រុមដែលមានជំនឿទៅលើសត្វនាគ ឬដែលជឿថា បុព្វបុរសដូនតារបស់ខ្លួន មានអម្បូរមកពីពូជនាគ រស់នៅតាំងពីយូរលង់មកហើយ។ ឯកសារចិនរបស់លោក ខាងថាយ ដែលបានមកទស្សនានគរភ្វូណាននៅពាក់កណ្ដាលសតវត្សទី៣នៃគ្រិស្ដសករាជ បានរៀបរាប់ថា ប្រហែលជាក្នុងឆ្នាំ៥០នៃគ្រិស្ដសករាជ មានជនជាតិឥណ្ឌា ជាព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុនធៀន បានធ្វើដំណើរពីប្រទេសឥណ្ឌា តាមកោះខាងត្បូងមកអាណាចក្រភ្វូណាន។ ហេតុដែលបណ្ដាលអោយព្រាហ្មណ៍ ហ៊ុនធៀន ធ្វើដំណើរមកកាន់នគរភ្វូណាននេះ ព្រោះយប់មួយកុរុងហ៊ុនធៀន បានយល់សប្ដិឃើញថា ទេវតាដែលបីបាច់ថែរក្សាព្រះអង្គ បានធ្វើអំណោយធ្នូទិព្វមួយដល់ព្រះអង្គ ហើយបញ្ជាអោយព្រះអង្គឡើងជិះសំពៅដ៏ធំមួយ។ លោកខាងថាយ បន្តថា លុះព្រឹកឡើង ព្រះអង្គក៏ធ្វើដំណើរទៅកាន់ទេវស្ថាន ដើម្បីធ្វើសក្ការៈបូជា ស្រាប់តែបានឃើញធ្នូទិព្វនោះដូចសុបិនមែន។ ដោយសុបិនឆុតដូច្នេះ ព្រះអង្គក៏ធ្វើដំណើរតាមសមុទ្រ ទៅកាន់អាណាចក្រភ្វូណានតាមការណែនាំរបស់ទេវតាក្នុងការយល់សប្ដិនោះ។
មកដល់នគរភ្វូណាន កុរុងហ៊ុនធៀន បានពើបប្រយុទ្ធជាមួយរាជិនីនៃរដ្ឋនេះ ដែលលោកកាំងថៃ ថាមានព្រះនាមថា ព្រះនាងលាវយ៉េក។ ព្រះនាងលាវយ៉េក ដែលបាននាំកំលាំងទ័ពមកវាយលុកលើសំពៅកុរុងហ៊ុនធៀនមុន។ ដោយឫទ្ធានុភាពធ្នូទិព្វ ព្រះអង្គក៏ទទួលបានជ័យជម្នះលើព្រះនាង លាវយ៉េក ដែលជាម្ចាស់ស្រុក ដោយព្រះអង្គបានបាញ់សំពៅរបស់ព្រះនាងអោយធ្លាយពីម្ខាងទៅម្ខាង។ ដោយឃើញកុរុងហ៊ុនធៀន មានឫទ្ធិខ្លាំងពូកែដូច្នោះ ព្រះនាង លាវយ៉េក ក៏ព្រមចាញ់ព្រះអង្គ ហើយព្រះអង្គក៏បានរៀបអភិសេកព្រះនាងជាអគ្គមហេសី តាំងពីពេលនោះមក។
ការបង្កើតរាជវង្សដំបូង
[កែប្រែ]អ្នកស្នងរាជ្យតពីកុរុងហ៊ុនធៀន គឺជាកូនចៅរបស់ព្រះអង្គ ក្នុងនោះមានកុរុងហ៊ុនផានហួង ដែលជាព្រះរាជាមួយអង្គខ្លាំងពូកែ មានកលល្បិចក្នុងការធ្វើសង្គ្រាមពង្រឹងអំណាចកណ្ដាល ហើយវាយពង្រីកអាណាចក្រអោយធំទូលាយ។ ស្ដេចអង្គនេះសោយទិវង្គតក្នុងព្រះជន្ម ៩០ព្រះវស្សា នៅដើមសតវត្សទី៣នៃគ្រិស្ដសករាជ។ ព្រះរាជបុត្ររបស់ព្រះអង្គដែលអ្នកនិពន្ធចិន ថាមានព្រះនាម ផានផាន ត្រូវជ្រើសតាំងអោយឡើងស្នងរាជ្យបន្តពីព្រះអង្គ។ ប៉ុន្តែ ព្រះរាជាអង្គថ្មីនេះ បានប្រគល់កិច្ចការរដ្ឋទាំងអស់ទៅអោយមេទ័ពម្នាក់ឈ្មោះ ឝ្រីមារញ មើលកិច្ចការជំនួស។ ព្រះអង្គសោយរាជ្យបានតែបីឆ្នាំក៏សុគតទៅ។ ពួកនាម៉ឺនសព្វមុខមន្ត្រី ក៏ជ្រើសមេទ័ព ឝ្រីមារញ អោយឡើងសោយរាជ្យ។
រាជពង្សាវលី
[កែប្រែ]- លីវយី និង ហ៊ុនទៀន មានបុត្រ មិនស្គាល់?
- អាចជាព្រះនត្តា រឺ ព្រះរាជបុត្រស្នងតពីព្រះរាជបុត្រផ្សេងទៀត ហ៊ុនផានហួង រឺ អាច ជា ផានហួងហ៊ុន រឺ ផានហួងវម៌្ម សោយរាជ្យបន្ត ប្រហែលចុះពីហ៊ុនទៀន ពីររជ្ជកាល រឺ មួយរជ្ជកាល
ឯកសារយោង
[កែប្រែ]- ↑ "SEAlang Dictionary". sealang.net. Retrieved 2023-10-14.
- ↑ "SEAlang Dictionary". sealang.net. Retrieved 2023-10-14.
សូមមើលផងដែរ
[កែប្រែ]- បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា
- វីរនារីខ្មែរ
- ព្រះបរមរាជវាំងខ្មែរ
- រាជានិយមកម្ពុជា
- ព្រះរាជពង្សាវតារខ្មែរ
- បទពង្សាវតារខ្មែរ
- ឯកសារចិន
- ប្រវត្តិសាស្ត្រខ្មែរ ដោយលោកស្រី ត្រឹង ងារ
- ប្រវត្តិសាស្ត្រខ្មែរដោយបណ្ឌិតរស់ ចន្ទ្រាបុត្រ
- ឯកសារមហាបុរសខ្មែរ
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: សោមា |
| |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ ព្រះបាទសោមនាគ |
ស្ដេចចក្រពត្តិក្រុងកម្ពុជាធិបតី សម័យកាលនគរភ្នំ គ.ស ៥២-៦៨ |
តដោយ ព្រះបាទកៅណ្ឌិន្យទី១ (ព្រះថោង) |
| គោរម្យងារសំរាប់រាជ្យ | ||
| មុនដោយ - |
ចក្រវរ្តិនីកម្វុជទេឝសម័យកាលនគរភ្នំ (តំណែងព្រះអគ្គមហេសី) គ.ស ៥២-៦៨ |
តដោយ ស្រីមារញទេវី (ផែនដីព្រះបាទឝ្រីមារញ) |
| អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages with script errors
- Pages using infobox royalty with unknown parameters
- ក្សត្រសតវត្សទី១នៅអាស៊ី
- ក្សត្រខ្មែរក្នុងរឿងនិទាន
- ក្សត្រនៃនគរភ្វូណាន
- ក្សត្រីនៃវ្យាធបុរ
- រាជវង្សានុវង្សនៃព្រះរាជាណាចក្រកម្ពុជា
- ក្សត្រីនៃកម្វុជទេឝ
- ក្សត្រីខ្មែរ
- ក្សត្រីសម័យនគរភ្នំ
- អ្នកសម័យនគរភ្នំ
- ព្រះក្សត្រីយានីសម័យនគរភ្នំ
- អត្ថបទខ្លីក្សត្រិយវង្សអាស៊ី
- អត្ថបទខ្លីជនជាតិខ្មែរ