Jump to content

រាមាធិបតីទី៣

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី នារាយណ៍រាជាទី៣)

រាមាធិបតីទី៣

រជ្ជកាល ១៧៧៩-១៧៩៦

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៧៧៩
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះរាមរាជាធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ឧទ័យរាជាទី៣
រាជបន្ត នរាយណ៍រាជាទី២
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៧៥៤
បុត្រ អង្គចន្ទ ១៧៧៨
អង្គភឹម (បុត្រី) ១៧៩៣
អង្គអុិម ១៧៩៤
អង្គឌួង ១៧៩៦
ចូលទីវង្គត់ ១៧៩៦
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

រាមាធិបតីទី៣អង្គអេង (អង់គ្លេស: Reamea Thipadei III) or (Ang Eng) (ប្រ.ស|គ.ស ១៧៥៤-១៧៩៦) រជ្ជកាលគ្រងរាជ (គ.ស ១៧៧៩-១៧៩៦) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២៣២៣ ត្រូវនិង គ.សករាជ ១៧៧៩ ត្រូវនិង មហាសករាជ ១៧០២ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះរាមរាជាធិបតី ព្រះអង្គជាបុត្ររបស់ ព្រះជ័យជេស្ឋាទី៤ ដែលទ្រង់បានរត់ភៀសខ្លួនទៅនគរសៀម អំឡុងពេល ព្រះឧទ័យរាជាទី៣ ទ្រង់ធ្វើរដ្ឋប្រហារយោធាធ្វើឃាត ព្រះនរាយណ៍រាជា នៅរាជធានីឧដុង្គ ។ ព្រះរាមាធិបតីទី៣ អង្គអេង ទ្រង់ឡើងគ្រងរាជក្នុងព្រះជន្ម ២៥ វស្សា ដោយមានការជ្រោមជ្រែងពី ចៅហ្វាម៉ូ ដែលជាមន្ត្រីកងទ័ព ។ []

សៀមឈ្លានពានកម្ពុជា គ.សករាជ ១៧៨៤

[កែប្រែ]

Siam invaded Cambodia, 1784 AD

  • ល្បិចសៀម ក្នុងការចងសម្ព័នមិត្តជាមួយកម្ពុជា

Siamese tricks in forming alliances with Cambodia

គ.សករាជ ១៧៨៤ ស្ដេចសៀមថ្មីព្រះនាម "ព្រះពុទ្ធយ៉តហ្វា" (Phra Phuthiyotfa) ដែលបានធ្វើឃាត ពញ្ញាតាកសុីន (Phya Taksin) ក្នុងឆ្នាំ ១៧៨២ ហើយបានឡើងគ្រងរាជនៅធន់បុរី ទ្រង់បានបញ្ជូនកងទ័ពចំនួន ៦០,០០០ (៦មុឺននាក់) ចូលឈ្លានពានកម្ពុជា ។ កងទ័ពសៀមចែកចេញជា ៣ កងពល ដោយក្នុងមួយកងពលមានចំនួន ២០,០០០ (២មុឺននាក់) កងពលទី១ ដឹកនាំដោយមេទ័ពនាម ចៅណយ វាយចូលរាជធានីឧដុង្គ តាមច្រក ខេត្តពោធិ៍សាត់ កងពលទី២ ដឹកនាំដោយមេទ័ពនាមចក្រីទេពវាយចូល ខេត្តសៀមរាប, កងពលទី៣ ដឹកនាំដោយឧកញ៉ាវាំងសួស ចេញពីច្រកឡាវ វាយចូលដល់ កំពង់ស្វាយ (បច្ចុប្បន្ន: ខេត្តព្រះវិហ៊ារ) ។ ចៅហ្វាម៉ូ ដែលមានតួនាទីជា មហាឧបរាជផង និងមានដំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិផង លោកបានប្រមូលកងទ័ព និង បានរៀបចំយុទ្ធសាស្ត្រការពារ រាជធានីឧដុង្គ យ៉ាងមាំមួន ហើយលោកបានបញ្ជូនព្រះអង្គអេង ទៅគង់លាក់ខ្លួនក្នុងបន្ទាយភ្នំពេញ សង្គ្រាមបានផ្ទុះឡើងអស់រយៈពេល ១០ថ្ងៃ ខាងភាគីសៀមក៏បញ្ឈប់ចម្បាំងហើយធ្វើការដកទ័ពទាំង៣កងពលត្រឡប់ទៅវិញ និងបានចាត់បេសកជនរបស់ខ្លួនមកចរចារសន្តិភាពជាមួយកម្ពុជា ដោយសន្យាថា និងបញ្ជូនបុត្រា របស់ព្រះអង្គអេង ឱ្យត្រឡប់មកកម្ពុជាវិញ ចៅហ្វាម៉ូ ដោយមិនចង់ឃើញការបង្ហូរឈាមលោកក៏យល់ព្រមតាមសំណើរស្ដេចសៀម ក្នុងការចងសម្ព័នមិត្តជាមួយគ្នា ។ ហេតុដែលនាំឱ្យសៀមដកទ័ពចេញពីកម្ពុជា ក៏ព្រោះតែ ភូមាបានលើកទ័ព វាយដណ្ដើមយកបានខេត្តភាគខាងជើងប្រទេសសៀម ហើយភូមាត្រៀមទ័ពធំវាយចូលនគរសៀមផងដែរ ។[]

ព្រឹត្តការណ៍សង្គ្រាម ភូមា-សៀម (១៧៨៥-១៧៨៦)

[កែប្រែ]

Events of the Burma-Siamese War (1785-1786)

គ.សករាជ ១៧៨៥ ភូមាបានលើកទ័ពចំនួន ២០០,០០០ (២សែននាក់) វាយចូលនគរសៀមយ៉ាងខ្លាំងក្លា ស្ដេចសៀម ព្រះពុទ្ធយ៉តហ្វា ដែលមានព្រះនាមហៅក្រៅថា "រាមាទី១" (Rama I) ទ្រង់បានចាត់ចៅហ្វាបែន (Chao Fa Bien) ដែលជាមន្ត្រីកងទ័ព នាំយករាជបុត្រ របស់ព្រះអង្គអេង គឺ អង្គចន្ទ បញ្ជូនមកកម្ពុជាវិញ និង ដើម្បីសុំជំនួយទ័ពពីខាងកម្ពុជាទៅជួយច្បាំងកងទ័ពសៀម ដែលត្រូវបានគម្រាមកំហែងដោយកងទ័ពភូមា ដោយយោងតាម សន្ធិសញ្ញាសម្ព័នមិត្តសៀម-កម្ពុជា ចៅហ្វាម៉ូបាន​បញ្ជា​ឱ្យកេណ្ឌ​រាស្ត្រ​ខ្មែរ​ជាច្រើនម៉ឺន​នាក់ យកទៅបញ្ចូល​ក្នុង​ជួរ​កងទ័ព​សៀម ដើម្បីជួយទប់ទល់និងកងទ័ពភូមា ម្យ៉ាង​វិញទៀត ចៅហ្វាម៉ូបាន​កេណ្ឌ​ស្រ្តីជាច្រើន​នៅតាមបណ្ដាលខេត្តផ្សេងៗ ឱ្យបុក​ជាស្រូវ​អង្ករ​បន្ត​ផ្ដល់​ជា​ស្បៀង​ឱ្យកងទ័ព​សៀម ដោយសារមានការជ្រោមជ្រែងពីភាគីខាងកម្ពុជាទីបំផុតភាគីសៀមបានយកឈ្នះសង្គ្រាមឈ្លានពានរបស់ភូមា ក្នុងឆ្នាំ ១៧៨៦ នៃគ.សករាជ ។[]

អណ្ណាមកាត់ខេត្តពីរមកឱ្យកម្ពុជាវិញ គ.សករាជ ១៧៩១

[កែប្រែ]

Annam return two provinces back to Cambodia 1791 AD

គ.សករាជ ១៧៨៩ ស្ដេចអណ្ណាម "ង្វៀងអាញ់" (Nguyễn Ánh) បានមកសុំជំនួយទ័ពពីកម្ពុជា ដើម្បីវាយបំបែកពួកតៃសឺន (Tay Son) ចេញពីក្រុងសាយហ្គន ដោយយល់ព្រមកាត់កោះ និង ខេត្តពីរ មកឱ្យកម្ពុជាវិញ ប្រសិនបើអណ្ណាមទទួលបានជោគជ័យ ពេលនោះ ចៅហ្វាម៉ូ បានយល់ព្រម ដោយចាត់ឱ្យ ឧកញ៉ា តេជោទែន ដែលជាប្អូនរបស់ខ្លួន ដឹកនាំទ័ពខ្មែរ ១០,០០០ (១មុឺននាក់) ចូលច្បាំងកម្ចាត់ពួកយួនតៃសឺន ដោយមានទ័ពខ្មែរទៅជួយច្បាំង ពួកអណ្ណាមក៏យកឈ្នះ ពួកតៃសឺន ហើយស្ដេចអណ្ណាមក៏យល់ព្រមកាត់ខេត្តពីរមកឱ្យកម្ពុជាវិញ គឺ ខេត្តក្រមួនស (Kien Giang) ខេត្តទឹកខ្មៅ (Ca Mau) និង កោះចំនួនពីរទៀតគឺ កោះត្រឡាច (Côn Đảo) និង កោះត្រល់ (Phú Quốc) ក្នុងឆ្នាំ ១៧៩១ នៃគ.សករាជ ។[]

ការធ្វើឃាតរដ្ឋមន្ត្រី ក្រសួងការពារជាតិ

[កែប្រែ]

Assassination of the Minister of Defense

ចៅហ្វាម៉ូ (Chao Fa Mo) លោកកាន់ដំណែង ជាមហាឧបរាជផង និង មានតួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិផង ដែលក្ដោបក្ដាប់រាល់កិច្ចការនគរ និង ជាអ្នកជ្រោមជ្រែងដល់ ព្រះរាមាធិបតីអង្គអេង ។ ស្ដេចសៀមដោយមើលឃើញថា ចៅហ្វាម៉ូ ជាឆ្អឹងទទឹងក រារាំងមិនឱ្យសៀមលូកដៃចូលកាន់កិច្ចការនគរខ្មែរ ដូចនេះស្ដេចសៀមបានចាត់មន្ត្រីពីររូប គឺឧកញ៉ាវាំងសួស និង ចៅហ្វាបែន ឱ្យរកពិធីកម្ចាត់ចៅហ្វាម៉ូ ។ ឧកញ៉ាវាំងសួស និង ចៅហ្វាបែន បានបង្កើតកម្មវិធីជប់លាងមួយនៅក្បែររាជវាំងឧដុង្គ ដោយអញ្ជើញ ចៅហ្វាម៉ូ ទៅចូលរួមផងដែរ អំឡុងពេលផឹកស្រាស្រវឹងអស់ ចៅហ្វាបែន ក៏ចាត់កងកម្លាំងបង្កប់របស់ខ្លួន ចូលធ្វើឃាត ចៅហ្វាម៉ូ បានសម្រេច ក្នុងឆ្នាំ ១៧៩២ នៃគ.សករាជ ។ ក្រោយពេល ចៅហ្វាបែនដែលជាមន្ត្រីចារកិច្ចនគរសៀម ធ្វើឃាតចៅហ្វាម៉ូ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កម្ពុជា រួចហើយពួកគេបានដាក់កងកម្លាំងបន្លំជាឆ្មាំយាមព្រះរាជវាំង ពេលនោះលោក ឧកញ៉ា ក្រឡាហោមឱក ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់កងឆ្លបការណ៍ដឹងថា ចៅហ្វាបែន មានគម្រោងក្បត់ដើម្បីកាន់កាប់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា លោកបាន ផ្ញើរសារលិខិតទៅលោកឧកញ៉ាតេជោទែន ដែលជាប្អូនបង្កើត របស់ ចៅហ្វាម៉ូ ឱ្យប្រញាប់ចាត់កម្លាំងទ័ពពីស្រុក កំពង់ស្វាយ (បច្ចុប្បន្ន: ខេត្តកំពង់ធំ) លើកមកច្បាំង និង ចៅហ្វាបែន នៅរាជធានីឧដុង្គ ចៅហ្វាបែន ដោយដឹងថាខ្លួនច្បាំងចាញ់ ក៏ចាប់ព្រះកាយ ព្រះអង្គអេង ធ្វើជាចំណាត់ខ្មាំង នាំភៀសខ្លួនទៅធនបុរី នគរសៀម ក្នុងឆ្នាំ ១៧៩២ នៃគ.សករាជ ។[]

សង្គ្រាមកម្ពុជា-សៀម ១៧៩៤

[កែប្រែ]

Cambodian-Siamese War 1794

  • សៀមចូលកាន់កាប់ ខេត្តបាត់ដំបង សៀមរាប ទាំងខុសច្បាប់
  • Siam illegally occupies Battambang, Siem Reap

ក្រោយពេលចៅហ្វាបែន លួចធ្វើឃាតចៅហ្វាម៉ូ និង ចាប់ព្រះកាយ ព្រះអង្គអេង ធ្វើជាចំណាត់ខ្មាំង នាំខ្លួនទៅធនបុរី នគរសៀមរួចមក ក្នុងឆ្នាំ ១៧៩៤ ស្ដេចសៀម បានបញ្ជូនកងទ័ពមកឈ្លានពានកម្ពុជាម្ដងទៀត សៀមបានលើកទ័ពចំនួន ១៤,០០០ នាក់ ចូលឈ្លានពានកម្ពុជា ត្រង់ ខេត្តបាត់ដំបង ពេលនោះ លោកតេជោរទែន បានដឹកនាំទ័ពខ្មែរ ១៧,០០០ នាក់ ចូលច្បាំងនិង ទ័ពសៀម ហើយក៏ទទួលបានជ័យជំនះ ស្ដេចសៀមដោយដឹងថា បើទោះបីជាកម្ពុជាគ្មានស្ដេច ហើយស្ដេចកម្ពុជាបានក្លាយជាចំណាត់ខ្មាំងក៏ដោយ ក៏មន្ត្រីខ្មែរនៅតែច្បាំងការពារទឹកដីដដែល ដូចនេះស្ដេចសៀមបានធ្វើពិធីរាជាភិសេក (ពិធីគ្រងរាជ) ដល់ព្រះអង្គអេងនៅធន់បុរី (បច្ចុប្បន្ន: បាងកក) និង បានចាត់ឱ្យ ចក្រីបែន លើកទ័ពចំនួន ៧០,០០០ (៧មុឺននាក់) ចូលឈ្លានពានកម្ពុជាម្ដងទៀត ដោយយកលេះចោទមកលើ លោក តេជោទែន ថាបានក្បត់ដណ្ដើមរាជសម្បត្តិពីព្រះអង្គអេង ដោយសៀមទទួលស្គាល់តែព្រះអង្គអេង ប៉ុនណោះ ជាព្រះមហាក្សត្រស្របច្បាប់នៅកម្ពុជា ក្នុងឋានៈជាព្រះមហាក្សត្រនិរទេស ។ លោក តេជោទែន លោកមានកងទ័ពចំនួនតែ ៤០,០០០ (៤មុឺននាក់) ប៉ុនណោះ បានចូលច្បាំងនិង កងទ័ពសៀមអស់រយៈពេល ៣ខែ លោកក៏ច្បាំងចាញ់ ចក្រីបែន ហើយពលីជីវិតក្នុងសង្គ្រាម កងទ័ពសៀមបានចូលមកកាន់កាប់ ខេត្តបាត់ដំបង និង ខេត្តសៀមរាប ទាំងខុសច្បាប់ ដោយសារតែសៀមបានចុះសន្ធិសញ្ញាសម្ព័នមិត្តជាមួយកម្ពុជារួចទៅហើយក្នុងការកំណត់ខ្សែរបន្ទាត់ព្រំដែន ជាមួយ ចៅហ្វាម៉ូ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុងឆ្នាំ ១៧៨៤ នៃគ.សករាជ ។[]

ការចូលទិវង្គត នៃ ព្រះរាមាធិបតីទី៣

[កែប្រែ]

Death of Reamea Thipadei III

ចៅហ្វាបែន ដែលលើកកងទ័ពសៀមច្បាំងឈ្នះលោក តេជោរទែន នៅ ខេត្តបាត់ដំបង ត្រូវបានស្ដេចសៀមតែងតាំងជា ចៅហ្វាយស្រុកគ្រប់គ្រង ខេត្តបាត់ដំបងទាំងមូល ដែលផ្ដល់នាមជា "​ចៅ​ពញា​អភ័យ​ធិបេស​វិសេស​សង្គ្រាម" ក្នុងឆ្នាំ ១៧៩៥ នៃគ.សករាជ ហើយលោក ក្រឡាហោមប៉ុក ត្រូវបានដាក់ឱ្យគ្រប់គ្រង ខេត្តសៀមរាប ផងដែរ ។ ព្រះរាមាធិបតីអង្គអេង ទ្រង់ត្រូវបានមន្ត្រីសៀម ចៅហ្វាបែន នាំខ្លួនទៅធនបុរី (បច្ចុប្បន្ន: បាងកក) ក្នុងឆ្នាំ ១៧៩២ ហើយទ្រង់បានបង្កើតបានបុត្រីមួយអង្គ នាមអង្គភឹម ក្នុងឆ្នាំ ១៧៩៣ និង បានបង្កើតបុត្រាចំនួនពីរអង្គទៀត គឺ ព្រះអង្គអុិម ក្នុងឆ្នាំ ១៧៩៤ និង ព្រះអង្គឌួង ក្នុងឆ្នាំ ១៧៩៦ ។ បើទោះបីជាសៀមចូលកាន់កាប់ ខេត្តបាត់ដំបង និង ខេត្តសៀមរាប របស់កម្ពុជាពិតមែន ប៉ុន្តែមិនមានន័យថាប្រទេសកម្ពុជាទាំងមូលស្ថិតក្រោមឥទ្ធិពលរបស់សៀមនោះទេ ពីព្រោះសៀមមិនបានគ្រប់គ្រង រាជធានីឧដុង្គ ដែលជាតំបន់រដ្ឋបាលកណ្ដាលរបស់កម្ពុជានោះឡើយ ដែលរាជធានីឧដុង្គត្រូវបានមើលការខុសត្រូវដោយលោក ក្រឡាហោមឱក ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង មាន ព្រះអង្គចន្ទ ដែលជាបុត្រច្បងរបស់ព្រះអង្គអេង ដែលបានភៀសព្រះកាយគេចខ្លួនអំឡុងពេល ចៅហ្វាបែន ចាប់ព្រះកាយ ព្រះអង្គអេង នាំទៅធនបុរី ។ ព្រះអង្គអេង ដែលត្រូវបានជាប់បង្ឃាំងនៅនគរសៀម ទ្រង់ត្រូវបានស្ដេចសៀម រាមាទី១ ធ្វើការបង្ខំទាមទារ ឱ្យព្រះអង្គឡាយព្រះហស្តលេខា កាត់ ខេត្តបាត់ដំបង និង ខេត្តសៀមរាប ជាផ្លូវការណ៍ឱ្យទៅសៀមផងដែរ ទោះជាយ៉ាងណា ព្រះអង្គអេង បានធ្វើការបដិសេដ និង ស្ដេចសៀម ជាច្រើនលើកច្រើនសារ ហើយទ្រង់បានធ្វើការបង្អត់អាហារ រហូតដល់ធ្លាក់ខ្លួនប្រឈួនជាទម្ងន់ហើយទ្រង់ក៏យាងចូលព្រះទិវង្គតក្នុងឆ្នាំ ១៧៩៦ នៃគ.សករាជ ដូចនេះ នគរកម្ពុជាកម្ពុជាទាំងមូលមិនមានព្រះមហាក្សត្រនោះទេ រហូតដល់ ព្រះអង្គចន្ទ ត្រូវបានរាជាភិសេក ឱ្យឡើងគ្រងរាជជាព្រះមហាក្សត្រកម្ពុជា ក្នុងឆ្នាំ ១៨០២ នៃគ.សករាជ ។[]

ចំណារពន្យល់

[កែប្រែ]

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូជនជាតិបារាំងក្នុងឆ្នាំ (1872) អត្ថបទទាំងមូលសរសេរជាភាសាបារាំងផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារក្រសួងអប់រំកម្ពុជា បច្ចុប្បន្ន ឃើញថា មានភាពខុសប្លែកគ្នាជាច្រើនអន្លើ ដូចជា ព្រះអង្គអេង ត្រូវបានគេសរសេរថា ទ្រង់ឡើងគ្រងរាជនៅអាយុ 6ឆ្នាំ ក្នុងឆ្នាំ 1779 ហើយបុត្ររបស់ទ្រង់ អង្គចន្ទ ប្រសូតនៅឆ្នាំ 1791 ដែលគេយកអាយុ ព្រះអង្គចន្ទ ដែលឡើងគ្រងរាជនៅឆ្នាំ 1806 ក្នុងអាយុ 15ឆ្នាំ ចឹងមានន័យថាព្រះអង្គអេងទ្រង់ប្រសូត្របុត្រនៅអាយុ 12ឆ្នាំ តើវាជារឿងត្រឹមត្រូវ ឬ ទេ ?

  • កំណត់ត្រា ដែលបានពណ៌នាថា ព្រះអង្គអេង សោយរាជនៅអាយុ 6 ឆ្នាំ គឺចេញពីកំណត់ត្រារបស់ លោក Ronald Bishop Smith ដែលលោកបានធ្វើការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ថៃ និង កម្ពុជា និងចេញក្នុងសៀវភៅ Siam; Or, The History of the Thais: From 1569 A.D. to 1824 A.D ដែលត្រូវបានបោះពុម្ភឡើងក្នុងឆ្នាំ 1966 ចេញផ្សាយដោយ Decatur Press ដូចនេះ ក្រុមសិក្សាប្រវត្តិសាស្ត្រទូទាំងពិភពលោក បានធ្វើការចម្លងតៗគ្នា បង្កើតបានជាការយល់ខុស និង ផ្ទុយពីកំណត់ត្រា Journal asiatique (1872) របស់ប្រវត្តិវិទូបារាំង ទាំងស្រុង ។
  • បើយោងតាមកំណតត្រាប្រវត្តិវិទូបារាំង Journal asiatique (1872) ព្រះអង្គចន្ទ ប្រសូតនៅឆ្នាំ 1778 ហើយទ្រង់ឡើងសោយរាជនៅឆ្នាំ 1802 ។ ដូចនេះ ក្រុមបុរាណាចរ្យ យល់ឃើញថា ប្រវត្តិសាស្ត្រព្រះអង្គអេង ត្រូវបានភាគីសៀមសរសេរក្លែងបន្លំប្រវត្តិសាស្ត្រកម្ពុជា ដើម្បីការកេងចំនេញនយោបាយ ។
  • តើការរៀបរៀងរបាព្រះមហាក្សត្រកម្ពុជា របស់ក្រសួងអប់រំកម្ពុជាពីឆ្នាំ 2001 មកដល់ឆ្នាំ 2024 នេះ

ដែលបញ្ចូលក្នុងប្រព័ន្ធអប់រំកម្ពុជាបច្ចុប្បន្ននេះ ត្រឹមត្រូវឬទេ ? ក្រុមបុរាណាចារ្យ សូមឆ្លើយថា មិនត្រឹមត្រូវទេ , ក្រុមបុរាណាចារ្យ សង្ឃឹមថាក្រសួងអប់រំកម្ពុជា និង ធ្វើការត្រួតពិនិត្យកែប្រែខ្លឹមសារអត្ថបទប្រវត្តិសាស្ត្រជាតិកម្ពុជាឡើងវិញ ក្នុងកម្មវិធីសិក្សាថ្មី ឆ្នាំ 2025 ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

[កែប្រែ]
រាមាធិបតីទី៣
(គ.ស ១៧៥៤-១៧៩៦)
មុនដោយ
ឧទ័យរាជាទី៣
រាជាណាចក្រកម្ពុជា
(១៧៧៩-១៧៩៦)
តដោយ
នរាយណ៍រាជាទី២

ឯកសារយោង

[កែប្រែ]
  1. Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
  2. Société Asiatique (1872) Journal asiatique ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux · Volume 20, Publisher: Soc. Original from:the Bavarian State Library
  3. Jeremy Black (2008) War and the World Military Power and the Fate of Continents, 1450-2000, Publisher: Yale University Press p.344 ISBN: 9780300147698, 0300147694
  4. Centre national de la recherche scientifique (France) (1872) Journal asiatique, Publisher: Société asiatique. Original from the University of Michigan p.113
  5. Ernest Doudart de Lagrée (1883) Explorations et missions: Cambodge, Editor: A. B. de Villemereuil, Publisher: Lyon Public Library p.684
  6. D. J. M. Tate (1971) The Making of Modern South-East Asia: The European conquest, Publisher: Oxford University Press, Original from the University of Michigan p.25
  7. Société asiatique (Paris, France), Centre national de la recherche scientifique (France) (1872) Journal asiatique, Publisher: Société asiatique., Original from the University of Michigan p.533