ផ្សោតក្បាលត្រឡោក
ផ្សោតក្បាលត្រឡោក ឬផ្សោតឥរាវតី | |
---|---|
Kratie, Cambodia | |
ទំហំផ្សោតឥរាវតី បើប្រៀបធៀបជាមួយនឹងមនុស្សធម្មតា | |
ស្ថានភាពអភិរក្ស | |
Scientific classification | |
រជ្ជៈ: | |
Phylum: | |
Class: | |
លំដាប់: | |
អំបូរ: | |
Genus: | |
ប្រភេទ: | O. brevirostris
|
Binomial name | |
Orcaella brevirostris | |
Orcaella genus range map See: Irrawaddy Dolphin Geographic Range Map |
ផ្សោតក្បាលត្រឡោក ឬ ផ្សោតឥរាវតី (ឈ្មោះបច្ចេកទេស Orcaella Brevirostris) គឺជាអម្បូរម៉្យាងនៃផ្សោតសមុទ្រដែលអាចសម្របខ្លួនបាននឹងមជ្ឈដ្ឋានជាច្រើន។ ពួកវាត្រូវបានគេប្រទះឃើញយ៉ាងតិចតួចហើយមិនទៀងទាត់នៅតាមជិតឆ្នេរសមុទ្រ នៅតំបន់ដែលទឹកសាបនិងទឹកប្រៃជួបគ្នា និងនៅតាមទន្លេ ដូចនៅឯឈូងសមុទ្របេងហ្គាល់ (Bay of Bengal) និង តំបន់អាស៊ីអាគ្នេយ៍។
ប្រវត្តិនៃឈ្មោះ និង ប្រវត្តិនៃចំណាត់ថ្នាក់ rabogordo69
[កែប្រែ]ផ្សោតអ៊ីរ៉ាវ៉ាឌីត្រូវបានពិពណ៌នាជាលើកដំបួងដោយ លោក រីឆាដ អូវេន (Sir Richard Owen) នៅឆ្នាំ១៨៨៦ ដោយផ្អែកលើផ្សោតមួយក្បាលដែលត្រូវបានគេប្រទះឃើញនៅឆ្នាំ១៨៥២ នៅឯកំពង់ផែក្រុងវិសាខាប៉ាត់ណាំ (Visakhapatnam) នៅឆ្នេរខាងកើតប្រទេសឥណ្ឌា។ នេះជាផ្សោតមួយក្នុងចំនោមពីរអម្បូរក្នុង សណ្តានរបស់វា។ ពេលខ្លះវាត្រូវបានគេចាត់បញ្ចូលទៅក្នុងក្រុមគ្រួសារផ្សោតដែលមានតែខ្លូនវាផ្ទាល់ ផ្សោតម៉ូណូដុនទីដេ (Monodontidae) និង ផ្សោតដែលហ្វីនីដេ (Delphinidae)។ មកទល់ឥឡូវនេះ មានការយល់ព្រមជាច្រើនដែលចាត់បញ្ចូលវាទៅក្នុងក្រុមគ្រួសារ ផ្សោតដែលហ្វីនីដេ ដែលជាផ្សោតសមុទ្រ។
បើគិតទៅតាមលក្ខណៈតំនរពូជ ផ្សោតអ៊ីរ៉ាវ៉ាឌីជាប់ទាក់ទងជិតបំផុតជាមួយនឹង បាឡែនអូកា (Orca ឬ Killer Whale)។ ឈ្មោះអម្បូរ Brevirostris គឺបានមកពីភាសាឡាតាំងដែលមានន័យថា ចំពុះខ្លី។ នៅឆ្នាំ២០០៥ ការវិភាគលើតំនរពូជបានបង្ហាញថា ផ្សោតអូស្រ្តាលី (Australian Snubfin Dolphin) ដែលគេប្រទះឃើញនៅភាគខាងជើងប្រទេសអូស្រ្តាលីជាអម្បូរទី២នៃ ហ្សេនីសអូសែលឡា (Orcaella Genus)។
ជាទូទៅ ពណ៌សម្បុររបស់ផ្សោត គឺមានពណ៌ប្រផេះ ឬក៏ខៀវទឹកប៊ិច ឯខាងពោះវិញមានពណ៌រាងសស្លេក ហើយគ្មានស្លាកស្នាមសម្គាល់បញ្ជាក់ទេ។ វាមានព្រុយខ្នង តូចហើយមូលស្ថិតនៅកណ្តាលខ្នងតែម្តង ឯថ្ងាសមូលរលោងខ្ពស់ឡើងទៅលើ ប៉ុន្តែគ្មានចំពុះ ចំនែកព្រុយចំហៀងធំទូលាយ និងមូល។ ប្រភេទដែលត្រូវបានឃើញនៅកោះបរណេអូ (Borneo) គឺផរផសគ្មានព្រុយ (Finless Porpoise) (ឈ្មោះបច្ចេកទេស Neophocaena Phocaenoides) គឺមានរូបរាងប្រហាក់ប្រហែលគ្នា តែគ្មានព្រុយខ្នងទេ ឯផ្សោតខ្នងគម (Humpback Dolphin) (ឈ្មោះបច្ចេកទេស Sausa Chinensis) គឺមានមាឌធំជាង ចំពុះវែងជាង និងព្រុយខ្នងធំជាង។
មានឈ្មោះជាច្រើនដែលគេប្រើសម្រាប់ហៅ Oecaella Brevirostris ទៅតាមភាសានិមួយៗ ដូចជា ភាសាអង់គ្លេស Irrawaddy Dolphin បារាំង Orcelle pollerectus ភាសាភូមា Labia ភាសាឥណ្ឌូនេស៊ី Pesut ភាសាម៉ាឡេ Lumbalumba ភាសាឡាវ Pha’ka ភាសាភីលីពីន Lampasut និង ភាសាខ្មែរ ផ្សោត។ ជាភាសាថៃ ឈ្មោះរបស់វាមួយគឺ Pla loma hua bat ក៏ព្រោះតែក្បាលដ៏មូលរបស់វាមើលទៅស្រដៀងនឹងរូបរាង បាត្រលោក។
ការពិណព៌នា
[កែប្រែ]ផ្សោតអ៊ីរ៉ាវ៉ាឌីមានរូបរាងប្រហែលនឹង បាឡែនស.បេលូហ្គា (Beluga) បើទោះជាវាមានជាប់ទាក់ទងជិតបំផុតជាមួយនឹង បាឡែនអូកាក៏ដោយ។ វាមានប្រដាប់ចាប់សម្លេងធំមួយនៅផ្នែកខាងក្នុងក្បាល ក្បាលមូលរលោង ជាមួយនឹងចំពុះដែលពិបាកក្នុងការកំណត់មើល ព្រុយខ្នងស្ថិតនៅ ២/៣ផ្នែកខាងក្រោយគឺខ្លីរលោងរាងត្រីកោណ ឯព្រុយចំហៀងវែងនិងធំទូលាយ។ វាសម្បុរជ្រេះ ប៉ុន្តែនៅផ្នែកខាងពោះរាងជ្រេះជាងផ្នែកខាងខ្នង។ ផ្សោតជំទង់អាចមានទម្ងន់លើសពី ១៣០គ.ក ហើយមានប្រវែងប្រហែល ២.៣ម. នៅពេលវាពេញអាយុ។ ប្រវែងវែងបំផុតដែលគេធ្លាប់វាស់គឺ ២.៧៥ម. របស់ផ្សោតឈ្មោលមួយក្បាលនៅប្រទេសថៃ។
ការបន្តពូជ
[កែប្រែ]គេជឿថាផ្សោតទាំងនេះអាចបន្តពូជបាននៅពេលដែលpene វាមានអាយុពី ៧ទៅ៩ឆ្នាំ។ នៅឯអឌ្ឍគោលខាងជើង រដូវបន្តពូជចាប់ផ្តើមពីខែធ្នូដល់ខែមិថុនា។ ជាទូទៅផ្សោតញីពរពោះរយៈពេល១៤ខែ ដោយកើតម្តងបានកូនតែ១ទេ ហើយអាចផ្តល់កំណើតម្តងទៀតក្នុងរយៈពេលពី ២ទៅ៣ឆ្នាំ។ កូនដែលកើតមកភ្លាមអាចមានប្រវែង ១ម. និងមានទម្ងន់ ១០គ.ក ហើយបៅដោះមេវាក្នុងរយៈពេល២ឆ្នាំដំបូង។ ជាទូទៅផ្សោតអាចរស់នៅបានដល់អាយុ៣០ឆ្នាំ។
អត្តចរិត
[កែប្រែ]ផ្សោតអ៊ីរ៉ាវ៉ាឌី ទំនាក់ទំនងគ្នាដោយការបញ្ចេញសម្លេងផ្សេងៗគ្នានៅហ្វេក្រង់ទំហំ៦០មេហ្គាហឺត (60Mhz) ដែលគេជឿថាប្រើសម្រាប់ចាប់សម្លេង។ អាហារជាប្រចាំរបស់វាគឺ ត្រីល្អិតៗ ពងត្រី បង្គារ បង្កង និង មឹក។ តាមការសង្កេតលើផ្សោតដែលគេចាប់ទុកសម្រាប់ស្រាវជ្រាវ វាចាប់ចំណីដោយការស្រូបបញ្ចូលទៅក្នុងមាត់។ ពេលខ្លះ ផ្សោតអ៊ីរ៉ាវ៉ាឌីជះចេញនូវខ្សែទឹក នៅពេលដែលវាងើបផុសពីក្នុងទឹក នៅពេលបំបៅដោះ គឺដើម្បីបញ្ចេញទឹកដែលស្រូបបាននៅពេលស្រូបយកត្រី ឬក៏ដើម្បីទាក់ទាញត្រីចំណីទៀត។ ផ្សោតអ៊ីរ៉ាវ៉ាឌីខ្លះដែលគេចាប់ទុកយកមកចញ្ចឹម ត្រូវបានបង្ហាត់ឲ្យងើបផុសពីទឹកនៅពេលដែលលឺបញ្ជា។ ផ្សោតនេះហែលទឹកមិនលឿនទេ ប៉ុន្តែនៅពេលដែលមានអារម្មណ៍ថាទទួលគ្រោះថា្នក់ វាអាចហែលបានដល់ទៅ ២០ទៅ២៥ គ.ម/១ម៉ោង។
នៅពេលដែល វាងើបឡើងមកលើផ្ទៃទឹកហើយត្រលប់ខ្លួនបកកន្ទុយឡើងលើឲ្យផុតពីទឹក គឺដើម្បីជ្រមុជទឹកឲ្យបានជ្រៅ។ ការជ្រមុជនេះអាចមានថេរវេលាពី ៧០វិនាទីទៅ១២នាទី។ នៅប្រទេសឡាវ គេបានកំណត់ថេរវេលាផ្សោតចំនួន២៧៧ក្បាល ដោយរាប់ពីពេលដែលផ្សោតចុងក្រោយលិចចូលទៅក្នុងទឹករហូតដល់ផ្សោតទី១ផុសចេញមកវិញ មានរយៈពេល ១១៥.៣វិនាទី ដែលស្ថិតនៅចន្លោះពី ១៩វិនាទីទៅ៧.១៨នាទី។ យូរៗម្តងដែលផ្សោតបង្ហើបខ្លូនតិចៗ ហើយមិនដែលហែលសន្សឹមនោះទេ។ ជាទូទៅគេច្រើនតែឃើញផ្សោតនៅជាក្រុមតិចជាង៦ក្បាល ក៏ប៉ុន្តែពេលខ្លះក្រុមដល់ទៅ ១៥ក្បាលក៏ត្រូវបានគេប្រទះឃើញដែរ។
ការដណ្តើមទីតាំងនិងចំណីអាហារត្រូវបានសង្កេតឃើញនៅពេលដែល ហ្សេនីសអូសេឡា ត្រូវបង្ខំចិត្តមកទឹករាក់ និងដកខ្លួនចេញពីប្រភេទត្រីផ្សោតផ្សេងៗទៀត។ គេបានសាកល្បងដោយដាក់ត្រីផ្សោតខ្នងគម និង ត្រីផ្សោតអ៊ីរ៉ាវ៉ាឌី នៅក្នុងអាង១ជាមួយគ្នា គេសង្កេតឃើញថាត្រីផ្សោតអ៊ីរ៉ាវ៉ាឌី តែងតែរត់គេចហើយទៅសម្ងំនៅផ្នែកតូចមួយនៃអាង។ នៅឯបឹងទឹកប្រៃឈីលីកា (Chilika Lake) អ្នកនេសាទនៅទីនោះតែងនិយាយថា នៅពេលដែលត្រីផ្សោតអ៊ីរ៉ាវ៉ាឌី និងត្រីផ្សោតធម្មតា (Bottlenose Dolphins) ជួបគ្នានៅតាមស្ទឹង ផ្សោតអ៊ីវ៉ាវ៉ាឌីតែងតែខ្លាចហើយត្រូវបង្ខំចិត្តហែលចូលទៅក្នុងបឹងវិញ។
ទីជម្រក និង ចំនួន
[កែប្រែ]បើទោះជាពេលខ្លះ គេហៅវាថាជាផ្សោតទន្លេ តាមពិតទៅនោះវាមិនមែនទេ តែជាផ្សោតសមុទ្រដែលចូលចិត្តរស់នៅតំបន់ដែលទឹកមានកម្រិតជាតិប្រៃទាបដូចជា នៅជិតឆ្នេរ តំបន់ដែលទឹកសាបនិងទឹកប្រៃជួបគ្នា និងនៅតាមតំបន់ដីសណ្តរ។ វាក៏បានរស់នៅជាក្រុមតូចៗនៅតាមទន្លេ ដូចជាទន្លេគង្គា (Ganges River) ទន្លេមេគង្គ (Mekong River) ក៏ដូចជាទន្លេអ៊ីរ៉ាវ៉ាឌី (Irrawaddy River) ដែលវាយកឈ្មោះតាម។ វាក៏ត្រូវបានគេប្រទះឃើញពីឈូងសមុទ្របេងហ្គាល់ ទៅដល់ ហ្គីណេថ្មី (New Guinea) និងហ្វីលីពីនផងដែរ។ ពួកវាត្រូវបានគេប្រទះឃើញជាញឹកញយនៅ តំបន់ដែលទឹកសាបនិងទឹកប្រៃជួបគ្នា និងនៅឈូងសមុទ្រនៅកោះបរណេអូ (Borneo Island) ហើយនឹងប្រទះឃើញជារឿយៗពី សាន់ដាកាន់ (Sandakan) នៅរដ្ឋសាបាណ៍ (Sabah) របស់ម៉ាឡេស៊ី ទៅផ្នែកខ្លះនៃប្រ៊ុយណេ និងរដ្ឋសារ៉ាវ៉ាក់ (Sarawak) របស់ម៉ាឡេស៊ី។
គ្មានការសិក្សាជាទ្រង់ទ្រាយធំណាមួយត្រូវបានចាត់ចែងសម្រាប់ប្រភេទសត្វដែលងាយរងគ្រោះនេះទេ បើទោះជាយ៉ាងណាចំនួនផ្សោតនេះនៅទូទាំងពិភពលោកមានប្រហែលជាជាង ៧,០០០ក្បាលប៉ុណ្ណោះ ដែលក្នុងនោះ ៩០%រស់នៅបង់ក្លាដេស។ ផ្សោតដែលរស់នៅខាងក្រៅ បង់ក្លាដេស និងឥណ្ឌាត្រូវបានចាត់ទុកក្នុងប្រភេទកំពុងរងគ្រោះធ្ងន់ធ្ងរ។ ចំនួនផ្សោតនៅ៨កន្លែងត្រូវបានចុះក្នុងបញ្ជីខាងក្រោមនេះ៖
ល.រ | ប្រទេស | ចំនួន | ជម្រក |
---|---|---|---|
១ | បង់ក្លាដេស | ៥,៨៣២ (ងាយរងគ្រោះ) | នៅតំបន់ឆ្នេរនៃឈូងសមុទ្របេងហ្គាល់ |
៤៥១ (ងាយរងគ្រោះ) | នៅតំបន់ព្រៃកោងកាងសានដារបានស៍ (Sundarbans Mangrove Forest) | ||
២ | ឥណ្ឌា | ១៣៨ (ងាយរងគ្រោះ) | នៅបឹងទឹកប្រៃឈីលីកា (Chilika Lake) |
៣ | កម្ពុជា និងឡាវ | ៦៦-៦៨ (កំពុងរងគ្រោះធ្ងន់ធ្ងរ) | តាមបណ្តោយទន្លេមេគង្គ ប្រវែង១៩០គ.ម |
៤ | ឥណ្ឌូនេស៊ី | តាមបណ្តោយទន្លេម៉ាហាខាម (Mahakam River) ប្រវែង៤២០គ.ម | |
៥ | ហ្វីលីពីន | ប្រហែល៧៧ (កំពុងរងគ្រោះធ្ងន់ធ្ងរ) | នៅតំបន់ទឹកប្រៃម៉ាឡាំប៉ាយ៉ា (Malampaya Sound)* |
៦ | ថៃ | តិចជាង៥០ (កំពុងរងគ្រោះធ្ងន់ធ្ងរ) | នៅបឹងទឹកប្រៃសុងក្លា (Songkhla Lake) |
៧ | មីយ៉ាន់ម៉ា | ៥៨-៧២ (កំពុងរងគ្រោះធ្ងន់ធ្ងរ) | តាមបណ្តោយទន្លេអ៊ីរ៉ាវ៉ាឌី ប្រវែង៣៧០គ.ម |
- អ្នកស្រាវជ្រាវកំពុងសិក្សាពីការរកឃើញថ្មីៗនូវផ្សោតនេះពី ៣០ទៅ៤០ក្បាលនៅក្នុងទឹកជិតទីក្រុងបាហ្គោ (Bago City) និង ក្រុងពូលូប៉ាន់ដាន់ (Pulupandan Town) នៅខេត្រណេក្រូខាងលិច (Province of Negros Occidental) នៅកោះវីសាយ៉ាស់ខាងលិច (Western Visayas)។
ទំនាក់ទំនងជាមួយនឹងមនុស្ស
[កែប្រែ]ផ្សោតអ៊ីរ៉ាវ៉ាឌីហាក់ដូចជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការសហការនេសាទជាមួយអ្នកនេសាទដែលប្រើឧបករណ៍ប្រពៃណី។ អ្នកនេសាទជាតិឥណ្ឌាបាននិយាយថាគេតែងតែហៅផ្សោតដើម្បីឲ្យជួយដេញត្រីផ្សេងៗចូលមង។ នៅឯមីយ៉ាន់ម៉ារ នៅភាគខាងលើទន្លេអ៊ីរ៉ាវ៉ាឌី ផ្សោតនេះតែងតែដេញត្រីផ្សេងៗឲ្យចូលក្នុងសំណាញ់នៅពេលដែលវាទទួលសម្លេងពីអ្នកនេសាទ ជាការតបស្នងមកវិញអ្នកនេសាទតែងតែផ្តល់ជាត្រីខ្លះមកឲ្យពួកវាវិញ។ បើតាមប្រវត្តិសាស្រ្ត អ្នកនេសាទនៅទន្លេអ៊ីរ៉ាវ៉ាឌីបានបញ្ជាក់ថាផ្សោតនិមួយៗមានទំនាក់ទំនងជាមួយភូមិនេសាទមួយៗផ្សេងគ្នាដែរ ហើយក៏ជួយដេញត្រីទៅតាមភូមិដែលមានទំនាក់ទំនងរៀងៗខ្លួន។ សេចក្តីរាយការណ៍នៅឆ្នាំ១៨៧៩ បានបញ្ជាក់ថាការទាមទារស្របច្បាប់តែងតែត្រូវបានយកទៅប្តឹងនៅតុលាការស្រុក ដើម្បីទាមទារចំណែកត្រីដែលជាប់ក្នុងសំណាញ់អ្នកដទៃ ដែលថាផ្សោតខ្លួនបានជួយដេញបញ្ចូល។
ការគម្រាមកំហែង
[កែប្រែ]ផ្សោតអ៊ីរ៉ាវ៉ាឌីតែងតែរងការប៉ះពាល់ពីមនុស្សជាជាងផ្សោតផ្សេងទៀតដែលរស់ឯនៅកណ្តាលសមុទ្រ។ ការលង់ទឹកនៅក្នុងសំណាញ់ក្រឡាមុង គឺជាគ្រោះថ្នាក់ដ៏ចម្បងបំផុតចំពោះពួកវា។ របាយការណ៍ភាគច្រើនអំពីការស្លាប់របស់ផ្សោតនៅក្នុងតំបន់ដែលវារស់នៅក្រុមតូចៗ គឺបណ្តាលមកពីការចាប់ដោយចៃដន្យ ការលង់ក្នុងសំណាញ់មុង និង ក្នុងអួន។ នៅភីលីពីន គឺបណ្តាលមកពីសំណាញ់ចាប់ក្តាម នៅមីយ៉ាន់ម៉ារ ដោយការឆក់ត្រីនិងការរុករករ៉ែមាស។ បើទោះជាអ្នកនេសាទភាគច្រើនមានចិត្តអាណិតដល់បញ្ហារបស់ផ្សោតយ៉ាងណាក្តី ក៏ពួកគេនៅតែមិនអាចបោះបង់របរចញ្ចឹមជីវិតតាមទម្លាប់ដើមរបស់គេបានដែរ។
នៅប្រទេសអាស៊ីជាច្រើន ផ្សោតអ៊ីរ៉ាវ៉ាឌីត្រូវបានគេចាប់យកមកចញ្ចឹមដើម្បីបង្ហាត់ទុកសម្តែងនៅក្នុងសួនមច្ឆាសាធារណៈ។ រូបរាងដ៏ទាក់ទាញរបស់ពួកគេ និងអត្តចរិតដែលប្លែកខុសពីគេ រួមទាំងការព្រួសទឹក ការងើបផុសពីទឹក ការបក់កន្ទុយ បានធ្វើឲ្យពួកវាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងការសម្តែង។ មានការជម្រុញយ៉ាងខ្ពស់ក្នុងការប្រើប្រាស់ផ្សោតនេះដើម្បីហេតុផលពាណិជ្ជកម្ម ក៏ព្រោះតែវាអាចអាចរស់បានក្នុងអាងទឹកសាប ដែលគេអាចជៀសវាងការចំណាយយ៉ាងច្រើនទៅលើការរស់នៅរបស់ផ្សោតទឹកប្រៃវិញ។ តំបន់ដែលមាន ឬនៅជិតរង្វង់រស់នៅរបស់ផ្សោត បានកើនឡើងនូវផ្នែកសេដ្ឋកិច្ចរបស់ខ្លួន ដោយការសាងសាងសួនកំសាន្ត កាស៊ីណូ និងកន្លេងកំសាន្តផ្សេងៗដែលទាក់ទងនឹងផ្សោត។ នៅឆ្នាំ២០០២ មានសួនទឹកផ្សោតជាង៨០ (Dolphinariums) នៅយ៉ាងតិច៩ប្រទេសនៅអាស៊ី។
ការស្លាប់ដោយប្រយោលរបស់ផ្សោតធ្លាប់កើតមានយ៉ាងញឹកញាប់នៅពេលមួយ នៅវៀតណាម និងថៃ បណ្តាលមកពីការបំផ្ទុះគ្រាប់បែកយកត្រី។ កាលពីអតីតកាល ការសម្លាប់ផ្សោតយកខ្លាញ់គឺជាមូលហេតុដ៏ចម្បងនិងផ្ទាល់។
សហជីពអន្តរជាតិអភិរក្សធម្មជាតិនិងធនធានធម្មជាតិ ដែលហៅកាត់ថា IUCN (The International Union for Conservation of Nature and Natural Resources) បានចុះបញ្ជីតំបន់ដែលមានចំនួនផ្សោតរស់នៅជាក្រុមតូចៗចំនួន៥ក្នុងចំនោម៨ ជាកន្លែងដែលកំពុងរងគ្រោះធ្ងន់ធ្ងរ បណ្តាលមកពីការលង់សំណាញ់ [១]។ ឧទាហរណ៍ ដូចជានៅចំនួនផ្សោតនៅតំបន់ទឹកប្រៃម៉ាឡាំប៉ាយ៉ា ដែលកាលពីគេរកឃើញនឹងរាប់នៅឆ្នាំ១៩៨៦ មានចំនួន៧៧ក្បាល ប៉ុន្តែដោយសារមានសកម្មភាពប៉ះពាល់លើបរិស្ថានជាច្រើន ចំនួននេះបានធ្លាក់ចុះមកនៅត្រឹម៤៧ក្បាល នៅឆ្នាំ២០០៧។
កិច្ចអភិរក្ស
[កែប្រែ]កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ
[កែប្រែ]ការជាប់សំណាញ់ និងការធ្លាក់ចុះនៃទីជម្រកគឺជាការគម្រាមកំហែងចម្បងទៅលើផ្សោតអ៊ីរ៉ាវ៉ាឌី។ កិច្ចប្រឹងប្រែងអភិរក្សជាច្រើនត្រូវបានបង្កើតនៅទាំងកម្រិតជាតិនិងអន្តរជាតិដើម្បីកាត់បន្ថយការគម្រាមកំហែងទាំងនេះ។ ការការពារជាអន្តរជាតិប្រឆាំងនឹងការប្រមាញ់និងជួញដូរត្រូវបានផ្តល់ដោយ IUCN និងសន្ធិសញ្ញាការជួញដូរអន្តរជាតិលើអម្បូរសត្វដែលកំពុងរងគ្រោះថ្នាក់ធ្ងន់ធ្ងរនៃហ្វូណា និងហ្លូរ៉ា (Convention on International Trade in Endangered Species of Wild Fauna and Flora) ដែលហៅកាត់ថា CITES។ ទោះជាយ៉ាងណាការរឹតបន្តឹងច្បាប់គឺជាទំនួលខុសត្រូវរបស់ប្រទេសនិមួយៗ។ ផ្សោតនេះត្រូវបានចាត់ចូលទៅក្នុងថ្នាក់អម្បូរសត្វដែលកំពុងរងគ្រោះធ្ងន់ធ្ងរនៅ កម្ពុជា, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ារ, ភីលីពីន និងថៃ និងជាប្រភេទសត្វដែលងាយរងគ្រោះនៅ បង់ក្លាដេស និង ឥណ្ឌា។ ពួកវាត្រូវបានការពារពីការប្រមាញ់ដោយច្បាប់ ប៉ុន្តែការរឹតបន្តឹងនេះនៅទន់ខ្សោយនៅឡើយនៅតាមបណ្តោយឆ្នេរដែលមានប្រវែងរាប់ពាន់គីឡូម៉ែត។
នៅឆ្នាំ២០០៤ CITES បានបញ្ចូលផ្សោតអ៊ីរ៉ាវ៉ាឌីពីបរិសិដ្ឋទី២ ទៅបរិសិដ្ឋទី១ ដែលហាមឃាត់គ្រប់រូបភាពជូញដូរចំពោះសត្វដែលជិតផុតពូជមួយប្រភេទនេះ។ គម្រោងសកម្មភាពដើម្បីអភិរក្សចំនួនផ្សោតអ៊ីរ៉ាវ៉ាឌីនៅទឹកសាប (Action Plan for the Conservation of Freshwater Populations of Irrawaddy Dolphins) របស់ កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (United Nations Environment Program) ជាមួយនឹងសន្ធិសញ្ញាអភិរក្សប្រភេទសត្វព្រៃដែលបំលាស់ទី (The Convention on the Conservation of Migratory Species of Wild Animals) បានបញ្ជាក់ថា ការប្រើប្រាស់តំបន់ការពារគឺជាកូនសោរសំខាន់មួយក្នុងការអភិរក្សចំនួនផ្សោតដែលរស់នៅតំបន់ទឹកសាប។ តំបន់ការពារទឹកសាបអាចជាឧបករណ៍អភិរក្សដែលមានប្រសិទ្ធិភាពដ៏ខ្ពស់មួយ ហើយក៏អាចជួយសម្រូលការគ្រប់គ្រងក៏ព្រោះតែប្រភេទសត្វនេះចូលចិត្តរស់នៅ នៅតាមកន្លែងកំណត់មួយៗប៉ុណ្ណោះ។ គម្រោងសកម្មភាពបានផ្តល់នូវយុទ្ធសាស្រ្តសម្រាប់កំនត់ដូចជា៖ ១. បង្កើតតំបន់អភិរក្សចម្បងដែលហាមឃាត់មិនឲ្យមងក្រឡាមុង ២. បង្កើនច្បាប់លើការពិនិត្យក្រឡាមង និងបង្ហាត់បង្រៀនវិធីដោះលែងដោយមានសុវត្ថិភាពចំពោះផ្សោតជាប់មង ៣. ផ្តួចផ្តើមកម្មវិធីបងប្រាក់សងចំពោះការខូចខាតមងរបស់អ្នកនេសាទ ដែលបានដោះលែងផ្សោតដោយសុវត្ថិភាព ៤. ផ្តល់ឲ្យអ្នកនេសាទដែលប្រើមងក្រឡាមុងនូវវិធីរកស៊ីផ្សេងៗ ៥. លើកទឹកចិត្តឲ្យមានការប្រើប្រាស់ឧបករណ៍នេសាទដែលមិនប៉ះពាល់លើផ្សោត ដោយយកថ្លៃសិទ្ធនេសាទឲ្យខ្ពស់ចំពោះការប្រើប្រាស់មងក្រឡាមុង និងកាត់បន្ថយតម្លៃសម្រាប់ឧបករណ៍ដែលមិនប៉ះពាល់ ៦. ពិសោធន៍ជាមួយនឹងឧបករណ៍សូរសម្លេង
កិច្ចប្រឹងប្រែងរបស់ប្រជាជាតិនិមួយៗ
[កែប្រែ]ការប្រឹងប្រែងរបស់ប្រជាជាតិជាច្រើនបានផ្តល់នៅលទ្ធផលគួរជាទីគាប់ចិត្តដោយកាត់បន្ថយបាននូវការគម្រាមកំហែងទៅលើផ្សោតអ៊ីរ៉ាវ៉ាឌីដែលរស់នៅជាក្រុមតូចៗតាមតំបន់។
ផ្សោតអ៊ីរ៉ាវ៉ាឌីមួយចំនួនដែលស្នាក់អាស្រ័យនៅតំបន់ព្រៃកោងកាងសានដារបានស៍ ត្រូវបានកាត់បញ្ចូលឲ្យរស់នៅក្នុងកន្លែងអភិរក្សសត្វព្រៃ៣កន្លែង ដែលមានទំហំ១៣៩,៦៩៩ហិចតា។ តំបន់នេះជាផ្នែកមួយនៃ បេតិកភ័ណ្ឌពិភពលោករបស់យូនេស្កូ។ អង្គការសង្គមអភិរក្សសត្វព្រៃ ដែលហៅកាត់ថា WCS (Wildlife Conservation Society) កំពុងធ្វើការជាមួយនឹងក្រសួងបរិស្ថាន និងព្រៃឈើបង់ក្លាដេស ដើម្បីបង្កើតតំបន់ការពារសម្រាប់ផ្សោត៦,០០០ក្បាលទៀត។
នាយកដ្ឋានជលផលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសនូវព្រះរាជក្រឹត្យមួយសម្រាប់ការពារ ផ្សោតអ៊ីរ៉ាវ៉ាឌីនៅទន្លេមេគង្គ ដែលបង្កើតឲ្យមានតំបន់ការពារចំនួន៨ដែលមានក្រលាផ្ទៃសរុបចំនួន ៥,៧២១ហិចតា នៅតាមបណ្តោយដងទន្លេប្រវែង១៩០គ.ម នៅខាងលើខេត្រក្រចេះ។ ការបង្កើតតំបន់អភិរក្សត្រីទឹកជ្រៅដែលគ្រប់គ្រងដោយសហគមន៍ក្រោមការគាំទ្រពីរដ្ឋាភិបាល អាចបង្ហាញពីឱកាសយ៉ាងពិសេសក្នុងការស្លាប់របស់ផ្សោតពីការជាប់សំណាញ់ក្រឡាមុងនៅរដូវប្រាំង។ កិច្ចប្រឹងប្រែងក្នុងការបង្កើតតំបន់ការពារសម្រាប់ផ្សោតកំពុងតែដំណើរការ។ នៅឆ្នាំ២០០៥ មូលនិធិសត្វព្រៃពិភពលោក ហៅកាត់ថា WWF (World Wildlife Fund) បានបង្កើតគម្រោងអភិរក្សផ្សោតទន្លេមេគង្គកម្ពុជា (Cambodian Mekong Dolphin Conservation Project) ដោយមានការគាំទ្រពីរដ្ឋាភិបាល និងសហគមន៍ក្នុងតំបន់ដែលផ្សោតរស់នៅ។ គោលដៅរបស់គេគឺគាំទ្រការរស់នៅបន្តរបស់ផ្សោតដែលនៅសេសសល់ ក្រោមសកម្មភាពអភិរក្សជាគោលដៅ ការស្រាវជ្រាវ និងការអប់រំ។
ផ្សោតអ៊ីរ៉ាវ៉ាឌីត្រូវបានបញ្ចូលទៅក្នុងសន្ធិសញ្ញាការពារសត្វព្រៃរបស់ឥណ្ឌា ក្នុងមាត្រាទី១ ដែលហាមឃាត់ ការសម្លាប់ ជួញដូរ និងលក់ដូរផលិតផល។ កិច្ចប្រឹងប្រែងស្តារឡើងវិញដ៏ធំមួយនៅឯបឹងឈីលីកា និង ឈូងសមុទ្របេងហ្គាល់នៅឆ្នាំ២០០០ បានបានផ្តល់លទ្ធផលគួរជាទីគាប់ចិត្តក្នុងការបង្កើនឡើងនូវអេកូឡូស៊ីរបស់បឹង និងការកម្រិតជាតិប្រៃនៅក្នុងទឹកបឹង ដែលបង្ហាញឲ្យឃើញពីការកើនឡើងនៃចំនួនផ្សោតអ៊ីរ៉ាវ៉ាឌី ដែលបណ្តាលមកពីការកើនឡើងនៃចំនួនសត្វដែលជាចំណីរបស់។
នៅកោះកាលីម៉ាន់តាន់ខាងកើត (East Kalimantan Island) ឧទ្យានជាតិសេម៉ាយាំង (Semayang National Park) ត្រូវបានរៀបចំទុកជាកន្លែងអភិរក្សផ្សោតអ៊ីរ៉ាវ៉ាឌី។ អ្នកអភិរក្សតាមតំបន់ក៏បានទាមទារឲ្យមានការអភិរក្ស បឹង តំបន់ជុំវិញ និងព្រៃកោងកាង។
អ្នកអភិរក្សជាតិកាណាដា អៀន បៀត (Ian Baird) បានបង្កើតគម្រោងសហគមន៍ឡាវការពារ ជលផលនិងផ្សោត (Lao Community Fisheries and Dolphin Protection Project) ដើម្បីសិក្សាទៅលើផ្សោតអ៊ីរ៉ាវ៉ាឌីនៅទន្លេមេគង្គផ្នែកខាងលើ។ ផ្នែកខ្លះនៃគម្រោងនេះគឺការបងប្រាក់ទៅឲ្យអ្នកនេសាទជាថ្នូរនឹងការខូចខាតសំណាញ់ដែលបណ្តាលមកពីការដោះលែងផ្សោតដែលជាប់សំណាញ់។ គម្រោងនេះបានពង្រីកមកដល់ប្រទេសកម្ពុជា បន្ទាប់ពីចំនួនផ្សោតជាច្រើនត្រូវបានរកឃើញថាត្រូវបានសម្លាប់ និងរត់ភៀសខ្លួនមកភាគខាងត្បូង គឺប្រទេសកម្ពុជា។ គម្រោងដីសើម ស៊ីផានដន (Si Phan Don Wetlands Project) បានទទួលជោគជ័យក្នុងការលើកទឹកចិត្តសមាគមន៍នេសាទឲ្យនេសាទឆ្ងាយពីតំបន់អភិរក្ស និងបានបង្កើតច្បាប់សម្រាប់របៀបនិងពេលវេលាចាប់ត្រី។
នៅឆ្នាំ២០០៥ នាយកដ្ឋានជលផលបានបង្កើតតំបន់ការពារសម្រាប់ផ្សោតអ៊ីរ៉ាវ៉ាឌីនៅតាមបណ្តោយដងទន្លេអ៊ីរ៉ាវ៉ាឌីប្រវែង៧៤គ.ម ពីក្រុងមិនងុន (Mingun) ដល់ក្រុងកោកមួង (Kyaukmyaung)។ កិច្ចការការពាររួមមាន ការដោះលែងផ្សោតដែលជាប់សំណាញ់ ការហាមឃាត់ការចាប់ឬសម្លាប់ផ្សោត ការជួញដូរទាំងមូលឬក៏មួយផ្នែក ការហាមឃាត់ការឆក់ត្រី និងសំណាញ់ក្រឡាមុងដែលមានប្រវែងលើសពី៩០ម. ឬក៏មានចន្លោះពីសំណាញ់មួយទៅសំណាញ់មួយតិចជាង១៨០ម.។ ការបំពុលដោយបារ៉ត (Mercury: Hg) និងការបាត់បង់ជម្រកបណ្តាលមកពីការរុករករ៉ែមាសនោះត្រូវបានបញ្ឈប់អស់ហើយ។
នៅឆ្នាំ២០០០ តំបន់ទឹកប្រៃម៉ាឡាំប៉ាយ៉ាត្រូវបានប្រកាសឲ្យក្លាយជាតំបន់ការពារទេសភាពសមុទ្រ។ នេះគឺជាអទិភាពទាបបំផុតដែលអាចផ្តល់ទៅឲ្យតំបន់ការពារមួយ។ គម្រោងសិក្សាអេកូឡូស៊ីនៅម៉ាឡាំប៉ាយ៉ា ត្រូវបានផ្តួចផ្តើមដោយ WWF។ ដោយមានការជំនួយផ្នែកបច្ចេកទេសពីគម្រោង សាលាក្រុងថាយថាយ (Municipality of Taytay) និង អ្នកគ្រប់គ្រងឧទ្យានម៉ាឡាំប៉ាយ៉ា បានអភិវឌ្ឍន៍គោលការណ៍នេសាទដើម្បីកាត់បន្ថយការគម្រាមកំហែងមកលើផ្សោតអ៊ីរ៉ាវ៉ាឌីពីការចាប់ដោយចៃដន្យ។ ការសិក្សានិងការកែប្រែក្នុងការអភិរក្សប្រភេទផ្សោតត្រូវបានអនុវត្ត។ គម្រោងនេះបានចប់សព្វគ្រប់នៅឆ្នាំ២០០៧។ នៅឆ្នាំ២០០៧នោះផងដែរ គម្រោងផ្កាថ្មត្រីកោណ (Coral Triangle Initiative) បានចាប់ផ្តើមប្រតិបត្តិការ ដោយអង្គការពហុភាគីថ្មីមួយក្នុងការការពារអភិរក្សសត្វសមុទ្ររួមមានផ្សោតមួយចំនួនតូច និងធនធានឆ្នេរ នៅតំបន់ផ្កាថ្មត្រីកោណ។
នៅឆ្នាំ២០០២ នាយកដា្ឋនសត្វសមុទ្រនិងធនធានឆ្នេរ ត្រូវបានកំណត់ឲ្យការពារសត្វសមុទ្រកម្ររដូចជា ផ្សោត បាឡែន និងអណ្តើកនៅក្នុងតំបន់ដែនទឹករបស់ថៃ។ ដើម្បីការពារផ្សោត កាណូតល្បាតបានកំណត់ឲ្យទូកទាំងឡាយស្ថិតនៅយ៉ាងតិច ៣០ម. ពីផ្សោត ហើយគ្មានការបើកដេញឬកាត់លើហ្វូងផ្សោតជាដាច់ខាត។ អ្នកនេសាទជាច្រើននៅទន្លេបាងផាកង (Bang Pakong River) បានយល់ព្រមនិងអាជ្ញាធរក្នុងការបញ្ឈប់ការនេសាទបង្គារ ហើយទូកនេសាទពី ៣០ទៅ៤០គ្រឿងត្រូវបានកែប្រែជាទូកទេសចរណ៍សម្រាប់មើលផ្សោតវិញ។
នៅឆ្នាំ២០០៨ នាយកដ្ឋានព្រៃឈើ និងសមាគមព្រៃឈើសារ៉ាវ៉ាក់ នៅរដ្ឋសារ៉ាវ៉ាក់ បានបង្កើតតំបន់ការពារផ្សោតអ៊ីរ៉ាវ៉ាឌីនៅ សាន់ទូបាង (Santubong) និងដាម៉ៃ (Damai) នៅឯតំបន់ដីសើមគូចាំង (Kuching Wetland ។ លើសពីនេះទៅទៀត គេបានរៀបចំផែនការបញ្ចូលឆ្នេរសមុទ្រជាច្រើន នៅមីរី ជាតំបន់ការពារត្រីផ្សោត។ កិច្ចការពារនៅក្នុងតំបន់រួមមានការហាមឃាត់ការចាប់ឬសម្លាប់ផ្សោត ការជួញដូរទាំងមូលឬក៏មួយផ្នែក និងសំណាញ់ក្រឡាមុង។ រដ្ឋាភិបាលក៏បានចាប់ផ្តើមការស្រាវជ្រាវខ្នាតតូចនិងមធ្យមទៅលើប្រភេទផ្សោតនេះដែរ នៅឯសាកលវិទ្យាល័យសារ៉ាវ៉ាក់ម៉ាឡេស៊ី (Sarawak Malaysia University) ក្រោមជំនួយពីក្រុមហ៊ុនសារ៉ាវ៉ាក់សែល (Sarawak Shell)។
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ Reeves, R.R., Jefferson, T.A., Karczmarski, L., Laidre, K., O’Corry-Crowe, G., Rojas-Bracho, L., Secchi, E.R., Slooten, E., Smith, B.D., Wang, J.Y. & Zhou, K. (2008). "Orcaella brevirostris". IUCN Red List of Threatened Species. Version 2011.1. International Union for Conservation of Nature. Retrieved 26 June 2011.
{{cite web}}
: Invalid|ref=harv
(help)CS1 maint: multiple names: authors list (link) Database entry includes a brief justification of why this species is of vulnerable. - ↑ "Orcaella brevirostris (Owen in Gray, 1866)". ITIS Report. Integrated Taxonomic Information System. pp. Taxonomic Serial No.: 180471. Archived from the original on 2022-07-04. Retrieved 2008-12-27.