ប៊្រុយណេ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ប្រ៊ុយណេ)
Jump to navigation Jump to search
ប្រជាជាតិប៊្រុយណេ ទ្វារនៃសន្តិភាព
Negara Brunei Darussalam (អក្សរឡាតាំង)
نڬارا بروني دارالسلام (អក្សរចាវី)
ទង់ជាតិ ប៊្រុយណេ
ទង់ជាតិ
{{{symbol_type}}}ប៊្រុយណេ
វរលញ្ឆករ
បាវចនា
الدائمون المحسنون بالهدى
Sentiasa membuat kebajikan dengan petunjuk Allah
"នៅចាំបម្រើក្រោមឱវាទព្រះជាម្ចាស់ជានិច្ច
ភ្លេងជាតិ
Allah Peliharakan Sultan
"ព្រះជាម្ចាស់ប្រោសប្រណីព្រះស៊ុលតង់"
ទីតាំងប្រទេសប៊្រុយណេ (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសប៊្រុយណេ (ក្រហម) នៅលើភូគោល
រាជធានី
និង ទីក្រុងធំបំផុត
បង់ដា⁠សេរីបេកាវ៉ាន់
4°53.417′N 114°56.533′E / 4.890283°N 114.942217°E / 4.890283; 114.942217
ភាសាផ្លូវការភាសាម៉ាឡេ[a]
ភាសាទទួលស្គាល់
ភាសាអង់គ្លេស[b]
ភាសាដទៃ
និងគ្រាមភាសាក្នុងស្រុក[២][៣]
អក្សរផ្លូវការអក្សរម៉ាឡេ
អក្សរចាវី[១]
ក្រុមជនជាតិ
(ឆ្នាំ ២០១៩)[៤]
សាសនា
(ឆ្នាំ ២០១៦)[៤]
រដ្ឋឯកភូត រាជាធិបតេយ្យផ្តាច់ការនិយមឥស្លាម
ហាសាណាល់ ប៊ូលគាហ៍
រជ្ជទាយាទ និងទេសរដ្ឋមន្ត្រី
អាល់មូហ៍តាឌី ប៊ីលឡា
នីតិបញ្ញត្តិក្រុមប្រឹក្សានីតិបញ្ញត្តិ
និម្មិតកម្ម
សតវត្សទី១៥–១៩
១៧ កញ្ញា ១៨៨៨
១៩៤១–១៩៤៥
១ មករា ១៩៨៤
៧ មករា ១៩៨៤
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៥,៧៦៥ គ.ម   (ទី១៦៤)
- ផ្ទៃទឹក (%)
៨.៦
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
៤៦០,៣៤៥[៥] (ទី១៧៥)
- ជំរឿន (ឆ្នាំ ២០១៦)
៤១៧,២៥៦
៧២.១១ នាក់/គ.ម   (ទី១៣៤)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
$៣៦.៨៥៤ ពាន់លាន[៦] (ទី១២៥)
- ក្នុងម្នាក់
$៨៥,០១១[៦] (ទី៥)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
$១៣.៣២៥ ពាន់លាន[៦] (ទី១២៤)
- ក្នុងម្នាក់
$៣០,២៩០[៦] (ទី២៩)
HDI (២០១៩)decrease 0.838[៧]
ខ្ពស់ណាស់ · ទី៤៧
រូបិយវត្ថុដុល្លារប៊្រុយណេ (BND)
ល្វែងម៉ោងUTC+៨ (ម៉ោងប៊្រុយណេដារូសាឡឹម)
បណ្ដាញចែកចាយអគ្គិសនី២៤០ V–៥០ Hz
ទិសបើកបរឆ្វេង
កូដហៅទូរស័ព្ទ+៦៧៣[c]
ដែនកម្រិតខ្ពស់.bn[៨]
  1. ^ ក្រោមមាត្រា ៨២៖ "ភាសាផ្លូវការ"នៃរដ្ឋធម្មនុញ្ញប៊្រុយណេ, ម៉ាឡេគឺជាភាសាផ្លូវការ។
  2. ^ ក្រោមមាត្រា ៨២៖ "ភាសាផ្លូវការ"នៃរដ្ឋធម្មនុញ្ញប៊្រុយណេ, ភាសាអង់គ្លេសត្រូវបានប្រើប្រាស់នៅក្នុងឯកសារផ្លូវការផ្សេងៗ (ឯកសារផ្លូវការត្រូវមានពីរភាសា៖ ម៉ាឡេ និងអង់គ្លេស)។[៩]
  3. ^ រួមមានកូដ ០៨០ ពីតំបន់ម៉ាឡេស៊ីខាងកើតផងដែរ។


ប្រទេសប៊្រុយណេ, មានឈ្មោះជាផ្លូវការថា ប៊្រុយណេដារូសាឡឹម​ (ប្រែថា៖ ប្រ៊ុយណេ ទ្វារនៃសន្តិភាព) គឺជាប្រទេសមួយស្ថិតនៅភាគខាងជើងកោះបរនេអូក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៊្រុយណេមានព្រំដែនជាប់សមុទ្រចិនខាងត្បូង និងរដ្ឋសារ៉ាវ៉ាក់របស់ប្រទេសម៉ាឡេស៊ី។ ដែនដីប្រទេសនេះមានភូមិសាស្ត្រចែកចេញជាពីរផ្នែកដោយតំបន់លីមបាំងរបស់រដ្ឋសារ៉ាវ៉ាក់។ គិតត្រឹមឆ្នាំ២០២០ ប្រទេសប៊្រុយណេមានប្រជាជនសរុបចំនួន ៤៦០,៣៤៥ នាក់ដែលក្នុងនោះមានមនុស្សចំនួន ១០០,០០០ នាក់កំពុងរស់នៅក្នុងរាជធានីនិងជាទីក្រុងធំបំផុតក្នុងប្រទេសឈ្មោះបង់ដា⁠សេរីបេកាវ៉ាន់។ ប៊្រុយណេមានរដ្ឋាភិបាលប្រកាន់របបរាជាធិបតេយ្យផ្តាច់ការដែលដឹកនាំដោយព្រះចៅស៊ុលតង់ហើយអនុវត្តច្បាប់ទូទៅរបស់អង់គ្លេស និងច្បាប់ឥស្លាមសារីយ៉ា

ប្រវត្តិសាស្ត្រ[កែប្រែ]

រាជាណាចក្រស៊ុលតង់នៃប៊្រុយណេធ្លាប់ជារដ្ឋមានអំនាចខ្លាំងនៅសតវត្សរ៍ទី១៤ដល់ទី១៦។ រាជាណាចក្រនេះលាតសន្ឋឹងលើកោះបរនេអូ​ទាំងមូលនិងតំបន់និរតី​ហ្វីលីពីនបច្ចុប្បន្ន។ ការមកដល់នៃពួកអឺរ៉ុបបានធ្វើអោយរាជាណាចក្រនេះទន់ខ្សោយជាបណ្ដើរៗ។ ចក្រភពប៊្រុយណេធ្លាក់ទន់ខ្សោយបំផុតនៅសតវត្សរ៍ទី១៩ ពេលដែលប្រទេសនេះបាត់បង់ដែនដីមួយភាគធំរបស់ខ្លួនទៅពួក White Rajahs នៃរដ្ឋសារ៉ាវ៉ាក់ រួចក៏រួមតូចនិងដាច់ជា២ដូចបច្ចុប្បន្ន។ ប៊្រុយណេស្ថិត​ក្រោម​អាណាព្យាបាលអង់គ្លេសពីឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៩៨៤។

មានកាបះបោរតូចមួយប្រឆាំងនឹងរាជានិយមនាទសវត្សរ៍៦០ ដែលត្រូវបង្ក្រាបដោយរាជាណាចក្ររួម។ ព្រឹត្តិការណ៍នេះត្រូវបានគេអោយឈ្មោះថា «បដិវត្តន៍ប៊្រុយណេ» ដែលបានរួមចំនែកក្នុងការបង្អាក់ការបង្កើតសហព័ន្ឋបរនេអូខាងជើង។

នយោបាយ[កែប្រែ]

ព្រះចៅស៊ុលតង់ហាសាណាល់ បុលគៀស

ព្រះចៅស៊ុលតង់ហាស់សាណាល់ បុលគៀស របស់ប៊្រុយណេ (ងារនេះត្រូវបានបន្តរាប់តំនក្នុងរាជវង្ស) គឺជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលប៊្រុយណេ។ ព្រះអង្គគ្រប់គ្រងប្រទេសដោយប្រឹក្សាជាមួយក្រុមប្រឹក្សាជាច្រើន និង គណរដ្ឋមន្ត្រី។ បណ្ដាញផ្សព្វផ្សាយសារពត៌មានកាន់ជើងរដ្ឋាភិបាលទាំងស្រុង។ គ្រួសាររាជវង្សនៅតែជាឋានៈដែលត្រូវបានប្រជាជនទូទាំងប្រទេសគោរព។ គ្មានអង្គការនីតិបញ្ញត្តិដែលជ្រើសឡើងដោយការបោះឆ្នោតសកលទេ។ នៅខែសីហា ២០០៤ ព្រះចៅស៊ុលតង់បានតែងតាំងសភា១ តែតាមពិតសភានោះមិនមានអំណាចគ្រប់គ្រាន់ក្នុងការផ្តល់យោបល់ដល់ព្រះមហាក្សត្រទេ។

គ្មានសេរីភាពសារពត៌មានក្នុងប្រទេសប៊្រុយណេទេ។ គេកម្រឃើញការរិះគន់រដ្ឋាភិបាលឬ​ព្រះមហាក្សត្រណាស់។

ភូមិសាស្ត្រ[កែប្រែ]

ផែនទីរដ្ឋបាលប៊្រុយណេ

ប៊្រុយណេមានដែនដីដាច់ចេញជា២ផ្នែក និងមានផ្ទៃដីសរុប ៥ ៧៦៥ គ.ម២។ ប្រជាជន៩៧%រស់នៅផ្នែកខាងលិច(ផ្នែកធំ) ខណៈមានប្រជាជនតែ១ម៉ឺននាក់​ប៉ុណ្ណោះរស់នៅ​ផ្នែកខាងកើតដែលជាតំបន់ភ្នំ(ស្រុកតេមប៊ូរ៉ុង)។ ប្រជាជនសរុបមាន ៣៨៣ ០០០នាក់ ដែលក្នុងនោះ ៤៦ ០០០នាក់រស់នៅរាជធានី​បង់ដារសិរីបេហ្គាវ៉ាន់ (Bandar Seri Begawan)។ ទីក្រុងសំខាន់ៗផ្សេងទៀតមាន ទីក្រុងកំពង់ផែ មួរ៉ា ទីក្រុងផលិតប្រេងកាត សេរៀ និងទីក្រុង កូឡាបេឡៃ។

ប៊្រុយណេមានស្រុក៤គឺ៖

  • បេឡៃ (Belait)
  • ប៊្រុយណេ និង មួរ៉ា (Brunei and Muara)
  • តេមប៊ូរ៉ុង (Temburong)
  • ទូតុង (Tutong)

ប៊្រុយណេមានអាកាសធាតុត្រូពិចអេក្វាទ័រ ដោយមានសីតុណ្ហភាពខ្ពស់ សំនើមខ្ពស់ សំបូរកំដៅថ្ងៃនិងភ្លៀង។

អាកាសធាតុ[កែប្រែ]

បង់ដារសិរីបេហ្គាវ៉ាន់ទទួលរងនូវអាកាសធាតុត្រូពិចសើម​។ សីតុណ្ហភាពមធ្យមប្រចាំគឺ ២៣,៦ °C ជាសីតុណ្ហភពខែក្តៅជាមធ្យម ២៩,៤°C និង ខែត្រជាក់ជាមធ្យម ២១°C ។

ខែ មករា កុម្ភៈ មិនា មេសា ឧសភា មិថុនា កក្តដា សីហា កញ្ញា តុលា វិចិ្ឆកា ធ្នូ ឆ្នាំ
អតិបរមាមធ្យម (°C)
១៩
១៨
២១
២៥
២៨
៣២
៣៤
៣៣
៣១
២៧
២៤
២១
-
អប្បបរមាមធ្យម (°C)
១២
១២
១៤
១៧
២១
២៣
២៦
២៤
២៣
១៩
១៧
១៤
-
កំរិតទឹកភ្លៀង (mm) ៨៦ ១៣៥ ១៧៨ ១៧០ ២៣១ ២៩០ ២៤៨ ៣០៥ ២៤៤ ១២២ ៦៦ ៧១
២១២៩

សេដ្ឋកិច្ច[កែប្រែ]

ប៊្រុយណេជាប្រទេសតូចតែមាន។ ចំនួលពាក់កណ្ដាលបានមកពីផលិតកម្មប្រេងកាតឆៅនិងឧស្ម័នធម្មជាតិ។ រដ្ឋាភិបាលផ្ដល់នូវសេវាសុខភាព ស្បៀងអាហារ និងទីជំរក។ រដ្ឋមានគំរោងនាពេលអនាគតក្នុងការលើកកំពស់ពលកម្មការងារ កាត់បន្ថយអត្រានៃភាពអត់ការងារធ្វើ ពង្រឹងវិស័យធនាគារនិងទេសចរណ៍ និងពង្រីកមូលដ្ឋានសេដ្ឋកិច្ច។ ក្រុមហ៊ុនអាកាសចរណ៍ជាតិភូមិន្ទប៊្រុយណេ (Royal Brunei) កំពុងព្យាយាមធ្វើអោយប៊្រុយណេក្លាយជាច្រកឆ្លងកាត់អន្តរជាតិរវាងអឺរ៉ុប និងអូស្ត្រាលី/ញូហ្សៀលែន

វិស័យសុខាភិបាល[កែប្រែ]

ប៊្រុយណេផ្ដល់សេវាសុខភាពឥតគិតថ្លៃដល់ពលរដ្ឋទាំងអស់ តាមរយៈមន្ទីរពេទ្យសាធារណៈ។ មកទល់ឆ្នាំ២០០៨ គ្មានមន្ទីរពេទ្យណាមួយនៅប៊្រុយណេ​ដែល​ទទួល​បានការទទួលស្គាល់​ការថែទាំសុខភាពអន្តរជាតិទេ។ បច្ចុប្បន្នគ្មានសាលាវេជ្ជសាស្ត្រនៅក្នុងប្រទេសទេ។ អ្នកដែលមានបំនងក្លាយ​ជាគ្រូពេទ្យត្រូវតែទៅ​សិក្សានៅបរទេស។ ដើម្បីធានាបាននូវការថែទាំសុខភាពសាធារណៈ រដ្ឋចាំបាច់ត្រូវជួលគ្រូពេទ្យមានជំនាញពីបរទេស។ សាលាគិលានុបដ្ឋាយិកា​មួយត្រូវបាន​បង្កើតក្នុងឆ្នាំ ១៩៥៣។


ប្រជាសាស្ត្រ និងវប្បធម៌[កែប្រែ]

ប្រហែល២ភាគ៣នៃប្រជាជនប៊្រុយណេមានដើមកំនើតពីជនជាតិម៉ាឡេ។ ភាសាផ្លូវការគឺភាសាម៉ាឡេ និង ភាសាអង់គ្លេស។ មានប្រជាជននិយាយភាសាចិនមួយក្រុមតូចដែរ។

សាសនាឥស្លាមជាសាសនារបស់រដ្ឋ។ សាសនាផ្សេងទៀតមាន ពុទ្ឋសាសនា និង គ្រឹស្តសាសនា និងសាសនាជនជាតិដើមតូចៗជាច្រើនទៀតនៅតំបន់ដាច់ស្រយ៉ាល។

ប៊្រុយណេហាមមិនអោយមានការជួញដូរនិងការផឹកគ្រឿងស្រវឹងជាសាធារណៈទេ។ ជនបរទេសនិងជនមិនមែនមូស្លីមត្រូវបានអនុញ្ញាត​អោយយកចូលជា​អតិបរមា ១២កំប៉ុងចំពោះស្របៀ និងចំនុះ២លីតចំពោះគ្រឿងស្រវឹងផ្សេងទៀត។ តាំងពីមានការហាមឃាត់នោះមក ហាងស្រានិងបារទាំងអស់ត្រូវបានបង្ខំ​អោយបិទទ្វារ។ ទោះជាបែបនេះក៏ដោយ នៅមានភោជនីយដ្ឋានមួយចំនួននៅតែផ្ដល់សេវាកម្មគ្រឿងស្រវឹង​ក្នុងប៉ាន់តែ ដោយខុសច្បាប់។

ក្រុមជនជាតិ[កែប្រែ]

  • ជនជាតិម៉ាឡេ៖ ៦៦,៣%
  • ជនជាតិចិន៖ ១១,២%
  • ម្ចាស់ស្រុក៖ ៣,៤%
  • ផ្សេងៗទៀត៖ ១៩,១% (ការប៉ាន់ប្រមាណនៅឆ្នាំ២០០៤)[១០]

ឯកសារយោង[កែប្រែ]

តំណភ្ជាប់ក្រៅ[កែប្រែ]

Commons-logo.svg