ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៧
វិបស្សនាធម្មបរិយាយ វគ្គទី៧
[កែប្រែ]ត្រៃលក្ខណ៍ទាំង៣ ចូរកើតឡើងដល់អ្នក! ។ កាលបើកំណត់ទុក្ខ មកជាអារម្មណ៍ ជាប់មិនដាច់ ហៅថា ទុក្ខសច្ចៈ មានកិច្ចជាគ្រឿងកំណត់ ។ កាលបើឃើញទុក្ខ
ហើយ ចំរើនឲ្យច្រើនឡើងៗ ហៅថា មគ្គសច្ចៈ មានកិច្ចតែខាងធ្វើ ឲ្យចំរើនឡើងនូវធម៌ អនិច្ចំ ទុក្ខំ អនត្តា សមុទយសច្ចៈ មានកិច្ចលះបង់នូវតណ្ហា ឧបាទានចោល ។ កាល
បើរំលត់តណ្ហា ឧបាទានអស់ហើយ ហៅថា និរោធសច្ចៈ មានកិច្ចត្រូវធ្វើ ឲ្យជាក់ច្បាស់ នូវធម៌មិនទៀង ទុក្ខ អនត្តា និងធ្វើឲ្យជាក់ច្បាស់នូវមគ្គ ផល ព្រះនិព្វាន ។
- នែសញ្ញា- វិញ្ញាណ! អរិយសច្ចៈទាំង៤ កើតឡើងដល់អ្នកហើយ ។ ត្រង់ដែលអ្នក ព្យាយាមចំរើន ឲ្យឃើញនូវទុក្ខទោសនោះ ហៅថា សម្មាវាយាមោ ។ ត្រង់ដែល
អ្នក រំលឹកទៅឃើញតែ មិនទៀង ទុក្ខ អនត្តា រឿយៗហៅថា សម្មាសតិ ។ ត្រង់ដែលអ្នក កំណត់ចិត្តទុកក្នុងអារម្មណ៍ របស់ត្រៃលក្ខណ៍ទាំង៣នោះ ឲ្យនឹងនៅមូលតែមួយ
ហៅថា សម្មាសមាធិ ។ ដូច្នេះអដ្នង្គិកមគ្គទាំង៨ មានដល់អ្នក គ្រប់គ្រាន់ហើយ ។ ត្រង់ដែលអ្នក កំណត់ទុក្ខមកជាអារម្មណ៍ រមែងរំលត់បង់ នូវសង្ខតនិមិត្ត គឺនិមិត្តដែល
ធ្លាប់ឃើញថាសុខ នោះចេញអស់ ហៅថាព្រះនិព្វាន ។ ត្រង់ដែលអ្នក កំណត់យកការមិនទៀង មកជាអារម្មណ៍នោះ រមែងរំលត់បង់នូវសញ្ញា ដែលធ្លាប់សំគាល់ថាទៀងៗ
ថាជាប់ៗ ថាល្អៗ នោះចេញ កាន់យកអសង្ខតនិមិត្ត គឺមិនមាន និមិត្តក្នុងអារម្មណ៍ទាំង៦ ហៅថាអនិមិត្តវិមោក្ខ ព្រោះរួចផុតអំពីនិមិត្ត ឬថាឆ្លងផុតអំពី អារម្មណ៍ទាំង៦ អស្មិ
មានៈក៏រលត់អស់ទៅ ឬហៅថា អនិមិត្តវិមោក្ខនិព្វាន ដូច្នេះវិញក៏បាន ។ ត្រង់ដែលអ្នក កំណត់នូវធម៌អនត្តា មកជាអារម្មណ៍នោះ គឺកំណត់ឃើញច្បាស់ថា ខន្ធទាំង៥នេះ
ពិតជាមិនមែនខ្លួន មិនមែនអញ-ឯង មិនមែនយើង មិនមែនគេ មិនមែនជាប្រុស-ស្រី មិនមែនជាសត្វ-បុគ្គល ។ កំណត់ឃើញច្បាស់ថា ជារបស់ធាតុ ដី ទឹក ភ្លើង ខ្យល់
ប៉ុណ្ណោះ ។ កាលបើឃើញថាមិនមែនខ្លួន មិនមែនអញដូច្នោះហើយ ក៏រមែងរំលត់បង់ នូវសង្ខតនិមិត្ត គឺនិមិត្តដែលឃើញ ថាខ្លួនៗ ថាអញៗនោះចេញបាន កាន់យកនូវ
អសង្ខតនិមិត្ត គឺមិនមាននិមិត្ត ហើយប្រព្រឹត្តទៅ ឆ្លងផុតពីសង្ខតធម៌ ឬថាឆ្លងផុត ពីអារម្មណ៍ទាំង៦ ឬថាប្រាសចាក សង្ខារធម៌ជាអារម្មណ៍ ឈ្មោះថាសុញ្ញតវិមោក្ខ ព្រោះ
រួចផុតអំពីនិមិត្ត ដែលឃើញថាខ្លួន ថាអញៗនោះ ។
- នែសញ្ញា និងវិញ្ញាណ នាវាត្រៃលក្ខណ៍ មានគ្រប់គ្រាន់ ដល់អ្នកហើយឬ? មានគ្រប់គ្រាន់ហើយ ព្រះអង្គ ភ្លឺស្វាងច្បាស់ណាស់ៗ ដូចជាព្រះអាទិត្យទើបនឹងរះ
ភ្លឺណាស់ ឥតមានសង្ស័យអ្វី បន្តិចបន្តួចក្នុងភពទាំង៣ នេះសោះឡើយ ខ្ញុំទាំងពីរនាក់នេះ ក៏ឆ្លងផុតអំពី នាវាត្រៃលោកហើយ ឥតមានការទាក់ទាម នៅក្នុងនាវាត្រៃលោក
ទៀតទេ ។
- បញ្ញាពោលថា មហាបាតិមោក្ខទាំង៣នេះ បើអ្នកចូលតាម បាតិមោក្ខណាមួយ ក៏នឹងឃើញច្បាស់ នូវព្រះនិព្វានដូចគ្នាទាំង៣ ។ កាលបើអ្នកចំរើនធម៌ទុក្ខំ ចូលកាន់
អប្បណិហិតវិមោក្ខ ក៏ឃើញច្បាស់នូវព្រះនិព្វាន ។ កាលបើអ្នកចំរើនធម៌អនិច្ចំ ចូលកាន់អនិមិត្តវិមោក្ខ ក៏ឃើញច្បាស់ នូវព្រះនិព្វានដូចគ្នា ។ កាលបើអ្នកចំរើនធម៌អនត្តា
ចូលកាន់សុញ្ញតវិមោក្ខ ក៏ឃើញច្បាស់ នូវព្រះនិព្វានដូចគ្នាដែរ ។ ធម៌ទាំង៣នេះ តាមតែអ្នកស្ទាត់ជំនាញ ពេញចិត្តណាមួយក៏បាន (បានជាកវីបូរាណយើង និពន្ធទុក ក្នុង
សាស្ត្រាច្បាប់ក្រមថា) ចូលមហាបាតិមោក្ខ គឺនិព្វានហោង ។ មហាបាតិមោក្ខទាំង៣នេះ ជាធម៌ផុតព្រំដែនរបស់ត្រៃលោក ។ នាវាត្រៃលក្ខណ៍ ដែលប្រដាប់ដោយ ធម៌១៦
គឺ អដ្នង្គិកមគ្គ៨ អរិយសច្ចៈ៤ ត្រៃលក្ខណ៍៣ និងព្រះនិព្វាន១ ។ ធម៌ទាំង១៦នេះ មានគ្រប់គ្រាន់ ដល់អ្នកហើយ ។ បើដូច្នេះ ចូរអ្នកកំណត់ធម៌ អនិច្ចំ ទុក្ខំ អនត្តា ឲ្យមាំមួនចុះ
ព្រោះថាសេចក្តីកំណត់ ជាហេតុនាំឲ្យត្រាស់ដឹង នូវពោធិបក្ខិយធម៌ ទាំង៣៧ប្រការ ហូរមកជុំលើការកំណត់ទុក្ខ គឺការកំណត់ថាមិនទៀង កំណត់ថាទុក្ខ កំណត់ថាជាអនត្តា ។
ឯការកំណត់ នូវធម៌ទាំង៣នេះ ជាកិច្ចរបស់ទុក្ខសច្ចៈ គឺជាកិច្ចត្រូវតែកំណត់ ហើយចំរើនធម៌ ទាំងនេះឲ្យច្រើនឡើងៗ នេះជាកិច្ចរបស់មគ្គសច្ចៈ ត្រូវតែចំរើនឲ្យច្រើន នូវ
សេចក្តីកំណត់ ទាំង៣នេះ ។ បញ្ញាដែលឃើញច្បាស់ នូវកងទុក្ខ មិនទៀងជាទុក្ខ ជាអនត្តា ឃើញច្បាស់នូវចិត្ត ដែលកំណត់ទុក្ខ ឃើញច្បាស់នូវមគ្គ ដែលចំរើនទុក្ខនោះ
ឃើញច្បាស់នូវធម៌ ដែលរំលត់ទុក្ខនោះ ត្រង់កិច្ចពិនិត្យឲ្យច្បាស់ នូវធម៌គ្រប់អន្លើនោះ ជាកិច្ចរបស់និរោធសច្ចៈ កិច្ចនេះត្រូវតែធ្វើ ឲ្យជាក់ច្បាស់ដោយញាណ ជាគ្រឿង
ត្រាស់ដឹង ។ ធម៌ដែលជាញាណ ត្រូវត្រាស់ដឹងនោះ គឺពោធិបក្ខិយធម៌៣៧ គឺសតិប្បដ្នាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រីយ៥ ពលៈ៥ ពោជ្ឈង្គ៧ អង្គមគ្គ៨ ។ ធម៌ទាំង៣៧
ប្រការនេះ កើតឡើងព្រម ដោយគ្រឿងកំណត់ ថាជាទុក្ខ កំណត់ថាមិនទៀង កំណត់ថាជាអនត្តា បើខ្វះគ្រឿងកំណត់ ថាមានទុក្ខជាដើមហើយ ធម៌ទាំង៣៧ប្រការនេះ
ឥតកើតមានទេ ។ បើកំណត់យក ធម៌អនត្តាមកជាអារម្មណ៍ ឃើញច្បាស់ថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ធម៌ទាំងអស់នេះ មិនមែនជាខ្លួនប្រាណ មិនមែនជាអញ-
ឯង មិនមែនជាប្រុស ស្រី មិនមែនជាសត្វ បុគ្គល ឃើញយ៉ាងនេះហើយ ខំបំពេញព្យាយាម ចំរើនមិនឲ្យដាច់ នោះសតិបដ្នាន៤ សម្មប្បធាន៤ ក៏កើតឡើងព្រម ឥទ្ធិបាទ៤
ឥន្ទ្រីយ៥ ពលៈ៥ ពោជ្ឈង្គ៧ អង្គមគ្គ៨ ក៏កើតឡើងព្រមគ្នា ដោយសេចក្តីកំណត់នោះ និងគប្បីព្យាយាម ចំរើនឲ្យច្រើនឡើងៗ នេះជាកិច្ចរបស់មគ្គសច្ចៈ ។ ពិនិត្យឲ្យជាក់
ច្បាស់ នូវពោធិបក្ខិយធម៌ ដែលកើតឡើងព្រម ដោយសេចក្តីព្យាយាម ចំរើននោះ ជាកិច្ចរបស់និរោធសច្ចៈ ។
- សេចក្តីថាមគ្គញ្ញាណ ខាងដើមនេះ ធ្វើឲ្យសម្រេច មិនគប្បីធ្វើនូវកិច្ច ដទៃទៀតឡើយ ត្រូវតែចំរើនអនត្តា ជាអនុលោម បដិលោមម្យ៉ាងឲ្យសម្រេច ។ កិលេស
ដែលបិទបាំង នូវសច្ចៈទាំង៤នេះ ត្រូវកំចាត់បង់ ដោយអនុលោម៣ ចិត្តដែលមិនជាប់ នៅក្នុងសង្ខារ មិនស្ទុះស្ទារ ទៅកាន់អារម្មណ៍ផ្សេងៗ ដូចជាទឹក ដែលមិនដក់ នៅ
លើស្លឹកឈូក មានការប្រព្រឹត្តទៅ មានអនត្តាជាអារម្មណ៍ ទាំងនេះក៏កើតប្រាកដ ដល់ព្រះយោគីដែលមាន សេចក្តីខ្វល់ខ្វាយ ។ លំដាប់នោះ ព្រះយោគីចំរើន នូវអនុលោ
មញ្ញាណ ធ្វើនូវព្រះនិព្វាន ដែលមិនមាននិមិត្ត ប្រាសចាកសង្ខារធម៌ ឲ្យជាអារម្មណ៍ ហើយកន្លងនូវ បុថុជ្ជនគោត្រ និងបុថុជ្ជនភូមិ ហើយឡើងទៅកាន់ អរិយគោត្រ និងអ
រិយភូមិ គោត្រភូញាណក៏កើតប្រាកដ ហើយគ្របសង្កត់នូវ កិរិយាកើតឡើង និងកិរិយាប្រព្រឹត្តទៅ ហើយក៏ស្ទុះទៅកាន់ ព្រះនិព្វាន ជាអារម្មណ៍ ដូច្នេះឈ្មោះថា គោត្រភូ
ហើយក៏នៅ ស្ងៀមយ៉ាងណាមិញ ចំណែកព្រះយោគី ដែលនឹងឆ្លងទៅកាន់ព្រះនិព្វាន ក៏យ៉ាងនោះដែរ ។ អនុលោមជវនដែល ពិចារណាឃើញ អនិច្ចំ ទុក្ខំ អនត្តា ដូច្នេះ
ក៏មិនព្រម លែងនៅរូបនោះ ហើយលោតឡើង ដោយអនុលោមចិត្ត ជាបឋម មានចិត្តទោរទន់ ទៅកាន់ព្រះនិព្វាន ដូចជាទោរទន់ ទៅកាន់ត្រើយម្ខាង ជិតព្រះនិព្វាន ដោយ
តតិយជវន ដូចជាដល់ត្រើយខាងនាយ លែងពិចារណានូវសង្ខារ ដល់នូវត្រើយគឺព្រះនិព្វាន ដោយគោត្រភូចិត្ត អនុលោមញ្ញាណ កំចាត់បង់នូវងងឹតគឺកិលេស ដែលបិទ
បាំងនូវសច្ចៈ៤ តែមិនអាចធ្វើនូវ ព្រះនិព្វានឲ្យជា អារម្មណ៍បានឡើយ។ ឯគោត្រភូទើបធ្វើ ព្រះនិព្វានឲ្យជាអារម្មណ៍បាន តែមិនអាច កំចាត់បង់ងងឹត គឺកិលេសបានឡើយ ។
ចំណែកអនុលោមញ្ញាណ កំចាត់បង់នូវកិលេសបាន តែមិនអាចឃើញ នូវព្រះនិព្វាន ដោយខ្លួនឯងបានទេ ។ ឯគោត្រភូញាណ ឃើញនូវព្រះនិព្វាន តែមិនអាចកំចាត់បង់
កិលេសបានឡើយ មគ្គមិនលែងនូវសញ្ញា ដែលគោត្រភូញាណឲ្យ ។ បញ្ញានោះក៏ត្រាស់ដឹង តៗគ្នាមិនដាច់ ហើយទំលាយ នូវគំនរលោភៈ ទោសៈ មោហៈ ដោយអំណាច
អរិយមគ្គញ្ញាណ ។
- នែសញ្ញា- វិញ្ញាណ ! ផ្លូវប្រតិបត្តិដែលបាន សំដែងមកនេះ អ្នកឃើញសព្វគ្រប់ហើយឬ? ខ្ញុំព្រះករុណាទាំង២នាក់ បានឡើងជិះ នាវាព្រះត្រៃលក្ខណ៍ ដែល
ប្រដាប់ដោយ ធម៌ទាំង១៦យ៉ាងនោះ ឃើញថាត្រជាក់ណាស់ សុខក្សេមក្សាន្តណាស់ ភ្លឺណាស់ ។ ផ្លូវប្រតិបត្តិដើម្បីជា គ្រឿងរំលត់ទុក្ខ ខ្ញុំស្គាល់ច្បាស់ណាស់ហើយ ឥត
មានទាក់ទាមទេព្រះអង្គ សូមព្រអង្គសំដែងធម៌ តទៅទៀត ។
- អើបើដូច្នោះ យើងនឹងសំដែងអំពី នាវាត្រៃលោក ដែលប្រដាប់ដោយ ធម៌១៦យ៉ាង និង កិលេសដែលកើតឡើង ជ្រៀតជ្រែកនៅ ជាមួយគ្នានោះតទៅ ធម៌ទាំង
១៦នោះគឺ បដិច្ចសមុប្បាទ១២ ត្រៃលោក៣ អាកាសធាតុ១ ត្រូវជា១៦ ។ ធម៌ទាំង១៦នេះ ឧបមាដូចជានាវា សម្រាប់ដឹកនាំសត្វ ឲ្យទៅកាន់ភពតូច និងភពធំ ប្រកបទៅ
ដោយ ទុក្ខនិងទោស ច្រើនជាអនេក រាប់មិនអស់ នៅក្នុងភព៣ កើតហើយស្លាប់ ៗ ហើយកើតវិញ រកទីបំផុតគ្មាន ព្រោះតែប្រកបដោយ ធម៌ទាំង១៦យ៉ាងនេះ ។ នឹងអ
ធិប្បាយអំពីធម៌ ទាំង១៦យ៉ាងនេះតទៅគឺ បដិច្ចសមុប្បាទ១២នោះ បានសំដែងរួចមកហើយ (ក្នុងទំព័រលេខ២៩) ឯក្នុងទីនេះនឹងសំដែង តែអំពីត្រៃលោក និងអាកាសធាតុ
ប៉ុណ្ណោះ ។ ត្រៃលោកនោះមាន៣គឺ កាមលោក១ រូបលោក១ អរូបលោក១ និងអាកាសធាតុ១ ជាមេប្រធាន លើលោកទាំង៣ ។ អាកាសធាតុ ធាតុដែលស្រូបជប់ ឲ្យកើត
ឡើង នូវធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ នៅក្នុងលោកទាំង៣នេះ ម្ល៉ោះហើយសង្ខារលៃលក តាក់តែងឲ្យកើតមនុស្ស សត្វ នៅក្នុងកាមភព រូបភព អរូបភព ដោយសង្ខារ
ជាអ្នកតាក់តែងលៃលក ទៅតាមអំពើបុណ្យ និងអំពើបាបរបស់សត្វ ល្អនិងអាក្រក់ ធំនិងតូច ខ្ពស់និងទាប ដោយសង្ខារជាអ្នកចាត់ចែង លៃលកឲ្យកើតឡើង ដោយអាស្រ័យ
នូវធាតុទាំង៥ គឺអាកាសធាតុ១ ធាតុដី១ធាតុទឹក១ ធាតុភ្លើង១ ធាតុខ្យល់១ កើតឡើងតៗគ្នាគឺ អវិជ្ជា១ សង្ខារ១ វិញ្ញាណ១ នាមរូប១ សឡាយតនៈ១ ផស្សៈ១ វេទនា១
តណ្ហា១ ឧបាទាន១ ភព១ ជាតិ១ ជរាមរណៈ១ ធម៌ដែលកើតឡើង តៗគ្នានេះហៅថា បដិច្ចសមុប្បាទ ។ កងទុក្ខទាំង១២ ក៏កើតឡើង តៗគ្នាជាមួយនឹង បដិច្ចសមុប្បាទ
ហើយប្រព្រឹត្តទៅ នៅក្នុងនាវាត្រៃលោក៣គឺ កាមលោក រូបលោក អរូបលោក លោកទាំង៣នេះ បានសេចក្តីថាវិនាស ក្នុងកាមលោកក៏វិនាស រូបលោកនិងអរូបលោក ក៏
វិនាស ត្រង់សេចក្តីថាវិនាស ហៅថា លោក ។ ត្រង់ដែលសូន្យ ចន្លោះទទេៗ ហៅថាអាកាសធាតុ ។
- ធម៌ទាំង១៦នេះ ឧបមាដូចជានាវា មួយសម្រាប់ដឹកនាំសត្វ ឲ្យទៅកាន់សេចក្តីវិនាស នៅតែក្នុងត្រៃលោក ទាំង៣នេះទេ គឺកើតហើយស្លាប់ ស្លាប់ហើយកើត រាប់មិនអស់
រកទីចប់គ្មាន ។ ហេតុមកតែអំពីអវិជ្ជា តណ្ហានិងឧបាទាន ដែលជាបច្ច័យឲ្យកើតភព។ ភពនោះមាន២យ៉ាងគឺ ឧបបត្តិភព១ កម្មភព១ ។ ចំណែកឧបបត្តិភពនោះ មាន៩
ផ្សេងគ្នាដោយខន្ធ គឺកាមភព១ រូបភព១ អរូបភព១ សញ្ញាភព១ អសញ្ញាភព១ នេវសញ្ញានាសញ្ញាភព១ ឯកវោការភព១ ចតុវោការភព១ បញ្ចវោការភព១ ភពទាំង៩នេះ
ហៅថា ឧបបត្តិភព ។ ចំណែកកម្មភព ភពដែលប្រកបដោយ តម្រេកទាំងប៉ុន្មាន បានដល់អបាយភូមិ៤ មនុស្ស១ និងស្ថានសួគ៌៦ជាន់ ។ រូបភពគឺភពដែលមានរូប បានដល់
ព្រហ្ម១៦ជាន់ ។ អរូបភព ភពដែលឥតរូប បានដល់អរូបព្រហ្ម៤ជាន់ ។ សញ្ញាភព គឺភពដែលមានសញ្ញា ។ អសញ្ញាភព ភពដែលឥតសញ្ញា ។ នេវសញ្ញានាសញ្ញាភព បាន
ដល់អរូបព្រហ្ម៤ ។ ភព៩សង្ខេបតែប៉ុណ្ណេះ ។
- នឹងសំដែងអំពីកម្មភពតទៅ ។ ឯកម្មភពនេះគឺភពដែលសត្វធ្វើ មាន៣យ៉ាងគឺ កាមភព១ រូបភព១ អរូបភព១ ។ ភពទាំង៣នេះ មានឧបាទាននិងតណ្ហា ជាបច្ច័យ
ឲ្យកើតឡើង ។ នឹងវិនិច្ឆ័យអំពីតណ្ហា និងឧបាទានដែលបង្កើតឡើង នូវភពនោះៗ ។ តណ្ហានោះមាន៣៦គឺ តណ្ហាខាងក្នុងមាន១៨ ខាងក្រៅមាន១៨ រួមជា៣៦ ។ ឯតណ្ហា
ខាងក្នុងនោះគឺ ចិត្តត្រេកអរនឹងភ្នែក តួចិត្ត ដែលត្រេកអរនោះ ហៅថា កាមតណ្ហា ភ្នែកនោះហៅថា កាមភព ។ បើជាប់ចិត្តនឹងភ្នែក ប្រកាន់យកតែទៀងៗ តួចិត្តជាប់នេះ
ហៅថា ភវតណ្ហា ភ្នែកនោះជារូបភព១ ។ បើចិត្តមិនចង់ឲ្យភ្នែក ចាស់ ឈឺ ស្លាប់ តួចិត្តដែល មិនចង់នោះជា វិភវតណ្ហា ភ្នែកនោះហៅថា អរូបភព១ ។ ក្នុងភ្នែក១មានតណ្ហា
៣ មានឧបាទាន៣ មានទិដ្និ២ គឺកាមតណ្ហា និងភវតណ្ហា ប្រកបដោយ សស្សតទិដ្និចំណែកឯវិភវតណ្ហា ប្រកបដោយ ឧច្ឆេទទិដ្និ ។ ឯឧបាទាននោះ ប្រកាន់ទៅតាម តណ្ហា
ទាំង៣ មិនដែលលះបង់ ចោលគ្នាឡើយ ។ បើចិត្តត្រេកអរនឹងត្រចៀក តួចិត្តដែលត្រេកអរនោះជា កាមតណ្ហា ត្រចៀកនោះជា កាមភព បើចិត្តជាប់នឹងត្រចៀក ឲ្យនៅតែ
ទៀងៗ តួចិត្តជាប់នោះហៅថា ភវតណ្ហា ត្រចៀកនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យត្រចៀកចាស់ ឈឺ ស្លាប់ តួ ចិត្តមិនចង់នោះហៅថា វិភវតណ្ហា ត្រចៀកនោះហៅ
ថា អរូបភព១ ។ ក្នុងត្រចៀក១ មានតណ្ហា៣ មានភព៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរនឹងច្រមុះ តួចិត្តដែលត្រេកអរនោះ ហៅថា កាមតណ្ហា ច្រមុះនោះហៅ
ថា កាមភព ។ បើចិត្តជាប់នឹងច្រមុះ ចង់ឲ្យនៅតែទៀងៗ តួចិត្តជាប់នោះហៅថា ភវតណ្ហា ច្រមុះនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យច្រមុះចាស់ ឈឺស្លាប់ តួចិត្តដែល
មិនចង់នោះ ហៅថា វិភវតណ្ហា ច្រមុះនោះហៅថា អរូបភព១ ។ ក្នុងច្រមុះនោះ មានតណ្ហា៣ មានភព៣ មានឧបាទាន៣ មានទិដ្និ២ គឺកាមតណ្ហា និងភវតណ្ហា ប្រកបដោយ
សស្សតទិដ្និ និងវិភវតណ្ហា ប្រកបដោយ ឧច្ឆេទទិដ្និ (ដូចគ្នាទាំងអស់) ។ បើចិត្តត្រេកអរ នឹងអណ្តាត តួចិត្តដែល ត្រេកអរនោះហៅថា កាមតណ្ហា អណ្តាតនោះហៅថា កាម
ភព ។ បើចិត្ត ជាប់នឹងអណ្តាតនោះ តួចិត្តជាប់នោះហៅថា ភវតណ្ហា អណ្តាតនោះហៅថា រូបភព១ ។ បើចិត្ត មិនចង់ឲ្យ អណ្តាតចាស់ ឈឺ ស្លាប់ តួចិត្តដែល មិនចង់នោះ
ហៅថា វិភវតណ្ហា អណ្តាតនោះហៅថា អរូបភព១ ។ បើចិត្តត្រេកអរនឹងកាយ តួចិត្តដែល ត្រេកអរនោះហៅថា កាមតណ្ហា កាយនោះហៅថា កាមភព១ ។ បើចិត្តជាប់នឹង
កាយ តួចិត្តដែលជាប់នោះ ហៅថា ភវតណ្ហា កាយនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យកាយចាស់ ឈឺ ស្លាប់ តួចិត្តដែលមិនចង់នោះ ហៅថាវិភវតណ្ហា កាយនោះ
ហៅថា អរូបភព១ ។ បើចិត្តត្រេកអរនឹងចិត្ត តួចិត្តដែលត្រេកអរ នោះហៅថា កាមតណ្ហា ចិត្តនោះហៅថា កាមភព១ ។ បើចិត្តជាប់នឹងចិត្ត តួចិត្តដែល ជាប់នោះ ហៅថា
ភវតណ្ហា ចិត្តនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យចិត្តព្រាត់ប្រាស តួចិត្តដែល មិនចង់នោះ ហៅថា វិភវតណ្ហា ចិត្តនោះហៅថា អរូបភព១ ។ តណ្ហា១៨ខាងក្នុង
សង្ខេបតែប៉ុណ្ណេះ ។
- (សូមអានបន្តទៅវគ្គទី៨)