Jump to content

សតិប្បដ្ឋាន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សតិបដ្ឋាន)
ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


វិបស្សនាធុរៈ

ឈាន · បញ្ចក្ខន្ធ
បដិច្ចសមុប្បាទ១២
លោកុត្តរបដិច្ចសមុប្បាទ
ពោធិបក្ខិយធម៌ · អាយតនៈ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
សតិបដ្ឋាន · អានាបានសតិ

វិបស្សនាបញ្ហាវគ្គទី១
វិបស្សនាបញ្ហាវគ្គទី២
វិបស្សនាបញ្ហាវគ្គទី៣
វិបស្សនាបញ្ហាវគ្គទី៤
វិបស្សនាបញ្ហាវគ្គទី៥
វិបស្សនាបញ្ហាវគ្គទី៦

វិបស្សនាបញ្ហាវគ្គទី៧
វិបស្សនាបញ្ហាវគ្គទី៨
វិបស្សនាបញ្ហាវគ្គទី៩
វិបស្សនាបញ្ហាវគ្គទី១០
វិបស្សនាបញ្ហាវគ្គទី១១

សតិបដ្ឋាន

[កែប្រែ]

វចនានុក្រម​​ខ្មែរ​​បាន​​ពន្យល់​​​អត្ថន័យ​​របស់​ពាក្យ​ សតិបដ្ឋាន (សតិ-បុ័ត-ឋាន) ថា​ជា ការ​តាំង​សតិ; ឈ្មោះ​ធម៌​សម្រាប់​តាំង​ស្មារតី​នឹក ។ សតិបដ្ឋាន​ មាន ៤ យ៉ាង​គឺ (១) ការ​តាំង​ស្មារតី​នឹក​ដល់​កាយ, (២) ដល់​វេទនា, (៣) ដល់​ចិត្ត, និង (៤) ដល់​ធម៌ ឲ្យ​ឃើញ​ច្បាស់​តាម​ពិត ។ សតិបដ្ឋានសូត្រ (The Discourse on the Establishing of Mindfulness) និង មហាសតិបដ្ឋានសូត្រ ជាធម្មទេសនាសំខាន់បំផុត ក្នុងគម្ពីរបាលីបិដក នៃព្រះពុទ្ធសាសនាថេរវាទ ។ សតិបដ្ឋានសូត្រ មាននៅក្នុងគម្ពីរអាគម Āgama នៃសាលា ជំនាន់ចាស់ផ្សេងទៀត ដែលក្នុងកាលជាមួយគ្នានោះ ពួកអ្នកបដិបត្តិមហាយាន ដូចជា Thich Nhat Hanh. កាន់យកដែរ ។ សូត្រទាំងពីរនេះ ផ្តល់មធ្យោបាយសម្រាប់ ចម្រើនសតិ ដោយរបៀបផ្សេងៗ បន្តបន្ទាប់គ្នា ។ ព្រះពុទ្ធ​បាន​ប្រកាស​យ៉ាង​ល្បី នៅដើមដំបូងនៃសូត្រថា "ម្នាលភិក្ខុ! នេះជាផ្លូវមូលតែមួយ ដើម្បីសេចក្តីបរិសុទ្ធ នៃសត្វទាំងឡាយ ដើម្បីឈ្នះលើសេចក្តី ស្តាយស្រណោះនិងខ្សឹកខ្សួល ដើម្បីរំលត់បង់នូវ សេចក្តីឈឺចាប់និងសេចក្តីសោក ដើម្បីដើរលើផ្លូវពិត ដើម្បីព្រះនិព្វាន ។ " បច្ចេកទេស​នៃ​សមាធិ​ក្នុង​សូត្រ​នេះ​អាច​បដិបត្តិ​តាម​ម្តង​មួយ ឬ បន្ត​បន្ទាប់​គ្នា ឬ បញ្ចូលគ្នា ។

សូត្រក្នុងគម្ពីរបិដក

[កែប្រែ]

ក្នុងគម្ពីរបិដកបាលី របស់ថេរវាទិន សតិបដ្ឋានសូត្រ ជាធម្មទេសនាទី១០ ក្នុងមជ្ឈិមនិកាយ (Majjhima Nikaya) ហើយជាញឹកញយ មានកំណត់ថា MN 10 ដូច្នេះ ។ នៅក្នុងគម្ពីររបស់សមាគមអត្ថបទបាលី (Pāli Text Society) នៃការបោះពុម្ពផ្សាយបិដក សូត្រនេះចាប់ផ្តើមនៅទំព័រទី៥៥ ក្បាលទី១ ក្នុងចំនួនមជ្ឈិមនិកាយ ទាំងអស់៣ក្បាល ហើយកំណត់ថា M i 55 ដូច្នេះ ។​ ចំណែកឯមហាសតិបដ្ឋានសូត្រ Mahāsatipaṭṭhāna Sutta សូត្រនេះជាធម្មទេសនាទី២២ ក្នុងទីឃនិកាយ ហើយជាញឹកញយ សំគាល់ថា DN 22 ដូច្នេះ ។ ក្នុងគម្ពីរសមាគមអត្ថបទបាលី (Pāli Text Society) មហាសតិបដ្ឋានសូត្រ ចាប់ផ្តើមនៅទំព័រទី២៨៩ ក្បាលទី២ ក្នុងទីឃនិកាយ ទាំងអស់៣ក្បាល ហើយកំណត់ថា D ii 289 ដូច្នេះ ។ ក្នុងជំនាន់ក្រោយបិដកបាលី អត្ថកថាសំខាន់ អំពីសតិបដ្ឋានសូត្រ (និងមជ្ឈិមនិកាយទាំងមូល) ឃើញមាននៅក្នុង បបញ្ចសុទនិ របស់ពុទ្ធឃោសៈ (Bullitt, 2002; Soma, 2003) ។

ចំណែក ៤ នៃសតិបដ្ឋាន

[កែប្រែ]

ក្នុងសូត្រនេះ ព្រះពុទ្ធបានពន្យល់ ការចម្រើនសតិ ជា៤ចំណែកគឺ កាយ វេទនា ចិត្ត និងធម៌ ។ ផ្នែកនិមួយៗចែកចេញ ជាចំណែកតូចៗតទៅទៀត ដូចតទៅ៖

  1. កាយា
    1. សតិ ក្នុងការដកដង្ហើម អានាបានសតិ Ānāpānasati
    2. ឥរិយាបថ ដើរ ឈរ អង្គុយ ដេក
    3. សេចក្តីយល់ច្បាស់ សម្បជញ្ញៈ Sampajañña
    4. ពិចារណាលើ ភាពមិនស្អាតរបស់កាយ បដិកូលមនសិការៈ
    5. ពិចារណាលើ មហាភូតរូប
    6. ការស្មឹងស្មាតនៅទីស្មសាន អសុភនិមិត្ត
  2. វេទនា
    1. សុខវេទនា ទុក្ខវេទនា ឬឥតសុខឥតទុក្ខវេទនា
    2. វេទនាជាលោកិយ ឬវេទនាជាផ្លូវចិត្ត
  3. ចិត្តា
    1. សរាគំ (មានរាគៈ) ឬវីតរាគំ (គ្មានរាគៈ)
    2. សទោសំ (មានទោសៈ) ឬវីតទោសំ (គ្មានទោសៈ)
    3. សមោហំ (មានមោហៈ) ឬវីតមោហំ (គ្មានមោហៈ)
    4. សង្ខិត្តំ (ចិត្តរួញថយ) ឬវិក្ខិត្តំ (ចិត្តរាយមាយ)
    5. មហគ្គតំ (ចិត្តដ៏ឧត្តម) ឬអមហគ្គតំ (ចិត្តមិនឧត្តម)
    6. សឧត្តរំ (ចិត្តដ៏ទៃខ្ពស់ជាង) ឬអនុត្តរំ (គ្មានចិត្តដ៏ទៃខ្ពស់ជាង)
    7. សមាហិតំ (ចិត្តស្ងប់ស្ងៀម) ឬអសមាហិតំ (ចិត្តមិនស្ងប់ស្ងៀម)
    8. វិមុត្តំ (ចិត្តរួចរំដោះ) ឬអវិមុត្តំ (ចិត្តមិនរួចរំដោះ)
  4. ធម្មា
    1. នីវរណធម៌
    2. ឧបាទានក្ខន្ធ
    3. អាយតនៈ និងសំយោជនៈ
    4. កត្តានៃការត្រាស់ដឹង ពោជ្ឈង្គ៧
    5. អរិយសច្ច ៤

សតិបដ្ឋានតាមអត្តចរិត

[កែប្រែ]

តាមអនលាយោ (Analāyo) (2006, pp. 24–25) និងសោម (Soma) (2003, pp. xxii - xxiv) បបញ្ចសុទនិ (Papañcasudani) តម្រូវឲ្យសតិបដ្ឋានផ្សេងៗ ដល់បុគ្គលណាមួយ ទៅតាមៈ

  1. ការទោទន់ទៅរកលោភៈចរិត ឬបញ្ញាចរិត ហើយនិង
  2. ការទោទន់ទៅរក ការធ្វើប្រតិកម្ម ក្រោយការសញ្ជឹងគិត ឬប្រតិកម្មភ្លាមៗ

ដោយយោលតាមលក្ខណៈ ទាំង២ខាងលើនេះ សតិបដ្ឋានដែលអត្ថកថា បបញ្ចសុទនិ តម្រូវឲ្យចំពោះបុគ្គល មានដូចខាងក្រោមនេះ:

  សេចក្តីណែនាំជំនាញ
(តាមចរិយា)
  ដោយអារម្មណ៍
(គិតអ្នកដទៃ)
ដោយយល់ដឹង
(គិតខ្លួនឯង)
ប្រតិកម្ម /
ចរិត
យឺត កាយ ចិត្ត
រហ័ស វេទនា ធម៌


សោមៈបន្ថែមថា អ្នកបដិបត្តិសតិបដ្ឋានទាំងអស់ ទោះជាមានកិរិយា និងចរិតបែបណាក៏ដោយ ត្រូវតែចម្រើនសតិ លើឥរិយាបថ នៃការដើរ ឈរ អង្គុយ ដេក ហើយនិងសម្បជញ្ញៈ ដែលចំពោះរឿងនេះ គាត់សរសេរថា ការចម្រើនសតិទាំងមូល អាស្រ័យលើការហាត់ដ៏ត្រឹមត្រូវ រាប់ទាំងផ្នែក២យ៉ាង ខាងលើនេះផង ។

វិធីហាត់រៀន

[កែប្រែ]

គេអាចប្រើវិធីចម្រើន ដែលរាប់រៀបក្នុងសតិបដ្ឋាន តាមផ្លូវជាច្រើនគឺៈ

  1. ប្រមូលអារម្មណ៍ទៅលើ វិធីតែមួយ ។ វិធីដែលគេសរសេរច្រើនបំផុត គឺសតិលើដង្ហើមចេញចូល (អានាបានសតិ) ។
  2. ហាត់ធ្វើតាមវិធីផ្សេងៗ ម្តងមួយបន្តបន្ទាប់គ្នា ។
  3. ទុកអានាបានសតិជាសំខាន់ទី១ នៅពេលដែលប្រើ វិធីផ្សេងៗទៀត ។
  4. ហាត់តាមវិធីច្រើន ដោយធ្វើព្រមគ្នា ឬដោយការរៀបចំណាមួយ ។

ឯកសារយោង

[កែប្រែ]

พระไตรปิฎก เล่มที่ ๑๐ พระสุตตันตปิฎก เล่มที่ ๒ ทีฆนิกาย มหาวรรค มหาสติปัฏฐานสูตร