មហាសង្ក្រាន្ដឆ្នាំ២០១៩
Jump to navigation
Jump to search
មហាសង្ក្រាន្ដឆ្នាំ២០១៩ មហាសង្ក្រាន្តថ្មីឆ្នាំ កុរ សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ រហូតដល់ថ្ងៃ ១៥កើតខែវិសាខទើបឆ្លងចូល ពុទ្ធសករាជ ២៥៦៣ មហាសករាជ ១៩៤១ ចុល្លសករាជ ១៣៨១ ធ្វើឡើងនៅថ្ងៃអាទិត្យ ១០ កើត ខែចែត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០១៩ នៅម៉ោង ១៥:១២នាទីរសៀល។
ទេវតាឆ្នាំថ្មី ព្រះនាម ទង្សាទេវី ជាបុត្រីទី១ របស់កបិលមហាព្រហ្ម(Kapila) ដែលគង់នៅស្ថាន ចាតុម្មហារាជិកៈ ដែល សៀតផ្កាទទឹម អម្ពរសម្ពត់ពណ៌ក្រហម សំលៀកបំពាក់ពណ៌ក្រហម គ្រឿងប្រដាប់មោរាបទុមរាគ(ត្បូងទទឹមពណ៌ក្រហម) សោយផ្លែឧទុម្ពរ(ផ្លែល្វា) តាំងកងចក្រ ឆ្វេងខ្យងស័ង្ខ ពាហនៈ(គ្រុឌក្រហម) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវថ្ងៃអាទិត្យ៕
កាលយាងចុះមក | ថ្ងៃតំណាង និង អម្ពរសំពត់ពណ៌ | ព្រះនាម | ផ្ការសៀតត្រចៀក | គ្រឿងភារណៈសំលៀកបំពាក់ | គ្រឿងអលង្ការត្បូង | ភក្សាហារ សោយអាហារ | គ្រឿងសាស្ត្រាវុធក្នុង ព្រះហ័ស្តស្ដាំ និង ព្រះហ័ស្តឆ្វេង | យាន្តជំនិះ |
វេលាម៉ោង ១៤:១២នាទី ថ្ងៃអាទិត្យ | ថ្ងៃអាទិត្យ | ទុង្សៈទេវី | សៀតផ្កាទទឹម | ស្បៃឆៀង | គ្រឿងប្រដាប់បទុមរាជ | សោយផ្លែឧទុម្ពរ
(ផ្លែល្វា) |
ស្តាំកងចក្រ ឆ្វេងខ្យងស័ង្ខ | ពាហនៈ ឥន្ទ្រីនុ
(គ្រុឌ) |