Jump to content

មហាអំណាចកណ្ដាល

ពីវិគីភីឌា
មហាអំណាចកណ្ដាល

Mittelmächte (អាល្លឺម៉ង់)
Központi hatalmak (ហុងគ្រី)
İttifak Devletleri (តួកគី)
Централни сили (ប៊ុលការី)
១៩១៤–១៩១៨
មហាអំណាចកណ្ដាលគិតត្រឹមខែកញ្ញា ឆ្នាំ១៩១៥ *  ចក្រភពអាល្លឺម៉ង់ *  អូទ្រីស-ហុងគ្រី *  ចក្រភពអូតូម៉ង់ * ព្រះរាជាណាចក្រប៊ុលការី
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមលោកលើកទី១
▪ សម្ព័ន្ធភាពទ្វេភាគី
(អាល្លឺម៉ង់ / អូទ្រីស-ហុងគ្រី)
៧ តុលា ១៨៧៩
▪ បង្កើតឡើង
២៨ មិថុនា ១៩១៤
២ សីហា ១៩១៤
  • ៦ កញ្ញា ១៩១៥ (សម្ងាត់)
  • ១៤ តុលា ១៩១៥ (សាធារណៈ)
១១ វិច្ឆិកា ១៩១៨
Preceded by
សម្ព័ន្ធភាពទ្វេភាគី (១៨៧៩)
សម្ព័ន្ធភាពត្រីភាគី (១៨៨២)
សម្ព័ន្ធភាពអាល្លឺម៉ង់–អូតូម៉ង់
សម្ព័ន្ធភាពអូតូម៉ង់–ប៊ុលការី
សន្ធិសញ្ញាប៊ុលការី–អាល្លឺម៉ង់ (១៩១៥)

មហាអំណាចកណ្ដាល ឬអាចហៅបានថា សម្ព័ន្ធភាពត្រីភាគី[]ចក្រភពកណ្ដាល[] គឺជា​សម្ព័ន្ធភាពមួយក្នុងចំណោមសម្ព័ន្ធភាពសំខាន់ពីរ​ដែល​បានប្រយុទ្ធប្រឆាំងគ្នានៅក្នុង​សង្គ្រាមលោកលើកទី១។ សម្ព័ន្ធភាពនេះមានសមាជិកដូចជា៖ ចក្រភពអាល្លឺម៉ង់ អូទ្រីស-ហុងគ្រី ចក្រភពអូតូម៉ង់ និងព្រះរាជាណាចក្រ​ប៊ុលការី។ រដ្ឋដែលនៅក្រោមអាណានិគមនៃមហាប្រទេសទាំងនេះក៏បានចូលរួមប្រយុទ្ធជាមួយភាគីមហាអំណាចកណ្តាលដែរដូចជា នូវែលគីនេអាល្លឺម៉ង់ និងអាហ្រ្វិកខាងកើតអាល្លឺម៉ង់ជាដើម រហូតដល់ដែនដីអាណានិគមទាំងនោះត្រូវបានវាយកាន់កាប់ដោយក្រុមសម្ព័ន្ធមិត្ត

អាល្លឺម៉ង់ និង​អូទ្រីស-ហុងគ្រី បាន​ចង​សម្ពន្ធភាព​ជាមួយគ្នា​នៅ​ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ​១៨៧៩ ហើយ​ក្រោយមក​ប្រទេស​អ៊ីតាលី បាន​ចូលរួម​នៅ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​១៨៨២ បង្កើត​បាន​ជា​"សម្ព័ន្ធត្រីភាគី" (Triple Alliance) ដែល​មាន​ទិសដៅ​ការពារ​ការគំរាមកំហែង ពី​មហាអំណាច​ខាងក្រៅ​ប៉ុណ្ណោះ​។ នៅពេល​សង្គ្រាមលោកលើកទី១ បាន​ចាប់ផ្ដើម ក្នុង​ករណី​ទំនាស់ ដែល​បង្កឡើង​ដោយ​ប្រទេស​អាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី ចង់​អូសទាញ​អ៊ីតាលី​ឲ្យ​ចូលរួម​ក្នុង​សង្គ្រាម ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ​រដ្ឋាភិបាល​អ៊ីតាលី ស្ដីពី​ការប្រកាសសង្គ្រាម​របស់​ប្រទេស​ទាំងពីរ​ខាងលើ​ប្រឆាំង​ស៊ែប៊ី ដោយ​អ៊ីតាលី​បាន​ប្រកាស​អព្យាក្រឹតភាព​នៅក្នុង​ទំនាស់​នេះ​។ ក្រោយមក​អ៊ីតាលី បាន​ចូលរួម​ក្នុង​សង្គ្រាម នៅ​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​១៩១៥ ប៉ុន្តែ​បាន​ចូលរួម​ខាង​ប្លុកសម្ព័ន្ធមិត្ត ប្រឆាំង​នឹង​ចក្រភពអាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី ដែល​ជា​ដៃគូ​ចាស់​របស់ខ្លួន​ក្នុង​សម្ព័ន្ធត្រីភាគី​។

ក្រោយ​ការផ្ទុះសង្គ្រាម​នៅ​អឺរ៉ុប ក្នុងកំលុង​ខែ​សីហា ១៩១៤ ចក្រភពអូតូម៉ង់ បាន​ចូលរួម​ក្នុង​សង្គ្រាម​នៅ​ចុង​ខែ​តុលា ដោយ​ប្រឆាំង​នឹង​ចក្រភពរុស្ស៊ី ដែល​ជា​លទ្ធផល​នៅក្នុង​ការប្រកាសសង្គ្រាម​ដោយ​អនុសញ្ញាត្រីភាគី (Triple Entente) ។

បុលការី គឺជា​ប្រទេស​ចុងក្រោយ ដែល​បាន​ចូលរួម​ធ្វើសង្គ្រាម​ប្រឆាំង​ប្លុកសម្ព័ន្ធមិត្ត ដោយ​វាយប្រហារ​លើ​ស៊ែប៊ី ជាមួយ​កងទ័ព​អាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី នៅ​ខែ​តុលា ឆ្នាំ​១៩១៥ ដែល​បណ្ដាលមក​អំពី​ការ​អន់ចិត្ត​ក្រោយ​បរាជ័យ​របស់ខ្លួន នៅក្នុង​សង្គ្រាមបាលកង់លើកទី២​ជាមួយ ស៊ែប៊ី ក្រិច រ៉ូម៉ានី និង ចក្រភពអូតូម៉ង់

ឯកសារយោង

[កែប្រែ]
  1. Hindenburg, Paul von (1920). Out of my life. London : Cassell. p. 113. https://archive.org/details/outofmylife00hinduoft. 
  2. e.g. in Britain and the Olympic Games, 1908–1920 by Luke J. Harris p. 185