ម៉ាដាហ្កាស្កា
Repoblikan'i Madagasikara (ម៉ាឡាហ្កាស៊ី) République de Madagascar (បារាំង) | |
---|---|
បាវចនា Fitiavana, Tanindrazana, Fandrosoana (ម៉ាឡាហ្កាស៊ី) Amour, Patrie, Progrès (បារាំង) ក្ដីស្រឡាញ់ មាតុភូមិ វឌ្ឍនភាព[១] | |
ភ្លេងជាតិ Ry Tanindrazanay malala ô! (ម៉ាឡាហ្កាស៊ី) Ô Terre de nos ancêtres bien-aimés! (បារាំង) "ឱ ទឹកដីនៃបុព្វបុរសរបស់យើង!" | |
![]() ទីតាំងប្រទេសម៉ាដាហ្កាស្កា (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | អង់តាណាណារីវ៉ូ 18°55′S 47°31′E / 18.917°S 47.517°E |
ភាសាផ្លូវការ | ភាសាម៉ាឡាហ្កាស៊ី • ភាសាបារាំង |
ក្រុមជនជាតិ (ឆ្នាំ ២០០៤)[២] |
|
សាសនា (ឆ្នាំ ២០២០)[៣] |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋនិយមពាក់កណ្ដាលប្រធានាធិបតី |
អង់ឌ្រី រ៉ាចូអែលីណា | |
គ្រីស្ទាន អ៊ិនត្សេ | |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
ព្រឹទ្ធសភា | |
រដ្ឋសភា | |
និម្មិតកម្ម | |
១៥៤០ | |
៦ សីហា ១៨៩៦ | |
- ប្រកាសជាសាធារណរដ្ឋ | ១៤ តុលា ១៩៥៨ |
២៦ មិថុនា ១៩៦០ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៥៨៧,០៤១ គ.ម២ (ទី៤៦) |
- ផ្ទៃទឹក | ៥៥០១ គ.ម២ |
- ផ្ទៃទឹក (%) | ០.៩ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ២៨,១៧២,៤៦២[៦] (ទី៥២) |
- ដង់ស៊ីតេ | ៣៥.២ នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
ជីនី (២០១២) | ![]() មធ្យម |
HDI (២០២១) | ▬ ០.៥០១[៩] ទាប · ទី១៧៣ |
រូបិយវត្ថុ | អារីអារី (MGA) |
ល្វែងម៉ោង | UTC+៣ (EAT) |
- រដូវក្តៅ (DST) | UTC+៣ (មិនសង្កេត[១០]) |
ទម្រង់កាលបរិច្ឆេទ | ថ្ងៃ/ខែ/ឆ្នាំ dd/mm/yyyy |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +២៦១[១០] |
កូដ ISO 3166 | MG |
ដែនកម្រិតខ្ពស់ | .mg |
ប្រទេសម៉ាដាហ្កាស្កា ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាដាហ្កាស្កា គឺជាប្រទេសកោះមួយស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ដែលមានចម្ងាយប្រមាណ ៤០០ គីឡូម៉ែត្រពីឆ្នេរតំបន់អាហ្រ្វិកខាងកើត។ ដោយមានក្រឡាផ្ទៃសរុប ៥៩២,៨០០ គីឡូម៉ែត្រការ៉េ ម៉ាដាហ្កាស្កាគឺជាប្រទេសកោះធំជាងគេទីពីរនៅលើពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី។
ប្រទេសនេះមានប្រជាជនសរុបប្រមាណ ៣០ លាននាក់ដែលភាគច្រើនរស់នៅលើកោះម៉ាដាហ្កាស្កា (កោះធំជាងគេទីបួននៅលើពិភពលោក) និងរួមទាំងកោះតូចៗជាច្រើនទៀត។ បន្ទាប់ពីមហាទ្វីបហ្កុងដ្វាណាបានបែកបាក់ ទឹកដីម៉ាដាហ្កាស្កាបុរាណក៏បានបំបែកចេញពីឧបទ្វីបឥណ្ឌានៅប្រហែល ៨៨ លានឆ្នាំមុន[១១] ដែលជាហេតុនាំឱ្យពពួករុក្ខជាតិ និងសត្វទាំងឡាយនៅលើទឹកដីនេះមានការវិវត្តក្នុងលក្ខណៈឯកោ។ អាស្រ័យហេតុនេះហើយទើបប្រទេសម៉ាដាហ្កាស្កាសំបូរទៅដោយជីវចម្រុះ ដោយទឹកដីខ្លួនជាង ៩០% ជាទីជម្រករបស់សត្វព្រៃគ្រប់ប្រភេទ។
វត្តមានរបស់មនុស្សនៅម៉ាដាហ្កាស្កាដំបូងបានកើតឡើងក្នុងកំឡុង ឬមុនពាក់កណ្តាលសហវត្សទី ១ នៃគ.ស.[១២] ដោយការចូលមក តាំងទីលំនៅរបស់ជនជាតិអូស្ត្រូណេស៊ី ដែលអ្នកជំនាញបានសន្មតថាមនុស្សទាំងនោះមានដើមកំណើតមកពីឥណ្ឌូណេស៊ី។[១៣] នៅប្រហែលសតវត្សទី ៩ នៃគ.ស. ជនចំណាកស្រុកបង់ធូបានឆ្លងច្រកសមុទ្រម៉ូសំប៊ិកពីអាហ្វ្រិកខាងកើតដើម្បីតាំងទីលំនៅថ្មីលើដែនកោះម៉ាដាហ្កាស្កា។[១៤] ក្រុមជនជាតិផ្សេងៗទៀតក៏បានមកតាំងលំនៅលើកោះម៉ាដាហ្កាស្កាជាបន្តបន្ទាប់ដោយក្រុមនីមួយៗតែងចូលរួមចំណែកលើកតម្កើនជីវិតវប្បធម៌ម៉ាឡាហ្កាស៊ី។ ក្រុមជនជាតិម៉ាឡាហ្កាស៊ីជារឿយៗត្រូវបានបែងចែកទៅជាក្រុមរងចំនួន ១៨ ឬច្រើនជាងនេះដែលក្រុមធំជាងគេគឺ មេរីណា នៃតំបន់ខ្ពង់រាបកណ្តាល។
រហូតមកដល់ចុងសតវត្សទី ១៨ កោះម៉ាដាហ្កាស្កាត្រូវបានគ្រប់គ្រង ហើយត្រូវបែងចែកជាចំណែកៗដោយសម្ព័ន្ធភាពសង្គមនយោបាយថ្មី។ ចាប់ផ្ដើមនៅដើមសតវត្សទី ១៩ ដែនដីភាគច្រើនត្រូវបានបង្រួបបង្រួម និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រម៉ាដាហ្កាស្កា ដែលមានក្រុមអភិជនមេរីណានៅពីក្រោយ។ របបរាជានិយមនៅម៉ាដាហ្កាស្កាបានបញ្ចប់នៅឆ្នាំ ១៨៩៧ នៅពេលដែលកោះនេះត្រូវបានបារាំងចូលមកត្រួតត្រាបញ្ចូលទៅក្នុងចក្រភពអាណានិគមបារាំង ប៉ុន្តែនៅឆ្នាំ ១៩៦០ កោះនេះក៏ទទួលបានឯករាជ្យពេញលេញមកវិញ។ តាំងពីទទួលបានស្វ័យភាពមក រដ្ឋម៉ាដាហ្កាស្កាបានផ្លាស់ប្ដូររដ្ឋធម្មនុញ្ញចំនួនបួនលើក។ នៅក្នុងឆ្នាំ ២០០៩ ម៉ាដាហ្កាស្តាបានជួបនូវវិបត្តិនយោបាយដ៏ធំមួយ និងជាលទ្ធផល ប្រធានាធិបតីម៉ាក រ៉ាវ៉ាឡូម៉ាណាណាត្រូវបានបង្ខំឱ្យលាលែងពីតំណែង ហើយអំណាចប្រធានាធិបតីត្រូវបានផ្ទេរទៅ អង់ឌ្រី រ៉ាចូអែលីណានៅខែមីនា ឆ្នាំ២០០៩។ រដ្ឋាភិបាលអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានស្ដារឡើងវិញនៅក្នុងខែមករា ឆ្នាំ២០១៤ នៅពេលដែលលោកហេរី រ៉ាចាអូណារីមាំព្យានីណាបានជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតនាឆ្នាំ ២០១៣ ដែលសហគមន៍អន្តរជាតិចាត់ទុកថាជាការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងតម្លាភាព។ ម៉ាដាហ្កាស្កាគឺជា សមាជិកនៃអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក (AU) សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) និងអង្គការអន្តរជាតិដឺឡាហ្រ្វង់កូហ្វូនី។
ម៉ាដាហ្កស្កាស្ថិតនៅក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច បើយោងតាមអង្គការសហប្រជាជាតិ។[១៥] ភាសាម៉ាឡាហ្កាស៊ី និងបារាំង គឺជាភាសាផ្លូវការរបស់រដ្ឋ។ គ្រិស្តសាសនាគឺជាសាសនាដ៏និយមបំផុតនៅក្នុងប្រទេស ខណៈដែលជនជាតិភាគតិចមួយចំនួននៅតែបន្តអនុវត្តជំនឿប្រពៃណី។ អេកូទេសចរណ៍ និងកសិកម្ម ផ្គួបផ្សំជាមួយនឹងការវិនិយោគបន្ថែមក្នុងវិស័យអប់រំ សុខាភិបាល និងសហគ្រាសឯកជន គឺជាធាតុសំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសម៉ាដាហ្កាស្កា។ នៅក្រោមការដឹកនាំរបស់លោករ៉ាវ៉ាឡូម៉ាណាណា រាល់ការវិនិយោគទាំងឡាយបាននាំឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងខ្ពស់ ប៉ុន្តែអត្ថប្រយោជន៍ពីការវិនិយោគមិនបានចែកទៅប្រជាជនស្មើៗគ្នានោះឡើយ ដែលជាហេតុនាំឱ្យកើតមានភាពតានតឹងជុំវិញតម្លៃជីវភាពប្រចាំថ្ងៃ និងការធ្លាក់ចុះកម្រិតជីវភាពក្នុងចំណោមប្រជាជនក្រីក្រ និងវណ្ណៈកណ្ដាលមួយភាគ។ សេដ្ឋកិច្ចជាតិបានធ្លាក់ចុះជាដំណំនៅក្នុងឆ្នាំ ២០០៩ ដោយសារវិបត្តិនយោបាយ ហើយនៅឆ្នាំ ២០០៧ គុណភាពនៃជីវិតនៅតែមានកម្រិតទាបនៅឡើយសម្រាប់ប្រជាជនភាគច្រើន។ បច្ចុប្បន្ន ម៉ាដាហ្កាស្កាកំពុងជួបប្រទះនឹងគ្រោះទុរ្ភិក្ស ដែលអ្នកជំនាញអះអាងថា ការប្រែប្រួលអាកាសធាតុជាមូលហេតុចម្បង។[១៦]
ឯកសារយោង[កែប្រែ]
- ↑ Le Comité Consultatif Constitutionnel (1 October 2010) (ជាភាសាបារាំង) Projet de Constitution de la Quatrième République de Madagascar. Madagascar Tribune (1 October 2010)
- ↑ MADAGASCAR: general data. Populstat.info Archived from the original on 9 កុម្ភៈ 2014
- ↑ Madagascar Global Religious Futures. Pew Research Center
- ↑ The beginning of the Merina Kingdom Mada Magazine (4 August 2015)
- ↑ Madagascar Lonely Planet
- ↑ ទំព័រគំរូ:Cite CIA World Factbook
- ↑ ៧,០ ៧,១ ៧,២ ៧,៣ World Economic Outlook Database, October 2022 IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ (October 2022)
- ↑ Gini Index coefficient. CIA Factbook
- ↑ Human Development Report 2021/2022. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (8 September 2022)
- ↑ ១០,០ ១០,១ Bradt (2011), p. 2.
- ↑ (2003-07-01)"India-Madagascar Separation: Breakup Along a Pre-existing Mobile Belt and Chipping of the Craton". Gondwana Research 6 (3): 467–485. DOI:10.1016/S1342-937X(05)70999-0.
- ↑ Mitchell, Peter (2020-10-01). "Settling Madagascar: When Did People First Colonize the World's Largest Island?". The Journal of Island and Coastal Archaeology 15 (4): 576–595. ISSN 1556-4894. DOI:10.1080/15564894.2019.1582567.
- ↑ (2021). "Genetic evidence and historical theories of the Asian and African origins of the present Malagasy population". Human Molecular Genetics 30 (R1): R72–R78. DOI:10.1093/hmg/ddab018.
- ↑ (21 January 2014)"Genome-wide evidence of Austronesian–Bantu admixture and cultural reversion in a hunter-gatherer group of Madagascar". Proceedings of the National Academy of Sciences 111 (3): 936–941. ISSN 0027-8424. DOI:10.1073/pnas.1321860111.
- ↑ About LDCs. UN-OHRLLS Archived from the original on 8 តុលា 2014
- ↑ "Climate, Not Conflict. Madagascar's Famine is the First in Modern History to be Solely Caused by Global Warming".
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages using duplicate arguments in template calls
- អត្ថបទខ្លីមិនពេញលេញ
- ម៉ាដាហ្កាស្កា
- កោះនៃម៉ាដាហ្កាស្កា
- បណ្ដាប្រទេសអាហ្វ្រិកខាងកើត
- បណ្ដាប្រទេសអាហ្វ្រិកអាគ្នេយ៍
- អតីតអាណានិគមបារាំង
- សាធារណរដ្ឋ
- ប្រទេសអភិវឌ្ឍន៍តិចតួច
- រដ្ឋសមាជិកនៃអង្គការអន្តរជាតិនៃបណ្ដាប្រទេសនិយាយភាសាបារាំង
- រដ្ឋសមាជិកនៃសហភាពអាហ្វ្រិក
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- ប្រទេសនៅអាហ្វ្រិក
- បណ្ដាប្រទេសកោះនៅមហាសមុទ្រឥណ្ឌា
- ប្រទេសកោះ