Jump to content

វត្តស្វាយពពែ

ពីវិគីភីឌា

វត្តស្វាយ​ពពែ​ជា​វត្ត​មួយ ស្ថិត​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ ។ វត្ត​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ ​វិថីសុធារស ទល់​មុខ​នឹង​ស្ថាន​ទូត​សហព័ន្ធរុស្ស៊ី ។ វត្តនេះ ក៏​មានពុទ្ធិកសកលវិទ្យាល័យ​មួយ​ឈ្មោះថា ពុទ្ធិកសកលវិទ្យាល័យសីហមុនីរាជ ។

វត្ត​នេះ​ស្ថិត​នៅ​ក្រោម​ព្រះ​រាជកិច្ច​ដឹក​នាំ របស់​សម្តេច​ព្រះអភិសេរី មហាសុគន្ធាធិបតី ប៊ួរ គ្រី សម្តេច​ព្រះ​មហាសង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិកនិកាយ ។

ក្នុង​បរិវេណ មាន​ចេតិយ​ព័ណ៌​លឿង​ដូច​មាស និង​មាន​រាង​ដូច​ជួង ស្ថិត​នៅ​មួយ​ជួរ នៅ​ខាង​មុខ​ព្រះវិហារ ដែល​មាន​សំបុរ​ស្រអាប់​ណាស់​ទៅ​ហើយ ។

នៅ​ខាង​ជើង​ ជាប់​ព្រះវិហារ មាន​អគារ​ព័ណ៌​ក្រហម​ក្រមៅ​ថ្មី មាន​ដំបូល​បួន​ថ្នាក់​ឈ្មោះថា ៖ ព្រះវិមាន​ធម្មយុត្តិកាធិបតី… គឺ​ជា​រាជកុដិ ឬ​ព្រះ​រាជ​ដំណាក់​កុដិ​របស់សម្តេច​ព្​រះមហាសង្ឃរាជ ប៊ួរ គ្រី ដែល​នៅ​មិន​ទាន់​បាន​ធ្វើ​ពិធី​បុណ្យ​ឆ្លង​សម្ភោទ្យ​កាត់​ខ្សែ​បូ​នៅ​ឡើយ ដែល​ជា​ហេតុ​នាំឲ្យ​សម្តេច​ព្រះមហា​សង្ឃរាជ នៅ​មិនទាន់​យាង​មក​គង់​នៅ​ជា​អចិន្រ្តៃយ៍​ក្នុង​ទី​អារាម​វត្ត​ស្វាយ​ពពែ​នេះ​នៅ​ឡើយ​ដែរ ។ នៅ​លើ​ជញ្ជាំង​ហោជាង​ប៉ែក​ខាង​ក្រោយ នៃ​ព្រះ​វិមាន​ធម្មយុត្តិកាធិបតី មាន​សរសេរ​អក្សរ​ចិន ។

នៅ​ជាប់​របង​ជិត​ច្រក​ផ្លូវ​ចូល​ប៉ែក​ខាង​ជើង មាន​អគារ​សិក្សា​បណ្តោយ​ថ្ងៃ​មួយ ឈ្មោះ​ថា ៖ ពុទ្ធិកសកលវិទ្យាល័យ ព្រះ​សីហមុនីរាជា… ។ អគាររបស់​សកលវិទ្យាល័យ​នេះ រាង​ចំឡែក​បន្តិច ដោយ​សារ​តែ​នៅ​ខាង​មុខ​យ៉​ដែល​បែរ​ចេញ​ក្រៅ​នេះ ត្រូវ​បាន​បាំង​ដោយ​សំណាញ់​ដែក​គ្រប់​ជាន់​ទាំង​អស់ ។ ចំណែក​ឯនៅ​កៀន​របង​ខាង​ក្រោយ ជ្រុង​ខាង​ជើង​ប៉ែក​ខាង​លិច ឃើញ​មាន​អគារ​សិក្សាមួយ​ខ្នង ធ្វើ​ជិត​ហើយ​រួច​រាល់​ដែរ ដែល​ស្លាក​ប៉ាយ​នៅ​លើ​ដំបូល​ដាក់​ថា កសាង​ឧទ្ទិសចំពោះ​ព្រះពុទ្ធសាសនា ដោយ​សម្តេច​តេជោ និង​លោក​ជំទាវ​ផង​ដែរ… ។

ក្រៅ​ពី​នោះ នៅ​មាន​អគារ​ចាស់ ៗ មួយ​ចំនួន​ទៀត ដូច​ជា បណ្ណាល័យ និង​កុដិ​ព្រះសង្ឃ ជា​ដើម  ។ រី​ឯ​សាលាឆាន់​វិញ ហាក់​ដូច​ជា​សំងំ​លាក់​ខ្លួន មិន​ចង់​ឲ្យ​ភ្ញៀវជិត​ឆ្ងាយ​បាន​ឃើញ​ពី​ទិដ្ឋភាព​ខាង​ក្នុង​សោះ ៕

ឯកសារយោង

[កែប្រែ]


តំនភា្ជប់

[កែប្រែ]