វត្តជម្ពូវ័ន្ត
វត្តជម្ពូវ័ន ជាវត្តពុទ្ធសាសនាមួយនៅរាជធានីភ្នំពេញ។
លក្ខណៈភូមិសាស្ត្រ
[កែប្រែ]វត្តជម្ពូវ័នស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្តនេះមានព្រំប្រទល់ខាងកើតទល់វិទ្យាល័យសម្ដេចហ៊ុនសែនជម្ពូវ័ន។ ខាងត្បូងទល់ភូមិព្រៃព្រីងខាងត្បូង ខាងជើងទល់ផ្លូវជាតិលេខ៤។ វត្តនេះមានទំហំបណ្ដោយ ២០០ម៉ែត្រ ទទឹង ១៩៥ម៉ែត្រ។ ឈ្មោះដើមរបស់វត្តគឺ វត្តអង្គតារាជ ឈ្មោះផ្លូវការ វត្តជម្ពូវ័ន បានកសាងឡើងក្នុងឆ្នាំ ១៩០២។ ទីនេះកាលដើមឡើយជាទួលអង្គមួយ។ ទួលនេះជាទួលរបស់លោកតារាជ។ ទួលនេះសំបូរដោយដើមព្រីង គឺជាព្រៃព្រីងសុទ្ធតែម្ដង។
អំពីឈ្មោះ
[កែប្រែ]ទីនេះគឺជាទួលអង្គរបស់លោកតារាជ។ ក្នុងគោលបំណងរក្សាលក្ខណៈភូមិសាស្រ្ត និងជាកិច្ចលើកទឹកចិត្តចំពោះម្ចាស់ដីផង គេបានដាក់ឈ្មោះវត្តនេះថា វត្តអង្គតារាជ។ក្រោយមកពេលបញ្ចុះសីមា សម្ដេចព្រះសង្ឃរាជទ្រង់ជ្រាបថា ទីនេះគឺជាទួលអង្គសំបូរដោយ ដើមព្រីង។ ទ្រង់ជ្រាបពីទិដ្ឋភាពនេះ សម្ដេចព្រះសង្ឃរាជទ្រង់ប្រែឈ្មោះវត្តនេះពីវត្តអង្គតារាជ មកជា វត្តជម្ពូវ័ន វិញ មានន័យថា «ជម្ពូ» ប្រែថា «ព្រីង» + «វ័ន» ប្រែថា «ព្រៃ»។ ដូចនេះវត្តបានកំណត់ឈ្មោះផ្លូវការថា វត្តជម្ពូ -វ័ន តរៀងមក។
ប្រវត្តិ
[កែប្រែ]មុនឆ្នាំ១៩៧៥
[កែប្រែ]ក្នុងរយៈពេលនោះ វត្តនេះជាវត្តអនុគណតរៀងមកទល់សព្វថ្ងៃ។ វត្តនេះ មានការឧបត្ថម្ភគាំទ្រ ពីអ្នកមុខ អ្នកការ ជាមន្រ្តីរាជការ ឧកញ៉ា ធ្វើឱ្យវត្តមានការរីកចំរើនគួរឱ្យមោទនភាពក្រៃលែង។ប្រការគួរឱ្យកត់សម្គាល់វត្តនេះ ជាវត្តដែលអ្នកប្រាជ្ញព្រះពុទ្ធសាសនា យកព្រះទ័យទុកដាក់ហើយ បានបើកបង្រៀនធម្មវិន័យយ៉ាងខ្ជាប់ខ្ជួន។
ពីឆ្នាំ១៩៧៥-១៩៧៩
[កែប្រែ]រយៈពេលនេះ គឺជាការគ្រប់គ្រងរបស់ពួកប៉ុលពត។ ទីវត្តទាំងមូលត្រូវបានបោះបង់ចោល ពួកប៉ុលពតយកទីនេះធ្វើជាជម្រំកងទ័ព។ សំណង់ទាំងឡាយរបស់វត្តត្រូវបានបំផ្លាញស្ទើរគ្មានសល់។
ក្រោយឆ្នាំ១៩៧៩
[កែប្រែ]ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ទីនេះនៅសល់ព្រះវិហារ និងឧបដ្ឋានសាលា ស្ថិតក្នុងសភាពបាក់បែក ប្រើការមិនកើត។ផ្អែកតាមគោលនយោបាយរបស់រណសិរ្សសាមគ្គីសង្គោះជាតិកម្ពុជា វត្តនេះត្រូវបានបង្កើតឡើងវិញក្នុងឆ្នាំ១៩៨៦។ក្រោយពីបើកឡើងវិញវត្តនេះ មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ធ្វើឱ្យទីនេះមានសោភ័ណ្ឌភាពល្អ សមជាទីសក្ការៈ។
អំពីព្រះចៅអធិការគ្រប់គ្រងវត្ត
[កែប្រែ]ចាប់ពីការកកើតវត្តមក គេមិនបានចាំព្រះនាមព្រះចៅអធិការអស់ឡើយ។ គេចាំបានតែមួយអង្គ ដែលមានព្រះជន្មវែង ហើយគ្រប់គ្រងវត្តនេះ យូរយាជាងគេគឺ ព្រះតេជគុណ អ៊ីង ឡាំង។ចាប់ពីឆ្នាំ១៩៨៦ រហូតមកទល់ពេលនេះ គឺព្រះសុមេធវង្ស អឿ សំអាន ជាចៅអធិការ និងជា ព្រះអនុគណខណ្ឌ។គិតមកទល់ឆ្នាំ២០០៨ វត្តនេះមានអាយុកាល ១០៦ឆ្នាំ។សម្ដេចព្រះសង្ឃរាជ ជួន ណាត យាងជាព្រះរាជធិបតីភាពកាត់ឫសសីមា។
ក្រោយឆ្នាំ១៩៧៩ សម្ដេចចៅហ្វាវាំង គង់ សំអុល ជាអ្នកឧបត្ថម្ភ៕
តំណភ្ជាប់ខាងក្រៅ
[កែប្រែ]- http://watchompuvann.wordpress.com
- http://anukunposenchey.org Archived 2013-08-13 at the វេយប៊ែខ ម៉ាស៊ីន.