Jump to content

វិញ្ញាណនិយម

ពីវិគីភីឌា

វិញ្ញាណនិយម
( សាសនាខ្មោច)

រូបចំលាក់របស់អ្នកតាដូនពេញ វត្តភ្នំដូនពេញនៃសាសនាប្រជាប្រិយខ្មែរ។.
ភាសាអង់គ្លេស Animism
ភាសាវៀតណាម Thuyết vật linh
ភាសាចិន 泛灵论
ភាសាបារាំង Animisme

វិញ្ញាណនិយម (អង់គ្លេស: Animism Vietnamese: Thuyết vật linh) នៅសម័យមុនព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាលាតឥទ្ធិពលមកលើ ប្រទេសខ្មែរពលរដ្ឋនៅទឹកដីឥណ្ឌូចិន ប្រកាន់យក ជំនឿមួយហៅថា ជំនឿវិញ្ញាណនិយម ឬជំនឿអារក្សអ្នកតា គឺការមានជំនឿ លើវិញ្ញាណក្ខន្ខ័ សក្តិសិទ្ធិ រក្សាទឹកដីព្រៃភ្នំនិងជីវិតមនុស្សសត្វ។ នៅក្នុងជំនឿនេះ គ្មានព្រះអាទិទេព ឬព្រះពុទ្ធទេ មានតែវិញ្ញាណក្ខ័ន្ធ សក្តិសិទ្ធិ រក្សាលោក ដូចជា អ្នកតា (អ្នករក្សាព្រៃភ្នំនិងសត្វ ដែលរស់នៅអាស្រ័យព្រៃភ្នំ ជាជម្រក) អារក្ស (អ្នករក្សាទឹ និងសត្វ ដែលរស់នៅ អាស្រ័យទឹក ជាជម្រក) មេមត់ (អ្នករក្សាវិន័យ និងរបៀបរៀបរយ ប្រចាំមណ្ឌលរស់នៅ) ព្រះភូមិ (អ្នករក្សាដីភូមិ ចំការដំណាំ) ជំនាងផ្ទះ (អ្នករក្សាការពារ លំនៅស្ថាន) ម្រេញគង្វាល (អ្នករក្សាកុមារ និងជនដែល មិនអាច ជួយខ្លួនឯងបាន ដូចជាអ្នកពិការ និងចាស់ជរា) ជាដើម។ ចំណែកវិញ្ញាណ ដែលបំផ្លាញលោក មាន មេធ្មប់ (ជាយមរាជ ឬជាស្តេចនៃព្រលឹងសៅម៉ាន ទាំងឡាយ) ព្រាយ អាប(ដែលជាសេនា ទាំងឡាយ របស់មេធ្មប់ ដែលមេធ្មប់ អាចបញ្ជាបានគ្រប់ពេល)។ ក្រោយមក បន្ទាប់ពីមាន ការឆ្លងវប្បធម៌ ពីប្រទេសឥណ្ឌា ខ្មែរបានទទួលឥទ្ធិពល បន្ថែមទៀត ពីជំនឿថា មានយក្ស មានបិសាច នៅក្នុងជំនឿ វិញ្ញាណនិយម នេះដែរ។[] [][][][]

កំណត់

[កែប្រែ]
  1. Segal 2004, ទ. 14.
  2. "Religion and Nature" (PDF).
  3. Stringer, Martin D. (1999). "Rethinking Animism: Thoughts from the Infancy of our Discipline". Journal of the Royal Anthropological Institute 5 (4): 541–56. DOI:10.2307/2661147.
  4. Hornborg, Alf (2006). "Animism, fetishism, and objectivism as strategies for knowing (or not knowing) the world". Ethnos: Journal of Anthropology 71 (1): 21–32. DOI:10.1080/00141840600603129.
  5. Haught, John F.. What Is Religion? An Introduction. Paulist Press. p. 19. 

មើលផងដែរ

[កែប្រែ]