វ៉ូធី អាញ់ស៊ួន
វ៉ូធី អាញ់ស៊ួន | |
---|---|
![]() | |
ប្រធានាធិបតីវៀតណាម | |
វ៉ូធី អាញ់ស៊ួន | |
ក្នុងការិយាល័យ ១៨ មករា ២០២៣ | |
នាយករដ្ឋមន្ត្រី | ផាំម មិញជិញ |
មុន | ង្វៀន ស៊ួនហ្វុក |
អនុប្រធានាធិបតីវៀតណាម | |
ក្នុងការិយាល័យ ៦ មេសា ២០២១ | |
ប្រធានាធិបតី | ង្វៀន ស៊ួនហ្វុក ខ្លួននាងផ្ទាល់ (acting) |
មុន | ដាំងធី ង៉កធិញ |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ថឿសឺន, ធិងបៀន, ខេត្តអាងយ៉ាង(ខេត្តមាត់ជ្រូក), វៀតណាមខាងត្បូង (ដែនដីកម្ពុជាក្រោម) | 8 January 1970
គណបក្សនយោបាយ | បក្សកុម្មុយនីស្តវៀតណាម |
វ៉ូធី អាញ់ស៊ួន (កើតថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧០) គឺជាអ្នកនយោបាយវៀតណាម និងជាអតីតអ្នកអប់រំ ដែលបច្ចុប្បន្នជាប្រធានាធិបតីស្តីទីវៀតណាម ចាប់តាំងពីការលាលែងពីដំណែងរបស់ ង្វៀន ស៊ួនហ្វុក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣។ លោកស្រីត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានាធិបតីវៀតណាម នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ៩៣.១៣% នៅក្នុងរដ្ឋសភា ដោយបន្តបទដ្ឋានថ្មីៗនៃការមានស្ត្រីកាន់តំណែងនេះ។ [១] បច្ចុប្បន្នលោកស្រីជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តអានយ៉ាង (ខេត្តមាត់ជ្រូក) និងជាប្រធានគណៈប្រតិភូរដ្ឋសភានៃខេត្ត។ លោកស្រីជាប្រធានាធិបតីស្ត្រីទីពីរបន្ទាប់ពីប្រធានាធិបតីស្តីទីដាំងធី ង៉កធិញ ។ លោកស្រីស៊ួន គឺជាអនុប្រធានាធិបតីវ័យក្មេងបំផុតរបស់វៀតណាមចាប់តាំងពីឆ្នាំ១៩៤៥។ [២]
ជីវិតដំបូង[កែប្រែ]
វ៉ូធី អាញ់ស៊ួន កើតនៅថ្ងៃទី ៨ ខែ មករា ឆ្នាំ ១៩៧០ នៅ ថឿសឺន , ធីញបៀន , ខេត្តមាត់ជ្រូក ។ នាងជាគ្រូបង្រៀននៅវិទ្យាល័យមួយនៅឡុងស្វៀន ខេត្តមាត់ជ្រូក ពីឆ្នាំំំំំ១៩៩២ ដល់១៩៩៦ ។ នាងត្រូវបានទទួលយកនៅក្នុងបក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៩៩៤ ហើយបានក្លាយជាសមាជិកបក្សជាផ្លូវការនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ 1995។ [៣]
- ↑ "Bà Võ Thị Ánh Xuân làm Phó chủ tịch nước" (ជាvi). VnExpress. 2021-04-06. https://vnexpress.net/ba-vo-thi-anh-xuan-lam-pho-chu-tich-nuoc-4258777.html.
- ↑ "Tiểu sử của nữ Phó Chủ tịch nước trẻ nhất từ trước tới nay". VietNamNet News (in vietnamese). 2021-04-06. Retrieved 2023-01-17.
{{cite web}}
: CS1 maint: unrecognized language (link) - ↑ "Tóm tắt tiểu sử Phó Chủ tịch nước Võ Thị Ánh Xuân" (ជាvi). Vietnam Television. 2021-04-06. https://vtv.vn/chinh-tri/tom-tat-tieu-su-pho-chu-tich-nuoc-vo-thi-anh-xuan-20210406160956334.htm.