ប្រាសាទដំរីក្រាប
Appearance
ប្រាសាទដំរីក្រាបជាប្រាសាទមួយ ស្ថិតក្នុងផែនដីអតីតរាជធានីបុរាណមហិន្ទ្របពត៌នៅលើខ្នងភ្នំគូលែន។ បច្ចុប្បន្នប្រាសាទដំរីក្រាបមានទីតាំងស្ថិតនៅក្នុងភូមិអន្លុង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបប្រាសាទដំរីក្រាបត្រូវបានកសាងនៅចុងសតវត្សរ៍ទី៨ ដើមសតវត្សរ៍ទី៩ ដែលធ្វើអំពីឥដ្ឋមានតួប៉មបីសង់លើខឿនថ្មបាយក្រៀម។ ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទដំរីក្រាបមានតួប៉មពីរនៅសងខាងតួប៉មកណ្តាលបានរលំបាក់សល់មេទ្វារ និងមួយទៀតត្រឹមខឿន ចំណែកឯតួប៉មកណ្តាលមានសភាពល្អច្រើន។ រីឯហោជាងធ្វើអំពីឥដ្ឋបាក់ផ្នែគខ្លះ និងបន្សល់ស្លាកស្នាមបិទបាយអរ។ នៅផ្នែកខ្លះនៃតួប្រាសាទមានក្បាច់លម្អផ្សេងៗ។
ឯកសារយោង
[កែប្រែ]
|