រចនាបថនៃស្ថាបត្យកម្មខ្មែរ

ពីវិគីភីឌា

និយមន័យ[កែប្រែ]

រចនាបថ (Style) សំដៅទៅលើសិល្បៈក្នុងការសាងសង់ ឬតុបតែងលំអតាមគំនិតរបស់ព្រះមហាក្សត្រក្នុងការស្ថាបនាប្រាសាទបុរាណ។ ស្ថាបត្យកម្ម ជាសិល្បៈក្នុងការសាងសង់ប្រកបដោយការតុបតែងតាមក្បួនខ្នាត។ សិល្បៈ (សិល្បៈ-សំ-សីប្ប-បា) សំដៅទៅលើការសាងសង់ផ្សេងៗ ជំនាញ ហត្ថកម្មគ្រប់បែបយ៉ាង ដែលមានសោភ័ណ និងប្រកបដោយសិល្ប៍ ពោលគឺធ្វើឱ្យមនុស្សគាប់ចិត្ដ គាប់អារម្មណ៍ ចង់មើល ចង់ឃើញ ចង់ស្ដាប់។ នៅក្នុងសម័យបុរាណ គេបានចែករចនាបថស្ថាបត្យកម្ម ឲ្យដាច់ដោយឡែកពីគ្នា ដែលមានរហូតទៅដល់ ១៣ រចនាបថ (Style) ដែលក្នុងរចនាបថនិមួយៗ មានលក្ខណៈខុសគ្នាទៅតាមសម័យកាលនីមួយៗ។

រចនាបថភ្នំដា (គ.ស.វទី១ ដល់គ.ស.វទី៦)[កែប្រែ]

តាមការធ្វើការកំណាយនៅក្នុងអង្គរបុរី និងនៅអូរកែវ (កម្ពុជាក្រោម) ស្ថាបត្យកម្មនាសម័យអាណាចក្រភ្នំ ត្រូវកំណត់យកប្រាសាទភ្នំដាធ្វើជាគោល និងកំណត់ជារចនាបថភ្នំដា។ ប្រាសាទភ្នំដាស្ថិតនៅក្នុងស្រុកអង្គរបុរី ក្នុងខេត្តតាកែវបច្ចុប្បន្ន។ នៅក្នុងសម័យហ្វូណន ប្រទេសខ្មែរមានទំនាក់ទំនងជាច្រើនជាមួយប្រទេសឥណ្ឌាជាពិសេសក្នុងវិស័យសិល្បៈ។ ក្រៅពីស្ថាបត្យកម្មប្រសាទ នគរភ្នំបានទុកស្នាដៃជាច្រើនខាងរូបដិមា ដែលគេបានជួបប្រទះនៅតំបន់អង្គរបូរី និងទីកន្លែងដទៃជាច្រើនទៀតនៅក្នុងប្រទេសខ្មែរ។ ចំណែកឯកំណាយនៅកំពង់ផែរអូរកែវវិញ បានបង្ហាញពីគ្រឿងឧបករណ៍ និងគ្រឿងអលង្ការ ដែលខ្មែរសម័យនោះបានប្រើប្រាស់ ។

អំពីរចនាបថ[កែប្រែ]

​ស្ថាបត្យកម្ម សង់ពីឥដ្ឋ ថ្មបាយក្រៀម ថ្មភក់ និងឈើ ឬចោះភ្នំតែម្តង។ ប្រាសាទដែលរាប់បញ្ចូលរួមមាន៖

បដិមាសាស្រ្ត មានពីរ(ពុទ្ធដិមា ព្រហ្មញ្ញបដិមា)ដែលធ្វើពីថ្ម និងពីលោហះ ហើយមានជន្ទល់។

រចនាបថសម្បូណ៍ (ពាក់កណ្ដាលស.វ ទី១ នៃគ.សទី ៧)[កែប្រែ]

រចនាបថសម្បូណ៍ គឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ (ឆ្នាំ៦១៦-ឆ្នាំ៦៣៥) ដោយមាន រាជធានីឈ្មោះ ឦសានបុរៈ គឺសម្បូណ៍ព្រៃគុក(ខេត្តកំពង់ធំ)ប្រាសាទជាច្រើនដែលគេរាប់បញ្ចូលក្នុងរចនាបថ សម្បូណ៍មាន ប្រាសាទសំបូរព្រៃគុក ស្ទើរតែទាំងអស់ លើកលែងតែប្រាសាទតោ(ស្ថិតនៅក្នុងរចនាបថគូលែន) កសាងផ្នែកស្ថាបត្យកម្ម ក្នុងរចនាបថសម្បូណ៍និង ក្នុងរចនាបថជាច្រើនបន្ទាប់មកទៀតរហូតមកដល់គ.ស វទី១០ ប្រាសាទមានរាងតូចៗ ធ្វើអំពីឥដ្ឋបូកបាយអធ្វើអំពីកំបោរលាយស្ករ ប៉ុន្ដែបច្ចុប្បន្ននេះ របេះធ្លាក់ស្ទើរអស់ទៅ ហើយ គឺនៅសល់តែឥដ្ឋទទេ។ រីឯចំណែកផ្ដែរ (Linteaul) និងសរសរពេជ្រ (Colonnelte) ធ្វើអំពីថ្មភក់ហើយប្រាសាទទាំងឡាយភាគច្រើនសង់ដោយគ្មានរបៀបរៀបរយ ត្រង់នេះមួយ ត្រង់នោះមួយ។ នៅក្នុងរចនាបថនេះ គេបានប្រទះឃើញ បដិមាភេទស្រី ដែលតាមធម្មតាមានរាងតូច ត្រគាកសាយ ហើយពាក់មកុដរាងមូល ។ ចំណែកឯបដិមាភេទប្រុសវិញ ច្រើនមានរាងធំហើយមាំទៀតផង ។

អំពីរចនាបថនៃស្ថាបត្យកម្មខ្មែរ[កែប្រែ]

  • ស្ថាបត្យកម្ម ​​​​​​​តួប្រសាទសង់ពីឥដ្ធក្បាច់ផ្សែងៗសង់ពីថ្មភក់ ដែលប្រាសាទសង់ជាការេ និងចតុកោណ បូកដោយបាយអរ។
  • សសរពេជ្រ សសរពេជ្រមានរាងមួលនៅខាងចុងរាងប៉ោង និងមានរំយោផ្កា ប្រកបដោយក្បាច់ចិញ្ចៀន។
  • ផ្តែរ អក្ស័ជាដងធ្នូរដូចទឹករលក។
  • ហោជាង រាងអក្សរ អ៊ុយផ្កាប់។
  • បដិមាសាស្រ្ត ដូចនៅភ្នំដារដែរ។
  1. ប្រាសាទទាំងឡាយរាប់បញ្ចូលរួមមាន​ ៖
    1. ក្រុមប្រាសាទខាងជើង
    2. ក្រុមប្រាសាទកណ្តាល
    3. ក្រុមប្រាសាទខាងត្បូង

រចនាបថព្រៃក្មេង (ពាក់កណ្ដាល ស.វ ទី២ នៃគ.សទី ៧)[កែប្រែ]

រចនាបថព្រែក្មេង គឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស ៦៥៥-៦៨១)ដែលមានរាជធានីនៅអង្គរបូរី។ ប្រាសាទដែលគេបញ្ចូលក្នុងរចនាបថនេះមាន ប្រាសាទព្រៃក្មេង ប្រាសាទស្វាយព្រាហ្មណ៍ (ផ្នែកបុរាណ)។ ស្ថាបត្យកម្ម មានលក្ខណៈប្រហែលគ្នានិងស្ថាបត្យកម្មក្នុងរចនាបថសម្បូណ៍ក្បាច់រចនាលើផ្ដែរច្រើនតែ ក្បាច់ភ្ញីទេស ពោលគឺក្បាច់ផ្កាច័ន្ទន៍ ។ នៅក្នុងរចនាបថនេះ គេច្រើននាំគ្នាកោតសរសើរបដិមាហរិហរៈ ប្រាសាទអណ្ដែត ដែលគេចាត់ទុកថា ស្នាដៃឯកមួយក្នុងសិល្បៈខ្មែរ ព្រោះបដិមានេះបានបង្ហាញឱ្យឃើញថា សិល្បៈករខ្មែរ មាន បច្ចេកទេសខ្ពង់ខ្ពស់ ដោយចេះធ្វើបដិមានេះ ឱ្យមានរាងរៅសមសួនល្អណាស់ ។

អំពីរចនាបថនៃស្ថាបត្យកម្មខ្មែរ[កែប្រែ]

  • ស្ថាបត្យកម្ម ឪ្យតម្លៃទៅលើមនុស្សច្រើនជាងធម្មជាតិ ដែលសំណង់ប្រហែលនឹងរចនាបថសំបូរព្រៃគុក
  • ផ្តែរ អក្ស័ដងធ្នូគ្មានសត្វមក ជំនួសដោយ​ផ្តាតូចពន្ធ័ជុំវិញរូបមនុស្ស។
  • សសរពេជ្រ មានរាងមូលដដែលប្រហែលនឺងសំបូរព្រៃគុក។
  • បដិមាសាស្រ្ត ច្រើនតូច ហើយបដិមាស្រីកាច់ចង្កេះ ទម្រក្រចកសេះប្រើសម្រាប់បដិមាដែលមានដៃ៤។
  1. ប្រាសាទដែលរាប់បញ្ចូលសំខាន់ៗ៖
    1. ប្រាសាទព្រៃក្មេង(សៀមរាប)
    2. ប្រាសាទអណ្តែត(កំពង់ធំ)
    3. ទ្វារខាងកើត ប្រាសាទស្រីគ្រប់លក្ខណ៍(ភ្នំបាសិទ្ធ)

រចនាបថកំពង់ព្រះ (សតវត្សរ៍ទី៨)[កែប្រែ]

រចនាបថនេះ គឺស្ថិតនៅក្នុងសម័យចេនឡាបែកបាក់គ្នាជាពីរ ។ ប្រាសាទដែលគេបញ្ចូលនៅ ក្នុងរចនាបថ នេះមាន ប្រាសាទកំពង់ព្រះ ប្រាសាទអកយំ(ផ្នែកបុរាណ) ប្រាសាទត្រពាំងផុង (ផ្នែកបុរាណ) នៅក្នុងរចនាបថ នេះ ប្រាសាទសឹងតែទាំងអស់សង់ដូចជាសម័យមុនៗ ដែរ គឺសង់រាបនឹងដី លើកលែងតែប្រាសាទអកយំមួយទេ ដែលគេសង់ជាច្រើនជាន់ មានរាងដូចជាចេតិយ ។ ចំណែករូបបដិមាក្នុងចនាបថនេះមានល្អ ខ្លះអាក្រក់ ប៉ុន្ដែ សិល្បៈខ្មែរមានវិវត្ដន៍ពិសេសរបស់ខ្លួន គឺត្រង់សិល្បៈករខ្មែរបានសាងល្បងបំបាត់គោលទម្រ និងទប់របស់បដិមាខ្លះៗ។

អំពីរចនាបថកំពង់ព្រះ[កែប្រែ]

  • ស្ថាបត្យកម្ម

ប្រាសាទសង់អំពីឥដ្ធដែលមានលក្ខណះជាប់ទាក់ទងនឹងឥណ្ឌានៅឡើយ សង់ផ្ទាល់នឹងដី។

  • ផ្តែរ លម្អដោយក្បាច់ស្លឹកឈើយ៉ាងច្រើន មានលំនាំជាមែកឈើមួយបាច់​ ហើយមានរាងមូល។
  • សសរពេជ្រ មានរាងមូល។
  • បដិ​មាសាស្រ្ត ហរិហរះច្រើនមាឌធំសម្លៀកបំពាក់មានពីរបែប​ គីសំពត់បែប រចនាបថព្រៃក្មេង(ប្រាសាទអណ្តែត) និងសំពត់ដែលមានជាយ។
  1. ប្រាសាទសំខាន់ៗមាន៖
    1. ប្រាសាទកំពង់ព្រះ(ខេត្តកំពង់ឆ្នាំង)
    2. ប្រាសាទអកយំ
    3. ប្រាសាទត្រពាំងផុង
    4. ប្រាសាទភ្នំបាសិទ្ធ(ទ្វារខាងលិច)
    5. ប្រាសាទភូមិប្រាសាទ

រចនាបថគូលែន (ដើមសតវត្សទី៩ - ចុងស.វទី ៩)[កែប្រែ]

រចនាបថនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (គ.ស ៨០២-៨៥០) ដែល មានរាជធានី នៅជាច្រើនកន្លែង។ ចំពោះប្រាសាទដែលគេរាប់បញ្ចូលនៅក្នុងរចនាបថមានដូចជា ប្រាសាទព្រៃប្រាសាទ ប្រាសាទភ្នំគូលែន ប្រាសាទដំរីទ្រោម ប្រាសាទអូបាង ប្រាសាទខ្ទីងងាប់។ល។ ដោយព្រះបាទជ័យវរ្ម័នទី២ ធ្លាប់បានគង់នៅប្រទេសជ្វា ហើយនៅក្នុងរាជរបស់ព្រះអង្គ គេបានបង្កើត ពិធីទេវរាជ ថែមទៀតផង។ ដូចនេះហើយទើបសិល្បៈខ្មែរក៏បាន ទទួលឥទ្ធិពលទាំងនេះខ្លះ ដែលជាហេតុនាំឱ្យ មានការកសាងប្រាសាទភ្នំជាដើម។ ជាទូទៅសិល្បៈខ្មែរ ក្នុងសម័យនោះពុំសូវមានក្បាច់រចនាប៉ុន្មានទេ ប៉ុន្ដែ សិល្បករបានបង្កើតនូវភាពថ្មីៗ ជាច្រើនដែលគេឱ្យឈ្មោះថា បុនព្ភពសម័យទី ១ (Lére Renaissance) ក្នុងប្រវត្ដិសិល្បៈខ្មែរ។ ដូចនៅក្នុងសម័យមុន គេសង់ប្រាសាទអំពីឥដ្ឋនៅឡើយ ប៉ុន្ដែគេនិយមស្ថាបនាប្រាសាទ លើភ្នំដើម្បី តម្រូវទៅតាមពិធីទេវរាជ ទស្សនៈនេះហើយ ដែលជាកត្ដានាំឱ្យកើតមានប្រាសាទភ្នំ (Temple Mentange)ជា ច្រើននៅសម័យក្រោយមកទៀត។

អំពីរចនាបថគូលែន(ឆ្នាំ៨០២ ដល់ ឆ្នាំ៨៥០)[កែប្រែ]

  • ស្ថាបត្យកម្ម ប្រាសាទសង់ពីឥដ្ធបូកដោយបាយអរ ហើយភាគច្រើនមានតួប៉មតែមួយ។
  • ផ្តែរ ពិបាកចំណាំ តែគេកត់សម្គាល់ឃើញថា គេចម្លងតាមចាស់ រួចប្រឌិតថែមថ្មីៗមួយវិញទៀតបានច្នៃពីបរទេសមកជារបស់ខ្លួន។
  • សសរពេជ្រ វាមានរាងជា៨ជ្រុង សម្រាប់តួប៉ម​សំខាន់ៗ ចំណែករាងការេ សម្រាប់តួបន្ទាប់បន្សំ។
  • ហោជាង លំនាំបែបសិល្បៈចម៉្បា និងមានគ្របលម្អដោយស្លឹកឈើ។
  • បដិមា ​​​​​​​​សូវឃើញមានបដិមាស្រីទេ មានតែបដិមាព្រះវិស្ណុដែលមានដៃ៤កាន់កងចក្រ ដុំមូល ដំបងនិងសង្ខ័។
  1. ប្រាសាទសំខាន់ៗ​មានដូចជា៖
    1. ប្រាសាទដំរីក្រាប
    2. ប្រាសាទអ្នកតា
    3. ប្រាសាទអូរផ្អុង
    4. ប្រាសាទក្រហម
    5. ប្រាសាទអាស្រមរោងចិន
    6. ប្រាសាទរូបអារក្ស
    7. ប្រាសាទថ្មដាប់
    8. ប្រាសាទគោកពោធិ
    9. ប្រាសាទឪឡោក
    10. ប្រាសាទភ្នំស្រួច
    11. ប្រាសាទត្រពាំងផុង ប្រាង្គកណ្តាល
    12. ប្រាសាទខ្ទីងស្លាប់

រចនាបថព្រះគោ (ចុងនៃ ស.វទី ១ - ស.វ ទី ៩)[កែប្រែ]

រចនាបថព្រះគោស្ថិតនៅក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩) និងព្រះបាទយសោវរ្ម័នទី១ (គ.ស ៨៨៩-៩០០) ដែលដំបូងបានគង់នៅក្នុងរាជធានីហរិហរាល័យ ដែរ គឺនៅតំបន់រលួស ខេត្តសៀមរាប។ ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបថព្រះគោគឺ ប្រាសាទព្រះគោ (គ.ស ៨៧៩) ប្រាសាទបាគង (គ.ស ៨៨១)ដែល កសាងឡើងដោយ ព្រះបាទឥន្ទ្រវរ្ម័នទី១ ។ រីឯប្រាសាទលលៃវិញ គឺនៅ(គ.ស ៨៩៣) ដែលជាស្នាដៃរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ។ នៅសម័យនេះ គេតែងតែកសាងប្រាសាទអំពីឥដ្ឋបូកបាយអដដែល ប៉ុន្ដែគេកសាងប្រាង្គជាច្រើនលើខឿនតែមួយ នៅត្រង់ ប្រាសាទលលៃ ដើម្បីឧទ្ទិសចំពោះបុព្វជន មានព្រះមាតាបិតាជាដើម។ ម្យ៉ាងទៀត គេបាន កសាងប្រាសាទភ្នំបាគងប្រាសាទបាគងដែលមានច្រើនជាន់ ដើម្បីតំកល់លិង្គព្រះឥសូរ ហើយនៅជាន់ទី ៤ កន្លែប្រាសាទនេះ គេបានសាកល្បងសង់ប្រាសាទតូចៗ អំពីថ្មភក់ចំនួន១២។

អំពីរចនាបថព្រះគោ[កែប្រែ]

  • ស្ថាបត្យកម្ម គេនៅតែកសាងប្រាសាទអំពីឥដ្ធ បូកបាយអរដដែល។​ គេសាងប្រាង្គជាច្រើនតែ​ដើម្បីឧទ្ទិសចំពោះបុព្វជន។
  • សសរពេជ្រ មានរាងមូល តែភាគច្រើនមានរាង៨ជ្រុង។
  • រូបបដិមា មានរាងត្រង់ៗ ឥតកាច់ចង្កេះ​ដូចសម័យមុនឡើយ។

ជាទូទៅ សិស្បះក្នុងរច​នាបថនេះមានលក្ខណះជាខ្មែ​រសុទ្ធសាធ ហើយសិស្បះនេះតែងបានទទួលទីវត្តក្នុងសម័យក្រោយមកទៀត។

  1. ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន៖​
    1. ប្រាសាទព្រះគោ(គ.ស ៨៧៩)
    2. ប្រាសាទបាគង(គ.ស ៨៨១)
    3. ប្រាសាទលលៃ(គ.ស ៨៩៣)

រចនាបថបាខែង (ចុងនៃ ស.វទី៩-ដើម ស.វ ទី១០)[កែប្រែ]

រចនាបថបាក់ខែងស្ថិតនៅក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (គ.ស ៨៨៩-៩០០) ដែលមានរាជធានី នៅយសោធរបុរៈ(ប្រាសាទភ្នំបាខែង) ចំពោះប្រាសាទដែលចាក់ចូលក្នុងរចនាបថនោះមាន ប្រាសាទភ្នំបាខែង ប្រាសាទភ្នំក្រោម ប្រាសាទភ្នំបូក។ល។ នៅក្នុងសម័យនេះ រូបបដិមាទាំងឡាយ មានរាងត្រង់ៗ មានមាឌធំហើយមាំទៀតផង។ ចញ្ចើមទាំងពីរត្រង់ហើយជាប់គ្នា ចំណែកឯផ្នែក និងបបូរមាត់វិញ សិល្បៈករបានឆ្លាក់ឱ្យឃើញជា រង្វង់ពីរផ្នក់យ៉ាងច្បាស់ ។ ជើងសក់ និងពុកចង្កា ឆ្លាក់ជាប់គ្នាតែម្ដង។ រូបបដិមាទាំងនេះមានស្លៀកសំពត់ជីប ជាផ្នត់ជុំវិញខ្លួនហើយមានជាយខាងលើ បត់ជាផ្នត់ទំលាក់ចុះមកក្រោម។

អំពីរចនាបថបាខែង[កែប្រែ]

  • ស្ថាបត្យកម្ម គេបានប្រាសាទធំៗ អំពីថ្មភក់ មានច្រើនជាន់នៅលើខឿនខ្ពស់។
  • រូបបដិ​​​​​​​​​​​​​មា មានរាងត្រង់ៗ មានមាឌធំ ហើយមាំទៀត។ ចិញ្ចីមទាំងពីរត្រង់ហើយជាប់គ្នា។ ភ្នែកនិងបបូរមាត់ សិល្បះករបានឆ្លាក់ឪ្យឃើញជារង្វង់ពីរផ្នត់យ៉ាងច្បាស់។ ជើងសក់និងពុកចកង្ការឆ្លាក់ជាប់គ្នាតែគ្នា។
  1. ប្រាសាទរាប់បញ្ចូលក្នុង​រចនាបថនេះមាន៖
    1. ប្រាសាទភ្នំបាខែង
    2. ប្រាសាទក្រវាន់
    3. ប្រាសាទភ្នំក្រោម
    4. ប្រាសាទភ្នំបូក
    5. ប្រាសាទបក្សីចាំក្រុង

រចនាបថកោះកែ (ស.វ ទី ១០)[កែប្រែ]

រចនាបថនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស ៩២៨-៩៤១ )ដែលទ្រង់បានតាំងរាជធានី នៅកោះកែ ចម្ងាយប្រមាណ ១០០ គីឡូមែត្រ នៅទិសឦសាន នៃភូមិភាគអង្គរ។ ប្រាសាទដែលគេរាប់បញ្ចូល នៅក្នុងរចនាបថនេះ គឺប្រាសាទនៅកោះកែទាំងអស់ ហើយនៅក្នុងចំណោមប្រាសាទទាំងអស់នេះគេឃើញមាន ប្រាសាទមួយសង់លើខឿនប្រាំពីរជាន់ ដែលមានកំពស់ប្រមាណ ៣៥មែត្រ។ រីឯរូបបដិមា មានសភាពប្រហាក់ ប្រហែលគ្នាទៅនិងសម័យមុនៗដែរ តែច្រើនមាន មាឌធំៗ ប្រកបដោយចលនា ផ្សេងៗ ដូចជារូបដើរ រូបរាំ ឬរូប ប្រយុទ្ធគ្នា (សុគ្រិព និងពាលី)ដើម្បីបង្ហាញអំណាច និងថាមពលឱ្យស្របទៅតាមព្រះទ័យនៃព្រះបាទជ័យវរ្ម័នទី៤ ដែលជាស្ដេចជ្រែករាជ។

អំពីរចនាបថកោះកែ[កែប្រែ]

  • ស្ថាបត្យកម្ម គេឃើយមានប្រាសាទមួយសង់លើខឿនប្រាំងពីជាន់ដែលមានកំពស់ប្រមាណ៣៥ម៉្រែត។
  • រូបបដិមា មានសភាពប្រហាក់ប្រហែលនឹងសម័យមុន។

ប្រាសាទដែលគេរាន់បញ្ចូលក្នុងរចបនាបថកោះកែរគឺ ប្រាសាទនៅកោះកែ ទាំងអស់។

រចនាបថបន្ទាយស្រី (ពាក់កណ្ដាលទី២ នៃស.វ ទី១០)[កែប្រែ]

រចនាបថបន្ទាយស្រី ស្ថិតនៅក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (គ.ស ៩៤៤-៩៦៨) ដែលទ្រង់បានតាំង រាជធានីនៅអង្គរវិញ ។ ចំពោះប្រាសាទមានប្រាសាទមេបុណ្យខាងកើត (គ.ស ៩៥២) ប្រាសាទប្រែរូប (គ.ស ៩១៦) ប្រាសាទបន្ទាយស្រី (គ.ស ៩៦៧) យោងទៅតាមឯកសារប្រវត្ដិសាស្ដ្រខ្លះនិយាយថា ប្រាសាទបន្ទាយស្រី ជាប្រាសាទរបស់ព្រាហ្មណ៍ម្នាក់នាម យជ្ញវរាហៈ។ ប្រាសាទនេះពុំមែនជាប្រាសាទភ្នំទេ ជាប្រាសាទ ដែលសង់ក្បាច់ម្នាក់នៅគង់វង្សល្អជាងគេរហូតមកដល់បច្ចុប្បន្ន ។ ចំណែករូបបដិមាវិញមានច្រើន មានរាងតូចៗ ទឹកមុខសុភាព មានបបូរមាត់ក្រាស់ហើយខ្លី មានរបៀបតុបតែងសក់ថ្មី ហើយពុំមានមកុដឡើយ ។ បដិមាទាំង នេះមានស្លៀកពាក់សំពត់ជីបជាផ្នត់ផង សំពត់លាតរលីងផង។ល។

អំពីរចនាបថបន្ទាយស្រី[កែប្រែ]

  • ស្ថាបត្យកម្ម មានការរីកចំរើន ព្រោះគេសង្កេតឃើញមានបន្ទប់វែង សង់នៅជាន់ទី១ ក្នុងប្រាសាទមេបុណ្យខាងកើត ហើយ​មានថែរដាច់ពីគ្នានៅប្រាសាទប្រែរូបទៀតផង។
  • រូបបដិមា ច្រើនមានរាងតូចៗ ទឹកមុខសុភាព មានបបូរមាត់ក្រាស់ ហើយខ្លី មានរបៀបតុបតែងសក់ថ្មី ហើយពុំមានមកុដឡើយ។
  1. ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន៖
    1. ប្រាសាទមេបុណ្យខាងកើត
    2. ប្រាសាទប្រែរូប
    3. ប្រាសាទបន្ទាយស្រី
    4. ប្រាសាទស្រឡៅ និង ប្រាសាទមួយចំនួនទៀតស្ថិតខាងជើង ប្រាសាទឃ្លាំង ខាងជើង។

រចនាបថឃ្លាំង (ចុងស.វទី១០ និងពាក់កណ្ដាលទី១ នៃស.វទី១១)[កែប្រែ]

រចនាបថនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១)និង ព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០០២-១០៥០) ដែលមានរាជធានីនៅអង្គរ។ គេរាប់បញ្ចូលក្នុងរចនាបថឃ្លាំង នូវ ប្រាសាទតាកែវ ប្រាសាទឃ្លាំងខាងជើង ប្រាសាទវិមានអាកាស ។ ចំពោះរូបចម្លាក់បដិមាវិញមានទឹកមុខសុភាពដូចសម័យបន្ទាយស្រីដែរ លាក់តែសម្លៀកបំពាក់ជីបជាផ្នត់ជាដរាប ហើយគេឃើញសំពត់មួយថ្មី ប្លែកពីមុនគឺខាងក្រោយសំពត់ ឡើងរហូតដល់ខ្នង ឯខាងមុខធ្លាក់សំយេះមកក្រោម បញ្ចេញក្បាលពោះកណ្ដាលវាល។

រចនាបថឃ្លាំង[កែប្រែ]

  • ស្ថាបត្យកម្ម ការកសាងប្រាសាទភ្នំ កាន់តែរីកចំរើន។ ការស្ថាបនាប្រាសាទអំពីឥដ្ឋលែងមានទៀតហើយ។
  • ផ្តែរ ពុំមានក្បូរក្បាច់រចនាល្អប៉ុន្មានទេ។
  • រូបបដិមា មានទឹកមុខសុភាពដូចសម័យបន្ទាយស្រី។
  1. ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន៖
    1. ប្រាសាទតាកែវ
    2. ប្រាសាទឃ្លាំងខាងជើង
    3. ប្រាសាទវិមានអាកាស
    4. ប្រាសាទព្រះវិហារ
    5. ប្រាសាទឃ្លាំងខាងត្បូង
    6. ក្លោងទ្វារនៃព្រះរាជវាំង
    7. ប្រាសាទភ្នំជីសូរ
    8. ប្រាសាទចៅស្រីវិបុល

រចនាបថបាពួន (ពាក់កណ្ដាលទី ២ នៃស.វទី ១១)[កែប្រែ]

រចនាបថនេះស្ថិតនៅក្នុងរជ្ជកាល ព្រះបាទឧទយទិត្យវរ្ម័នទី២ (គ.ស ១០៥០-១០៦៦) ព្រះបាទហ៌សវរ្ម័នទី៣ (គ.ស ១០៦៦-១០៨០) ដែលមានរាជធានីនៅអង្គរដែរ ចំពោះប្រាសាទដែលបញ្ចូលក្នុងរចនាបថនោះ មានដូចជា ប្រាសាទបាពួន ប្រាសាទមេបុណ្យខាងលិច និងប្រាសាទវត្ដខ្នារ។ នៅក្នុងសម័យនោះ ការកសាងប្រាសាទភ្នំ តែមានការរីកចម្រើនឡើងថែមទៀត គឺប្រាសាទបាពួនមានថែវពីរជាន់ ប្រក់ថ្មភក់ព័ទ្ធជុំវិញ ព្រមទាំងមានប្រាង្គនៅគ្រប់ជ្រុងថែវ និងមានគោបុរៈនៅត្រង់ជណ្ដើរគ្រប់ទិសទាំងបួនទៀត។ នៅក្នុងប្រាសាទបាពួនគេ សង្កេតឃើញមានរចនាក្បាច់រឿង នៅតាមជញ្ជាំងគោបុរៈ និងជញ្ជាំងប្រាង្គជ្រុងជាន់ទី២ក្បាច់រឿងទាំងនេះ ចែកជាផ្ទាំងតូចដាច់ៗពីគ្នាមានរាងចតុកោណកែងស្មើរ។ ចតុកោណកែង ហើយច្រើនតែរឿងដែលទាក់ទងទៅ និងព្រះវិស្ណុរីឯរូបបដិមាវិញ ពុំខុសពីរចនាបថឃ្លាំងឡើយ។

អំពីរចនាបថបាពួន[កែប្រែ]

  • ស្ថាបត្យកម្ម ការកសាងប្រាសាទភ្នំរឹតតែមានការរីកចម្រើនឡើង។
  • សសរពេជ្រ មានការរីនចម្រើន។
  • រូបបដិមា ពុំខុសពររចនាបថឃ្លាំងឡើយ។
  1. ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន៖
    1. ប្រាសាទបាពួន
    2. ប្រាសាទមេបុណ្យខាងលិច
    3. ​ប្រាសាទវត្តខ្នារ

រចនាបថអង្គរវត្ដ (ពាក់កណ្ដាលទី១ នៃស.វទី ១២)[កែប្រែ]

រចនាបថអង្គរវត្ដ គឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (គ.ស ១១១៣-១១៤៥) ដែលមានរាជធានីនៅអង្គរ។ប្រាសាទដែលចាក់បញ្ចូល ក្នុងរចនាបថនេះគឺប្រាសាទបឹងមាលា ប្រាសាទព្រះបាលិលៃ។ល។ នៅក្នុងរចនាបថនេះ ស្ថាបត្យករខ្មែរមានការរីកចម្រើនឡើងដល់កំពូល។ នៅលើជញ្ជាំងថែវជាន់ទី១ មានក្បាច់រឿងចែកជា ៨ផ្ទាំងធំៗ ហើយវែងៗ ហើយក្បាច់រឿងទាំងនោះមានរឿងផ្សេងៗ ពីគ្នាដូចតទៅ ៖

  • ផ្ទាំងទី ១ ៖ (ជញ្ជាំងខាងលិចឆៀងខាងត្បូង) បង្ហាញពីចម្បាំងបាណ្ឍៈ និងកៅវរៈក្នុងមហាភារតៈ។
  • ផ្ទាំងទី ២ ៖ (ជញ្ជាំងខាងត្បូងឆៀងខាងលិច) បង្ហាញពីរាព្យូហត្រាក្នុងសម័យអង្គរ។
  • ផ្ទាំងទី ៣ ៖ (ជញ្ជាំងខាងត្បូងឆៀងខាងកើត) អធិប្បាយពីឋានសួគ៌ និងឋាននរក។
  • ផ្ទាំងទី ៤ ៖ (ជញ្ជាំងខាងកើតឆៀងខាងត្បូង) ចែងពីការកូរសមុទ្រដោះ ដើម្បីបង្កើតទឹកអម្រិតដកស្រង់ពីរឿងហមាយាណៈ។
  • ផ្ទាំងទី ៥ ៖ (ជញ្ជាំងខាងកើតឆៀងខាងជើង) ពណ៌នាពីចម្បាំងរវាងទេវតា និងអសុរៈ ។
  • ផ្ទាំងទី ៦ ៖ (ជញ្ជាំងខាងជើងឆៀងខាងកើត) ពណ៌នាពីចម្បាំងរវាងក្រឹស្ណៈ និងសុរពាណៈ ដកស្រង់ ពីគម្ពីរ ហរិវង្ស។
  • ផ្ទាំងទី ៧ ៖ (ជញ្ជាំងខាងជើងឆៀងខាងលិច) ចែងអំពីចម្បាំងរវាងពួកទេវតា និងអសុរៈ ក្នុងព្រហ្មញ្ញសាសនា។
  • ផ្ទាំងទី ៨ ៖ (ជញ្ជាំងខាងលិចឆៀងខាងជើង) រៀបរាប់អំពីចម្បាំងរវាងព្រះរាម និងរាមពណ៌ ក្នុងរឿងរាមកេរ្តិ៍។

នៅក្នុងរចនាបថនេះ លើជញ្ជាំងប្រាសាទ ជាពិសេសលើជញ្ជាំងប្រាសាទអង្គរវត្ដ គេសង្កេត ឃើញមានរូប ទេវតា ឬទេពអប្សរឈររេរាំញញឹមប្រិមប្រិយ ដោយគ្មានស៊ុមជាទីជម្រកឡើយ ។ នៅជញ្ជាំងអង្គរវត្ដ រូបទេព អប្សរមានច្រើនពន់ពេកណាស់ ហើយមានការវិការខុសៗគ្នាទាំងអស់ ច្រើនពាក់មកុដកំពូលបីខ្ពស់ៗ និងស្លៀក សំពត់ផ្កាស្ដើងៗ គ្មានផ្នត់ ដោយទម្លាក់ជាយសងខាង ម្ខាងធំ ម្ខាងតូច ។ ឯទេបអប្សរខ្លះទៀត ឥតមានពាក់មកុដ ទេ តែមានក្រងសក់ជាច្រើនបែបយ៉ាង ដូចក្រងជាភួងផ្កាជាដើម ។ នៅក្នុងសម័យនេះដែរ គេសង្កេតឃើញមាន រូបព្រះពុទ្ធជាច្រើន ហើយព្រះពុទ្ធរូបទាំងនេះ ភាគច្រើនសាងជាបែបឈានមុទ្រះ ដោយមាននាគមុចលិន្ទ ដក ពពារប្រក់ពីលើ។

អំពីរចនាបថអង្គរវត្ត[កែប្រែ]

  • ស្ថាបត្យកម្ម បានរីកចំរើនឡើងដល់កំពូល។ តួប្រាសាទសាងពីថ្មភក់ទាំងអស់។
  • រូបបដិមា រូបទេវតា ឬទេពអប្សរឈររេរាំ ញញឹមប្រិមប្រិយ។ រូបទេពអប្សរមានច្រើន ហើយមានកាយវិការខុសៗគ្នាទាំងអស់។ ​មានព្រះពុទ្ធរូបច្រើន។
  1. ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន៖
    1. ប្រាសាទបឹងមាលា
    2. ប្រាសាទព្រះបាលិលេយ្យ
    3. ប្រាសាទបាគង
    4. ប្រាសាទពិមាឃ
    5. ប្រាសាទព្រះខ័នកំពង់ស្វាយ
    6. ប្រាសាទចៅសាយទេវតា
    7. ប្រាសាទធម្មនន្ទ
    8. ប្រាសាទអង្គរវត្ត
    9. ប្រាសាទវត្តអធ្វា

រចនាបថបាយ័ន (ពាក់កណ្ដាលទី១ នៃស.វទី១២ និងដើមស.វទី១៣)[កែប្រែ]

រចនាបថបាយ័នគឺស្ថិតនៅក្នុងរជ្ជ កាលព្រះបាទជ័យវរ្ម័នទី៧។ (គ.ស ១១៨១-១២១៨) ដែលមានរាជធានីនៅអង្គរ។ នៅក្នុងរចនាបថនោះ ប្រាសាទរួមមាន ប្រាសាទបាយ័ន ប្រាសាទតាព្រហ្មប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ប្រាសាទក្រោលគោរចនាបថបាយ័ន ស្ថាបត្យកម្មខ្មែរបានចុះអន់ថយ បន្ដិចវិញ ព្រោះប្រាសាទទាំងឡាយច្រើនស្ថាបនាដោយប្រញាប់ប្រញាលពេក ឯថ្មវិញ ក៏ពុំសូវមានគុណភាពដូចសម័យមុនៗដែរ។ ប្រាសាទបាយ័នមានប្លង់ស្មុកស្មាញ ហើយរុះរើសាងឡើងវិញ ជាច្រើនគ្រា។ លើកលែងតែប្រាសាទបាយ័ន ដែលមានប្លងបែបជាប្រាសាទភ្នំ ក្នុងរចនាបថនេះ ប្រាសាទទាំងឡាយ សុទ្ធតែសង់នៅលើដីរាបស្មើបែបជាវត្ថអារាម ដើម្បីស្របទៅតាមទស្សនៈនៃព្រះពុទ្ធសាសនា។ លក្ខណៈពិសេសនៃរចនាបថនេះ គឺប្រាំងមុខបួនញញឹមប្រិយប្រិយ និងមាននាគអបសងខាងផ្លូវ ដែលឆ្លងចូលទៅក្នុងប្រាសាទ ក្បាលនាគបែរចេញមកខាងក្រៅ នាគម្ខាងមានពួកទេវតាជាអ្នកចាប់ទាញ ឯម្ខាងទៀត មានពួកអសុរៈចាប់ទាញ ជានិមិត្ដរូបនៃការកូរសមុទ្រទឹកដោះ។ នៅលើជញ្ជាំងថែវខាងក្រៅ នៃប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មារ គេសង្កេតឃើញក្បាច់រឿង ដែលទាក់ទងទៅនិងប្រវត្ដិសម័យព្រះបាទជ័យវរ្ម័នទី៧ ដូចជាចម្បាំងខ្មែរ ចាម និងបដិសណ្ឋារកិច្ចចំពោះ គណៈប្រតិភូបរទេសជាដើម។ ម្យ៉ាងទៀតក្បាច់រឿងនេះ មានបង្ហាញសកម្មភាពផ្សេងៗ នៃប្រជាពលរដ្ឋ ដូចជានេសាទ កីឡា ល្បែងប្រជល់មាន់ជាដើម ។ សម្លៀកបំពាក់ និងកាយវិការនៃរូបចម្លាក់ទាំងអស់នោះមិនសូវខុសពីសម័យ ខ្មែរយើងបច្ចុប្បន្នប៉ុន្មានទេ។

អំពីរចនាបថបាយ័ន[កែប្រែ]

  • ស្ថាបត្យកម្ម ស្ថាបត្យកម្មខ្មែរបានចុះអន់ថយបន្តិច។ ថ្មមិនសូ​វមានគុណភាពល្អដូចមុន។
  • រូបបដិមា ការរចនារូបបដិមា មានការរីកចម្រើន។ គេមិនសូវគិតពីរាងរៅទេ គេខំតែផ្ចិតផ្ចង់តែទឹកមុខ។

ប្រាសាទគេរាប់បញ្ចូលក្នុងរចនាបថនេះមាន៖

    1. ប្រាសាទតាព្រហ្ម
    2. ​ប្រាសាទ​បន្ទាយក្តី
    3. ប្រាសាទព្រះខ័ន
    4. ប្រាសាទនាគព័ន្ធ
    5. លំពែងប្រាសាទបាយ័ន និង ខ្លោងទាំង៥នៃអង្គរធំ
    6. ប្រាសាទបន្ទាយឆ្មារ
    7. ប្រាសាទបាយ័​ន
    8. ប្រាសាទតាព្រហ្ម(បាទី)
    9. ប្រា​សាទវត្តនគរ
    10. ព្រះលានជល់ដំរី
    11. ប្រាសាទក្រោលគោ

ឯកសារ[កែប្រែ]

  • សៀវភៅវប្បធម៌អវិយធម៌ខ្មែរ