សាធារណរដ្ឋអាហ្វ្រិកកណ្តាល
Ködörösêse tî Bêafrîka (សង់គោ) République centrafricaine (បារាំង) | |
---|---|
ទីតាំងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | បង់គី 4°22′N 18°35′E / 4.367°N 18.583°E |
ភាសាផ្លូវការ | ភាសាបារាំង ភាសាសង់គោ |
ក្រុមជនជាតិ | បាហ្ការ៉ា • បាកា • បង់ដា • បាយ៉ាកា • ហ្វូឡា • ហ្គូបាយ៉ា • ការ៉ា • ក្រេស • អ៊ិមបាកា • ម៉ង់ឌីយ៉ា • អ៊ិងបានឌី • សារ៉ា • វីឌីរី • វ៉ូដាបេ • យ៉ាកូម៉ា • យូលូ • កានូរី • ហ្សង់ដេ • ជនជាតិផ្សេងៗទៀត |
សាសនា (ឆ្នាំ ២០២០)[២] |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋនិយមប្រធានាធិបតី |
ហ្វាស្ទីន-អាកកញ ធូអាដេរ៉ា | |
ហ្វីលីកស៍ ម៉ូលូវ៉ា | |
សាំភ្លីស សារ៉ង់ជី | |
នីតិបញ្ញត្តិ | រដ្ឋសភា |
ឯករាជ្យភាព | |
- ប្រកាសជាសាធារណរដ្ឋ | ១ ធ្នូ ១៩៥៨ |
- ទទួលឯករាជ្យពីបារាំង | ១៣ សីហា ១៩៦០ |
- ប្ដូរមករបបរាជានិយម | ៤ ធ្នូ ១៩៧៦ |
៤ ធ្នូ ១៩៧៧ | |
២១ កញ្ញា ១៩៧៩ | |
[[ |ក្រឡាផ្ទៃ]] | |
- ផ្ទៃសរុប | ៦២២,៩៨៤ គ.ម២ (ទី៤៤) |
- ផ្ទៃទឹក (%) | ០ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ៥,៤៥៤,៥៣៣[៣] (ទី១១៩) |
- ដង់ស៊ីតេ | ៧.១ នាក់/គ.ម២ (ទី២២១) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ៤.២៦២ ពាន់លានដុល្លារ[៤] (ទី១៦២) |
- ក្នុងម្នាក់ | ៨២៣ ដុល្លារ[៤] (ទី១៨៤) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ២.៣២១ ពាន់លានដុល្លារ[៤] (ទី១៦៣) |
- ក្នុងម្នាក់ | ៤៤៨ ដុល្លារ[៤] (ទី១៨១) |
ជីនី (២០០៨) | ៥៦.៣[៥] ខ្ពស់ · ទី២៨ |
HDI (២០២១) | ០.៤០៤[៦] ទាប · ទី១៨៨ |
រូបិយវត្ថុ | ហ្វ្រង់ CFA អាហ្វ្រិកកណ្ដាល (XAF) ប៊ីតខញ (BTC)[៧] |
ល្វែងម៉ោង | UTC+១ (WAT) |
ទម្រង់កាលបរិច្ឆេទ | ថ្ងៃ/ខែ/ឆ្នាំ dd/mm/yyyy |
ទិសបើកបរ | ស្ដាំ[៨] |
កូដហៅទូរស័ព្ទ | +២៣៦ |
កូដ ISO 3166 | CF |
ដែនកម្រិតខ្ពស់ | .cf |
សាធារណរដ្ឋអាហ្វ្រិកកណ្តាល (ភាសាសង់គោ៖ Ködörösêse tî Bêafrîka, ភាសាបារាំង៖ République centrafricaine, RCA[៩]) គឺជាប្រទេសមួយស្ថិតនៅតំបន់កណ្តាលនៃទ្វីបអាហ្វ្រិក។ ប្រទេសនេះមានព្រំដែនជាប់នឹងប្រទេសឆាដនៅភាគខាងជើង ស៊ូដង់នៅភាគឦសាន ស៊ូដង់ខាងត្បូងនៅភាគអាគ្នេយ៍ សាធារណរដ្ឋប្រជាធិបតេយ្យកុងគោនៅភាគខាងត្បូង សាធារណរដ្ឋកុងគោនៅភាគនិរតី និងប្រទេសកាមេរូននៅប៉ែកខាងលិច។
សាធារណរដ្ឋមួយនេះបានគ្របដណ្តប់លើផ្ទៃដីប្រមាណ ៦២០,០០០ គីឡូម៉ែត្រការ៉េ ហើយបើគិតត្រឹមឆ្នាំ២០២១ ប្រទេសនេះមានចំនួនប្រជាជនប្រហែល ៥.៥ លាននាក់។ សាធារណរដ្ឋអាហ្រ្វិកកណ្តាលសព្វថ្ងៃកំពុងទទួលរងនូវភ្លើងសង្រ្គាមស៊ីវិលដែលបានឆាបឆេះតាំងពីឆ្នាំ២០១២ មកម៉្លេះ។[១០] ដែនដីសាធារណរដ្ឋអាហ្រ្វិកកណ្តាលភាគច្រើនគ្របដណ្តប់ដោយតំបន់វាលស្មោងស៊ូដាណូ-គីនេ ហើយនៅភាគខាងជើងជាតំបន់សាអែល–ស៊ូដង់ និងភាគខាងត្បូងស្ថិតក្នុងតំបន់ព្រៃអេក្វាទ័រ។ ពីរភាគបីនៃទឹកដីប្រទេសទាំងមូលគឺស្ថិតនៅក្នុងអាងទន្លេអ៊ូបង់ហ្គី (ដែលបន្តហូរចូលទៅក្នុងទន្លេកុងគោ) ហើយមួយភាគទៀតគឺស្ថិតនៅក្នុងអាងទន្លេឆារី ដែលបន្តហូរទៅចូលបឹងឆាដ។
ទឹកដីសាធារណរដ្ឋអាហ្រ្វិកកណ្តាលបច្ចុប្បន្នត្រូវបានមនុស្សចូលមករស់នៅអស់ជាច្រើនសហស្សវត្សរ៍មកហើយ។ ព្រំដែនប្រទេសនេះសព្វថ្ងៃត្រូវបានបង្កើតឡើងដោយបារាំង ដែលធ្លាប់កាន់កាប់ជាដែនអាណានិគមនៅចុងសតវត្សទី១៩។ បន្ទាប់ពីទទួលបានឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៦០ សាធារណរដ្ឋអាហ្រ្វិកកណ្តាលត្រូវធ្លាក់ក្រោមការដឹកនាំរបស់មេផ្តាច់ការជាច្រើនរូប។[១១]
គិតដល់ទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីមានការតស៊ូអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យជាច្រើនលើកកន្លងមក ទីបំផុតការបោះឆ្នោតប្រជាធិបតេយ្យសេរីពហុបក្សក៏បានប្រព្រឹត្តិធ្វើឡើងក្នុងឆ្នាំ១៩៩៣។ លោកអង្គ ហ្វេលីក-ប៉ាតាសេបានជាប់ឆ្នោតជាប្រធានាធិបតី ប៉ុន្តែក្រោយមកក៏ត្រូវបានឧត្តមសេនីយ៍ហ្វ្រង់ស័រ បូហ្ស៊ីហ្សេធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនៅឆ្នាំ២០០៣។ មួយឆ្នាំក្រោយរដ្ឋប្រហារ សង្គ្រាមស៊ីវិលមួយបានផ្ទុះឡើង ហើយទោះជាមានការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្នុងឆ្នាំ២០០៧ និងម្តងទៀតក្នុងឆ្នាំ២០១១ ក្តីក៏សង្រ្គាមស៊ីវិលនៅតែបន្តរហូតមកដល់សព្វថ្ងៃ។ ជាលទ្ធផលនៃសង្គ្រាម អាហ្វ្រិកកណ្ដាលត្រូវទទួលរងពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដោយបក្សសម្ព័ន្ធប្រដាប់អាវុធគ្រប់ភាគី ហើយសកម្មភាពបំពានសិទ្ធិមនុស្សទាំងនោះរួមមាន ការចាប់មនុស្សដាក់ពន្ធនាគារតាមអំពើចិត្ត ការធ្វើទារុណកម្ម និងការរឹតបន្តឹងលើសេរីភាពសារព័ត៌មាន និងសេរីភាពនៃការធ្វើដំណើរ។ល។
ទោះមានឈ្មោះជាប្រទេសដែលសំបូរទៅដោយកំណប់រ៉ែដ៏មានតម្លៃនិងធនធានផ្សេងៗទៀត[១២] ក៏ដូចជាដីដាំដុះកសិកម្មច្រើនពិតមែន ប៉ុន្តែសាធារណរដ្ឋអាហ្រ្វិកកណ្តាលនៅតែជាប់ឈ្មោះជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសក្រីក្របំផុតទាំងដប់នៅលើពិភពលោកដោយមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (យអទ) ទាបបំផុតគិតត្រឹមឆ្នាំ២០១៧។[១៣] បើយោងទៅតាមសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) នៅឆ្នាំ២០១៩ បានឱ្យដឹងថាប្រទេសនេះមានកម្រិតអភិវឌ្ឍន៍មនុស្សទាបបំផុតទីពីរ (នាំមុខប្រទេសនីហ្សេ) ដោយជាប់ចំណាត់ថ្នាក់លេខ ១៨៨ ក្នុងចំណោមប្រទេសចំនួន ១៨៩។ ប្រទេសនេះផងដែរមានចំណាត់វិសមភាពសន្ទស្សន៍អភិវឌ្ឍន៍មនុស្សទាបបំផុត (IHDI) ដោយជាប់ចំណាត់ថ្នាក់លេខ ១៥០ ក្នុងចំណោម ១៥០ ប្រទេស។[១៤] សាធារណរដ្ឋអាហ្រ្វិកកណ្តាលក៏ត្រូវបានគេប៉ាន់ប្រមាណដែរថាជាប្រទេសមានកំណត់ត្រាសុខភាពមនុស្សអាក្រក់បំផុត[១៥] ក៏ដូចជាប្រទេសដែលមិនសមរម្យមួយសម្រាប់ជីវិតកុមារ។[១៦]
សាធារណរដ្ឋអាហ្វ្រិកកណ្តាលគឺជាសមាជិកនៃអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកកណ្តាល អង្គការអន្តរជាតិដឺឡាហ្វ្រង់កូហ្វូនី និងចលនាមិនចូលបក្សសម្ព័ន្ធ។ល។
ឯកសារយោង
[កែប្រែ]- ↑ "2021 Report on International Religious Freedom: Central African Republic". United States Department of State. Retrieved 2022-09-24.
- ↑ "Central African Republic". Pew Research Center. Archived from the original on 26 វិច្ឆិកា 2020. Retrieved 24 August 2020.
- ↑ {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
- ↑ ៤,០ ៤,១ ៤,២ ៤,៣ "Central African Republic". មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 24 August 2020.
- ↑ "Gini Index". ធនាគារពិភពលោក. Archived from the original on 9 កុម្ភៈ 2015. Retrieved 2 March 2011.
- ↑ Human Development Report 2020: The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2022. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 8 September 2022.
- ↑ "Central African Republic adopts bitcoin as legal currency". news.yahoo.com. Retrieved 27 April 2022.
- ↑ Which side of the road do they drive on? Archived 14 April 2012 at the វេយប៊ែខ ម៉ាស៊ីន. Brian Lucas. August 2005. ដកស្រង់នៅថ្ងៃ 28 មករា 2009.
- ↑ "Central African Republic – CAR – Country Profile – Nations Online Project". www.nationsonline.org.
- ↑ World Report 2019: Rights Trends in Central African Republic. 11 December 2018. https://www.hrw.org/world-report/2019/country-chapters/central-african-republic.
- ↑ 'Cannibal' dictator Bokassa given posthumous pardon Archived 1 March 2017 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ Central African Republic.
- ↑ World Economic Outlook Database, January 2018 Archived 3 May 2018 at the វេយប៊ែខ ម៉ាស៊ីន., International Monetary Fund Archived 14 February 2006 at Archive-It. Database updated on 12 April 2017.
- ↑ "Archived copy" (PDF). Archived (PDF) from the original on 15 September 2018. Retrieved 27 September 2018.
{{cite web}}
: CS1 maint: archived copy as title (link) - ↑ "These are the world's unhealthiest countries – The Express Tribune". The Express Tribune. 25 September 2016. https://tribune.com.pk/story/1188069/worlds-unhealthiest-countries/.
- ↑ Foundation, Thomson Reuters. "Central African Republic worst country in the world for young people – study". Archived from the original on 5 សីហា 2017. Retrieved 1 August 2017.
{{cite web}}
:|first=
has generic name (help)
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages using duplicate arguments in template calls
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- Webarchive template other archives
- CS1 maint: archived copy as title
- Pages containing cite templates with deprecated parameters
- CS1 errors: generic name
- អត្ថបទខ្លីមិនពេញលេញ
- សាធារណរដ្ឋអាហ្វ្រិកកណ្ដាល
- ប្រទេសមានការអភិវឌ្ឍទាប
- ប្រទេសនៅអាហ្វ្រិក
- សាធារណរដ្ឋ
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- រដ្ឋសមាជិកនៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង
- រដ្ឋសមាជិកនៃសហភាពអាហ្វ្រិក
- បណ្ដាលប្រទេសអាហ្វ្រិកកណ្ដាល
- រដ្ឋសង្កេតការណ៍នៃអង្គការសហប្រតិបត្តិកាឥស្លាម
- ប្រទេសគ្មានព្រំដែនជាប់សមុទ្រ