ឆាដ
جمهورية تشاد (ភាសាអារ៉ាប់) République du Tchad (ភាសាបារាំង) | |
---|---|
ភ្លេងជាតិ
| |
![]() ទីតាំងប្រទេសឆាដ (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | អ៊ិនចាមេណា 12°06′N 16°02′E / 12.100°N 16.033°E |
ភាសាផ្លូវការ | ភាសាអារ៉ាប់ ភាសាបារាំង |
ក្រុមជនជាតិ (ឆ្នាំ ២០០៩[១]) | |
សាសនា (ឆ្នាំ ២០១៥)[២] |
|
រដ្ឋាភិបាល | រដ្ឋឯកភូត រដ្ឋាភិបាលបណ្តោះអាសន្ននៅក្រោមអំណាចយោធា[៣] |
មហាម៉ាត់ ដេប៊ី[៣] | |
អាល់ប៊ឺត ប៉ាហ៊ីមី ប៉ាដាកេ | |
នីតិបញ្ញត្តិ | ក្រុមប្រឹក្សាយោធាអន្តរកាល[៤][៥][៦] |
ទទួលឯករាជ្យ | |
- ឯករាជ្យពីបារាំង | ១១ សីហា ១៩៦០ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១,២៨៤,០០០ គ.ម២ [៧] (ទី២០) |
- ផ្ទៃទឹក (%) | ១.៩ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ១៦,២៤៤,៥១៣[៨] (ទី៧០) |
- ជំរឿន (ឆ្នាំ ២០០៩) | ១១,០៣៩,៨៧៣[៩] |
- ដង់ស៊ីតេ | ៨.៦ នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
- សរុប | $៣០ ពាន់លាន[១០] (ទី១២៣) |
- ក្នុងម្នាក់ | $២,៤២៨[១០] (ទី១៦៨) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
- សរុប | $១១ ពាន់លាន[១០] (ទី១៣០) |
- ក្នុងម្នាក់ | $៨៩០[១០] (ទី១៥១) |
ជីនី (២០១១) | 43.3[១១] មធ្យម |
HDI (២០១៩) | ![]() ទាប · ទី១៨៧ |
រូបិយវត្ថុ | ហ្វ្រង់អាហ្វ្រិកកណ្តាល (XAF) |
ល្វែងម៉ោង | UTC+១ (WAT) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +២៣៥ |
ដែនកម្រិតខ្ពស់ | .td |
ប្រទេសឆាដ (ភាសាអារ៉ាប់៖ تشاد, ភាសាបារាំង៖ Tchad), មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឆាដ (អារ៉ាប់៖ جمهورية تْشَاد, បារាំង៖ République du Tchad) គឺជាប្រទេសមួយស្ថិតនៅចំចំណុចកណ្តាលនៃតំបន់អាហ្វ្រិកខាងជើងនិងកណ្តាល។ ប្រទេសឆាដមានព្រំប្រទល់ជាប់នឹងប្រទេសលីប៊ីនៅភាគខាងជើង ប្រទេសស៊ូដង់នៅភាគខាងកើត សាធារណរដ្ឋអាហ្វ្រិកកណ្តាលនៅភាគខាងត្បូង ប្រទេសកាមេរូននៅភាគខាងត្បូង-ជើង ប្រទេសនីហ្សេរីយ៉ានៅភាគនិរតី (នៅបឹងឆាដ) និងជាប់ប្រទេសនីហ្សេនៅភាគខាងលិច។ វាមានប្រជាជនសរុបចំនួន ១៦ លាននាក់ដែលក្នុងនោះ ១.៦ លាននាក់មានទីលំនៅស្ថិតនៅក្នុងរដ្ឋធានីនិងជាទីក្រុងធំបំផុតក្នុងប្រទេសឈ្មោះអ៊ិនចាមេណា។
ប្រទេសឆាដត្រូវបានបែងចែកទៅជាតំបន់ភូមិសាស្ត្រជាច្រើនមាន៖ តំបន់វាលខ្សាច់នៅភាគខាងជើង តំបន់ស្ងួតហែងហៅសាហែលនៅភាគកណ្តាល និងតំបន់សម្បូរជីជាតិហៅស៊ូដង់សាវ៉ាណានៅភាគខាងត្បូង។ បឹងឆាដគឺជាតំបន់ដីសើមធំជាងគេទីពីរនៅទ្វីបអាហ្វ្រិក។ ភាសាផ្លូវការរបស់ឆាដគឺភាសាអារ៉ាប់ និងបារាំង។ វាជាទីកន្លែងកំណើតនៃក្រុមជនជាតិ និងក្រុមភាសាជាង ២០០ ក្រុមផ្សេងៗគ្នា។ សាសនាឥស្លាម (៥១.៨%) និងសាសនាគ្រិស្ត (៤៤.១%) គឺជាសាសនាដ៏និយមបំផុតនៅក្នុងប្រទេសឆាដ។[២]
ចាប់ផ្តើមដំបូងនៅសហវត្សទី៧ មុនគ.ស មនុស្សជាច្រើនបានផ្លាស់ប្តូរទីលំនៅចូលទៅក្នុងតំបន់អាងទឹកឆាដ។ នៅចុងសហសវត្សទីមួយនៃគ.ស. រដ្ឋនិងអាណាចក្រមួយចំនួនបានលេចឡើង និងដួលរលំទៅវិញនៅក្នុងតំបន់សាហែលនៃប្រទសឆាដសព្វថ្ងៃដោយរដ្ឋនីមួយៗច្រើនផ្តោតលើការគ្រប់គ្រងផ្លូវពាណិជ្ជកម្មឆ្លងមហាវាលខ្សាច់សាហារ៉ា។ ប្រទេសបារាំងបានចូលកាន់កាប់ទឹកដីនេះនៅក្នុងឆ្នាំ១៩២០ ហើយបានកាត់បញ្ចូលវាជាផ្នែកមួយនៃទឹកដីអាហ្វ្រិក-អេក្វាទ័របារាំង។ នៅអំឡុងឆ្នាំ១៩៦០ ឆាដបានទទួលឯករាជ្យក្រោមការដឹកនាំរបស់លោកហ្វ្រង់ស័រ ថមបាល់បេ។ ការមិនពេញចិត្តចំពោះគោលនយោបាយរបស់លោកនៅភាគខាងជើងដោយប្រជាជនមូស្លីមបាននាំឱ្យផ្ទុះនូវសង្រ្គាមស៊ីវិលដ៏យូរអង្វែងមួយនៅក្នុងឆ្នាំ១៩៦៥។ នៅឆ្នាំ១៩៧៩ ពួកឧទ្ទាមបានដណ្តើមយករដ្ឋធានី និងបញ្ចប់នូវអនុត្តរភាពរបស់ក្រុមបក្សពួកភាគខាងត្បូង។ បន្ទាប់មក មេបញ្ជាការនៃក្រុមឧទ្ទាមដែលទើបដណ្តើមអំណាចបានក៏ចាប់ផ្តើមឈ្លោះប្រយុទ្ធប្រឆាំងនឹងគ្នារហូតដល់លោកហ៊ីសេនេ ហាប្រេបានកម្ចាត់រាល់គូប្រឆាំងរបស់លោកអស់។ ជម្លោះឆាដ–លីប៊ីបានផ្ទុះឡើងនៅក្នុងឆ្នាំ១៩៧៨ ដោយមានការលុកលុយពីភាគីលីប៊ីហើយវាបានបញ្ចប់នៅក្នុងឆ្នាំ១៩៨៧ បន្ទាប់ពីមានការចូលធ្វើអន្តរាគមន៍ពីសំណាក់យោធាបារាំង។ លោកហ៊ីសេនេ ហាប្រេត្រូវបានទម្លាក់ចេញពីអំណាចនៅក្នុងឆ្នាំ១៩៩០ ដោយលោកឧត្តមសេនីយ៍អ៊ីឌ្រីស ដេប៊ី។ ដោយមានការគាំទ្រពីបារាំង ទំនើបកម្មនៃកងទ័ពជាតិឆាដត្រូវបានផ្តើមឡើងនៅអំឡុងឆ្នាំ១៩៩១។ ចាប់ពីឆ្នាំ២០០៣ មកវិបត្តិដារហ្វួរក្នុងប្រទេសស៊ូដង់បានឆ្លងចូលព្រំដែនឆាដដែលជាហេតុនាំឱ្យប្រទេសនេះកើតមានអស្ថិរភាពសន្តិសុខនិងនយោបាយ។ ខណៈខ្លួនជាប្រទេសក្រីក្រស្រាប់ទៅហើយ ឆាដនិងប្រជាជនខ្លួនត្រូវបង្ខំចិត្តតស៊ូបន្ថែមទៀតដើម្បីជួយទទួលផ្គត់ផ្គង់ជនភៀសខ្លួនពីប្រទេសស៊ូដង់ប្រមាណរាប់សែននាក់មករស់នៅក្នុងនិងជុំវិញជំរុំនានានៅភាគខាងកើតឆាដ។
ភាពវឹកវរនិងចលាចលបានគ្រប់ដណ្តប់លើប្រវត្តិសាស្ត្រសហសម័យរបស់ឆាដហើយជាលទ្ធផល ឆាដត្រូវក្លាយជាប្រទេសក្រីក្រនិងពុករលួយបំផុតនៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៣ ប្រេងឆៅបានក្លាយជាប្រភពចម្បងនៃការនាំចេញរបស់ប្រទេសនេះ។ ប្រទេសឆាដមានកំណត់ត្រាសិទ្ធិមនុស្សអាក្រក់បំផុតដោយមានការរំលោភបំពានជាញឹកញាប់ដូចជា ការចាប់មនុស្សដាក់ពន្ធនាគារតាមអំពើចិត្ត ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការកំណត់កម្រិតសេរីភាពស៊ីវិលដោយកងកម្លាំងសន្តិសុខនិងកងយោធាប្រដាប់អាវុធជាដើម។
ប្រវត្តិសាស្ត្រ[កែប្រែ]
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
ឯកសារយោង[កែប្រែ]
- ↑ (បារាំង) Analyse Thematique des Resultats Definitifs Etat et Structures de la Population. Institut National de la Statistique, des Études Économiques et Démographiques du Tchad
- ↑ ២,០ ២,១ (បារាំង) Enquête Démographique et de Santé 1996–1997
- ↑ ៣,០ ៣,១ "(អង់គ្លេស) Chad's President Idriss Déby dies 'in clashes with rebels'". BBC News. 20 April 2021. https://www.bbc.com/news/world-africa-56815708.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namednewgovernment
- ↑ Chad President Idriss Deby dies on front lines, according to an army statement Deutsche Welle (20 April 2021)
- ↑ Chad Sets Up Transitional Military Council Headed By Son Of Late President – Reports UrduPoint
- ↑ Le TCHAD en bref (in fr). INSEED (22 July 2013)
- ↑ (បារាំង) Projections demographiques 2009–2050 Tome 1: Niveau national (Report). INSEED. July 2014. p. 7. http://www.inseedtchad.com/IMG/pdf/projections_demographiques_nationales.pdf។ បានយកមក 8 ធ្នូ 2021.
- ↑ (បារាំង) DEUXIEME RECENSEMENT GENERAL DE LA POPULATION ET DE L'HABITAT (RGPH2, 2009): RESULTATS GLOBAUX DEFINITIFS (Report). INSEED. March 2012. p. 7. http://www.inseedtchad.com/IMG/pdf/rapport_resultats_definitifs_rapport.pdf។ បានយកមក 8 ធ្នូ 2021.
- ↑ ១០,០ ១០,១ ១០,២ ១០,៣ (អង់គ្លេស) ឆាដ. មូលនិធិរូបិយវត្ថុអន្តរជាតិ
- ↑ Gini Index. World Bank
- ↑ Human Development Report 2020 The Next Frontier: Human Development and the Anthropocene. United Nations Development Programme. 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 8 ធ្នូ 2021.
- Pages using duplicate arguments in template calls
- Pages with reference errors
- Pages containing cite templates with deprecated parameters
- Pages which use infobox templates with ignored data cells
- Articles to be expanded
- All articles to be expanded
- Articles with empty sections
- All articles with empty sections
- អត្ថបទខ្លីមិនពេញលេញ
- ឆាដ
- ប្រទេសគ្មានព្រំដែនជាប់សមុទ្រ
- រដ្ឋសមាជិកនៃសហភាពអាហ្វ្រិក
- រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- សាធារណរដ្ឋ
- ប្រទេសអាហ្វ្រិកកណ្តាល
- ប្រទេសសាហារ៉ា
- ប្រទេសនៅអាហ្វ្រិក