រាមាធិបតី (លង្វែក)
រាមាធិបតី | |
---|---|
ព្រះបាទ | |
បុត្រ | ចន្ទមូលី |
វង្ស | ធម្មរាជា |
សន្តតិវង្ស | អង្គជ័យ |
បិតា | ចន្ទរាជា |
មាតា | ភគវតីសិរីចក្រពត្តិ |
ប្រសូត | ១៥២០ ខេត្តពោធិ៍សាត់ (បន្ទាយមានជ័យ) |
សុគត | ១៥៤៤ បន្ទាយលង្វែក |
សម្ដេចព្រះរាមាធិបតី (គ.ស.១៥២០-១៥៤៤) ជារាជបុត្រារបស់ព្រះបាទចន្ទរាជា ដែលក្សត្រសោយរាជ្យនៅសម័យចតុមុខ-លង្វែក (អាណាចក្របន្ទាយមានជ័យ)។ ព្រះអង្គម្ចាស់ ក្រោយមកទ្រង់ក៏បានសោយទិវង្គតដោយមូលហេតុមិនច្បាស់លាស់ តាមរយៈពង្សាវតារគេថាទ្រង់បានត្រូវព្រះធរណីស្រូប តែបើតាមការវិភាគអាចកើតមកពីការដណ្ដើមរាជ្យគ្នា ត្បិតព្រះបរមិន្ទរាជា និងព្រះអង្គមានព្រះមាតាដោយខ្លួន។ មុនសោយទិវង្គតទ្រង់ទទួលតំណែងជាសម្ដេចព្រះឧបយោវរាជ។
ព្រះរាជជីវប្បវត្តិ
[កែប្រែ]ព.ស ២០៦៤, គ.ស ១៥២០, ម.ស ១៤៤២, ច.ស ៨៨២ ឆ្នាំរោង ទោស័ក ព្រះបាទចន្ទរាជាហ្លួងខាងលិច សិរីរាជសម្បត្ដិស្ដេចគ្រប់គ្រងនគរនៅខេត្តខាងលិចបាន ៥ ព្រះវស្សា សម្ដេចព្រះអគ្គមហេសីសម្ភពព្រះរាជបុត្រាមួយអង្គ ទ្រង់ព្រះនាមព្រះរាមាធិបតីនោះ សម្ដេចព្រះបិតុរង្គាធិរាជជាអម្ចាស់ត្រាស់ឲ្យព្រះរាជគ្រូបុរោហិត ព្រឹទ្ធាចារ្យ សេនាបតី រៀបទទួលតាមព្រះសិរីយស សម្ដេចព្រះឱរសាធិរាជឯកតាមទំនៀម។ លុះបានមួយខែក្រោយមកទ្រង់ត្រាស់បង្គាប់ឲ្យមុខងារធ្វើព្រះរាជពិធី ចំរើនព្រះកេសាព្រៃ។ លុះធ្វើស្រេចហើយ អស់សេនាបតី មន្ដ្រីមុខងារទាំងពួងនាំកូនប្រុសស្រី និងទាសាទាសី គោ ក្របី សេះ រទេះ ទូកចេញហែសុវណ្ណមាលាថ្វាយភួងព្រះហស្ថរាល់ៗគ្នា។ ឯសម្ដេចព្រះវររាជបិតាក៏ទ្រង់ព្រះរាជទានសួយសារអាករក្នុងខេត្តបាត់ដំបងជាចំណងព្រះហស្ថនៃសម្ដេចព្រះប្រិយបុត្របរិសុទ្ធ រាមាធិបតី។ ឆ្នាំម្សាញ់ ត្រីស័ក ព.ស ២០៦៥, គ.ស ១៥២១, ម.ស ១៤៥៣, ច.ស ៨៨៣ នោះ អ្នកម្នាងបទុមបុប្ផាជាព្រះស្នំឯក សម្ភពព្រះរាជបុត្រាមួយអង្គទ្រង់ប្រោសព្រះនាមជាព្រះអង្គបរមិន្ទរាជា។ សម្ដេចព្រះវររាជបិតា ទ្រង់ពេញព្រះស្នេហាទាំងពីរអង្គដូចគ្នា។
សុគត
[កែប្រែ]សម្ដេចព្រះរាមាធិបតី ព្រះបាទចន្ទរាជាបានតាំងឱ្យជាឧបយោវរាជ ក្សត្រកំលោះដែលមានឋានៈជាឧបរាជទី១ ឫឧបរាសាំមានវាំងនៅទួលខាងខេត្តលង្វែកមានរោងសេះ រោងដំរី គងយាម។ ឯព្រះបរមិន្ទាធិបតីនោះ ទ្រង់តាំងជាមហាឧបរាជ ព្រះរាជាបន្ទាប់គង់ក្នុងបន្ទាយលង្វែក។ ឯព្រះមហាឧបយោវរាជនោះមានព្រះរាជបុត្រីមួយព្រះអង្គ ព្រះនាមព្រះអង្គចន្ទមូលីមានរូបរាងស្អាតល្អប្រពៃ។ នាក្នុងឆ្នាំរោង អដ្ឋស័កនោះ សម្ដេចព្រះរាមាធិបតី មហាឧបយោវរាជ ព្រះអង្គចង់រួមប្រតិព័ទ្ធនឹងព្រះរាជបុត្រីនោះពន់ប្រមាណណាស់។ មានថ្ងៃមួយ ព្រះអង្គចេញគង់ចុងព្រះរាជរោងដូចប្រក្រតី ទើបព្រះអង្គត្រាស់ជាឧបាយសួរអស់នាម៉ឺនសព្វមុខមន្ត្រីថា: បើយើង គេដាំសារពើដំណាំបានផលផ្លែឡើងនឹងឱ្យអ្នកដទៃស៊ីប្រសើរ ឬស៊ីខ្លួនឯងប្រសើរជាង ខណៈនោះនាម៉ឺនសព្វមុខមន្ត្រីពុំយល់ឧបាយ ក៏ក្រាបទូលថា: ទទួលព្រះរាជទានខ្លួនឯងប្រសើរជាង។ សម្ដេចព្រះមហាឧបយោវរាជ ព្រះអង្គទ្រង់ត្រូវព្រះទ័យណាស់ ទ្រង់ត្រឡប់ចូលទៅក្នុងព្រះបរមរាជវាំងវិញ ទ្រង់ចូលរួមប្រតិព័ទ្ធនឹងព្រះអង្គចន្ទមូលីជាព្រះរាជបុត្រីអស់ ៧ ថ្ងៃក៏ស្រាប់តែ ឮលាន់ខ្ទ័រខ្ទារទាំងព្រះរាជវាំងហាក់នឹងរលើងរលំព្រះរាជវាំង។ នោះព្រះអង្គស្ទុះចេញមកក្រៅ ឃើញជាស្រុតព្រះរាជវាំង។ ព្រះអង្គស្រែកហៅក្រុមមន្ត្រីសេះឱ្យចងគ្រឿងមង្គលស្សតរនោះ ស្ទុះបោលរួចទាំងគ្រឿងទៅគង់នៅតែសេះមួយនៅជិតខាងព្រះអង្គឈ្មោះអាខ្នារ។ ទ្រង់ក៏ត្រាស់បង្គាប់ឱ្យចងគ្រឿងអាខ្នារនោះ ហើយក៏គង់បរទៅទិសបស្ចឹម។ លុះដល់វាលមួយអន្លើ ព្រះធរណីស្រូបទាំងព្រះអង្គទាំងអាខ្នារសេះនោះទៅបានជាមានឈ្មោះហៅបឹងអាខ្នារស្រុត តែយារៗមកហៅថា ខ្នារស្រុតរៀងមកមានសណ្ឋានវែងពីខាងកើតទៅខាងលិចនៅក្នុងខែត្រលង្វែកសព្វថ្ងៃនេះ។ (ត្រង់ចំណុចអាចថាយករឿងនិទានមកបញ្ចូលដើម្បីបង្កើតនិយាយពីប្រវត្តិ បឹងខ្នារស្រុត បើសិនជាឧបរាជកំលោះហេតុអ្វីមានបុត្រ??)
ឯកសារយោង
[កែប្រែ]ព្រះរាជគោរម្យងារ | ||
---|---|---|
មុនដោយ ចន្ទរាជា |
ឧបយោវរាជនៃក្រុងលង្វែក គស.១៥??-១៥៤៤ |
តដោយ បរមិន្ទរាជា |