សូម៉ាលី

ពីវិគីភីឌា
Jump to navigation Jump to search
សាធារណរដ្ឋសហព័ន្ធសូម៉ាលី
Jamhuuriyadda Federaalka Soomaaliya (សូម៉ាលី)
جمهورية الصومال الفيدرالية (អារ៉ាប់)
ភ្លេងជាតិ
Qolobaa Calankeed
علم أي امة
"ប្រជាជាតិនីមួយៗតែងមានទង់ជាតិរៀងៗខ្លួន"
ទីតាំងប្រទេសសូម៉ាលី (ក្រហម) នៅលើភូគោល រីឯទឹកដីដែលមានឆ្នូតក្រហមគឺជាដែនដីជម្លោះដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋសូម៉ាលីឡង់
ទីតាំងប្រទេសសូម៉ាលី (ក្រហម) នៅលើភូគោល រីឯទឹកដីដែលមានឆ្នូតក្រហមគឺជាដែនដីជម្លោះដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋសូម៉ាលីឡង់
រដ្ឋធានី
និង ទីក្រុងធំបំផុត
ម៉ូកាឌីស៊ូ
2°2′N 45°21′E / 2.033°N 45.350°E / 2.033; 45.350
ភាសាផ្លូវការភាសាសូម៉ាលី និងភាសាអារ៉ាប់[១]
ភាសាជាតិភាសាអង់គ្លេស និងភាសាអ៊ីតាលី[១]
ក្រុមជនជាតិ
(ឆ្នាំ ២០២១)[១][២]
សាសនា
ឥស្លាមស៊ុននី[១]
រដ្ឋាភិបាលសាធារណរដ្ឋអាស្រ័យសភាសហព័ន្ធ
មហាម៉េដ អាប់ឌុលឡាហ៊ី មហាម៉េដ
មហាម៉េដ ហ៊ូសេន រ៉ូប្លេ
នីតិបញ្ញត្តិសភាសហព័ន្ធ
និម្មិតកម្ម
១៨៨៩
១ កក្កដា ១៩៦០
២០ កញ្ញា ១៩៦០
១ សីហា ២០១២
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៦៣៧,៦៥៧ គ.ម   (ទី៤៣)
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
១៥,៨៩៣,២១៩[៣][៤] (ទី៧២)
១៩.៣១[៥] នាក់/គ.ម   (ទី១៩៩)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
១៣.៣២៤ ពាន់លានដុល្លារ
- ក្នុងម្នាក់
៨៨៨ ដុល្លារ[៦]
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
៥.២១៨ ពាន់លានដុល្លារ[៦] (ទី១៨៤)
- ក្នុងម្នាក់
៣៤៨ ដុល្លារ[៦] (ទី១៩៣)
HDI (២០១៩)increase ០.៣៦១
ទាប
រូបិយវត្ថុស៊ីលិញសូម៉ាលី (SOS)
ល្វែងម៉ោងUTC+៣ (EAT)
- រដូវក្តៅ (DST)
UTC+៣
ទម្រង់កាលបរិច្ឆេទថ្ងៃ-ខែ-ឆ្នាំ (dd/mm/yyyy)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+២៥២
ដែនកម្រិតខ្ពស់.so

ប្រទេសសូម៉ាលី (ភាសាសូម៉ាលីSoomaaliya, អក្សរអូស្មាញ្ញា៖ 𐒈𐒝𐒑𐒛𐒐𐒘𐒕𐒖; ភាសាអារ៉ាប់៖ الصومال) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធសូម៉ាលី[៧] (សូម៉ាលីJamhuuriyadda Federaalka Soomaaliya; អារ៉ាប់៖ جمهورية الصومال الفيدرالية) គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់ស្នែងអាហ្វ្រិក។ ប្រទេសនេះមានព្រំដែនខាងលិចជាប់នឹងប្រទេសអេត្យូពី ខាងពាយព្យជាប់នឹងប្រទេសជីប៊ូទី ខាងជើងជាប់នឹងឈូងសមុទ្រអាដិន ខាងកើតជាប់នឹងមហាសមុទ្រឥណ្ឌា និងខាងនិរតីជាប់នឹងប្រទេសកេនយ៉ា។ សូម៉ាលីជាប្រទេសដែលមានឆ្នេរសមុទ្រវែងជាងគេបំផុតនៅឯអាហ្វ្រិកដីគោក។[៨] ប្រទេសសូម៉ាលីច្រើនគ្របដណ្តប់លើតំបន់ខ្ពង់រាប វាលទំនាប និងតំបន់ភ្នំខ្ពស់ៗ។[១] អាកាសធាតុក្តៅតែងកើតមានពេញមួយឆ្នាំ បូករួមជាមួយខ្យល់មូសុងតាមរដូវ និងភ្លៀងធ្លាក់មិនទៀងទាត់។[៩] សូម៉ាលីមានចំនួនប្រជាជនប្រមាណ ១៥ លាននាក់[៣][៤] ដែលក្នុងនោះមានជាង ២ លាននាក់រស់នៅក្នុងរដ្ឋធានី និងជាទីក្រុងធំបំផុតគឺ មូកាឌីស៊ូ ហើយត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានវប្បធម៌ឯកពន្ធុបំផុតនៅទ្វីបអាហ្វ្រិក។[១០][១១] ប្រហែល ៨៥% នៃប្រជាជនសរុបទាំងអស់ជាជនជាតិសូម៉ាលី[១] ដែលច្រើននិយមរស់នៅតាមភាគខាងជើងនៃប្រទេស។ ជនជាតិភាគតិចតែងប្រមូលផ្តុំគ្នារស់នៅលើដែនដីភាគខាងត្បូង។[១២] ភាសាផ្លូវការរបស់ប្រទេសនេះគឺ ភាសាសូម៉ាលី និងភាសាអារ៉ាប់[១] ប្រជាជនប្រទេសសូម៉ាលីភាគច្រើនជាអ្នកកាន់សាសនាឥស្លាម[១៣] ដោយក្នុងនោះមានមួយភាគធំបានប្រតិបត្តិតាមនិកាយស៊ុននី[១៤]

ឯកសារយោង[កែប្រែ]

  1. ១,០ ១,១ ១,២ ១,៣ ១,៤ ១,៥ ១,៦ Somalia The World Factbook. Central Intelligence Agency (10 November 2021)
  2. Lewis, I. M. (1998). Peoples of the Horn of Africa: Somali, Afar, and Saho. Red Sea Press. ល.ស.ប.អ. 978-1-56902-104-0. https://books.google.com/books?id=k3QwAQAAIAAJ. 
  3. ៣,០ ៣,១ "World Population prospects – Population division" population.un.org. United Nations Department of Economic and Social Affairs, Population Division
  4. ៤,០ ៤,១ "Overall total population" – World Population Prospects: The 2019 Revision (xslx) population.un.org. United Nations Department of Economic and Social Affairs, Population Division
  5. UNFPA Somali Population Survey 2014. Somalia.unfpa.org (06 April 2014). Retrieved 06 October 2016.
  6. ៦,០ ៦,១ ៦,២ World Economic Outlook Database, October 2019 IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ
  7. The Federal Republic of Somalia is the country's name per Article 1 of the Provisional Constitution Archived 24 January 2013 at the វេយប៊ែខ ម៉ាស៊ីន..
  8. Coastline World Factbook. Central Intelligence Agency Retrieved on 3 August 2013
  9. "Somalia – Climate". countrystudies.us. 14 May 2009. http://countrystudies.us/somalia/34.htm. 
  10. Ismail, AA (2010). Somali state failure: Players, incentives and institutions. 
  11. Woldemichael, B (1993). Decentralisation amidst poverty and disunity: The Sudan, 1969–1983.. 
  12. Abdullahi 2001, ទទ. 8–11.
  13. Middle East Policy Council – Muslim Populations Worldwide. Mepc.org (1 December 2005)
  14. Abdullahi 2001, ទ. 1.

តំណភ្ជាប់ក្រៅ[កែប្រែ]