Jump to content

កេនយ៉ា

ពីវិគីភីឌា
សាធារណរដ្ឋកេនយ៉ា
Jamhuri ya Kenya (ភាសាស្វាហ៊ីលី)
បាវចនា
"Harambee"
ខ្មែរ៖ "ចូរ​យើងជំនះ​ទាំង​អស់​គ្នា"
ភ្លេងជាតិ
"Ee Mungu Nguvu Yetu"
"អូ ព្រះជាម្ចាស់ដែលបង្កើតអ្វីៗគ្រប់យ៉ាង"
ទីតាំងប្រទេសកេនយ៉ា (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសកេនយ៉ា (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
នែរ៉ូប៊ី
1°16′S 36°48′E / 1.267°S 36.800°E / -1.267; 36.800
ភាសាផ្លូវការភាសាអង់គ្លេស និង ភាសាស្វាហ៊ីលី[១]
ភាសាជាតិភាសាស្វាហ៊ីលី[១]
ក្រុមជនជាតិ
(ឆ្នាំ ២០១៩[២])
សាសនា
(ឆ្នាំ ២០១៩[២])
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋនិយមប្រធានាធិបតី
វីល្លៀម រូតូ
គីទឿ ឃីនឌីឃី
អាម៉ាសុន ឃីនហ្គី
ម៉ូស៊ីស វេតង់គូឡា
ម៉ារតា គូមី
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
ព្រឹទ្ធសភា
រដ្ឋសភា
ទទួលឯករាជ្យពី 
- រដ្ឋបាលស្វយ័ត
១២ ធ្នូ ១៩៦៣
- ប្រកាសជាសាធារណរដ្ឋ
១២ ធ្នូ ១៩៦៤
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៥៨០,៣៦៧ គ.ម២ [៣]  (ទី៤៨)
- ផ្ទៃទឹក (%)
២.៣
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
៥៤,៩៨៥,៦៩៨[៤] (ទី២៩)
- ជំរឿន (ឆ្នាំ ២០១៩)
៤៧,៥៦៤,២៩៦[៥]
៧៨ នាក់/គ.ម២   (ទី១២៤)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
២៥០.៨៥៤ ពាន់លានដុល្លារ[៦]
- ក្នុងម្នាក់
៥,២៧៤ ដុល្លារ[៧]
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
១០៩.១១៦ ពាន់លានដុល្លារ[៧]
- ក្នុងម្នាក់
២,២៩៦ ដុល្លារ[៧]
ជីនី (២០១៥)positive decrease ៤០.៨[៨]
មធ្យម
HDI (២០១៩)increase ០.៦០១[៩]
មធ្យម · ទី១៤៣
រូបិយវត្ថុស៊ីលិញកេនយ៉ា (KES)
ល្វែងម៉ោងUTC+៣ (EAT)
ទម្រង់កាលបរិច្ឆេទdd/mm/yy (គ.ស.)
ទិសបើកបរឆ្វេង
កូដហៅទូរស័ព្ទ+២៥៤
កូដ ISO 3166​ KE
ដែនកម្រិតខ្ពស់.ke
Q114 លើវីគីទិន្នន័យ
មើលជា Q114 លើវីគីទិន្នន័យ

ប្រទេសកេនយ៉ា (ភាសាអង់គ្លេស និងស្វាហ៊ីលី៖ Kenya) ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋកេនយ៉ា គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងកើត។ ប្រទេសនេះមានផ្ទៃដីសរុបចំនួន ៥៨០,៣៦៧ គម២ និងមានប្រជាជនជាង ៤៧.៦ លាននាក់បើគិតតាមជំរឿនឆ្នាំ២០១៩។ រដ្ឋធានីរបស់កេនយ៉ាក៏ដូចជាទីក្រុងធំបំផុតមានឈ្មោះថា នែរ៉ូប៊ី ខណៈដែលទីក្រុងចំណាស់ជាងគេ និងត្រូវជាធានីដំបូងគឺ មុំបាសា។ ទីក្រុងគីស៊ូមូគឺជាទីក្រុងធំបំផុតទីបី ហើយវាមានកំពង់ផែដ៏ធំមួយនៅបឹងវិចតូរីយ៉ា។ គិតត្រឹមឆ្នាំ២០២០ កេនយ៉ាគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបីប្រចាំអនុតំបន់សាហារ៉ាអាហ្រ្វិក ដោយពីក្រោយតែប្រទេសនីហ្សេរីយ៉ា និងអាហ្វ្រិកខាងត្បូងប៉ុណ្ណោះ។ ប្រទេសកេនយ៉ាមានព្រំប្រទល់ជាប់នឹងប្រទេសស៊ូដង់ខាងត្បូងនៅភាគពាយព្យ ប្រទេសអេត្យូពីនៅភាគខាងជើង ប្រទេសសូម៉ាលីនៅភាគខាងកើត ប្រទេសអ៊ូកង់ដានៅភាគខាងលិច ប្រទេសតង់សានីនៅភាគខាងត្បូង និងមហាសមុទ្រឥណ្ឌានៅភាគអាគ្នេយ៍។

ភូមិសាស្ត្រ អាកាសធាតុ និងប្រជាសាស្ត្រនៅក្នុងប្រទេសនេះមានការប្រែប្រួលនិងសភាពលក្ខណៈខុសៗគ្នាច្រើន ចាប់ពីកំពូលភ្នំដែលគ្របដណ្តប់ដោយព្រិលត្រជាក់ (បាធ្យាន ណេលីអុង និងកំពូលលេណាណានៅលើភ្នំកេនយ៉ា) ជាមួយនឹងព្រៃឈើព័ទ្ធជុំវិញដ៏ធំអស្ចារ្យ សត្វព្រៃ និងតំបន់កសិកម្មជីជាតិ រហូតដល់អាកាសធាតុក្តៅនៅភាគខាងលិច និងតំបន់ជ្រលងភ្នំប្រេះឆា និងតំបន់ស្ងួតមិនសូវមានជីជាតិ តំបន់ស្ងួតពាក់កណ្តាល និងវាលខ្សាច់សុទ្ធសាធ (វាលខ្សាច់ឆាល់ប៊ី និងវាលខ្សាច់នីរី)។

មនុស្សបានចូលមកតាំងទីលំនៅលើទឹកដីកេនយ៉ាដំបូងគឺសុទ្ធតែជាក្រុមអ្នកបរបាញ់ ដូចជាជនជាតិហាស្ដាបច្ចុប្បន្នដែរ។[១០][១១] បើយោងតាមការកំណត់កាលបរិច្ឆេទនៃវត្ថុ និងគ្រោងឆ្អឹងបុរាណៗបានបញ្ជាក់ឱ្យឃើញថា ក្រុមអ្នកនិយាយភាសាឃូស្ហីទិកបានចូលតាំងទីលំនៅដំបូងនៅតំបន់វាលទំនាបនៃប្រទេសកេនយ៉ាចន្លោះពី ៣,២០០ និង ១,៣០០ ឆ្នាំ មុន គ.ស។ ក្រុមអ្នកនិយាយភាសានីឡូទិក បានចាប់ផ្តើមធ្វើចំណាកស្រុកពីស៊ូដង់ខាងត្បូងចូលមកក្នុងទឹកដីនៃប្រទេសកេនយ៉ានៅប្រមាណ ៥០០ មុន គ.ស។[១២] ចំណែកឯក្រុមជនជាតិបង់ធូវិញបានមកតាំងទីលំនៅតាមតំបន់់ឆ្នេរ និងតំបន់ផ្នែកខាងក្នុងប្រទេសកេនយ៉ានៅរវាង ២៥០ ឆ្នាំមុន គ.ស និង ៥០០ ឆ្នាំនៃ គ.ស។[១៣]

ទំនាក់ទំនងជាមួយមហាអំណាចអឺរ៉ុបបានចាប់ផ្តើមដំបូងនៅក្នុងសតវត្សរ៍ទី១៦ ជាមួយចក្រភពព័រទុយហ្កាល់ រីឯអាណានិគមកិច្ចនៅកេនយ៉ាបានចាប់ផ្តើមនៅអំឡុងសតវត្សរ៍ទី១៩ ដែលស្ថិតក្នុងសម័យរុករករបស់ពួកអឺរ៉ុបនៅទ្វីបអាហ្រ្វិក។ កេនយ៉ាសម័យបច្ចុប្បន្នបានងើបចេញពីអាណាព្យាបាលបង្កើតឡើងដោយចក្រភពអង់គ្លេសនៅក្នុងឆ្នាំ១៨៩៥ និងត្រូវបានបញ្ចូលជាទឹកដីអាណានិគមរបស់អង់គ្លេសនៅក្នុងឆ្នាំ១៩២០។ ជម្លោះរវាងចក្រភពអង់គ្លេស និងដែនដីអាណានិគមបាននាំឱ្យផ្ទុះបដិវត្តន៍ម៉ាវម៉ាវឡើងនៅក្នុងឆ្នាំ១៩៥២ ហើយកេនយ៉ាក៏បានប្រកាសឯករាជ្យនៅឆ្នាំ១៩៦៣។ បន្ទាប់ពីបានទទួលឯករាជ្យ ប្រទេសកេនយ៉ានៅតែបន្តឋានៈជាសមាជិកនៃសមាគមប្រជាជាតិនៃសហធនរដ្ឋដដែរ។ រដ្ឋធម្មនុញ្ញបច្ចុប្បន្នត្រូវបានអនុម័តនៅក្នុងឆ្នាំ២០១០ ជំនួសឱ្យរដ្ឋធម្មនុញ្ញសម័យឯករាជ្យឆ្នាំ១៩៦៣។

ប្រទេសកេនយ៉ាគឺជាសាធារណរដ្ឋប្រកាន់របបប្រជាធិបតេយ្យតំណាងប្រធានាធិបតី ពោលគឺបុគ្គលជាប់ឆ្នោតត្រូវជាអ្នកតំណាងឱ្យប្រជាពលរដ្ឋ ហើយប្រធានាធិបតីគឺជាប្រមុខរដ្ឋ និងរដ្ឋាភិបាល។[១៤] ប្រទេសកេនយ៉ាគឺជាសមាជិកនៃអង្គការសហប្រជាជាតិ សមាគមប្រជាជាតិនៃសហធនរដ្ឋ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ អង្គការពាណិជ្ជកម្មពិភពលោក កូមេសា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏ដូចជាអង្គការអន្តរជាតិផ្សេងៗទៀត។ កេនយ៉ាជា​សម្ព័ន្ធមិត្ត​ដ៏ជិតស្និទមួយ​របស់​សហរដ្ឋ​អាមេរិក​ ថ្វីបើខ្លួនមិនមានឈ្មោះជាសមាជិករបស់អង្គការណាតូក្ដី។ ដោយមានចំណូលជាតិសរុបស្មើ ១,៨៤០ ដុល្លារ[១៥] កេនយ៉ាគឺជាប្រទេសមានសេដ្ឋកិច្ចចំណូលមធ្យមកម្រិតទាប។ ប្រទេសកេនយ៉ាមានសេដ្ឋកិច្ចធំជាងគេទីពីរនៅអាហ្វ្រិកខាងកើត និងកណ្តាល បន្ទាប់ពីប្រទេសអេត្យូពី ខណៈរដ្ឋធានីណៃរ៉ូប៊ីបម្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងតំបន់។[១៦] កសិកម្មគឺជាវិស័យធំបំផុតនៅក្នុងប្រទេស ដោយតែ និងកាហ្វេជាដំណាំសាច់ប្រាក់បែបប្រពៃណី ចំណែកផ្កាស្រស់វិញបានក្លាយជាទំនិញនាំចេញដ៏សំខាន់មួយដែរក្នុងពេលថ្មីៗនេះ។ ឧស្សាហកម្មបែបសេវាកម្មក៏ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយផងដែរ ជាពិសេសវិស័យទេសចរណ៍។ ទោះជាអង្គការពាណិជ្ជកម្មអន្តរជាតិមួយចំនួនបានចាត់ទុកកេនយ៉ាជាផ្នែកមួយនៃតំបន់ស្នែងធំនៃទ្វីបអាហ្រ្វិកក៏ដោយក្ដី[១៧] ប៉ុន្តែកេនយ៉ានៅតែជាសមាជិកសំខាន់នៃប្លុកពាណិជ្ជកម្មសហគមន៍អាហ្វ្រិកខាងកើត។[១៨][១៩] ទ្វីបអាហ្រ្វិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសកេនយ៉ា នាំមុខសហភាពអឺរ៉ុប។[២០]

ឯកសារយោង

[កែប្រែ]
  1. 1 2 Constitution (2009) Art. 7 [National, official and other languages] "(1) The national language of the Republic is Kiswahili. (2) The official languages of the Republic are Kiswahili and English. (3) The State shall–-–- (a) promote and protect the diversity of language of the people of Kenya; and (b) promote the development and use of indigenous languages, Kenyan Sign language, Braille and other communication formats and technologies accessible to persons with disabilities."
  2. 1 2 "2019 Kenya Population and Housing Census Volume IV: Distribution of Population by Socio-Economic Characteristics". ការិយាល័យស្ថិតិជាតិកេនយ៉ា. Archived from the original on 5 មិថុនា 2020. Retrieved 12 កុម្ភៈ 2022.
  3. ↑ "Demographic Yearbook – Table 3: Population by sex, rate of population increase, surface area and density" (PDF). Retrieved on 12 កុម្ភៈ 2022. http://unstats.un.org/unsd/demographic/products/dyb/dyb2012.htm
  4. ↑ "Kenya Population Growth Rate 1950-2021". Macrotrends.net. Archived from the original on 27 ឧសភា 2021. Retrieved 12 កុម្ភៈ 2022. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  5. ↑ "2019 Kenya Population and Housing Census Results". Kenya National Bureau of Statistics. 4 ខែវិច្ឆិកា 2019. Archived from the original on 5 វិច្ឆិកា 2019. Retrieved 12 កុម្ភៈ 2022.
  6. ↑ "Report for Selected Countries and Subjects (valuation of Kenya GDP)". មូលនិធិរូបិយវត្ថុអន្តរជាតិ. Archived from the original on 19 តុលា 2020. Retrieved 12 វិច្ឆិកា 20122. {{cite web}}: Check date values in: |access-date= (help)
  7. 1 2 3 "World Economic Outlook Database, April 2019". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. Archived from the original on 12 កុម្ភៈ 2020. Retrieved 12 កុម្ភៈ 2022.
  8. ↑ "Gini index". World Bank Group. 2019. Archived from the original on 4 កុម្ភៈ 2020. Retrieved 12 កុម្ភៈ 2022.
  9. ↑ "Human Development Report 2020" (PDF) (in អង់គ្លេស). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. December 15, 2020. Archived (PDF) from the original on 15 ធ្នូ 2020. Retrieved 12 កុម្ភៈ 2022.
  10. ↑ "African Hunter-Gatherers: Survival, History and Politics of Identity" (PDF). repository.kulib.kyoto-u.ac.jp. Archived (PDF) from the original on 4 November 2018. Retrieved 11 December 2024.
  11. ↑ "The East African Bushmen". researchgate.net. Archived from the original on 9 January 2022. Retrieved 11 December 2024.
  12. ↑ Cite error: Invalid <ref> tag; no text was provided for refs named "EhretCHS".
  13. ↑ "Wonders Of The African World". pbs. Archived from the original on 19 October 2019. Retrieved 11 December 2024.
  14. ↑ "Victorian Electronic Democracy – Final Report – Table of ContentsVictorian Electronic Democracy – Final Report – Glossary". 13 December 2007. Archived from the original on 13 December 2007. Retrieved 12 December 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  15. ↑ "GNI per capita, Atlas method (current US$) – Kenya". worldbank.org. World Bank. Archived from the original on 15 April 2023. Retrieved 12 December 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  16. ↑ Oluwole, Victor (24 July 2023). "African giants: The 10 largest economies on the continent". Business Insider Africa. https://africa.businessinsider.com/local/markets/african-giants-the-10-largest-economies-on-the-continent/1w6srcq។ បានយកមក 22 December 2024.
  17. ↑ Maxwell, Daniel, and Ben Watkins. "Humanitarian information systems and emergencies in the Greater Horn of Africa: logical components and logical linkages." Disasters 27.1 (2003): 72–90.
  18. ↑ "East African Community" (PDF). eala.org (in អង់គ្លេស). Archived (PDF) from the original on 24 December 2023. Retrieved 2024-12-12.
  19. ↑ "East African Federation". eac.int. Archived from the original on 15 December 2023. Retrieved 2024-12-12.
  20. ↑ Mwangi S. Kimenyi; Francis M. Mwega; Njuguna S. Ndung'u (May 2016). "The African Lions: Kenya country case study" (PDF). The Brookings Institution. Archived (PDF) from the original on 27 May 2016. Retrieved 12 December 2024.