សោមា (រឿងនិទាន)
![]() | អត្ថបទនេះមិនបានបញ្ជាក់អំពីប្រភព ឬឯកសារយោងទេ។ សូមចូលរួមជួយក្នុងអត្ថបទនេះ ដោយរក-បញ្ជាក់អំពីប្រភព-ឯកសារយោងដែលគួរទុកចិត្តបាន។ ខ្លឹមសារគ្មានប្រភពអាចនឹងត្រូវ ជជែក ហើយនិងដកចេញ ។ (ខែកុម្ភៈ ២០១៤) |
សោមា | |
---|---|
កុរុង | |
រជ្ជកាល | ប្រ.ពាក់កណ្ដាលសតវត្សទី១-៥២ នៃ គ.ស |
រាជ្យមុន | កុរុងសោម |
រាជ្យបន្ត | កុរុងកៅណ្ឌិន្យទី១ |
ស្វាមី/មហេសី | កៅណ្ឌិន្យទី១ |
សន្តតិវង្ស | សោមវង្ស |
បិតា | មិនស្គាល់ |
ប្រសូត | ប្រហែលដើមសតវត្សទី១ នគរភ្វូណាន រឺ នគរគោកធ្លក រឺ សក្កទ្វីប |
សុគត | ប្រហែលចុងសតវត្សទី១ នគរភ្វូណាន |
កុរុងសោមា (ប្រ.ដើមសតវត្សទី១-ប្រ.ចុងសតវត្សទី១) រជ្ជកាល (ប្រ.ពាក់កណ្ដាលសតវត្សទី១-៥២ នៃគ.ស) ជាអ្នកគ្រប់គ្រងនគរភ្វូណាន និងជាក្សត្រទីមួយនៃគោកធ្លក (សោយរាជ្យ រ.សតវត្សទី១)។ ព្រះនាងក៏ជាមេដឹកនាំស្រីទីមួយនៃប្រទេសកម្ពុជាដែរ។ ព្រះនាងជាព្រះមហេសីនៃកុរុងកៅណ្ឌិន្យទី១។
ព្រះនាម[កែប្រែ]
បើតាមឈ្មោះ សោមា មានន័យថា កូនព្រះចន្ទ រឺ លោកខែ។ ក្នុងអត្ថន័យនៃឈ្មោះវាហាក់ដូចជា ចង់បញ្ជាក់ពីខ្សែស្រឡាយរវាង ព្រះអាទិត្យ និង ព្រះចន្ទ។
ពង្សាវតារ[កែប្រែ]
- ព្រះបិតាព្រះនាម សោម
- ព្រះស្វាមី ព្រះនាម កៅណ្ឌិន្យទី១
ព្រេងនិទានក្នុងសិលាចារឹក[កែប្រែ]
បើតាមសិលាចារឹកនៅមីសឺន (កម្ពុជាក្រោម) ដែលគេបានសិក្សាកំណត់ថា ចារឆ្លាក់នៅក្នុងព.ស. ៦៥៨ ព្រះមហាក្សត្រខ្មែរទី១ មានព្រះនាមថា កៅណ្ឌិន្យ។ សិលាចារឹកនោះ បានបញ្ជាក់ថាព្រះអង្គ បានទទួលលំពែងមួយជាចំណងដៃពីព្រាហ្មណ៍ អឝ្វតថាមន សម្រាប់យកទៅចោលផ្សង កំណត់ទឹកដី ដែលត្រូវរៀបចំនគរ។ លំពែងនោះបានធ្លាក់ចំនគរគោកធ្លក ឬស្រុកខ្មែរសព្វថ្ងៃនេះ។ បន្ទាប់មក ព្រះកៅណ្ឌិន្យ ត្រូវបានរៀបអភិសេកជាមួយនិង ព្រះនាងសោមា ដែលត្រូវជាបុត្រីរបស់ស្ដេចភុជង្គនាគ។
មុនដោយ មិនស្គាល់ |
កុរុងភ្វូណាន រឺ វ្យាធបុរ | តដោយ កុរុងកៅណ្ឌិន្យទី១ |
![]() |
អត្ថបទដែលទាក់ទងនឹងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |