អេក្វាឌ័រ
| República del Ecuador (ភាសាអេស្ប៉ាញ) | |
|---|---|
ទីតាំងប្រទេសអេក្វាឌ័រ (ក្រហម) នៅលើភូគោល | |
| រដ្ឋធានី | គីតូ 00°13′12″S 78°30′43″W / 0.22000°S 78.51194°W |
| ទីក្រុងធំបំផុត | វ៉ាយ៉ាគីល |
| ភាសាផ្លូវការ | ភាសាអេស្ប៉ាញ[១] |
| ភាសាទទួលស្គាល់តាមតំបន់ | កេជូរ៉ា, ស៊ូអារ និងភាសាមួយចំនួនទៀត"ដែលកំពុងប្រើប្រាស់ជាផ្លូវការដោយជនជាតិដើមភាគតិច"[២] |
| ក្រុមជនជាតិ |
|
| សាសនា (ឆ្នាំ ២០២០)[៥] |
|
| រដ្ឋាភិបាល | សាធារណរដ្ឋនិយមប្រធានាធិបតីអាស្រ័យសភាឯកភូត |
| ដានីយ៉ែល ណូបូអា | |
| វេរ៉ូនីកា អាបាដ រ៉ូហាស | |
| នីតិបញ្ញត្តិ | រដ្ឋសភា |
| ឯករាជ្យភាព | |
- ប្រកាស | ១០ សីហា ១៨០៩ |
- ឯករាជ្យពីអេស្ប៉ាញ | ២៤ ឧសភា ១៨២២ |
- ឯករាជ្យពីមហាកូឡុំប៊ី | ១៣ ឧសភា ១៨៣០ |
- ទទួលស្គាល់ដោយអេស្ប៉ាញ | ១៦ កុម្ភៈ ១៨៤០[៦] |
| ៥ មិថុនា ១៨៩៥ | |
| ២៨ កញ្ញា ២០០៨ | |
| ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ២៨៣,៥៦១ គ.ម២ [៧] (ទី៧៣) |
| ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣) | ១៧,៤៨៣,៣២៦[៨] |
- ជំរឿន (ឆ្នាំ ២០២២) | ១៦,៩៣៨,៩៨៦[៩] (ទី៧៣) |
- ដង់ស៊ីតេ | ៦៩ នាក់/គ.ម២ (ទី១៤៨) |
| GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) |
- សរុប | |
- ក្នុងម្នាក់ | |
| GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) |
- សរុប | |
- ក្នុងម្នាក់ | |
| ជីនី (២០២២) | មធ្យម |
| HDI (២០២២) | ខ្ពស់ · ទី៨៣ |
| រូបិយវត្ថុ | ដុល្លារអាមេរិកa (USD) |
| ល្វែងម៉ោង | UTC−៥ / −៦ (ECT / GALT) |
| ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy |
| ទិសបើកបរ | ស្ដាំ |
| កូដហៅទូរស័ព្ទ | +៥៩៣ |
| កូដ ISO 3166 | EC |
| ដែនកម្រិតខ្ពស់ | .ec |
| |
ប្រទេសអេក្វាឌ័រ[ស ១] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអេក្វាឌ័រ[ស ២] គឺជាប្រទេសមួយស្ថិតនៅភាគពាយ័ព្យនៃទ្វីបអាមេរិកខាងត្បូង ដែលមានព្រំប្រទល់ជាប់ប្រទេសកូឡុំប៊ីនៅភាគខាងជើង ប្រទេសប៉េរូនៅភាគខាងកើតនិងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងលិច។ ក្រៅពីមានទឹកដីចម្បងស្ថិតនៅអាមេរិកខាងត្បូង អេក្វាឌ័រមានកម្មសិទ្ធិទឹកដីលើកោះហ្កាឡាប៉ាហ្កូសក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រនៅភាគខាងលិច។ រដ្ឋធានីនៃប្រទេសនេះគឺ គីតូ ខណៈដែលទីក្រុងធំបំផុតគឺ វ៉ាយ៉ាគីល។
ទឹកដីនៃប្រទេសអេក្វាឌ័របច្ចុប្បន្នធ្លាប់ជាទីកន្លែងរស់នៅរបស់ជនជាតិដើមជាច្រើនក្រុម មុនពេលត្រូវកាត់បញ្ចូលបន្តិចម្តងៗទៅក្នុងចក្រភពអាំងកានៅក្នុងសតវត្សរ៍ទី១៥។ ទឹកដីនេះត្រូវបានប្រទេសអេស្ប៉ាញធ្វើអាណានិគមកិច្ចនៅក្នុងសតវត្សរ៍ទី១៦ និងបានទទួលឯករាជ្យនៅក្នុងឆ្នាំ១៨២០ ក្នុងនាមជាផ្នែកមួយនៃមហាកូឡុំប៊ី មុនពេលក្លាយជារដ្ឋអធិបតេយ្យផ្ទាល់នៅក្នុងឆ្នាំ១៨៣០។ កេរដំណែលបន្សល់ពីអាណាចក្រទាំងពីរត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងប្រជាសាស្ត្រចម្រុះដ៏សម្បូរបែបនៃប្រទេសអេក្វាឌ័រសព្វថ្ងៃ ដោយប្រជាជនសរុប ១៧.៨ លាននាក់ភាគច្រើនជាមេស្ទីហ្សូ ខណៈប្រជាជននៅសល់ទាំងប៉ុន្មានគឺមានដើមកំណើតមកពីអឺរ៉ុប អាមេរិកាំងដើម អាហ្រ្វិក និងអាស៊ី។ ភាសាអេស្ប៉ាញគឺជាភាសាផ្លូវការដែលប្រើប្រាស់ដោយប្រជាជនមួយភាគធំ ហើយមិនតែប៉ុណ្ណោះ ភាសាជនជាតិដើមចំនួន ១៣ ផ្សេងទៀតត្រូវបានទទួលស្គាល់ដោយរដ្ឋ ដូចជា ភាសាកេជូរ៉ា និងស៊ូអារជាដើម។
ប្រទេសអេក្វាឌ័រគឺជាសាធារណរដ្ឋប្រជាធិបតេយ្យតំណាង និងជាប្រទេសកំពុងអភិវឌ្ឍ[១៧] ដែលសេដ្ឋកិច្ចជាតិច្រើនតែពឹងផ្អែកលើការនាំចេញទំនិញផ្សេងៗដូចជា ប្រេងកាត និងផលិតផលកសិកម្មមួយចំនួន។ អេក្វាឌ័រជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ អង្គការរដ្ឋអាមេរិកាំង មែរកូសួរ ប្រូសួរ (PROSUR) និងចលនាមិនចូលបក្សសម្ព័ន្ធ។ល។ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយចន្លោះពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៦ បានបង្ហាញថា ភាពក្រីក្រនៅអេក្វាឌ័របានថយចុះពី ៣៦.៧% មកត្រឹម ២២.៥% ខណៈកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗប្រចាំឆ្នាំគឺ ១.៥% (ធៀបនឹង ០.៦% ក្នុងរយៈពេលពីរទសវត្សរ៍មុន)។ ទន្ទឹមនឹងនេះដែរ សន្ទស្សន៍ជីនីនៃវិសមភាពសេដ្ឋកិច្ចក្នុងប្រទេសបានថយចុះពី ០.៥៥ ទៅ ០.៤៧។[១៨]
ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសមហាចម្រុះទាំង ១៧ នៅលើពិភពលោក[១៩][២០] អេក្វាឌ័រមានរុក្ខជាតិ និងសត្វដោយតំបន់ជាច្រើនប្រភេទ ដូចជានៅលើកោះហ្កាឡាប៉ាហ្កូសជាដើម។ ដើម្បីទទួលស្គាល់បេតិកភណ្ឌអេកូឡូស៊ីពិសេសរបស់ជាតិ រដ្ឋធម្មនុញ្ញថ្មីនៃឆ្នាំ២០០៨ គឺជារដ្ឋធម្មនុញ្ញប្រជាជាតិដំបូងបង្អស់ដែលទទួលស្គាល់សិទ្ធិធម្មជាតិតាមផ្លូវច្បាប់។[២១]
កំណត់សម្គាល់
[កែប្រែ]- ↑ ភាសាកេជូរ៉ា៖ Ikwayur និងភាសាស៊ូអារ៖ Ecuador ឬ Ekuatur[១៣][១៤]
- ↑ ភាសាអេស្ប៉ាញ៖ República del Ecuador, ភាសាកេជូរ៉ា៖ Ikwayur Ripuwlika និងភាសាស៊ូអារ៖ Ekuatur Nunka[១៥][១៦]
ឯកសារយោង
[កែប្រែ]- ↑ Cite error: Invalid
<ref>tag; no text was provided for refs namedCIA - ↑ "Constitución Política de la República del Ecuador". Archived from the original on 17 October 2015. Retrieved 4 May 2024.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Censo de Población y Vivienda 2022". 21 September 2023. https://app.powerbi.com/view?r=eyJrIjoiNWUzMjQwOWMtZjFhOS00NjczLTk0YTItNjcwZmRmY2YxMjkyIiwidCI6ImYxNThhMmU4LWNhZWMtNDQwNi1iMGFiLWY1ZTI1OWJkYTExMiJ9.
- ↑ "Más mestizos, menos afros y pocos blancos: así se ven los ecuatorianos". Primicias. 22 September 2023. Archived from the original on 14 November 2023. Retrieved 4 May 2024.
- ↑ "Religion affiliations in Ecuador 2020". Archived from the original on 6 July 2022. Retrieved 4 May 2024.
- ↑ España (1 January 1841). "Tratado de paz y amistad celebrado entre España y la República del Ecuador: en 16 de febrero de 1840". en la Imprenta Nacional. Archived from the original on 16 November 2016. Retrieved 4 May 2024 – via Google Books.
- ↑ "Ecuador". Central Intelligence Agency. 27 February 2023. Archived from the original on 10 January 2021. Retrieved 4 May 2024 – via CIA.gov.
- ↑ {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
- ↑ "Inicio". ecuadorencifras.gob.ec. Archived from the original on 13 November 2019. Retrieved 4 May 2024.
- ↑ ១០,០ ១០,១ ១០,២ ១០,៣ "World Economic Outlook Database, October 2023 Edition. (Ecuador)". IMF.org. IMF. 10 October 2023. Archived from the original on 15 October 2023. Retrieved 4 May 2024.
- ↑ "Gini Index". World Bank. Archived from the original on 14 June 2020. Retrieved 4 May 2024.
- ↑ "Human Development Report 2023/24" (PDF). UNDP. 13 March 2024. Retrieved 4 May 2024.
- ↑ "Constitución de la República del Ecuador en Shuar". Issuu. 27 June 2011. Archived from the original on 4 April 2019. Retrieved 5 May 2024.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "¡Iniuri seamkur!, Ayamrumamu nuyá Iniankasrik Ayamruma Papi" (PDF). INREDH. Archived from the original (PDF) on 21 February 2019. Retrieved 5 May 2024.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "(ជាភាសាស៊ូអារ) Chicham atiakur metek atin turakur, pénke takakainiachu tuke enentaimtusartiniaitji" (PDF). Secretaría Nacional de Planificación y Desarrollo. 2014. Archived from the original (PDF) on 20 December 2019. Retrieved 5 ឧសភា 2024.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ Pellizzaro, Siro M.; Nàwech, Fàusto Oswaldo (2003). Chicham: Dictionario Enciclopédico Shuar-Castellano. Wea Nekaptai.
- ↑ "World Economic Outlook Database, April 2019". IMF.org. IMF. Archived from the original on 10 October 2020. Retrieved 5 May 2024.
- ↑ "Decade of Reform: Ecuador's Macroeconomic Policies, Institutional Changes, and Results" (PDF). Archived (PDF) from the original on 20 December 2019. Retrieved 5 May 2024.
- ↑ "South America Banks on Regional Strategy to Safeguard Quarter of Earth's Biodiversity". Archived from the original on 11 October 2007. Retrieved 5 May 2024.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help), Conservation.org (16 September 2003). - ↑ "Oficialmente Ecuador es el país de las orquídeas- Noticias de Cuenca – Azuay – Ecuador – Eltiempo de Cuenca". Archived from the original on 29 November 2014. Retrieved 5 May 2024.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Ecuador Adopts New Constitution – With CELDF RIGHTS of NATURE Language". Archived from the original on 3 October 2008. Retrieved 5 May 2024.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help), Community Environmental Legal Defense Fund. Retrieved 7 September 2009.
តំណភ្ជាប់ក្រៅ
[កែប្រែ]| ស្វែងយល់បន្ថែមអំពីអេក្វាឌ័រលើ គម្រោងបងប្អូនរបស់វិគីភីឌា: | |
| និយមន័យនិងបំណកប្រែពីវិគីនានុក្រម | |
| រូបភាពនិងមីឌាពី Wikimedia Commons | |
| ប្រភពរៀនសូត្រពីវិគីសាកលវិទ្យាល័យ | |
| រឿងរ៉ាវព័ត៌មានពីវិគីព័ត៌មាន | |
| សម្រង់ពាក្យសម្ដីពីវិគីសម្រង់ពាក្យ | |
| អត្ថបទប្រភពដើមពីវិគីប្រភព | |
| សៀវភៅពុម្ពពីវិគីសៀវភៅ | |
- ប្រធានាធិបតីអេក្វាឌ័រ (ជាភាសាអេស្ប៉ាញ)
- អេក្វាដ័រ. នៅក្នុង The World Factbook. ភ្ញាក់ងារស៊ើបការសម្ងាត់ (CIA).
- Ecuador profile ពី en:BBC News
- សៀវភៅផែនទីវិគីមីឌាEcuador
Geographic data related to អេក្វាឌ័រ at OpenStreetMap
| អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages using duplicate arguments in template calls
- Pages with reference errors
- CS1 errors: redundant parameter
- Pages containing cite templates with deprecated parameters
- CS1: Julian–Gregorian uncertainty
- អត្ថបទខ្លីមិនពេញលេញ
- អេក្វាឌ័រ
- សហគមន៍អង់ឌីន
- ប្រទេសនៅអាមេរិកខាងត្បូង
- អតីតអាណានិគមអេស្ប៉ាញ
- រដ្ឋសមាជិកនៃសហភាពប្រជាជាតិអាមេរិកខាងត្បូង
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- សាធារណរដ្ឋ
- ប្រទេស និងទឹកដីនិយាយភាសាអេស្ប៉ាញ
