Jump to content

អំបូរភាសាចាម្ប៍

ពីវិគីភីឌា
ចាម្ប៍
អាចេ-ចាម្ប៍
ការចែកចាយភូមិសាស្ត្រប្រទេសឥណ្ឌូណេស៊ី (អាចេ)
ប្រទេសកម្ពុជា
ប្រទេសវៀតណាម
ប្រទេសថៃ
ប្រទេសចិន (កោះហៃណាំ)
ចំណាត់ថ្នាក់ភាសាវិទ្យាអូស្ត្រូណេស៊ី
ផ្នែករង
  • ភាសាអាចេ
  • អំបូរចាម្ប៍ឆ្នេរសមុទ្រ
  • អំបូរចាម្ប៍ខ្ពង់រាប
ISO 639-2 / 5cmc
Glottologcham1327

អំបូរភាសាចាម្ប៍អាចេ-ចាម្ប៍ គឺជាក្រុមភាសាមាន ៨ សមាជិក ដែលត្រូវបាននិយាយនៅខេត្តអាចេ (ប្រទេសឥណ្ឌូណេស៊ី) និងតំបន់ខ្លះនៃប្រទេសកម្ពុជា ថៃ វៀតណាម និង​កោះហៃណាំ។ ភាសាវិទូនិយមថាភាសាដើមនៃអំបូរនេះ (ប្រូតូ-ចាម្ប៍) មានទំនាក់ទំនងនឹងវប្បធម៌សាហ្វ៊ិញ ព្រមទាំងត្រូវបាននាំយកមកទឹកដីចាម្ប៉ា ដែលសព្វថ្ងៃជាទឹកដីវៀតណាម ពីកោះបរនេអូទៀបកោះម៉ាឡេ[] ក្រោយពីភាសាអាចេ ដែលមានអ្នកនិយាយចំនួន ៣,៥ លាននាក់ ភាសាចាម្ប៍និងចារ៉ាយជាភាសានៅក្នុងអំបូរនេះដែលមានចំនួនអ្នកនិយាយច្រើនជាងគេ ចំនួន ២៨០,០០០ នាក់ និង ២៣០,000 នាក់ រៀងៗខ្លួន។ ភាសាត្សាត់គឺជាភាសាភាគខាងជើងបំផុត ព្រមទាំងជាភាសាដែលមានចំនួនអ្នកនិយាយតិចជាងគេបំផុត គឺតែ ៤០០០ នាក់ប៉ុណ្ណោះ។

ប្រវត្តិសាស្ត្រ

[កែប្រែ]

ភាសាចាម្ប៍គឺជាភាសានៅក្នុងអំបូរអូស្ត្រូណេស៊ី ដែលមានអក្សរសាស្ត្រចាស់ជាងគេបំផុត។ សិលាចរឹតដុងអៀនចូវត្រូវបានសរសេរជាភាសាចាម្ប៍បុរាណ​នៅចុងសតវត្សរ៍ទី​ ៤ គ.ស.។​

ការខ្ចីពាក្យយ៉ាងច្រើនទៅវិញទៅមក បានធ្វើឱ្យអំបូរភាសាចាម្ប៍និងអំបូរភាសាបាហ្នារ ដែលជាអំបូរនៅក្នុងអំបូរអូស្ត្រូអាស៊ី មានវាក្យស័ព្ទដែលស្រដៀងគ្នាយ៉ាងច្រើន។[][]

ការចាត់ថ្នាក់

[កែប្រែ]

ភាសាវិទូ Graham Thurgood បានចាត់ថ្នាក់អំបូរភាសាចាម្ប៍ដូចខាងក្រោម។[] ភាសានីមួយៗត្រូវបានសម្គាល់ដោយ អក្សរទ្រេត

កំណត់​ចំណាំ

[កែប្រែ]

ឯកសារយោង

[កែប្រែ]