អ្នកប្រើប្រាស់:ជូ រដ្ឋា

ពីវិគីភីឌា
 Introduction:សេចក្ដីផ្ដើម

សូមជំរាបសួរនិងសូមស្វាគមន៏មកកាន់ទំព័រដើមរបស់ខ្ញុំ។ ខ្ញុំបាទឈ្មោះ ជូ​ រដ្ឋា កើតថ្ងៃទី​១៥ ខែ ធ្នូ ឆ្នាំ១៩៩៥ និងមានបងប្អូន ៣​ នាក់ ប្អូនស្រីម្នាក់​ និង ប្អូនប្រុសម្នាក់ដែលមានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងធំ ឃុំជុំគ្រៀល​ ស្រុកទឹកឈូរ ខេត្តកំពត ។ ខ្ញុំជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប នៃ​ ប្រទេសកម្ពុជា។​​ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌​មាន ជំនាន់ទី០៦ ឆ្នាំទី០១​​​ ទីកន្លែងកំណើត៖ ភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ នៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាអ្នកកាត់តវិដេអូ និង អ្នកផលិតភាពយន្ត។

Tuek Chhou
ស្រុកទឹកឈូ
District (srok)
ជូ រដ្ឋា is located in កម្ពុជា
Tuek Chhou
Location in Cambodia
កូអរដោនេ: 10°36′N 104°10′E / 10.600°N 104.167°E / 10.600; 104.167
Country Cambodia
ProvinceKampot
Communes19
Villages67
ប្រជាជន (1998)[១]
 • សរុប៨៩,៧៧៩
ល្វែងម៉ោង+7
Geocode0707
រង្វង់មូលធុរ៉េននៃខេត្តកំពត
ស្ពានចាស់មាត់ព្រែកនៅខេត្តកំពត

ភូមិត្រពាំងធំ[កែប្រែ]

ភូមិត្រពាំងធំ ស្ថិតនៅក្នុង(ឃុំជំគ្រៀល ដែលមានប្រជាជនរស់នៅចំនួន 5,531នាក់​ ក្នងឆ្នាំ​ 1998-03-03,និង 5,834នាក់ ក្នុងឆ្នាំ 2008-03-03[២][៣] )ស្រុកទឹកឈូខេត្តកំពត[៤] ដែលមានប្រជាជនរស់នៅសរុប ២៤៦៣ នាក់នៅក្នុងឆ្នាំ1998-03-03 និង ២៧៦៩ នៅក្នុងឆ្នាំ​2008-03-03។ [៥] ដែលមានគ្រួសារចំនួន២៨៩គ្រួសារ។​ប្រជាជនដែលរស់នៅក្នុងភូមិនោះភាគច្រើនប្រកបរបរកសិករ និង ប្រកបរបរកសិកម្មផងដែរ។ប្រជាជន៨០%ជាអ្នកដែលបានទទួលការសិក្សារៀនសូត្រច្រើននោះទេ ពួកគេតែងតែឈប់សិក្សាដើម្បីជួយរកប្រាក៉ចំណូលសម្រាប់គ្រួសារព្រោះដោយសារតែការខ្វះខាតថវិការ សិក្សារៀនសូត្រ។និងបង្ខំចិត្តទៅធ្វើការ នៅទីឆ្ងាយដូចជាកម្មកររោងចក្រ និង​ សីុឈ្នួលធ្វើការ​សំណង់ ។​ ហើយពួកគាត់តែងសីុឈ្នួលច្រូតកាត់ តាមរដូវ និង សីុឈ្នួលធ្វើការនិងអំបិលភាគច្រើន។ ដូចជា​រែកអំបិល លីអំបិល។ណាមួយក្នុងភូមិនេះផងដែរពំុមាន សាលារៀន មន្ទីពេទ្យ គ្រីះស្ថានអប់រំ​ ឬ មជ្ឈមណ្ឌលនានា នៅតាមភូមិនោះទេ៕ មានតែនៅតាមឃុំឬស្រុកប៉ុណ្ណោះ។

ស្រុកទឺកឈូ[កែប្រែ]

ជាស្រុកមួយក្នុងចំណោមក្រុង និង ស្រុកទាំង៨របស់ខេត្តកំពតពីមុនស្រុក ទឹកឈូ មានឈ្មោះថា ស្រុកកំពត មានទីតាំងស្ថិតនៅប៉ែកខាងកើតចំងាយ ៦គីឡូម៉ែត្រពីក្រុងកំពត មានព្រំប្រទល់ៈ ខាងជើងទល់នឹងស្រុកឈូក ខេត្តកំពត និង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ខាងត្បូងទល់នឹងដែនសមុទ្រកម្ពុជាវៀតណាម ខាងកើតទល់នឹងស្រុកដង់ទង់ ខេត្តកំពត និង ស្រុកដំណាក់ចង្អើរ ខេត្តកែប ខាងលិចទល់នឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មានវិសាលភាពទឹកដីធំមធ្យម បើប្រៀបធៀបទៅនឹងក្រុងស្រុកទាំង ៧ទៀតរបស់ខេត្តកំពត មានជួរ ភ្នំជាច្រើន​ដូចជា ភ្នំកំចាយ ភ្នំបូកគោ ភ្នំវល្លិ៍។ល។ មានផ្ទៃដីសរុប ១៥១៤គីឡូម៉ែត្រការេ ភាគច្រើន ជាសមុទ្រ និង ព្រៃភ្នំ​។​ រដ្ឋបាល​ស្រុកមាន ១៦ឃុំ

  • ១១ ឃុំស្ទឹងកែវ
  • ១២ ឃុំថ្នី
  • ១៣ ឃុំត្រពាំងព្រីង
  • ១៤ ឃុំត្រពាំងសង្កែរ
  • ១៥ ឃុំកំពង់គ្រែង
  • ១៦ ឃុំត្រពាំងធំ''''

[៦]ហើយមានប្រជាជនរស់នៅចំនួន106,977នាក់នោក្នុងឆ្នាំ២០០៨និងមនុស្សមានគ្រួសារចំនួន6,121 និងចំនួនគ្រិះស្ថានចំនួន2,542[៧] ) និង ភូ​មិចំនួន ៦៦ភូ​មិ មានប្រជាពលរដ្ឋរស់នៅ ២១៧៩៨គ្រួសារ មានមនុស្សសរុប ១០៩៤៥១នាក់​ ស្រី ៥៦៥៧៧នាក់ អាយុ ១៨ឆ្នាំឡើងមានចំនួន ៦៥៧០៨នាក់ ស្រី ៣៣៩៧៦នាក់ ក្នុងនោះជនជាតិខ្មែរឥស្លាមមាន​ចំនួន ២៩០៦គ្រួសារ មនុស្ស សរុប ១១៤៥៦នាក់ ស្រី ៥៨៨២នាក់ អាយុ ១៨ឆ្នាំឡើងមានចំនួន ៧១៧៦នាក់ ស្រី ៣៦៤៦នាក់។ ដង់ស៊ីទេប្រជាពរដ្ឋ ៧១នាក់ក្នុង ១គីឡូម៉ែត្រការេ ប្រជាពលរដ្ឋប្រមាណ ៨៩% ជាកសិករ រស់នៅ ពឹង​ផ្អែកលើកវិស័យកសិកម្មជាចម្បង ក្រៅពីនេះមានមុខរបរដូចជា នេសាទ សិប្បករ ពាណិជ្ជករ និង មន្ត្រីរាជការ។ នៅខែឧសភា ឆ្នាំ២០០៩ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ប្រកប​ដោយជោគជ័យក្រោមច្បាប់ស្តីពីការបោះឆ្នោ ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ។ ក្រុមប្រឹក្សាស្រុក រួមជាមួយគណៈអភិបាលស្រុក បានអនុវត្តនូវតួនាទី និង ភារកិច្ច របស់ខ្លួន ដើម្បីអភិបាលកិច្ច និង ការអភិវឌ្ឍន៍នៅ​មូលដា្ឋនស្របតាមច្បាប់គោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និង លិខិតបទដ្ឋានគតិយុត្តនានា។ ផ្អែកតាមច្បាប់ និង ការណែនាំរចនា សម្ព័ន្ធរដ្ឋបាលស្រុកទឹកឈូ បច្ចុប្បន្នមានៈ ក្រុមប្រឹក្សាស្រុកមានចំនួន ១៧រូប ស្រី ១រូប គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ មានសមាសភាព ៣០នាក់ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសមានសមាសភាព ៤១នាក់ គណៈអភិបាលស្រុក ៥រូប ស្រី ១រូប, នាយករដ្ឋបាល ១រូប, នាយករងរដ្ឋបាល ២រូប ស្រី ១រូប, មាន​ការិយាល័យ​ចំណុះរដ្ឋបាលស្រុកចំនួន ៣ គឺ ការិយាល័យ​ផែនការ​និង​គាំទ្រឃុំ មានមន្ត្រី ៣រូប ស្រី ២រូប, ការិយាល័យ​រដ្ឋបាល​និងហិរញ្ញវត្ថុ មានមន្ត្រី ៨រូប ស្រី ៤រូប, ការិយាល័យ អន្តរវិស័យ មានមន្ត្រី ៤រូប ស្រី​ ២រូប និង ស្មៀនឃុំ ១៦រូប ស្រី ២រូប។ ស្រុកមានសក្តានុពលសេដ្ឋកិច្ច បំរើអោយវិស័យកសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍។ ផ្អែកលើ ធនធានខាង​លើនេះ ស្រុកបានរៀបចំផែនការអភិវឌ្ឍន៍ ៥ឆ្នាំ(២០១១ - ២០១៥) និង កម្មវិធី វិនិយោគបីឆ្នាំរកិល(២០១២ - ២០១៤) ដើម្បីកំណត់ចក្ខុវិស័យ គោលបំណងជាក់លាក់ ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច និង លើកកំពស់គុណភាព តម្រូវការរបស់​ប្រជាពលរដ្ឋ សំដៅរួមចំណែកកាត់ បន្ថយភាពក្រីក្រជួនប្រជាពលរដ្ឋ។[៨]


ទីតាំង​ភូមិសាស្រ្ត[កែប្រែ]

ភូមិត្រពាំងមានផ្ទៃដី: 3.05 km², ដង់សីុតេ: 908.9 inh./km² [2008] – Change: +1.18%/year [1998 → 2008].[៩]និងមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៣ចេញពីក្រុងកំពតចូលតាមផ្លូវលំចំនួន៣។ ១.ផ្លូវលំទី១ ចុះមកជើងទល់ឃ្លោងទ្វារមណ្ឌលសុខភាពអ៊ីទួនស៑ាងមកជើងត្រង់រហូតមក ២.ផ្លូវលំទី២ ចុះមកជើងទល់មុខឃ្លោងទ្វារវត្តជំគ្រៀលជិតផ្សារជុំគ្រៀល។ ៣.ផ្លូវលំទី៣ ចុះមកជើងតាមឃ្លោងទ្វារវត្តអង្គប្រិយសេរីមានជ័យ។ ផ្លូវលំទាំង៣ខ្សែនេះមិនអាចធ្វើដំនើរដោយរថយន្ត ឬតោចក្រយាន្តយន្តបានឡើយព្រោះមានស្ថានភាពលំបាន(ពិសេសនៅរដូវវស្សារ)។ប៉ុន្តែសព្វថ្ងៃដោយមានការអភិវឌ្ឍន៍ផ្លូវលំនេះអាចរថយន្តធ្វើដំនើរបានជាប្រក្រតី។

ខ.ព្រំប្រទល់[កែប្រែ]

ខាងលិចទល់និងឃុំកំពង់កណ្ដាល(ក្រុងកំពតមួយភាគទៀតជាប់និងឃុំត្រពាំងធំ(ស្រុកទឹកឈូ ខាងកើតជាប់នឹងព្រែកក្បាល់រមាសឃុំត្រពាំងសង្កាខាងត្បូងជាប់ស្រែអំបិល(ឈូងសមុទ្រកម្ពុជា)។ ប្រវត្តិសាស្រ្ត តាំងពីដើមប្រជាជនភូមិត្រពាំងធំប្រកបរបរធ្វើស្រែនឹងផលិតអំបិលឡើងត្នោត។ល។

ប្រវត្តិសាស្រ្ត[កែប្រែ]

កាលពីដើមឡើយភូមិត្រពាំងធំ គ្រាន់តែជាទីទួលមួយដែលមានត្រពាំងមួយដ៏ធំ ហើយក្រោយមកប្រជាជនដែលរស់នៅក្នុងភូមិនោះក៏បានប្រមូលគ្នីគ្នារែកដីដើម្បីចាក់លុបបំពេញត្រពាំងដ៏ធំនោះដើម្បើ ធ្វើជាភូមិ សម្រាប់​ សាង់សង់ផ្ទះនិងធ្វើកសិកម្ម។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។ មិនមានទឹក​ស្អាត​ និង អគ្គីសនី គ្រប់គ្រាន់សម្រាប់ប្រើនោះទេ។ប្រជាពលរដ្ខបានពឹងផ្អែកទៅលើទឹកអណ្តូងនិង ភ្លើងទាន និង ចង្កៀងជាចំបង!ហើយរាល់ការធ្វើដំណើរគឺធ្វើតាម រទះគោ(តាមស្រែ) ឬ ថ្មើរជើង ព្រោះផ្លូវ តូចចង្អៀត ពិបាកក្នុងការធ្វើដំណើរ។ ​

សេដ្ឋកិច្ច[កែប្រែ]

សេដ្ធកិច្ចនៅភូមិត្រពាំងធំប្រជាជនប្រកបររបរ​ជាកសិករ និង ធ្វើចំការមួយចំនួនតូច។​​ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់ដូចគេ។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា កម្មករច្រូត កាត់ សំណង់ រែកអំបិល លី អំបិល និង​​ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ក៏ដូចជាកូនៗរបស់ពួកគេផងដែរ។

វប្បធម៍[កែប្រែ]

ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាក៏ផ្សេងៗគ្នាដែរដូចជាសាសនាព្រះពុទ្ធ គ្រិស្ទសាសនា។ តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ​ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។

ព្រះពុទ្ធ​សាសនា[កែប្រែ]

ពុទ្ធប្រវត្តិសង្ខេប

ព្រះសម្មាសម្ពុទ ព្រះគោតម​សម្មា​សម្ពុទ្ធ​គឺ​ជា​ព្រះ​ពុទ្ធ​អង្គ​ទី​៤​នៅ​ក្នុង​ភទ្ទកប្ប​នេះ។ បាន​ជា​កប្ប​នេះ​ឈ្មោះ​ភទ្ទកប្ប​ ព្រោះ​អត្ថ​ថា ជា​កប្ប​ដ៏​ចម្រើន ដែល​មាន​ព្រះ​ពុទ្ធ​៥​ព្រះ​អង្គ​ត្រាស់​ដឹង តួ​យ៉ាង​ដូច​ជា​កប្ប​យើង​សព្វ​ថ្ងៃ​នេះ មាន​ព្រះ​សព្វញ្ញូពុទ្ធ​៥​ព្រះ​អង្គ​គឺ ព្រះ​ពុទ្ធ​កកុសន្ធៈ ព្រះ​ពុទ្ធ​កោនាគមនៈ ព្រះ​ពុទ្ធ​កស្សបៈ ព្រះ​ពុទ្ធ​គោតម និង​ព្រះ​ពុទ្ធ​ដែល​នឹង​បាន​ត្រាស់​នា​អនាគត​កាល ព្រះ​នាម​ ព្រះ​អរិយមេតេ្តយ្យ។ រាជវង្ស កំណើត

ព្រះបាទ​សុទ្ធោទន រាជវង្ស គោតម ព្រះ​រាជា​បក្ស​សម្ព័ន សាក្យៈ​សោយ​រាជ​សម្បត្តិ នៅ​នគរ​កបិលពស្តុ ព្រះ​អគ្គ​មហេសី​ព្រះ​នាម សិរិមហាមយា ជា​បុត្រី​ព្រះ​រាជា​បក្ស​សម្ព័ន​កោឌយៈ នៅ​នគរ​ទេវទហៈ ជាប់​ព្រំ​ដែន​នគរ​កបិលពស្តុ​ ព្រះ​នាង សិរិមហាមយា ទ្រង់​បាន​សុបិន​និមិត្ត​ឃើញ​ដំរី​ស​មួយ​មាន​ភ្លុក​៦ ចុះ​ពី​ស្ថាន​តុសិត ហើយ​ចូល​មក​ក្នុង​ព្រះ​ឧទរ​ព្រះ​នាង​ផ្នែក​ខាង​ស្តាំ ទំ​នាយ​ថា ព្រះ​នាង​នឹង​មាន​រាជ​បុត្រ​មួយ​ព្រះ​អង្គ ប្រកប​ដោយ​បុណ្យ​បារមី​យ៉ាង​លើស​លុប​ខ្ពស់​អស់​សព្វ​សត្វ​ទាំង​ពួង។ តាម​រយៈ​គម្ពីរ​មហា​វេស្សន្តរ​ជាតក មាន​ទេវ​បុត្រ​មួយ​ព្រះ​អង្គ​ ព្រះនាម​ សន្តុសិត​ទេវបុត្រ បាន​យាង​ចុះ​ពី​ឋាន​តុសិត​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​ព្រះ​នាង។ ​ក្នុង​កំឡុង​ដែល​ព្រះ​ពោធិសត្វ​នៅ​ក្នុង​ឧទរ​នៃ​ព្រះ​មាតា​ មាន​ទេវបុត្រ​៤​អង្គ​តែង​ចូល​ទៅ​រក្សា​ក្នុង​ទិស​ទាំង​៤​ ដោយ​គិត​ថា កុំ​អោយ​មាន​មនុស្ស​ និង​អមនុស្ស​ណា​មួយ​មក​បៀត​បៀន​ព្រះ​ពោធិសត្វ និង​ព្រះ​មាតា​ព្រះ​ពោធិសត្វ​បាន​ឡើយ។ ព្រះនាង​មាយា បាន​​ទ្រង់​គភ៌​អស់​ចំនួន​១០​ខែ​គត់។ ដល់គម្រប់​១០ខែ គឺ​នៅថ្ងៃសុក្រ ១៥​កើត​ពេញ​បូណមី ខែ​ពិសាខ ឆ្នាំច​ ​ព្រះ​នាង​​មាន​ព្រះ​រាជ​បំណង​នឹង​ស្តេច​យាង​ទៅ​កាន់​នគរ​ទេវទហៈ​ដែល​ជា​ ជាតិ​ភូមិ​របស់​ព្រះ​នាង ទើប​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​សុទ្ធោទន​មហារាជ​ថា បពិត្រ​ព្រះ​សម្មតិ​ទេព ខ្ញុំ​ម្ចាស់​ប្រា​ថ្នា​នឹង​ទៅ​កាន់​នគរ​ទេវទហៈ។ គ្រា​នោះ​ព្រះ​បាទ​សុទ្ធោទនៈ ទ្រង់​អនុញ្ញាតិ ហើយ​ទ្រង់​ត្រាស់​បង្គាប់​អោយ​ពួក​សេវកាមាត្យ​​រៀប​ចំ​ក្បួន​ដើម្បី​ដង្ហែរ​ ព្រះ​នាង​ទេវី។ ទៅ​ដល់​ចន្លោះ​ព្រំ​ប្រទល់​នគរ​ទាំង​ពីរ គឺ​កបិលវត្ថុ​និង​ទេវទហៈមាន​សាល​វ័ន​ជា​មង្គល​មួយ​ឈ្មោះ លុម្ពិនីវ័ន ដែល​មាន​ផ្ការីក​យ៉ាង​ល្អ និង​ហ្វូង​បក្សី​៥​ពណ៌។ ព្រះ​នាង​ទេវី​ក៏​ប្រាថ្នា​នឹង​ឈប់​សម្រាក​ទី​នោះ។ ខណៈ​ដែល​ព្រះ​នាង​យាង​ទៅ​ដល់​ក្រោម​ដើម​សាលព្រឹក្ស​មួយ​ដើម ខ្យល់​កម្មជ្ជវាត​ក៏​បណ្តាល​កម្រើក​ឡើង​នៅ​ក្នុង​ព្រះ​ឧទរ​នៃ​ព្រះ​នាង។ មហាជន​បាន​ជ្រាប​ហេតុ​ជិត​នឹង​ប្រសូត្រ​ ក៏​បាន​រៀប​ចំ​បិទ​បាំងនៅ​ក្រោម​ដើម​នោះ ហើយ​ថយ​ចេញ​មក។ ព្រះនាង​ទ្រង់​ឈោង​ចាប់​មែក​សាល​ព្រឹក្ស​ប្រថាប់​ឈរ ព្រះ​ពោធិសត្វ​ក៏​ប្រសូត្រចាក​ព្រះ​ឧទរ​នៃ​ព្រះ​វរ​មាតាក្នុង​វេលា​នោះ។ ក្នុង​ថ្ងៃ​ដែល​ព្រះ​ពោធិសត្វ​ប្រសូត្រ​នោះ ព្រះ​រាជ​ទេវី​ពិម្ពារ១ ឆន្ន​អាមាត្យ១ កាឡុទាយី​អាមាត្យ​១ ព្រះ​អានន្ទ១ សេះ​កណ្ឋកៈ១ មហាពោធិព្រឹក្ស​១ កំណប់​ទ្រព្យ​ទាំង​៤​រណ្តៅ១ បាន​កើត​ឡើង​ព្រម​គ្នា។ ពួក​អ្នក​នគរ​បាន​នាំ​ព្រះ​ពោធិសត្វ​ត្រឡប់​ទៅ​នគរ​កបិលពស្តុវិញ។ ពិធីថ្វាយព្រះនាម [១០]

រដ្ឋបាល​ខេត្ត[កែប្រែ]

ខេត្តកំពត ត្រូវបានចែកចេញជាក្រុង​ចំនួន ​១ និង​ស្រុកចំនួន​ ៧ នៅ​ឆ្នាំ​២០០៨ ៖

ក្រមស្រុក-ក្រុង ស្រុក-ក្រុង ជាឡាតាំង ផ្ទៃក្រលា​ (ហិកតា)
០៧០១ ស្រុកអង្គរជ័យ Angkor Chey ២២២៣៧
០៧០២ ស្រុកបន្ទាយមាស Banteay Meas ៤០១០៦
០៧០៣ ស្រុកឈូក Chhuk ១២៦២៤៨
០៧០៤ ស្រុកជុំគីរី Chum Kiri ៣១៥៥៧
០៧០៥ ស្រុកដងទង់ Dang Tong ៣៤៥០០
០៧០៦ ស្រុកកំពង់ត្រាច Kampong Trach ៣៥៣០០
០៧០៧ ស្រុក​ទឹក​ឈូ ប្ដូរ​មក​ពីស្រុកកំពតឆ្នាំ​ ២០០៨ ​ Teouk Chhou ១៥១៤០០
០៧០៨ ក្រុង​កំពត​ ប្ដូរ​ពី​ស្រុកកំពង់បាយ​ ឆ្នាំ​ ២០០៨ Kampot ៥៤០០

ចុះទីនេះដើម្បីដឹងព៏ត័មានច្បាស់ [១១]

អាកាសធាតុ[កែប្រែ]

នៅទីនោះអាកាសធាតុគឺអំណោយផលមិនសូវល្អមិនក្តៅខ្លាំងហើយមានភ្លៀងមិនសូវគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការតែពុំមាន ផលប៉ះពាល់ដល់ស្រែចំការនិងដំណាំផ្សេងៗឡើយ។

ការអប់រំ[កែប្រែ]

ការអប់រំ ក្នុងភូម់ត្រពាំងធំមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា រាជធានីខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំក៏មិនមានច្រើនដែរជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។

ទេសចរណ៍[កែប្រែ]

ទេសចរណ៍ គ្មាន​ទេនៅក្នុងភូមិត្រពាំងធំ ព្រោះមិនមានកន្លែងអភិវឌ្ឍន៏ដែលជាទីចាប់អារម្មណ៏។ប៉ុន្ដែមានតំបន់ទេសចរណ៏នៅក្នុងខេត្តកំពតជាច្រើនកន្លែងដូចជា ភ្នំ​បូកគោ​ ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋាន​នេះ​បាន​កសាងឡើង​ដោយ​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។ ភ្នំ​បូកគោ​គឺជា​កន្លែង​កម្សាន្ត​សម្រាប់​ពួក​អាណានិគម​បារាំង ដែល​ត្រូវ​ការផ្លាស់ប្តូរ​បរិយាកាស​ពី​តំបន់​វាលទំនាប​ទៅ​តំបន់​ភ្នំ​ក្បែរ​ មាត់សមុទ្រ​។​ ទឹកឈូរ​ កាត់​តាម​ដងស្ទឹង​ដ៏​ធំ​មួយ​នៅ​ក្រុង​កំពត និង​បត់​ស្តាំ​តាម​ផ្លូវ​មួយ​ដែល​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ លោក អ្នក នឹង​ប្រទះ​ភ្នែក​ឃើញ​ផ្លូវទឹក​មួយ​គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ជាខ្លាំង​។ ទី​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​​រមណីយដ្ឋាន​ទឹកឈូ​។ រមណីយដ្ឋាន​ទឹកឈូ​នេះ មាន​ទឹក​ដ៏​ត្រជាក់​និង​ថ្លា​ដូច​កញ្ចក់​។ នៅ​កន្លែង​ដ៏​មនោ​រម្យ​មួយ​នេះ មាន​ហាង​លក់​អាហារ​ច្រើន​កន្លែង ដោយ​មាន​លក់​ចាប់ពី​ផ្លែឈើ រហូត​ដល់​មាន់​ខ្វៃ​និង​ត្រី​អណ្តែង​អាំង​ជាដើម​៕ រមណីយដ្ឋាន​ព្រែក​ត្នោត​វ រមណីយដ្ឋាន​ជីវចម្រុះ​ព្រែក​ត្នោត​មាន​ទីតាំង​ស្ថិតនៅ​ដាច់ដោយឡែក​ពី​ឧទ្យាន​ជាតិ​បូកគោ​។ រមណីយដ្ឋាន​នេះមាន​ការទាក់ទាញ​ចាប់អារម្មណ៍​ពី​ក្នុង​តំបន់​និង​ពិភពលោក ចំពោះ​ជីវចម្រុះ​ដូចជា​​ ​ព​ពួ​ក​​​​ សត្វ​​កម្រ​និង​ពពួកសត្វ​ជិត​ផុត​ពូជ​ជាដើម​។ រមណីយដ្ឋាន​ទេសចរណ៍​នេះ មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ប៉ែក​ខាងលិច​ក្រុង​កំពត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ និង​មាន​ចម្ងាយ​ប្រមាណ​៩០​​គី​ឡូ​ម៉ែត្រ​​ប៉ែក​ខាងកើត​ខេត្ត​ព្រះសីហនុ (​ផ្លូវជាតិ​លេខ​៤)​។ អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​(SCW) អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ឧទ្យាន​ជាតិ​បូកគោ បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​​តំបន់​ទេស​ចរណ៍​ជីវចម្រុះ​របស់​សហគម​ន៍​នេះ​។រមណីយដ្ឋាន​ទេសចរណ៍​នេះ បាន​បើក​ឲ្យ​ដំណើរការ​ដោយ​ប្រជាជន​មូលដ្ឋាន ហើយ​ចំណូល​ដែល​ទទួលបាន​មក​ពី​ភ្ញៀវ​ទេសចរណ៍អាច​ជួយ​​​លើក​​​​​​​កម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​នោះ​៕[១២]


ការអភិវឌ្ឍន៏[កែប្រែ]

ចំពោះការអភិវឌ្ឈន៍ចំពោះភូមិត្រពាំងធំវិញបើនិយាយពីផ្លូវមានភាពងាយស្រួលធ្វើដំណើរជាងមុន ដោុយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ​​ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ​។

មុនវិជ្ជាឆ្នាំទី១!
ឈ្មោះសាលា ឈ្មោះមុខវិជ្ជា ឆ្នាំ​សិក្សា
សាលាបច្ចេកទេសដុនបូស្គូកែប Photography ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Socical communication ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Computer skill ​ ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប ​​Basic Internet ​ ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប English level ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Jornaism ​ ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Radio and sound ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Scrip writting ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Camera operator ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប English reading ឆ្នាំ ២០១៦​-២០១៨

ឯកសារយោង[កែប្រែ]

  1. General Population Census of Cambodia, 1998: Village Gazetteer. National Institute of Statistics. February 2000. pp. 214–215. 
  2. Chum Kriel Population
  3. National Institute of Statistics
  4. ខេត្តកំពត
  5. TRAPEANG THUM Populationទៅយកដំណភ្ជាប់នៅ 03 11 2017
  6. TUEK CHHOU (District)on​ www.citypopulation.de 03,11,2017
  7. National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
  8. ចុចទីនេះដើម្បីចូលទៅកាន់ប្រភបឯកសារដើម
  9. Trapeang Thum Area ref
  10. ចុចទីនេះដើម្បីមើលបន្ថែម(ពុទ្ធប្រវត្តិ និង សាសនាព្រះពុទ្ធ)
  11. រដ្ឋបាល​ខេត្ត
  12. តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត