ស្រុកអង្គរជ័យ

ពីវិគីភីឌា
Jump to navigation Jump to search

ស្រុកអង្គរជ័យ (អង់គ្លេសAnkor Chey District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពត ដែលមានរដ្ឋបាល ឃុំ និង ភូមិ÷

ស្រុកអង្គរជ័យ
លេខកូដឃុំ ឈ្មោះឃុំជាអក្សរខ្មែរ ឈ្មោះឃុំជាអក្សរអង់គ្លេស ចំនួនភូមិ
០៧០១០ ឃុំអង្គភ្នំតូច Angk Phnum Touch Commune
ឃុំអង្គរជ័យ Ankor Chey Commune
ឃុំចំប៉ី Champei Commune
ឃុំដំបូកខ្ពស់ Dambouk Khpos Commune
ឃុំដានគោម Dan Koum Commune
ឃុំដើមដូង Daeum Doung Commune
ឃុំម្រោម Mroum Commune
ឃុំភ្នំកុង Phnum Kong Commune
ឃុំប្រភ្នំ Praphnum Commune
ឃុំសំឡាញ Samlanh Commune
ឃុំតានី Tani Commune
ចំនួនភូមិសរុប


ស្រុកអង្គជ័យ​ ជាស្រុកមួយស្ថិតក្នុង ខេត្តកំពត។​ ប្រជាជនក្នុងស្រុកនេះភាគច្រើនធ្វើស្រែចំការ​​ និងទំនេរពីធ្វើស្រែចំការ​​អ្នកខ្លះធ្វើការរោងចក្រ​ អ្នកខ្លះទៀតលក់ដូរ និងការងារជាច្រើនផ្សេងទៀត។ ក្នុងស្រុកនេះមានសាលារៀនមួយដែលមានចាប់ពីថ្នាក់ទី ១ ដល់ទី​១២ ដែលធ្វើឲ្យមានភាពងាយស្រួលដល់សិស្សសានុស្សិសក្នុងការសិក្សា​ និងមានវត្ត២៥ ហើយមានប្រជាជនប្រហែល២០០០នាក់ ប្រហែលជា២៥០គ្រួសារ។ស្រុកនេះតូចបន្តិចតែប្រជាជនភាគច្រើនមានជីវភាពធូរធារគួរសម​​ ប៉ុន្តែក៏មានមួយចំនួនមានជីវភាពលំបាកផងដែរ។

ទិដ្ឋភាពនៃឆ្នេរជិតកំពតពីភ្នំបូកគោ

សេដ្ឋកិច្ចស្រុុកអង្គជ័យ[កែប្រែ]

ប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដីប្រហែជា៥០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទួលទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ​ ម្រេច ...ល។ ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតម្លៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ​ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយនៅក្នុងឃំុគឺកំពុងតែសាងសង់ប្រឡាយទឹកជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារស្ដុក ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

វិស័យអប់រំ[កែប្រែ]

ចំពោះវិស័យអប់រំក្នុងស្រុកអង្គជ័យមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។ បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ​ យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។

វិស័យសុខាភិបាល[កែប្រែ]

ចំពោះវិស័យសុខាភិបាល ក្នុងស្រុកនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំងឺ និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឺឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។

ការអភិវឌ្ឃន៍[កែប្រែ]

ចំពោះការអភិវឌ្ឈន៍ចំពោះស្រុកអង្គជ័យវិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន ជាច្រើន​ មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ចំការ និង ដំណាំផ្សេងៗជាច្រើនទៀត​នៅក្នុងភូមិ ​​ ។ ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិង​មានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។

ដំណាំស្រូវ[កែប្រែ]

ដោយសារលក្ខ័ណ្ឌអាកាសធាតុអំណោយផល (២៦,២៧ oC) ភ្លៀងធ្លាក់ជាមធ្យម ២ ១៤៨ ម.ម. ក្នុងមួយឆ្នាំ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អង្គការ ដៃគូអភិវឌ្ឍធំៗ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាទៅលើវិស័យកសិកម្ម ខេត្តកំពតមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ក្នុងស្រុក។ ការអភិវឌ្ឍប្រព័ន្ធធារាស្រ្ត គឺជាគន្លឹះដ៏ចម្បងមួយក្នុងការបង្កើននូវផលិតកម្មស្រូវ និងទប់ស្កាត់ រាល់ហានិភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះធម្មជាតិ។ ផ្ទៃដីដាំដុះទាំងឡាយ ត្រូវបានពង្រីក ព្រម ជាមួយនិងការបណ្តុះបណ្តាលចំណេះដឹងដល់ប្រជាកសិករខេត្ត អំពីការប្រើប្រាស់ពូជ ប្រភេទដី និងវិធានការ នានាដើម្បីទប់ស្កាត់ការបំផ្លាញដំណាំស្រូវពីសត្វល្អិតចង្រៃ ជាពិសេសសត្វមមាចត្នោត គឺជាអ្វីដែលខេត្ត កំពតសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

សន្តិសុខ[កែប្រែ]

ចំពោះផ្នែកសន្ដិសុខក្នុងស្រុកវិញ មានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់​ គ្នានការជួរដូរគ្រឿងញៀន គ្នានក្មេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ​​ ​។

ស្រុកអង្គរជ័យរួមមាន១១ឃុំ ៖

  • ឃុំអង្គភ្នំតូច
  • ឃុំអង្គរជ័យ
  • ឃុំចំប៉ី
  • ឃុំដំបូកខ្ពស់
  • ឃុំដានគោម
  • ឃុំដើមដូង
  • ឃុំម្រោម
  • ឃុំភ្នំកុង
  • ឃុំប្រភ្នំ
  • ឃុំសំឡាញ
  • ឃុំតានី

តំណភ្ជាប់ក្រៅ[កែប្រែ]

ឯកសារពិគ្រោះ[កែប្រែ]

មើលផងដែរ[កែប្រែ]