Jump to content

អ្នកប្រើប្រាស់:មី វុទ្ធី

ពីវិគីភីឌា

​​​​​​

សេចក្តីផ្តើម

[កែប្រែ]

សូមជំរាបសួរនិងស្វាគមន៏មកកាន់ទំព័រដើមរបស់ខ្ញុំ។ ខ្ញុំបាតឈ្មោះ មី វុទ្ធី ភេទ ប្រុស កើត​នៅថ្ងៃទី ០៩ មករា ១៩៩៧​​​​ ខ្ញុំរៀននៅផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ នៅសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប

ខេត្តតាកែវ

តាកែគឺជាខេត្ដមួយនៃប្រទេសកម្ពុជា។ មានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជាខេត្តតាកែវជាប់ព្រំដែនខេត្តកំពតនៅខាងលិចកំពង់ស្ពឺនៅទិសពាយព្យនិងកណ្តាលទៅខាងជើងនិងខាងកើត។ តាកែវជាញឹកញាប់ត្រូវបានគេចាត់ទុកថាជា "ដើមកំណើតនៃអរិយធ៌មខ្មែរ" ដោយសារតែអតីតនគរហ្វូណនដែលជាអ្នកស្នងតំណែងរបស់ខ្លួនគឺទឹកហូរចេនឡាត្រូវបានគេផ្តោតលើតំបន់។ ព្រំដែនភាគខាងត្បូងរបស់ខ្លួនគឺព្រំដែនអន្តរជាតិជាមួយវៀតណាម។ រដ្ឋធានីខេត្តដែលគេស្គាល់ថ្មីៗនេះថាដូនកេវ (ដែលគេធ្លាប់ហៅថាតូកេ) គឺជាទីក្រុងតូចមួយដែលមានប្រជាជនចំនួន 39.186 នាក់។

ស្រុកទ្រាំង

ស្រុកទ្រាំង ជាស្រុកមួយស្ថិតនៅក្នុង ខេត្តតាកែវ ។ មានផ្ទៃដី ៤០.២៧៧ ហិចតា និងមានប្រជាជនសរុប១១៥.៨០៨ នាក់ មាន២១.៨៣១ គ្រួសារ (ស្ថិតិឆ្នាំ២០០៨) ភាគច្រើនប្រកបរបរធ្វើស្រែជាចំបង [១] ។

ឃុំរនាម

ឃុំរនាមមួយនៅក្នុងស្រុកទ្រាំង ខេត្តតាកែវ មាន១១ភូមិ [១]។

ភូមិក្លោងទ្វារ ភូមិក្លោងទ្វារស្ថិតនៅខេត្តតាកែវ ជាភូមិមួយដែលសំបូរទៅដោយប្រជាជនល្អៗជាច្រើនហើយប្រជាជនច្រើនប្រកបរបរធ្វើស្រែចំការហើយនឺងដាំដំណាំជាដើម


ប្រវត្តិសាស្ត្រ

វិមានឯករាជ្យ ដែលស្ថិតនៅក្នុងក្រុងដូនកែវ តាកែវត្រូវបានគេគិតថាជាកន្លែងកំណើតនៃអរិយធម៌ខ្មែរ។ ពាណិជ្ជករនៃប្រទេសចិនបានរៀបរាប់ថា រាជាណាចក្រខ្មែរកាលពីដើមមានទីតាំងស្ថិតនៅតាកែវ ដែលមានឈ្មោះថា "ហ្វ៊ូណន" ហើយពួកគេបាននិយាយទៀតថា នេះជាព្រះរាជាណាចក្រដែលមានកំពែងព័ទ្ធជុំវិញ។ ភស្ដុតាងនៃវត្ថុបុរាណនៅអង្គរបុរី បានបញ្ជាក់ថាទីនេះជាកន្លែងដែល ជាមូលដ្ឋាននៃព្រះរាជាណាចក្រខ្មែរយ៉ាងសំខាន់ចាប់តាំងពីដើមឆ្នាំ ៤០០ មុនគ្រិស្តសករាជ។ ក្នុងចំណោមខេត្តទាំង ២៤ ខេត្តតាកែវគឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្ត ដែលមានប្រវត្តិទាក់ទង់និងអាណាចក្រភ្នំ និងចេនឡា។

ធាតុអាកាស ខេត្តតាកែវមាន ៤រដូវគឺ រដូវរងា ចាប់ពី វិច្ឆិកាដល់ខែកុម្ភៈ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា។ ទីក្រុងដូនកែវ ខេត្តតាកែវ គឺជាក្រុងដែលមានភ្លៀងធ្លាក់ច្រើន ​នៅ​ថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា ។

ការអភិវឌ្ឍន៏ ចំពោះការអភិវឌ្ឈន៍វិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវជាតិ ផ្លូលំ​ សាលារៀន មន្ទីរពេទ្យ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អគ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាជនឡើយ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ ក្នុងឆ្នាំ ២០១៧នេះប្រជាជនប្រមាណ ៤០%ហើយដែលបានប្រើប្រាស់ទឹកស្អាតរាជរដ្ឋាភិបាលកំពុងតែខិតខំរៀបចំទឹកស្អាតដល់ប្រជាជនទូទាំងខេត្ត តែប្រជាពលរដ្ឋហាក់ដូចជាមិនចង់បោះបង់ចោលទម្លាប់ចាស់របស់ពួកគេ ក្នុងការប្រើប្រាស់ទឹកស្រះ និងទឹកអណ្ដូងឡើយ។ ក្រុមមន្ត្រី នឹងខិតខំជំរុញពួកគេឲ្យងាកមកប្រើប្រាស់ទឹកស្អាតវិញ។ បើប្រៀបធៀបខេត្តកំពង់ស្ពឺ កំពត កណ្ដាល ដែលជាខេត្តដែលនៅភាគខាងត្បូងនិងមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ខេត្តតាកែវគឺជាខេត្តដែលជាប់ចំណាត់ច្នាក់ ហើយមានភ្ញៀវទេសចរណ៏ទៅទស្សនាជាច្រើន។ អ្នកទស្សនាភាគច្រើនជាជនជាតិខ្មែរដែលពួកគេច្រើនទៅទស្សនាប្រាសាទបុរាណនៅចុងសប្តាហ៏។

ទីតាំងភូមិសាស្រ្ត តាកែវគឺជាខេត្តមួយនៃប្រទេសកម្ពុជា។ ទីរួមខេត្តរបស់ខេត្តនេះគឺក្រុងដូនកែវ។ តាំងនៅភាគនិរតីនៃកម្ពុជា តាកែវជាប់ខេត្តកំពតនៅខាងលិច កំពង់ស្ពឺនៅភាគពាយព្យ និង កណ្ដាលនៅភាគខាងជើង និង ខាងកើត។ ព្រំប្រទល់ខាងត្បូងរបស់ខេត្តនេះគឺជាព្រំដែនអន្តរជាតិជាមួយវៀតណាម។ ទីរួមខេត្តនាពេលថ្មីៗនេះ ដែលគេស្គាល់ថា ក្រុង ដូនកែវ ។ ធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមលើកំណាត់ផ្លូវជាតិលេខ៣គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។ ធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវលើកំណាត់ផ្លូវជាតិលេខ ៣គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។ សក្ដានុពលភាពសំខាន់ក្នុងខេត្ត នេះគឺវិស័យទេសចរ ដែលជាប្រភពចំណូលជូន​ដ្ឋ និងអាចឱ្យប្រជាពលរដ្ឋទាញរកប្រយោជន៍ពីវិស័យនេះផងដែរ ។

សេដ្ឋកិច្ច សេដ្ឋកិច្ចខេត្តតាកែវជាមូលដ្ខានគឺពឹងផ្អែកលើការធ្វើកសិកម្ម ការនេសាទ, ការដាំដំណាំស្រូវនិងផ្លែឈើ ជាពិសេសគឺនៅតាមជនបទ។ ចំណែកនៅតាមទីប្រជុំជនវិញ ប្រជាជនច្រើនប្រកបរបរលក់ដូរ និងការប្រកបរបរអាជីវកម្មផងដែរ។ ហើយក៏មានសក្ដានុពលផងដែរចំពោះវិស័យទេសចរណ៍។

ចំនួនប្រជាជន ចំនួនប្រជាជននៅក្នុងខេត្តនេះមានប្រហែល ៩២៤,៧៥៨ នាក់ ឬ ៦,៤% នៃចំនួនប្រជាជនសរុបនៅក្នុងប្រទេសកម្ពុជាដែលមានចំននួន (១៤,៣៦៣,៥១៩ នាក់, ឆ្នាំ ២០០៧, ទិន្នន័យខេត្ត), ដែលមាន ប្រុសចំនួន ៤៤៥,០០០នាក់ និងស្រីចំនួន ៤៧៩,៧៥៨ នាក់។ ដែលក្នុងនោះជាមធ្យម ១គីឡូមែត្រការេ មានប្រជាជនរស់នៅចំនួន ២៥៩.៥ នាក់។

ទីផ្សារ វាគឺជារឿងធម្មតាណាស់នៅក្នុងប្រទេសកម្ពុជា ដែលសូម្បីតែទីក្រុងតូចមួយដូជាទីរួមខេត្តតាកែវយ៉ាងហោចណាស់ក័មានផ្សារដែលមានទំហំធំមួយដែរ(ហើយក័មានផ្សារតូចៗផងដែរ) ។ ដូច្នេះអ្នកអាចស្វែងរកទីផ្សារ ដែលស្ថិតនៅចំកណ្ដាលនៃខេតាកែវ ដែលជាទីកន្លែងដែលមមាញឹកមែនទែន។ សំរាប់ផលិតផល ត្រី, ផ្លែឈើ, បន្លែ, សាច់ និងផលិតផលវេចខ្ចប់ មួយចំនួនជាផលិតផលក្នុងស្រុក និងភាគច្រើននាំចូលមកពីប្រទេសវៀតណាម។ ភាគច្រើននៃហាងលក់ម្ហូបអាហារ និងភេសជ្ជៈ គឺនៅជុំវិញទីផ្សារ។ ទីតាំងភូមិសាស្រ្តនៃផ្សារគឺ ផ្សារកំពង់ជ្រៃ|កំពង់ជ្រៃ ផ្សារកោះអណ្ដែត|កោះអណ្ដែត ផ្សារគិរីវង់(ឃុំព្រៃរំដេង)|គិរីវង់(ឃុំព្រៃរំដេង) ផ្សារក្បាលពោធិ៍|ក្បាលពោធិ៍ ផ្សារដូនកែវ|ដូនកែវ ផ្សារដើមរកា|ដើមរកា ផ្សារតាកែវ|តាកែវ ផ្សារត្រពាំងអណ្ដើក|ត្រពាំងអណ្ដើក ផ្សារត្រាំកក់|ត្រាំកក់ ផ្សារត្រាំខ្នារ|ត្រាំខ្នារ ផ្សារថ្នល់បែកគុស|ថ្នល់បែកគុស ផ្សារទន្លាប់|ទន្លាប់ ផ្សារធំ|ធំ ផ្សារបត់រកា|បត់រកាផ្សារព្រៃល្វា|ព្រៃល្វា ផ្សារព្រៃសណ្ដែក|ព្រៃសណ្ដែក ផ្សារព្រំដែនថាម៉ូ|ព្រំដែនថាម៉ូ ផ្សារភ្នំដឹន|ភ្នំដឹន ផ្សារឫស្សីស្រុក|ឫស្សីស្រុក ផ្សារសៃវ៉ា|សៃវ៉ា ផ្សារសំរោងយ៉ោង|សំរោងយ៉ោង ផ្សារអង្គតាសោម|អង្គតាសោម ផ្សារអង្គរកា|អង្គរកា ផ្សារអង្គរបុរី|អង្គរបុរី។

ប្រវត្តិសាស្ត្រ

[កែប្រែ]
វិមានឯករាជ្យ ដែលស្ថិតនៅក្នុងក្រុងដូនកែវ

តាកែវត្រូវបានគេគិតថាជាកន្លែងកំណើតនៃអរិយធម៌ខ្មែរ។ ពាណិជ្ជករនៃប្រទេសចិនបានរៀបរាប់ថា រាជាណាចក្រខ្មែរកាលពីដើមមានទីតាំងស្ថិតនៅតាកែវ ដែលមានឈ្មោះថា "ហ្វ៊ូណន" ហើយពួកគេបាននិយាយទៀតថា នេះជាព្រះរាជាណាចក្រដែលមានកំពែងព័ទ្ធជុំវិញ។ ភស្ដុតាងនៃវត្ថុបុរាណនៅអង្គរបុរី បានបញ្ជាក់ថាទីនេះជាកន្លែងដែល ជាមូលដ្ឋាននៃព្រះរាជាណាចក្រខ្មែរយ៉ាងសំខាន់ចាប់តាំងពីដើមឆ្នាំ ៤០០ មុនគ្រិស្តសករាជ។ ក្នុងចំណោមខេត្តទាំង ២៤ ខេត្តតាកែវគឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្ត ដែលមានប្រវត្តិទាក់ទង់និងអាណាចក្រភ្នំ និងចេនឡា។ ខេត្តតាកែវមានប្រាសាទបុរាណចំនួន ៣៤ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក ហើយក៏ជាដួងព្រលឹងនៃប្រជាជនខ្មែរកាលជំនាន់នោះនិងប្រទេសកម្ពុជាយើងផងដែរ។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទ ដែលមានរូបរាងច្បាស់លាស់ចំនួន ៩កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖

ប្រាសាទបុរាណនៅខេត្តតាកែវ
Carving of a crocodile on the upper level, possibly the site of an annual human sacrifice in pre-Angkorian times.
បឹងតាកែវស្ថិតក្នុងខេត្តតាកែវ
រង្វង់មូលខេត្តតាកែវ