Jump to content

អ្នកប្រើប្រាស់:SAM ROHMAS

ពីវិគីភីឌា
ថៃ្ងនេះ ថ្ងៃអាទិត្យ,​ទី​២២​ខែធ្នូ ឆ្នាំ ២០២៤
ម៉ោងអន្តរជាតិ ម៉ោង១៨:១៦ វីគីភីឌាជាភាសាខ្មែរ មាន ១១១៣៧អត្ថបទ។

​​ ក្រុងកំពត ខេត្តកំពត

ទង់ជាតិកម្ពុជា
រង្វង់មូលធូរេននៅក្រុងកំពត អ្នកប្រើប្រាស់រស់នៅខេត្តកំពត

កិច្ចស្វាគមន៏សូមស្វាគមន៌កាន់ទំព័រដើមរបស់នាងខ្ញុំ

សូមជំរាបសួរ និងសូមស្វាគមន៏ ការចូលមកកាន់ទំព័រដើមរបស់ខ្ញុំ។
នាងខ្ញុំឈ្មោះ សាំ រ៉ស់ម់ះ ជាសិស្ស ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៍មាន​ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប។ ថ្ងៃនេះដែរនាងខ្ញុំនឹងបង្ហាញអំពី:

ប្រទេសកម្ពុជា

ខេត្តកំពត

​​ក្រុងកំពត

​​ខេត្តកំពត

កំពត ជា ខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា ខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង។ []ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់ និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ នាក់។[] ប្រវត្តិសាស្រ្ត

នៅខាងត្បូងបឹងកំពត គេបានប្រទះឃើញសិលាចារឹកមួយផ្ទាំងទៀត ដែលមានទំហំធំ ហើយមានសណ្ឋានរូបរាងដូចត្រីក្រពត ស្ថិតក្នុងព្រៃគុម្ពោតមួយ។ ប៉ុន្តែទីកន្លែងនោះ នៅជ្រៅពោរពេញទៅដោយវាលភក់ ព្រមទាំងទឹកជំនន់លិចពិបាកចូលទៅដល់ ។ ដូចនេះតំណតក្រោយមកពាក្យក្រពត ក៏ក្លាយទៅជាកំពត។ ដោយយើងមានទំនោរទៅលើមតិមួយ នៃការបកស្រាយទាំងពីរចុងក្រោយ ដែលសមស្របអាចទទួលយកពីបណ្ដាជនអ្នកចេះដឹង ដែលរស់នៅលើទឹកដីនោះពីយូរលង់ណាស់មកហើយ។ ជាចុងក្រោយគេបានពន្យល់មួយបែបផ្សេងទៀត តែមិនសូវជាពិតប្រាកដប៉ុន្មានទេ គឺពាក្យកំពត បានចេញពីពាក្យថា កម្ពុជា ដែលមានសំឡេង "កំៗ" ដូចគ្នា ដែលជាឈ្មោះពីដើមមកនៃប្រទេសកម្ពុជា។ ការបង្ហាញពន្យល់បែបសាមញ្ញនូវពាក្យ "កំៗ" ខាងលើនេះ ក៏គេមិនអាចទទួលយកបានដែរដោយហេតុផលថា៖ ទី១ តាមឯកសាររបស់លោក ឌឿ វ៉ាន់ បានសរសេរជូនមកក្រុមទំនៀមទម្លាប់ខ្មែរនៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៥៣ថា ក្រុងកំពត ពីដើមដុះសុទ្ធតែកូនស្មាច់ កូនផ្អាវនៅតាមមាត់សមុទ្រ ដែលសម្រាប់ឲ្យអ្នកជំនួញចតទូក និងសំពៅ ។ តក្រោយមកទៀត មានចិន យួន ចាម ខ្មែរទៅសង់ខ្ទមនៅជា កំប៉ូតៗទទឹងថ្ងៃនៅតាមបណ្ដោយមាត់ព្រែកកំពង់បាយ ភ្ជាប់ទៅកោះធំ ដើម្បីរកស៊ីលក់ដូរ។ កន្លែងដែលចាម ចិន ខ្មែរ យួន សង់ខ្ទមរស់នៅ គេសង្កេតឃើញមានផ្ទះជាកំប៉េតកំប៉ូត ទើបគេសន្មតហៅថា "ភូមិកំប៉ូត"។ លុះក្រោយមកទៀត ពេលមានផ្ទះទៅហើយ អ្នកលក់ដូរធ្វើតៀមលក់បាយសម្រាប់ឈ្មួញអម្រែក ចិន យួន ចាម ជ្វា និងពួកឈ្មួញដែលចតទូក ឬអ្នកធ្វើដំណើរឈប់ ដើម្បីបរិភោគបាយនៅកន្លែងនោះ។ ក្រោយមក អ្នកដំណើរឲ្យឈ្មោះទីនោះថា "ផ្សារកំប៉ូត" ឬភូមិកំប៉ូត ថា "ផ្សារកំពង់បាយ" ។ នាមបញ្ញត្តិទាំងពីរនោះប្រើច្របូកច្របល់គ្នា ខ្លះហៅថា ផ្សារកំប៉ូត ខ្លះទៀតហៅថា ផ្សារកំពង់បាយ តែសព្វថ្ងៃគេហៅថា ខេត្តកំពត។ រីឯចំណុចទី២ តាមលោកម៉ាដ្រូល (Madrolle) បាននិយាយថា ទីប្រជុំជននៅតាមឆ្នេរសមុទ្រ មានដុះសុទ្ធតែដើមផ្អាវ តែកន្លែងដែលឈ្មោះថា កំពត សព្វថ្ងៃហៅថាកំពង់បាយ។ លោកទាំងពីរថា កំពង់បាយដូចគ្នា ខុសត្រង់លោក ឌឿ វ៉ាន់ ថាផ្សារកំប៉ូត រីឯលោក ម៉ាដ្រូល បានអះអាងថា កំពត ប្រហែលមកពីពាក្យកម្ពុជា គេអាចសរសេរទៅជាកម្ពុជារដ្ឋ ដល់គេកាត់រដ្ឋចេញទៅនៅសល់តែកម្ពុជា។ នៅពេលដែលក្រុងកំពត កំពុងកកើតមានឈ្មួញជនជាតិសៀមធ្វើដំណើរតាមសមុទ្រ មកឈប់អាស្រ័យបាយនៅត្រង់កន្លែងនោះ ហើយដោយភាសាសៀម ពាក្យថា កម្ពុជា អានថា "កម្ពុត" ដល់ យូរៗទៅដោយធ្វេសប្រហែសបាត់ស្រៈអ៊ុ ( ុ) នៅសល់តែ "កំពត"។[]

ដំណាំម្រេច

ម្រេចកំពត បានទទួលឋានៈជាសុចនាករភូមិសាស្រ្ត ពីរាជរដ្ឋាភិបាល កម្ពុជា និងពីសហភាពអឺរ៉ុប មានន័យថារាល់ម្រេចទាំងអស់ដែលដាក់យីហោថា “ម្រេចកំពត” ត្រូវតែដាំ និងប្រមូលផល នៅខេត្តកំពតតែមួយគត់ ដោយគ្មានប្រទេសណាមួយអាចយកឈ្មោះម្រេចកំពតមក ប្រើប្រាស់ សម្រាប់អាជីវកម្មដោយគ្មានអនុញ្ញាតបានឡើយ។ ម្រេចកំពត មានដូចជា ម្រេចខ្មៅ ម្រេចខ្ចី និងម្រេចស។ ក្រុងកំពត សណ្តូកតាមដងស្ទឹង នៅក្បែរឆ្នេរសមុទ្រប៉ែកនិរតីនៃប្រទេសកម្ពុជា។ តំបន់នេះ ត្រូវ បានគេទទួលស្គាល់ជា កន្លែងដាំម្រេចដ៏ល្អបំផុត គឺចាប់តាំងពីរបបខ្មែរក្រហមមកម្ល៉េះ។ ក្រុមចុងភៅប៉ារីស បានប្រកាសថា ម្រេចកំពត ជាម្រេចដែលល្អបំផុតនៅលើពិភពលោក។ កន្លងមកនេះ ម្រេចកំពត បានចរាចរម្តងទៀតនៅលើទីផ្សារអឺរ៉ុប ដោយទទួលបានការគាំទ្រ និងប្រើប្រាស់ជាច្រើនតាម បណ្តាភោជនីយដ្ឋានធំៗ ហើយក៏ទទួលបានឋានៈជាសុចនាករភូមិសាស្រ្តពីសហភាពអឺរ៉ុប។ ម្រេច គឺជា គ្រឿងទេសលេខមួយនៅលើពិភពលោក ជាមួយនឹងការផ្គត់ផ្គង់ជាង ៤ សែនតោនក្នុងមួយឆ្នាំ។ សព្វថ្ងៃនេះ វៀតណាម ជាអ្នកផលិតម្រេចធំបំផុត(១០០ ០០០ តោន) តាមពីក្រោយដោយប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ គេប៉ាន់ស្មានថា ខេត្តកំពតអាចមានសក្តានុពលផលិតបាន ២០០ តោន នៅលើដីទំហំ ២០ ហិចតា។ ដោយសារតែកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងនៅទន់ខ្សោយរបស់កសិករ ធ្វើឲ្យការផលិតមានតម្លៃថ្លៃ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ដោយមានការគាំទ្រពីអង្គការផ្វាមលិង កសិករនៅកំពង់ត្រាច បានចាប់ផ្តើមផលិតម្រេចសាជាថ្មី ដើម្បីនាំម្រេចកំពតចូលទៅកាន់ទីផ្សារម្តងទៀត។ ម្រេចមានតម្លៃទាបជាង ០,៧៦ € ក្នុងមួយគីឡូ។


ផលិតផលកសិកម្មផ្សេងៗ[កែប្រែ] ក្រៅពីម្រេច និងស្រូវ ខេត្តកំពត សំបូរទៅដោយដំណាំល្អៗ និងប្លែកៗ ដូចជា ទុរេន សាវម៉ាវ ដូង សណ្តែកសៀង សណ្តែកដី ពោត និងប៉េងប៉ោះជាដើម។ យើងទាំងអស់គ្នា ច្បាស់ជាបានស្គាល់ហើយនូវរសជាតិទុរេនកំពត។ ទុរេនកំពត ត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ជាពិសេសនៅតំបន់ទឹកឈូ។ ប្រជាជនខេត្តកំពត ក៏ប្រសប់ណាស់ដែរ ក្នុងការចិញ្ចឹមសត្វសម្រាប់បម្រើវិស័យកសិកម្ម និងសម្រាប់ផលិតផលនៅលើទីផ្សា។ ក្នុងឆ្នាំ ២០០៨ មានគ្រួសារសរុប ១ ៤១៣ ចិញ្ចឹមត្រីដោយក្នុងនោះអ្នកស្រុកដងទង់ជាអ្នកចិញ្ចឹមច្រើនជាងគេ។ ប្រជាជនជាងពាក់កណ្តាល ៨ ម៉ឺនគ្រួសារចិញ្ចឹមជ្រូក ជាង ១ សែនគ្រួសារចិញ្ចឹមមាន់ ៤៥ ០០០ គ្រួសារចិញ្ចឹមទា ១០៣ គ្រួសារចិញ្ចឹមពពែ និង ៩៣៤ គ្រួសារចិញ្ចឹមសេះ។ ជាមធ្យមគ្រួសារនីមួយៗមានគោឬក្របី សម្រាប់ជំនួយ កសិកម្មចំនួន ២,៥ ក្បាល។ ក្នុងឆ្នាំ២០០៨ គេប្រមូលផលពោតបាន ៣ ៤០០ តោន សណ្តែកដីបាន ៤៥៨ តោន ដំឡូងមី ៩៤៥ តោន និងប៉េងប៉ោះ ៩៥២ តោន។ ជារៀងរាល់ថ្ងៃ ខេត្តកំពតបាននាំចេញដូងយ៉ាងច្រើន ជាពិសេសមកកាន់ទីក្រុងភ្នំពេញ ដោយសារទីនោះសំបូរដើមដូង ជាពិសេសដូងតុកកែ ដែលយើងស្គាល់គ្រប់ៗគ្នា។

ទេសចរណ៏

កំពតបានក្លាយជាទីតាំងដ៏ល្បីល្បាញយ៉ាងឆាប់រហ័ស សម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ មានចំណុចទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់បំពេញចិត្តរបស់ភ្ញៀវទេសចរណ៍ទាំងឡាយ។ ទីនោះ គឺជាកូនទីក្រុងតាមមាត់ទន្លេមួយដោយច្នៃម៉ូដឡើងតាមបែបស្ថាបត្យកម្មបារាំង ជាមួយនិងរបាំង ភ្នំខែមជ័យនៅពីក្រោយ គឺជាទេសភាពមួយនិងកម្ររកបាន។ “ខេត្តមួយនៃប្រទេសកម្ពុជាដែលល្បី ល្បាញបំផុត សូមអរគុណដល់ការរួមបញ្ចូលគ្នាដ៏គួរឲ្យកោតសរសើរនៃអតីតទីក្រុងអាណានិគម ដែល ត្រូវបានគេបោះបង់ចោល បោះបង់ចោលនូវទេសភាពដ៏គួរឲ្យទាក់ទាញ ហើយនិងភាពងាយស្រួលក្នុង ការធ្វើដំណើរជុំវិញទីក្រុង... ទីក្រុងដែលមានទន្លេលំហែកាយជាមួយនិងការរៀបចំដ៏គួរឲ្យស្ញប់ស្ញែង និងទីតាំងសម្រាប់ការស្រាវជ្រាវទៅលើគុហា និងអារាមទាំងឡាយ” []

ឧទ្យានគិរិរម្យ

៖ មានចម្ងាយប្រមាណ ៤២ គីឡូម៉ែត្រ ពីទីរួមខេត្តកំពតឆ្ពោះទៅភាគខាងលិច។ នៅលើកំពូលភ្នំមានកាស៊ីណូមួយកសាងឡើងក្នុងជំនាន់អាណានិគមបារាំង សម្រាប់ពួកគេមកកំសាន្តលេងនៅគ្រប់រដូវ។ ក្រៅពីនោះនៅមានទីវត្តអារាមដែលមានឈ្មោះថា វត្តសំពៅប្រាំ យកតាមលំនាំរូបផ្ទាំងថ្មនៅទីនោះមានរាងដូចសំពៅចំនួនប្រាំ។ នៅទីនោះគេក៏អាចគយគន់នូវទស្សនីយភាពធម្មជាតិ ដែលស្ទើរតែមិនអាចដកចិត្តបាននោះគឺ ជ្រលងជ្រោះសែនជ្រៅប្រកបដោយព្រៃឈើខៀវស្រងាត់មានពពកបាំងតិចៗផង។ គេក៏អាចគយគន់ទិដ្ឋភាពទីរួមខេត្តកំពតពីលើកំពូលភ្នំកំពស់ ១ ០៧៥ ម៉ែត្រនេះផងដែរ។ ក្រៅពីការទស្សនាសំណង់អគារប្រវត្តិសាស្ត្ររួចហើយ ទេសចរអាចទៅកំសាន្តជាមួយនិងធម្មជាតិវិញម្ដងគឺ ទឹកជ្រោះដ៏សែនត្រជាក់ ៣ ថ្នាក់ និងតំបន់ពពកវិលដែលមានអាកាសធាតុត្រជាក់ខួបប្រាំងខួបវស្សាមានពពកផាត់ទៅផាត់មក។

រមណីយដ្ឋានទឹកឈូ៖ គឹជារមណីយដ្ឋានធម្មជាតិមួយដែលមានចម្ងាយ ៨ គីឡូម៉ែត្រ ពីទីរួមខេត្ត។ តំបន់នេះមានទឹកធ្លាក់តាមជ្រលងភ្នំកំចាយរហូតដល់ទីរួមខេត្តកំពត ដែលជាប្រភពទឹកសាបយ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅជុំវិញទីរួមខេត្ត។ ទឹកធ្លាក់ថ្លាឈ្វេងមើលឃើញបាតហូររេញៗ ពេលខ្លះហូរខ្លាំងកាត់ផ្ទាំងថ្មដាធំៗបែកផ្កាត្រែងគេអាចធ្វើដំណើរឆ្លងកាត់ផ្ទៃទឹកបានតាមរយៈស្ពានយោលមួយខ្សែ ដែលសន្ធឹងខ្លួនរង់ចាំទទួលទេសចរ។ ក្រៅពីការងូតទឹកកំសាន្ត គេក៏អាចគយគន់នូវទេសភាពចម្ការដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋនៅអមសងខាងទឹកធ្លាក់នោះផងដែរ ជាពិសេស ចម្ការទុរេនដ៏ល្បីល្បាញរបស់ខេត្តនេះ។ មិនឆ្ងាយពីទីនេះប៉ុន្មាន សួនសត្វ និង សួនដំណាំទឹកឈូបានកំពុងអន្ទងអារម្មណ៍អ្នកទស្សនាឱ្យឈានជើងចេញមិនរួចក្រោយពីត្រលប់ពីកំសាន្តនៅទឹកធ្លាក់ហើយនោះ។ គេតែងឆៀងចូលទៅមើលសត្វប្លែកៗ ច្រើនប្រភេទរួមទាំងទទួលអារម្មណ៍ស្រស់ថ្លាជាមួយចម្ការដំណាំផ្លែឈើ មានដូចជា ទុរេន សាវម៉ាវ មង្ឃុត ជាដើម។ • ភ្នំកំពង់ត្រាច៖ ភ្នំកំពង់ត្រាចមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣៦ ក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចម្ងាយ ៣៨ គ.ម ប៉ែកខាងកើតក្រុងកំពត។ រមណីយដ្ឋាននេះជាថ្មភ្នំ មានរូងភ្នំប្រកបដោយល្អាងតូចធំជាច្រើន។ នៅទីនោះមានល្អាងមួយមានវិជ្ឈមាត្រ ប្រមាណ ៣០ ម ហើយមានពណ៌ ៧ ផ្សេងៗគ្នា។ • រមណីយដ្ឋានព្រែកអំបិល៖ ព្រែកអំបិលជារមណីយដ្ឋានមួយស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងឃុំកោះតូច ស្រុកកំពត មានចម្ងាយ ១៨ គ.ម ពីប៉ែកខាងលិចក្រុងកំពត។[]

វិស័យអប់រំ[កែប្រែ]

សព្វថ្ងៃ ខេត្តកំពតមានសិស្សជាង ១៥០ ០០០នាក់ កំពុងតែសិក្សានៅសាលាបឋមសិក្សាចំនួន ២៩៨ និង ៧៩ វិទ្យាល័យផ្សេងទៀត។ ស្ថិតនៅ ២៦,៥% នៃប្រជាជនសរុប ខេត្តកំពតទទួលបានការចុះឈ្មោះចូល រៀនច្រើនជាងគេនៅទូទាំងប្រទេស។ សាកលវិទ្យាល័យបី ត្រូវបានបើកឲ្យដំណើរការនៅខេត្តកំពត រួមជាមួយនឹងមហាវិទ្យាល័យគរុកោសល្យពីរ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាបួន។ ជំនាញក្នុងតំបន់បានអភិវឌ្ឍ ជាពិសេសនៅតំបន់ដែលទទួលបាន ទេសចរណ៍ច្រើនបំផុត ដោយភាសាអង់គ្លេសត្រូវបានគេផ្តោតអារម្មណ៍យ៉ាងខ្លាំង។ការចំណាយលើការអប់រំនៅបឋមសិក្សា ដែលជាចំណែកមួយនៃផ.ស.ស. បានកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជាកាលពីប៉ុន្មានឆ្នាំនេះ ហើយឥឡូវនេះកំពុងតែចាប់ដៃគូជាមួយប្រទេសថៃ។ ការអភិវឌ្ឍខេត្ត នឹងមិនត្រូវបានគេបញ្ចប់ត្រឹមប៉ុណ្ណេះទេ។ រដ្ឋាភិបាល មានគម្រោងបន្តការចំណាយលើការអប់រំជាបន្តទៀត។ ការផ្តល់នូវប្រព័ន្ធអប់រំដ៏មានប្រសិទ្ធិភាពមួយ វាមិនចម្លែកពេកទេដែលពលកម្មខេត្តកំពត បានរីកចម្រើន ២៩% នៅក្នុងវិស័យសេវាកម្ម ដែលមានទំនាក់ទំនងយ៉ាងសំខាន់ទៅនឹងការអប់រំ។ កម្មករគ្មានជំនាញនៅខេត្តកំពតទទួលបានប្រាក់ខែតែ ៤០ ដុល្លារ ទៅ ៧០ ដុល្លារតែប៉ុណ្ណោះ (បូករួមទាំងអាហារ និងកន្លែងស្នាក់នៅក្នុងករណីខ្លះ)។ រីឯកម្មករជំនាញ និងមានបទពិសោធន៍ អាចទទួលបានប្រាក់ខែយ៉ាងតិចក៏ ១០០ ដុល្លារក្នុងមួយខែដែរ។ “យើងមានមោទនភាពយ៉ាងខ្លាំង ដោយបានដឹកនាំបង្កើតឲ្យមានធនធានមនុស្សដើម្បីជួយគាំទ្រនូវជំនួញរបស់យើង ហើយយើងជឿជាក់ថានេះគឺជា គុណសម្បត្តិនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ដែលប្រជាពលរដ្ឋរបស់យើងអាចជួយបង្កើនការលូតលាស់នៃសហគ្រាសរបស់យើង។” ប៉ុន្តែទន្ទឹមនឹងមោទនភាពនេះ ការលំបាកមួយចំនួនក៏នៅតែចោទជាបញ្ហាដល់កុមារ និងយុវជនដើម្បីចូលមកសិក្សាផងដែរ ដែលកត្តាទាំងនោះរួមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រពៃណី ភាពក្រីក្រជាដើម។ តារាង ខាងក្រោមនេះ នឹងបង្ហាញឲ្យអ្នកឃើញពីអត្រាអ្នកដែលមិនបានចូលរៀន កុមារគ្រប់អាយុចូលរៀន និងសមាមាត្រនៃចំនួនសិស្សនិងគ្រូ ហើយនិងសាលារៀន។

សុខាភិបាល

ការផ្តល់សេវាកម្មសុខភាពបង្កកំណើត គឺជារឿងដ៏សំខាន់មួយ ដើម្បីជួយគាំពារសុខភាពមាតា និងទារក ក្នុងពេលកំពុងមានផ្ទៃពោះ និងពេលកំពុងឆ្លងទន្លេ។ តាមតារាងខាងក្រោមបង្ហាញពីអត្រាគិតជាភាគរយនៃស្រ្តីមានផ្ទៃពោះដែលមិនបានទទួលបានការផ្តល់សេវាសុខភាពបង្កកំណើតនៅក្នុងឆ្នាំ ២០០៥។ កង្វះខាតនៃការផ្តល់សេវាថែរក្សាសុខភាពបង្កកំណើត គឺជាកត្តាដ៏គ្រោះថ្នាក់មួយក្នុងការតាមដានចំនួនទារកកើត ការប្រឈមមុខនឹងការស្លាប់នៅពេលឆ្លងទន្លេ និងកង្វះជីវជាតិនៅក្នុងខេត្តកំពត។ ភាគរយនៃស្រ្តីមានផ្ទៃពោះ ដែលមិនបានមកទទួលសេវាកម្មសុខភាពបង្កកំណើត គឺស្មើគ្នាបើប្រៀបធៀបទៅនឹងកម្រិតជាតិ។ មានភាពខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះចំពោះស្ត្រីដែលឆ្លងទន្លេជាមួយឆ្មបបុរាណ ហើយឆ្លងទន្លេដោយមិនមានសម្ភារៈត្រឹមត្រូវ បើប្រៀបធៀបទៅនឹងទិន្នន័យកម្រិតជាតិ។

វប្បធម៌

អត្តសញ្ញាណខ្មែរ អង្គរវត្ត

ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី​១២ ដោយព្រះបាទសូរ្យវរ្ម័នទី២(ខ្លះសរសេរ : ព្រះបាទសូរិយាវរ្ម័នទី២) (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល រំដួល (នាមភូតគ្រាសាស្ដ្រឡាតាំងSphaerocoryne affinis, វេវចននាមMitrella mesnyi ឬ Popowia aberrans) គឺជាផ្កាតំណាងឲ្យប្រទេសកម្ពុជា មានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ជា ប្រភេទដើមឈើដែល មានកម្ពស់ចាប់ពី 3-15 ម. សំបកពណ៌ត្នោត រលោងរាបស្មើ ឬមានលក្ខណះ គ្រើមៗបែកមែកសាខា ស្លឹកទោលរៀង តែផ្ទុយគ្នា រលោង ស្រួចចុង ពណ៌បៃតងចាស់។ ចំណែកឯ ផ្នែកខាង ក្រោមរបស់ស្លឹកមានពណ៌បៃតងខ្ចី ចេញផ្កាតាមខ្នែងស្លឹក និងតាមចុងមែក មានពណ៌ លឿងក្លិនក្រអូប មាន២ស្រទាប់ ស្រទាប់ទាំងពីរមានលក្ខណះស្រដៀងគ្នា មានកម្រាស់ក្រាស់ ហើយរឹង។ ផ្ការំដួលមាន ៦ ត្របក រៀងគ្នាជា ២ ស្រទាប់ ក្នុង ១ ស្រទាប់មាន ៣ ត្របកហើយត្របក ខាងក្នុងមានខ្នាតតូច និងកោងជាង ចុងត្របកមានលក្ខណះស្រួច ចាប់ផ្តើមផ្កាពីខែធ្នូ - មីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោង មានគ្រាប់ប្រមាណជា 1-2 គ្រាប់ ជាលក្ខណះកញ្ចុំ ពេលទុំ មានពណ៌ខ្មៅ រសជាតិជូរអែម។ រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណដូចជាៈ សំបកជួយ បំបាត់អាការៈក្តៅក្នុងខ្លួន ផ្កាជួយបំបាត់ការវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម កេសរអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ ខ្យល់គរ។[] អង្គរវត្តសណ្ដូកទៅភាគខាងជើង ៥,៥ សហាតិមាត្រ (៣,៤ ម៉ៃ.)នៃទីប្រជុំជនសម័យទំនើបសៀមរាប និងទិសខាងត្បូងចម្ងាយខ្លី និងខាងកើតបន្តិចនៃរាជធានីពីមុននេះ ដែលស្ថិតនៅបាពួន។ វាគឺជាតំបន់របស់កម្ពុជាមួយ​ ដែលមានក្រុមរចនាសម្ព័ន្ធសំណង់សំខាន់ៗ។ ស្ថិតនៅខាងត្បូងបំផុតនៃស្ថានីយសំខាន់ៗរបស់អង្គរ។

ការរចនាដើមដំបូង និងសំណង់ប្រាសាទបានធ្វើឡើងនៅពាក់កណ្ដាលទីមួយនៃសតវត្សទី១២ កំឡុងរជ្ជកាលព្រះសូរ្យវរ្ម័នទី២ (បានសោយរាជ្យ១១១៣-រ.១១៥០)។ ឧទ្ទិសដល់ព្រះវិស្ណុ ត្រូវបានសាងឡើងជាប្រាសាទភាវៈតំណាងព្រះមហាក្សត្រនិងទីក្រុងរាជធានី។ មិនថាសិលាចារឹកការស្ថាបនា រឺក៏អក្សរចារឹកសហសម័យមួយណាដែលបញ្ជាក់អំពីប្រាសាទនេះត្រូវបានគេរកឃើញទេ ឈ្មោះដើមរបស់ប្រាសាទមិនត្រូវបានគេស្គាល់ ប៉ុន្តែវាប្រហែលជាត្រូវបានស្គាល់ថាជា បរមវិស្ណុលោក (ន័យចំ ស្ថានព្រះវិស្ណុដ៏ពិសិដ្ឋ ខ្មែរបុរាណ អះ. សំស្ក្រឹត") បន្ទាប់ពីទេវៈជាប្រមុខ។ ការដំណើរការហាក់បីដូចបញ្ចប់មួយរយៈពេលខ្លី ក្រោយការសោយទីវង្គតរបស់ព្រះមហាក្សត្រ ដែលបន្សល់ទុកខ្លះនូវការតុបតែងលំអចម្លាក់លៀនស្រាលៗមិនទាន់បានបញ្ចប់។[]

ការងារផ្សេងៗពាក់ព័ន្ធនឹងការជួសជុលផ្នែកដែលបានធ្លាក់មួយចំនួនពីរចនាសម្ព័ន្ធសំណង់ និងការបង្ការពីការបាក់ធ្លាក់បន្ថែមទៀត: ទីខាងមុខប៉ែកខាងលិចនៃថ្នាក់លើៗ ជាឧទាហរណ៍ ត្រូវបានទប់ទ្រដោយការដាក់រន្ទាតាំងពីឆ្នាំ ២០០២។[]

ផ្ការំដួលមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរ តែងតែប្រដូចស្រីក្រមុំមកផ្ការំដួលថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។ បច្ចុប្បន្នគេអាចរក មើលបាននៅតាមសួនច្បារមួយចំនួនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្រៅពីយកផ្ការំដួលដំណាងឲ្យប្រទេស កម្ពុជាហើយនោះខាងមន្ទីរកសិកម្មក៏បានយកផ្កានេះដំណាងឱ្យវិស័យកសិកម្មទៀតផង។ ដូចនេះ ប្រជាជនខ្មែរគ្រប់រូបពិសេសយុវជនខ្មែរទាំងអស់ចូរចងចាំ និងធ្វើខ្លួនឱ្យមានក្លិនក្រអូប និងស្រស់ស្អាត ដូចជាផ្ការំដួលដែលតំណាងឱ្យប្រទេសក៏ដូចជាខ្លួនផ្ទាល់។ []

អប្សរា​នៅ​ក្នុង​សិល្បៈ​និង​ស្ថាបត្យកម្ម​ខ្មែរ[កែប្រែ]

អប្សរា​ពីរនាក់​រាំ​លើ​សសរថ្ម​មួយ នៅ​ប្រាសាទ​សតវត្ស​ទី​១២ ដែល​មាន​ឈ្មោះ​ថា បាយ័ន នៅ​សៀមរាប ប្រទេស​កម្ពុជា។ អប្សរា​​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ចំលាក់​នានា​លើ​ប្រសាទ​ បុរាណខ្មែរ។ ចំលាក់​នៅ​លើ​ប្រាសាទ​ខ្មែរ​មាន​រូប​ស្ត្រី​សួគ៌ពីរ​ប្រភេទ៖រូប​មួយ​បង្ហាញ​ ពី​លក្ខណៈ​កំពុង​តែ​រាំ រឺ​រៀប​ចំ​នឹង​រាំ មាន​ឈ្មោះ​ថា​អប្សរា និង​មួយ​ទៀត​មាន​រូប​ភាព​ឈរ​នៅ​នឹង​ថ្កល់ មុខ​មើល​ទៅ​មុខ មាន​លក្ខណៈ​ជា​អ្នក​ការ​ពារ​ប្រាសាទ ​មាន​ឈ្មោះ​ថា​ទេវតា។[១០] ការ​សិក្សា​មួយ ដែល​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​១៩២៧ ដោយ​លោក​ Sappho Marchal បាន​រៀប​រាប់​អំពី​ម៉ូត​សក់ ការតុប​តែងលើ​​ក្បាល សំលៀក​បំពាក់ ជំហរ គ្រឿង​អល្លង្ការ និង​ផ្កា​លំអ ដែល​លោក​ Marchal បាន​សន្និដ្ឋាន​ថា ចំលាក់​អស់​នេះ​ផ្អែក​លើ​ជីវភាព​ពិតៗ​របស់​មនុស្ស​សម័យ​អង្គរ។ អប្សរា​ខ្លះ​​យក​ដៃ​អោប​អប្សរា​ផ្សេង​ទៀត ហើយ​ហាក់​ដូច​ជា​កំពុង​ស្វាគមន៍​អ្នក​ទស្សនា។[១១] អង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប មានទីតាំងស្ថិតនៅ​ភាគខាង​ជើងនៃ​ក្រុង​សៀមរាប ក្នុងស្រុកសៀមរាប​ មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាម​ផ្លូវ​កូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ វាជាប្រជុំ​អគារប្រាសាទ​ព្រហ្មញ្ញសាសនា​ធំ​បំផុត​និង​វិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសា​ទ​ត្រូវ​បាន​កសាង​ឡើង​ដោយសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំ​ចម្បង​អស្ចារ្យ​និងមានឈ្មោះ​ល្បី​ល្បាញ​រន្ទឺ​សុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ សង់ឡើងនៅ​ដើម​សតវត្ស​ទី១២នៅយសោធរបុរៈ (សម័យបច្ចុប្បន្ន អង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទ​តំណាងនិងព្រះសុសាន​ចុងក្រោយ​របស់​ព្រះអង្គ​។​ ដែលងាកចេញពីប្រពៃណីសិវនិយមនៃព្រះរាជាមុនៗ អង្គរវត្ត​ដែល​ជំនួស​មកវិញ ឧទ្ទិសដល់ព្រះវិស្ណុ។ ជាប្រាសាទដែល​នៅគង់វង្ស​ល្អ​បំផុតនៅស្ថានីយនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់​ទុកនូវ​មជ្ឈ​មណ្ឌលសាសនាដ៏សំខាន់​មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន – ដំបូង​ព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ ក្រោយមកពុទ្ធនិយម។ ប្រាសាទ​នេះ​ស្ថិតនៅក្នុង​រចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ។ វាបាន​ក្លាយ​​ជានិមិត្តរូបកម្ពុជា[១២] ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាព​តំណាង​ប្រទេសជាតិខ្មែរ និងវាក៏ជាការទាក់ទាញ​ពួកអ្នកទេសចរណ៍​សំខាន់​របស់​​ប្រទេសនេះផងដែរ។

​​របៀបសសេរអត្ថបទ​(ស្រ្គីប)

របៀបនៃការសសេរស្រ្គីប


ជាធម្មតានៅក្នុងជីវិតពិត គំនិត និង អារម្មណ៍ ចិត្ត និង តណ្ហា គឺទាក់ទងគ្នាទៅវិញទៅមក។ នៅក្នុង កុន បើយើងឃើញសាកសព យើងនឹងមានប្រតិកម្ម យ៉ាងរហ័ស ជាមួយនឹងភាពរំជើបរំជួល ប្រហែលជាពេលខ្លះយើងពិចារណា ទៅលើខ្សែជីវិត និងមានសំនួរយ៉ាងច្រើនកើតមានចំពោះ ខ្លួនយើងផ្ទាល់ ។ប៉ុន្តែទោះបីជាយ៉ាងណា បើយើងមើលឃើញសាកសព នៅលើផ្លូវដែលយើងបានបើកបរនោះ ប្រតិកម្មភា្លមៗរបស់យើងគឺរន្ធត់ ប្តូរទៅជាការស្អប់ខ្ពើមយ៉ាងខ្លាំង ។ ការរំជួលចិត្ត បានចូលទៅក្នុងរូបភាព បន្ទាប់ពីពីព្រឹត្តិការណ៍មួយបានបញ្ចប់ទៅ។ ណៅក្នុងជីវិតពិត បទពិសោធន៍គឺមានអត្ថន័យ ជាមួយនឹងការជះត្រលប់នៃពេលវេលា។នៅក្នុងជីវិតពិត អត្ថន័យរបស់ពួកគេគឺ ស្ថិតនៅលើអ្វីដែលកើតឡើង។គម្រោងនៃការសសេរ កុន គឺជាឧបករណ៍ ដែលអាចឲ្យអ្នក បង្កើតនូវភាពរំជើបរំជួល និង អវសាន្តនៃជីវិត។ នោះគឺជាហេតុផលមួយដែល អ្នកទិតៀនស្ទើរតែទាំងអស់តបមកអ្នករៀបចំ ផលិតកុន។ គម្រោងគឺ ជាទូទៅមានការវាយតម្លៃទាប នៃដំណើរការឯកសារ ។ មតិជាច្រើន ដែលបានផ្តល់យោបល់មក ថា ដំណើរការនៃការបង្កើតឯកសារ រៀបចំទៅតាមបទពិសោធន៍របស់អ្នកដែលបានផលិតវា។ អ្នកផលិតកុនជាច្រើនអ្នក បានសសេរពី ការកាត់ ក្រដាស ”paper edit”។ បន្ទាប់ពីជ្រើសរើសពេលវេលា ក្នុងការសសេរគម្រោង។ ដំណើរការនេះត្រូវបានយកទៅប្រើនៅក្នុង ការថតកុនជាច្រើនបែបបទ។ ជាពិសេសនៅពេលដែលអ្នកផលិតកុន កំពុងតែថត នៅព្រឹតិ្តកាណ៍ ក្នុងការគ្រប់គ្រង របស់គាត់ដូចជា ការប្រជុំ នយោបាយ ព្រឹត្តិកាណ៍ គ្រោះធម្មជាតិ កុប្បកម្ម បាតុកម្ម ។ល។ ទោះបីជាយ៉ាងណា កុន ជាច្រើន ។អ្នកផលិតកុន បានស្វែងរក ឆ្លើយនូវសំនួរដោយខ្លួនឯង “តើខ្ញុំគួរធ្វើយ៉ាងណា?” នេះគឺជាអាជ្ញាបញ្ជា ដើម្បីបង្ហាញ នូវគម្រោងការសសេរល្អ គ្មានការផ្លាស់ប្តូរ ក្នុងពេលដំនើរការផលិតនោះទេ។ ជារឿយៗការរៀបចំគម្រោង មុនពេលថតកុនអាចធ្វើឲ្យមានភាព ខុសគ្នារវាងកុនមិនល្អ និង កុនល្អ ឬ កុនល្អ និងកុនដែលល្អជាង។

វិធីសសេរស្គ្រីប

[កែប្រែ]

ក្នុងការសសេរស្រ្គីបគឺឹមានបីតំណាក់កាល(ការសសេរស្គី្រប) ១. អត្ថបទសសេរព្រាង ២. អត្ថបទជិតចប់បរិបូរណ៍ ៣. អត្ថបទចប់បរិបូរណ៍


អត្ថបទសសេរព្រាង

[កែប្រែ]

គឺជាដំណាក់កាលដំបូងបង្អស់ក្នុងការសសេរអស្រ្គីប មានន័យថាជាការកំណត់នូវចំនុចសំខាន់ៗដែលចង់បង្ហាញនៅក្នុងរឿងមួយនោះ។ ប៉ុន្តែវាជាមូលដ្ឋានដ៏សំខាន់សម្រាប់ធ្វើជាគោលដៅក្នុងការផលិត។

អត្ថបទចប់បរិបូរណ៍

[កែប្រែ]

តួគម្រោងនៃ ការសសេរអត្ថបទ( តួស្គ្រីប) គឺជាផ្នែកបញ្ចប់នៃ ការសសេរស្គ្រីប។ វាគឺ ជាការកែប្រែឬ ការសសេរឡើងវិញនៃ ការសសេរស្គ្រីប ហើយវាជា ការបង្កើតនៃ ការសសេរ និង ការបន្ថែមទៅលើឯកសារ។ តួស្គ្រីបគឺ បញ្ជូលនិង ធាតុផ្សំនៃគំនិត ព័ត៌មានដែលប្រសើរជាង វគ្គនៃផលិតកម្ម ហើយប្រហែលជា អាចរាប់បញ្ចូលទាំងគំនិតថ្មីៗ ស្របទៅតាមវិធីសាស្ត្រ របស់យើង។

អត្ថបទចប់បរិបូរណ៍

[កែប្រែ]

គឺជាដំណាក់កាលចុងក្រោយក្នុងការសសេរស្រ្គីប គឺយើងត្រូវសរសេរអោយអស់ពីចំនុចដែលមាននៅក្នុងរឿងនោះមួយ។​ វាជាការប្រឌិត ដែលរួមផ្សំភាពយន្ត ដែលផលិតករ កែវាទៅក្នុងឯកសារ។ តួនៃស្គី្របគឺ រាប់បញ្ចូលទាំង ការពិពណ៌នា សកម្មភាព និងការយល់ ឲ្យកាន់តែស៊ីជម្រៅ។


សសេររឿង និង ឯកសារ មានភាពខុសគ្នា

[កែប្រែ]

ការសសេររឿង ប្រឌិតឬ មិនប្រឌិត គឺមានលក្ខណះខុសគ្នាពី ការសសេរ ដើម្បីបោះពុម្ព។ ទាំងនេះ គឺជា ទម្រង់តែមួយ ដើម្បីសសេររឿងដែល អ្នកនិពន្ធ ត្រូវតែគិតដល់៖ រឿងគឺជា សោតទស្សន៍៖ ពាក្យពេចន៍ ដែលអ្នកនិពន្ធសសេរ គឺ មិនត្រូវបានគេអាន ទាំងអស់នោះទេ។ ពួកគេគ្រាន់តែ បានឃើញ និងបានឮ ដូចជា រូបភាពនៅលើ អេក្រង់។ ជំនាញ ដែលសំខាន់បំផុត នៃអ្នកសសេរ គឺសសេរនូវ អ្វីដែលគេបានឮ ។ ទ្រឹស្ដី និង ការពន្យល់ គឺជា ផ្នែកដ៏តូចមួយនៃ ការសសេរស្គី្រប។ ប្រសិនបើ ប្រិយមិត្តមិនបានរកឃើញ នូវទ្រឹស្ដី វាមិនមែនជា ការសសេរដែល អាក្រក់នោះទេ។ អ្នកនិពន្ធ គួរតែគិតថា “”តើអ្វីដែល ខ្ញុំត្រូវតែសសេរនៅក្នុងការ យល់ឃើញពី ធម្មជាតិ”” ប្រសិនបើ វាមិនមែនទេ តើខ្ញុំគួរធ្វើរបៀបណា ដើម្បីរកឃើញសោតទស្សន៍? រឿងដែលបង្ហាញពីចលនា៖ រូបភាពភាគច្រើន ដែលអ្នកបានឃើញ តែងមានចលនា ។ វាជា ការបំបែកចលនា រូបភាពពីរូបថត។ រឿងជាច្រើនត្រូវបាន បកប្រែដោយអ្នកនិពន្ធ ក្នុងចលនានៃរូបភាព។ រឿងដែល មានបរិហារ ដែលមិនអាចមើលឃើញ ដោយភ្នែកទទេ៖ កោសិការតូចៗ នៅក្នុងរាង្គកាយរបស់យើង ប្រទេសណាមួយ ដែលយើងធ្លាប់ទៅ ព័ត៌មាន ដែលពេលខ្លះយើងភ្លេច។ អ្នកនិពន្ធគួរតែ ប្រមូលនូវរឿងរ៉ាវ ដែលកើតមាននៅក្នុងជីវិត ទៅកាន់ប្រិយមិត្តរបស់គេ ដែល ពួកគេគ្មាន បទពិសោធន៍នៅ អ្វីដែលពួកគេបានឃើញ នៅលើអេក្រង់។



This user is able to contribute with a medium level of English. កញ្ញាSAM ROHMASចេះនិយាយភាសាអង់គ្លេសតិចតួច
km អ្នកប្រើប្រាស់នេះជាជនជាតិ ខ្មែរ

ឯកសារយោង

[កែប្រែ]

  1. http://khetkrongofcambodia.blogspot.com/2007/08/kampot-province.html
  2. ជំរឿនប្រជាជនកម្ពុជាទូទៅ១៩៩៨: ភូមានុក្រមភូមិ. វិទ្យាស្ថានជាតិស្ថិតិ. កុម្ភៈ ២០០០. pp. xviii. 
  3. ឯកសារ​ខាង​លើ​​នេះ​​បាន​ផ្ដល់​ឲ្យ​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពត​ ដោយ​ស្រង់​ពី​សៀវភៅ E.Mènètrier ទំព័រ​ទី​២ បក​ប្រែ​ពី​ភាសា​បារាំង ដោយ ​ញ៉ូវ សាឯម សាស្ត្រាចារ្យ​អក្សរ​សាស្ត្រ​ខ្មែរ និង​សាវតារ​លោក​ឌ.គាម ទំព័រ​ទី​១២ និង​ទី​១៣
  4. Lonely Planet, Cambodia, 2007
  5. http://www.tourismcambodia.com/travelguides/provinces/kampot.htm
  6. http://www.autoriteapsara.org/
  7. អង្គរវត្ត១១១៣ឥ១១៥០។បណ្ណសារដ្ឋានហាន់ធីងតុននៃពុទ្ធសាសនិកនិងសិល្បៈពាក់ព័ន្ធ។ សហសេវិកវិទ្យាល័យសិល្បៈ សកលវិទ្យាល័យរដ្ឋអូហៃយ៉ូ។ បានយកមក ២៧ មេសា ២០០៨។ Jump up ↑http://huntingtonarchive.org/
  8. ហេដ្ឋារចនាសម្ព័ន្ធនៅឧទ្យានអង្គរ"។ យសោធរៈ លេ. ៦: មករា – មិថុនា ២០០២។ អាជ្ញាធរអប្សរា។ បានយកមក ២៥ មេសា ២០០៨។http://www.autoriteapsara.org/
  9. http://fruitcambodia.blogspot.com/2012/07/blog-post_5647.html
  10. Maurice Glaize, Monuments of the Angkor Group, p.37.
  11. និពន្ធ​ដោយលោកSappho Marchal,បោះពុម្ពនៅឆ្នាំ១៩២៧ Khmer Costumes and Ornaments of the
  12. "Government ::Cambodia".


គន្ថនិទ្ទេស

[កែប្រែ]
  • Briggs, Lawrence Robert (1951, reprinted 1999). The Ancient Khmer Empire. White Lotus. ISBN 974-8434-93-1.
  • Petrotchenko, Michel (2011). Focusing on the Angkor Temples: The Guidebook, 383 pages, Amarin Printing and Publishing, ISBN 978-616-90744-0-3
  • Higham, Charles (2001). The Civilization of Angkor. Phoenix. ISBN 1-84212-584-2.
  • Higham, Charles (2003). Early Cultures of Mainland Southeast Asia. Art Media Resources. ISBN 1-58886-028-0.