ឦឝានវម៌្មទី២

ពីវិគីភីឌា
ឦឝានវម៌្មទី២
វ្រះបាទ
រជ្ជកាល៩២៣-៩២៨
រាជ្យមុនហឝ៌វម៌្មទី១
រាជ្យបន្តជយវម៌្មទី៤
បច្ឆាមរណនាម
វ្រះបាទបរមរុទ្រលោក
សន្តតិវង្សកៅណ្ឌិន្យ
បិតាយឝោវម៌្មទី១
មាតាព្រះភិគនេយ្យជយវម៌្មទី៤
ប្រសូតយឝោធរបុរ រឺ កម្វុជបុរ
សុគតយឝោធរបុរ
ព្រះនរាយណ៍

វ្រះបាទឦឝានវម៌្មទី២ (ឦសានពម៌ទី២)រជ្ជកាល (គ.ស ៩២៥-៩២៨) គឺជាក្សត្រសម័យអង្គរមួយអង្គដែលត្រូវគេយល់ថាបានឡើងសោយរាជ្យពីឆ្នាំ៩២៣ ដល់ ៩២៨។ ចក្រភពរបស់ទ្រង់ត្រូវបានគេកំណត់មកត្រឹមត្រង់តំបន់អង្គរ និងតំបន់ក្បែរបាត់ដំបងភាគខាងលិច។[១] ទ្រង់ជាក្សត្រមួយអង្គសោយរាជ្យក្នុងកាលៈទេសៈប្រទាញប្រទង់គ្នាជាមួយវ្រះបាទជយវម៌្មទី៤ ដែលត្រូវជាព្រះបិតុច្ឆារបស់ទ្រង់។

ព្រះរាជវង្ស[កែប្រែ]

ឦឝានវម៌្មជាព្រះរាជបុត្រមួយអង្គរបស់វ្រះបាទយឝោវម៌្ម និងព្រះមហេសី ដែលជាព្រះភគនីនៃវ្រះបាទជយវម៌្មទី៤[២]

ព្រះអយ្យកោអយ្យការបស់ព្រះឦឝានវម៌្មគឺវ្រះបាទឥន្ទ្រវម៌្មទី១ និងមហេសីព្រះនាម ឥន្ទ្រទេវី[៣][៤][៥] ឦឝានវម៌្មមានព្រះរៀមមួយអង្គ ព្រះនាមហឝ៌វម៌្មទី១

ព្រះរាជជីវលេខន៍[កែប្រែ]

ឦឝានវម៌្មបានឡើងសោយរាជ្យបន្តពីព្រះភាតារបស់ទ្រង់ដែលបានសុគតនៅឆ្នាំ ៩២៣។ កំឡុងរជ្ជកាលរបស់ទ្រង់ប្រហែលជាមានភាពច្របូកច្របល់និងវឹកវរជាខ្លាំង។

នៅឆ្នាំ៩២១ ព្រះបិតុច្ឆារបស់ទ្រង់ ជយវម៌្មទី៤ បានបង្កើតទីក្រុងគូប្រជែងប្រហែល ១០០  គ.ម ភាគឦសានអង្គរ។

កំឡុងរជ្ជកាលឦឝានវម៌្ម ប្រាសាទដែលមានឈ្មោះថា ប្រាសាទក្រវាន់ត្រូវបានកសាងឡើង។

គ្មានអ្វីផ្សេងទេដែលគេដឹងអំពីឦឝានវម៌្មទី២។ ព្រះអង្គបានសោយទិវង្គតនៅឆ្នាំ ៩២៨ និងទទួលបានបរមមរណនាមថា បរមរុទ្រលោក

ឯកសារយោង[កែប្រែ]

  1. The Khmers, Ian Mabbet and David P. Chandler, Silkworm books, 1995, page 262.
  2. Higham, 2001: page 70
  3. Bhattacharya, Kamaleswar (2009). A Selection of Sanskrit Inscriptions from Cambodia. In collaboration with Karl-Heinz Golzio. Center for Khmer Studies.
  4. Some Aspects of Asian History and Culture by Upendra Thakur. Page 37.
  5. Saveros, Pou (2002) (ជាFrench). Nouvelles inscriptions du Cambodge. Tome II et III. Paris: EFEO. ល.ស.ប.អ. 2-85539-617-4. 
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ហឝ៌វម៌្មទី១
ចក្រវរ្តិននៃកម្វុជទេឝ
៩២៣–៩២៨
តដោយ
ជយវម៌្មទី៤