នូ កន
នូ កន | |
---|---|
រូបថតរបស់លោកនូ-កន នៅ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ | |
កើត | ១៨៧៤ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ |
ស្លាប់ | ៨ កុម្ភៈ ១៩៤៧ ម៉ោង ២០ ល្ងាច ជន្មាយុ ៧៣ ឆ្នាំ នៅគេហដ្ឋាន [[ខេត្ត កំពង់ចាម]] |
អាជីព | កវីនិពន្ធ ចៅហ្វាយខេត្ត ភូឈួយ ស្មៀន តំណាងរាស្ត្រ |
សម័យកាល | សម័យអាណានិគមបារាំង |
នូ កន | |
---|---|
តំណាងរាស្ត្រមណ្ឌលកោះសូទិន | |
ក្នុងការិយាល័យ ១៩៤៥–១៩៤៧ | |
ព្រះមហាក្សត្រ | នរោត្តម សីហនុ |
ឧកញ៉ាវិបុលរាជសេនាក្រសួងពាណិជ្ជការ | |
ក្នុងការិយាល័យ ១៩២៦–១៩៤៥ | |
ព្រះមហាក្សត្រ | ស៊ីសុវត្ថិ មុនីវង្ស, នរោត្តម សីហនុ |
ឧកញ៉ាវិបុលរាជសេនាក្រសួងជើងទឹក | |
ក្នុងការិយាល័យ ១៨ តុលា ១៩២១ – ១៩២៦ | |
ព្រះមហាក្សត្រ | ស៊ីសុវត្ថិ |
ចៅហ្វាយខែត្រកំពង់សៀម | |
ក្នុងការិយាល័យ ៣១ កក្កដា ១៩១៩ – ១៨ តុលា ១៩២១ | |
ព្រះមហាក្សត្រ | ស៊ីសុវត្ថិ |
ចៅហ្វាយខែត្រកំពង់ធំ (កំពង់ស្វាយ) | |
ក្នុងការិយាល័យ ១៥ វិច្ឆិកា ១៩១៦ – ៣១ កក្កដា ១៩១៩ | |
ព្រះមហាក្សត្រ | ស៊ីសុវត្ថិ |
ចៅហ្វាយខេត្តស្ទឹងត្រែង | |
ក្នុងការិយាល័យ ១១ វិច្ឆិកា ១៩០៩ – ១៥ វិច្ឆិកា ១៩១៦ | |
ព្រះមហាក្សត្រ | ស៊ីសុវត្ថិ |
ចៅហ្វាយខេត្តពញាឮ | |
ក្នុងការិយាល័យ ១៦ មិថុនា ១៩០៩ – ១១ វិច្ឆិកា ១៩០៩ | |
ព្រះមហាក្សត្រ | ស៊ីសុវត្ថិ |
ចៅហ្វាយខេត្តកំពង់សៀម | |
ក្នុងការិយាល័យ ១៩០៣ – ១៦ មិថុនា ១៩០៩ | |
ព្រះមហាក្សត្រ | នរោត្តម, ស៊ីសុវត្ថិ |
ម៉ឺនភក្តីអក្សរក្រសួងសុរិយោដី និង ក្រសួងរតនាគារ | |
ក្នុងការិយាល័យ ១៨៩៥–១៩០២ | |
ព្រះមហាក្សត្រ | នរោត្តម |
ស្មៀនចៅហ្វាយខេត្តទ្រាំង | |
ក្នុងការិយាល័យ ១៨៩១–១៨៩១ | |
ព្រះមហាក្សត្រ | នរោត្តម |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | នូ កន ១៨៧៤ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខែត្រតាកែវ បច្ចុប្បន្ន |
ស្លាប់ | ម៉ោង ៨ យប់, ៨ កុម្ភៈ ១៩៤៧ គេហដ្ឋាន ខេត្តកំពង់ចាម |
ឪពុកម្តាយ(s) | អ៊ុក នូ |
នូ-កន (១៨៧៤-៨យប់ ថ្ងៃទី៨ កុម្ភៈ ១៩៤៧ អាយុ ៧៣ ឆ្នាំ) លោកជាកវីនិពន្ធដ៏ឆ្នើមរបស់ប្រទេសខ្មែរកាលជំនាន់អាណានិគមនិយមបារាំង លោកក៏ធ្លាប់ជាចៅហ្វាយខែត្រ មន្ត្រី និង តំណាងរាស្ត្រនៅសម័យនោះផងដែរ។ គោរម្យងាររបស់លោកគឺ ឧកញ៉ាវិបុលរាជសេនា នូ-កន។
ជីវប្រវត្តិ
[កែប្រែ]លោកឧកញ៉ាបានកើតនៅឆ្នាំ ១៨៧៤ នៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខែត្រតាកែវ។ មាតាលោកមានឈ្មោះថា នូ ជាជនជាតិខ្មែរដែលមានដើមកំណើតចិន, បិតានាម អ៊ុក ជាកសិករ។ ដល់អាយុបានប្រាំបួនឆ្នាំ លោកទៅរៀននៅវត្តអង្គត្នោត ឃុំ និងស្រុកដដែលនៅក្នុងសំណាក់ចៅអធិការនាម អ៊ិន។ ក្រោយមកអាយុបាន ១៤ឆ្នាំ បួសជាសាមណេរបានមួយវស្សា។ ក្នុងដំណាក់កាលជីវិតចុងក្រោយលោកមានរោគចាស់ជរា លោកឧកញ៉ា ក៏បានទទួលមរណភាពនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ១៩៤៧ វេលាម៉ោង ៨យប់ ជន្មាយុ ៧៣ឆ្នាំ នៅគេហដ្ឋាននាខេត្តកំពង់ចាម។
ជីវភាពការងារ
[កែប្រែ]ដំបូងឡើយកាលលោកឧកញ៉ាអាយុបាន ១៧ឆ្នាំ លោកបានចូលបំរើការជាស្មៀនចៅហ្វាយខេត្តទ្រាំង ដែនដីកម្ពុជាក្រោមសព្វថ្ងៃ។ មកដល់ឆ្នាំ១៨៩១ ចូលធ្វើកាតក្នុងក្រុមអាលក្សណ៍ ក្នុងវាំងបាន ៤ ឆ្នាំនារជ្ជកាលព្រះករុណានរោត្តម។ ក្រោយមកព្រះករុណាបានផ្លាស់លោកឱ្យទៅធ្វើការក្រសួងសុរិយោដី និងក្រសួងរតនាគារ ពេលនោះអ្នកឧកញ៉ាពិភក្តិទិព្វរាជម៉ម បានតាំងងារលោកជា ម៉ឺនភក្តីអក្សរ។ ក្រោយពីបានប្រឡងជាប់លេខ១ផ្នែកអក្សរសាស្រ្តនៅឆ្នាំ១៩០២ រាជការបារាំងចាត់ឱ្យលោកបន្តវិជ្ជាខាងច្បាប់នៅក្រុងប៉ារីស លុះត្រឡប់វិញ ឆ្នាំ១៩០៣ ក៏ត្រូវបានតែងតាំងធើ្វជាចៅហ្វាយខែត្រកំពង់សៀម រយៈពេល ២ ខែបន្ថែមតួនាទីជាគ្រូបង្រៀនច្បាប់ និង ទំនៀមទំលាប់ខ្មែរនៅក្នុងសាលាខេត្តនេះផង។ លោកក៏បានបន្តធ្វើជាចៅហ្វាយខែត្រជាបន្តបន្ទាប់ក្នុងឆ្នាំ១៩០៩ ខែមិថុនា ថ្ងៃទី១៦ ចៅហ្វាយខេត្តពញាឮ, ១៩០៩ ខែវិច្ឆិកា ថ្ងៃទី១១ ជាចៅហ្វាយខេត្តស្ទឹងត្រែង, ១៩១៦ ខែវិច្ឆិកា ថ្ងៃទី១៥ ជាចៅហ្វាយខេត្តកំពង់ធំ (កំពង់ស្វាយ), ១៩១៩ ខែកក្កដា ថ្ងៃទី៣១ ជាចៅហ្វាយខេត្តកំពង់សៀម (កំពង់ចាម)។ ដោយបានកាន់តំណែងជាចៅហ្វាយខែត្រអស់ជាច្រើនឆ្នាំហើយនោះ លោកក៏បានចូលបំរើក្នុងក្រសួងជើងទឹកនៅឆ្នាំ១៩២១ ខែតុលា ថ្ងៃទី១៨ មានយសសក្ដិជាឧកញ៉ាវិបុលរាជសេនា តំណែងជាភូឈួយសេនាបតីក្រសួងជើងទឹក ថ្នាក់ឧត្តមមន្រ្តីលេខ២។ តមកទៀតក្នុងឆ្នាំ១៩២៦ មានយសសក្ដិដដែល ប៉ុន្តែជាភូឈួយក្រសួងពាណិជ្ជការវិញ។ អាជីពការងារចុងក្រោយរបស់លោកគឺពីឆ្នាំ១៩៤៥-១៩៤៧ ជាតំណាងរាស្រ្តមណ្ឌលកោះសូទិន។
ស្នាដៃអក្សរសាស្រ្ត
[កែប្រែ]តាមពិតលោកនូ-កន បានប្រើពាក្យប្រលោមលោកនេះដោយមានការបកប្រែពីភាសាបារាំង romance មានន័យថាជាអត្ថបទពាក្យរាយខុសពីប្រភេទរឿងសាស្ត្រាល្បែងដែលមានតំណែងជាពាក្យកាព្យ។
- ១. ទាវឯក ពាក្យកាព្យសរសេរជាបទពាក្យ៨ ១៩២៣ ជាប់លេខ១ខាងអក្សរសាស្រ្ត បោះពុម្ពឆ្នាំ១៩៤២ សរសេរជាកំណាព្យបទពាក្យ៨ ជាប្រភេទសាស្ត្រាល្បែង។
- ២. ពិម្ពានិព្វាន (ពាក្យកាព្យ) ជាប្រភេទសាស្ត្រាល្បែងសរសេរនៅឆ្នាំ១៩២៣។
- ៣. សាមកុក បកប្រែពីភាសាថៃ ១៩៣៣ បាន១០ភាគហើយត្រូវបានបោះពុម្ពផ្សាយជាបន្តបន្ទាប់នៅទស្សនាវដ្តីកម្ពុជសុរិយាតាំងពីឆ្នាំ១៩៤៨ រហូតដល់ ឆ្នាំ១៩៧៤ ជាពេលដែលទស្សនាវដ្តីមានជីវិត។
- ៤. អ៊ីណាវ កំណាព្យ សាស្ត្រាល្បែង
- ៥. តុងឈិន ប្រលោមលោកពាក្យរាយ ឆ្នាំ១៩៤៧ ជាស្នាដៃដំបូងគេបង្អស់របស់លោកដែលបានសរសេរក្នុងសម័យដែលប្រលោមលោកបានកើតឡើង។
- ៦. សមុទ្ទជេដ្ឋា មិនទាន់បានបោះពុម្ពផ្សាយ។
- ៧. មហាសុបស្សីតាបស មិនទាន់បានបោះពុម្ពផ្សាយ។
- ៨. អ៊ីណាវ សរសេរជាពាក្យរាយ មិនទាន់បានបោះពុម្ពផ្សាយ។
- ៩. លួងឆានភក្តី សរសេរជាពាក្យរាយ មិនទាន់បានបោះពុម្ពផ្សាយ។
សំរង់កាព្យសាស្ត្រាល្បែងរឿងទាវឯក៖
.....ស្រីប្រុសខ្លះក្រាស់កាមប្រលោក គិតតែស្ម័គ្រជាក់ដល់វល់ចិន្តា
នឹកឃើញរឿងក្នុងខ្លួនមានសង្សារ ពីកាលណានិរាសប្រាសទីទៃ ។
ខ្លះក៏ប្រាសទាំងរស់ខ្លះប្រាសស្លាប់ លុះមកស្ដាប់ស័ព្ទសូត្រកើតរីងរៃ
នឹកដល់ដើមកំសត់មិត្តមូលមៃ ឆ្អែតហឫទ័យន័យនឹកស្រក់ទឹកនេត្រ។
ខ្លះអាល័យអាឡោះស្រណោះផ្សេង ដោយសំឡេងអន្លង់តឹងសម្ភេទ
ដូចជាដើមក្នុងព្រៃឆ្ងាយទូរេត ពេលរិសុយេតសាយណ្ហទន់ត្រជាក់ ។
ខ្លះពោះម៉ាយស្ដាយមិត្តគិតខ្មោចនាង ឯមេម៉ាយស្ដាយរាងរូបខ្មោចអ្នក
តាអាណោចខ្មោចយាយរាយមាយភ្ញាក់ យាយញញាក់នឹកខ្លោចដល់ខ្មោចតា ។
- ១. អាល្លឺយ៉ង់ផ្វ្រង់សេស ១៩០៣
- ២. មេដាយមាស ១៩០៩
- ៣. មេដាយមុនីសារភណ្ឌ ១៩០៩
- ៤. មេដាយអស្សឫទ្ធិ ១៩១២
- ៥. អូស្វីសៀអណ្ណាម ១៩២១
- ៦. ធិបឌិនកម្ម៉ង់ឌ័រ ១៩២៦
ឯកសារយោង
[កែប្រែ]- Pages using infobox officeholder with unknown parameters
- កវីនិពន្ធសម័យអាណានិគមបារាំង
- ចៅហ្វាយខែត្រកំពង់សៀម
- ចៅហ្វាយខែត្រកំពង់ធំ
- ចៅហ្វាយខែត្រពញាឮ
- ចៅហ្វាយខែត្រស្ទឹងត្រែង
- ម៉ឺនសម័យអាណានិគមបារាំង
- ឧកញ៉ាសម័យអាណានិគមបារាំង
- ភក្ដីអក្សរសម័យអាណានិគមបារាំង
- វិបុលរាជសេនាសម័យអាណានិគមបារាំង
- ស្មៀនសម័យអាណានិគមបារាំង
- តំណាងរាស្ត្រសម័យអាណានិគមបារាំង
- ចៅហ្វាយខែត្រសម័យអាណានិគមបារាំង