វ៉ូ វ៉ាន់ធឿង
វ៉ូ វ៉ាន់ធឿង | |
---|---|
ប្រធានាធិបតីវៀតណាម | |
ក្នុងការិយាល័យ ២ មីនា ២០២៣ – ២១ មីនា ២០២៤ | |
នាយករដ្ឋមន្ត្រី | ផាំ មិញជីញ |
អនុប្រធាន | វ៉ូធី អាញ់ស៊ួន |
មុន | ង្វៀន ស៊ួនហ្វុក |
បន្ទាប់ | វ៉ូធី អាញ់ស៊ួន (ស្ដីទី) |
សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស | |
ក្នុងការិយាល័យ ៥ កុម្ភៈ ២០២១ – ៦ មីនា ២០២៣ | |
អគ្គលេខាធិការបក្ស | ង្វៀន ហ៊្វូចុង |
មុន | ជិន កុកហ្វឿង |
បន្ទាប់ | ជឿង ធីម៉ៃ |
ប្រធាននាយកដ្ឋានឃោសនាបក្ស | |
ក្នុងការិយាល័យ ៤ កុម្ភៈ ២០១៦ – ១៩ កុម្ភៈ ២០២១ | |
អគ្គលេខាធិការបក្ស | ង្វៀន ហ៊្វូចុង |
មុន | ឌិញ ថេហ៊ួញ |
បន្ទាប់ | ង្វៀន ចុងងា |
សមាជិកការិយាល័យនយោបាយ | |
ក្នុងការិយាល័យ ២៧ មករា ២០១៦ – ២០ មីនា ២០២៤ | |
សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស | |
ក្នុងការិយាល័យ ១៩ មករា ២០១១ – ២០ មីនា ២០២៤ | |
លេខាទីមួយនៃសហភាពយុវជនកុម្មុយនីស្ត | |
ក្នុងការិយាល័យ ២៩ កក្កដា ២០០៦ – ១១ សីហា ២០១១ | |
មុន | ដាវ ង៉ុកស៊ុង |
បន្ទាប់ | ង្វៀន ដឹកវិញ |
ប្រធានសហព័ន្ធយុវជនវៀតណាម | |
ក្នុងការិយាល័យ ២៩ កុម្ភៈ ២០០៨ – ២៧ មេសា ២០១០ | |
មុន | នុង កុកទួន |
បន្ទាប់ | ង្វៀន ហ្វុកឡុក |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ខេត្តហាយសឿង, វៀតណាមខាងជើង | 13 ធ្នូ 1970
គណបក្សនយោបាយ | បក្សកុម្មុយនីស្តវៀតណាម (១៩៩៣–បច្ចុប្បន្ន) |
សាលាមាតា | សាកលវិទ្យាល័យទីក្រុងហូជីមិញ សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រទីក្រុងហូជីមិញ បណ្ឌិតសភានយោបាយជាតិហូជីមិញ |
ហត្ថលេខា |
វ៉ូ វ៉ាន់ធឿង (វៀតណាម៖ Võ Văn Thưởng, កើតថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៧០) គឺជាអ្នកនយោបាយវៀតណាមម្នាក់ ដែលបានបម្រើការជាប្រធានាធិបតីវៀតណាមទី១៣ ពីខែមីនា ឆ្នាំ២០២៣ រហូតដល់ខែមីនា ឆ្នាំ២០២៤។ លោកបានក្លាយជាបុគ្គលវ័យក្មេងបំផុតដែលបានកាន់មុខតំណែងនេះ (ស្ថិតក្នុងអាយុ ៥២ ឆ្នាំ) ចាប់តាំងពីប្រទេសជាតិបានបង្រួបបង្រួមគ្នាមក។ លោកបានសម្រេចចិត្តលាលែងពីតំណែងបន្ទាប់ពីកាន់បានត្រឹមជាងមួយឆ្នាំប៉ុណ្ណោះ ចំពេលយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់បក្សកុម្មុយនីស្តកំពុងឆ្លងកាត់ការរឹតបន្តឹង។ ដោយហេតុនេះ គាត់បានក្លាយជាប្រធានាធិបតីដែលកាន់តំណែងបានខ្លីជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រវៀតណាម។
បច្ចុប្បន្នលោកជាសមាជិកការិយាល័យនយោបាយ និងមានតួនាទីជាលេខាធិការប្រតិបត្តិនៃបក្សកុម្មុយនិស្តវៀតណាម (CPV)។ លោកក៏ជាសមាជិកនៃរដ្ឋសភាវៀតណាមនីតិកាលទី១៥ផងដែរ។ លោកជាប្រធាននាយកដ្ឋានឃោសនាមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ជាអនុលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ។ លេខាគណៈកម្មាធិការបក្សក្វាងង៉ាយ; លេខាអចិន្ត្រៃយ៍ និងលេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ប្រធានសហព័ន្ធយុវជនវៀតណាម។ [១] លោកគឺជាសមាជិកអចិន្ត្រៃយ៍វ័យក្មេងបំផុតនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សក្នុងប្រវត្តិសាស្ត្របក្សកុម្មុយនិស្តវៀតណាម។
លោកជាសមាជិកនៃបក្សកុម្មុយនិស្តវៀតណាម បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកទស្សនវិជ្ជា និងសញ្ញាបត្រកម្រិតខ្ពស់ផ្នែកទ្រឹស្តីនយោបាយ។ គាត់គឺជាសមាជិកនៃរដ្ឋសភាវៀតណាមទី១២ និងទី១៤ និងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមតាំងពីឆ្នាំ២០១១។ [២]
ប្រវត្តិ និងការអប់រំ
[កែប្រែ]វ៉ូ វ៉ាន់ធឿង កើតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៧០ នៅហាយសឿង សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម។ [៣] គ្រួសាររបស់គាត់បានចាកចេញពីភាគខាងត្បូងកំឡុងសង្គ្រាមវៀតណាម។ គាត់កើតនិងធំធាត់នៅភាគខាងជើង។ នៅឆ្នាំ១៩៨៨ លោកបានសិក្សាផ្នែកទស្សនវិជ្ជាម៉ាក្សនិយម-លេនីននិយមនៅមហាវិទ្យាល័យទស្សនវិជ្ជានៃសាកលវិទ្យាល័យទីក្រុងហូជីមិញ។ [lower-alpha ១] ក្នុងឆ្នាំ១៩៩២ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទស្សនវិជ្ជាក្នុងលទ្ធិម៉ាក្ស-លេនីន។ បន្ទាប់មក លោកបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ ហើយបានទទួលសញ្ញាបត្រអនុបណ្ឌិតទស្សនវិជ្ជានៅឆ្នាំ១៩៩៩។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៣ គាត់ត្រូវបានបញ្ចូលទៅក្នុងបក្សកុម្មុយនិស្តវៀតណាមហើយបានក្លាយជាសមាជិកផ្លូវការនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៤ ។ លោកក៏បានចូលរួមវគ្គសិក្សានៅបណ្ឌិតសភានយោបាយជាតិហូជីមិញ ដោយទទួលបានសញ្ញាបត្រកម្រិតខ្ពស់ផ្នែកទ្រឹស្តីនយោបាយ។ [៤]
កំណត់សម្គាល់
[កែប្រែ]- ↑ The University of Ho Chi Minh City was founded in 1976. In 1996, the university was split into the University of Natural Sciences and the University of Social Sciences and Humanities. They are currently members of Vietnam National University, Ho Chi Minh City
ឯកសារយោង
[កែប្រែ]- ↑ "Tiểu sử Đồng chí Võ Văn Thưởng". Tư liệu Văn kiện Đảng Cộng sản Việt Nam. Archived from the original on 12 January 2021. Retrieved 12 January 2021.
- ↑ "Hồ sơ ấn tượng của tân Trưởng ban Tuyên giáo Trung ương Võ Văn Thưởng". Báo Dân sinh. 18 February 2016. Archived from the original on 12 January 2021. Retrieved 12 January 2021.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "Anh Võ Văn Thưởng được bầu làm bí thư thứ nhất Trung ương Đoàn". Tuổi Trẻ. 14 January 2007. Archived from the original on 12 January 2021. Retrieved 9 October 2020.
- ↑ "Tiểu sử Ủy viên Bộ Chính trị khóa XII Võ Văn Thưởng". Báo Tiền phong. 5 February 2016. Archived from the original on 12 January 2021. Retrieved 12 January 2021.