គុណនាម
'ការជក់បារីនាំឲរាងកាយចុះស្គមនិងខ្សោយកម្លាំង។
គុណនាមគឺជាពាក្យទាំងឡាយណាដែលបញ្ជាក់លក្ខណឲ្យនាម។ EX: ខ្ពស់ ខ្មៅ ទាប ថ្លៃ ល្អ
គុណនាម ប្រក្រតី
[កែប្រែ]មានតួនាទីសម្រាប់ចង្អុលបង្ហាញ សភាពលក្ខណៈ ឬ គុណភាពរបស់មនុស្ស សត្វ និង វត្ថុ។ គុណនាមប្រក្រតីជាធាតុពង្រីកមួយ នៃនាមតាមដោយ "ព"។
- ឧទាហរណ៍៖ ចេកទុំ, បន្ថលកល់់ចងើតទប់ទូលាយ, កៅអីបត់, អាវស, សក់ខ្លី, សម្ដីពីរោះ, ចរិយាថ្លៃថ្នូរ, យុវជនអង់អាច, មនុស្សអាក្រក់, កម្លាំងខ្សោយ...។
- ពាក្យ "ទុំ, ទូលាយ, បត់, ស, ខ្លី, ពីរោះ, ថ្លៃថ្នូរ, អង់អាច, អាក្រក់, ខ្សោយ" សុទ្ធសឹងតែជាគុណនាមប្រក្រតី ព្រោះវាបញ្ជាក់លក្ខណៈនៃនាម "ចេក, បន្ទប់, កៅអី, អាវ, សក់, សម្ដី, ចរិយា, យុវជន, មនុស្ស, កម្លាំង" ។។។។
គុណនាម កម្មសិទ្ធិ
[កែប្រែ]គឺជាពាក្យដែលសម្ដែងនូវម្ចាស់កម្មសិទ្ធិ នៃនាម។
- ឧទាហរណ៍៖ ទោចក្រយានយន្តខ្ញុំ (ស្មើនឹង ទោចក្រយានយន្តរបស់ខ្ញុំ), មាតុភូមិយើង (ស្មើនឹង មាតុភូមិរបស់យើង), បន្ទប់គាត់ (ស្មើនឹង បន្ទប់របស់គាត់)។
- ពាក្យ "ខ្ញុំ, យើង, គាត់" ទាំងនេះហៅថា គុណនាមកម្មសិទ្ធិ។
- សម្គាល់៖ ពាក្យដែលអាចរាប់ជាគុណនាមកម្មសិទ្ធិបាន លុះត្រាតែវាមានទីតាំងស្ថិតនៅជាប់ខាងស្ដាំនាម។ បើគ្មានពាក្យនៅខាងមុខវាទេ ពាក្យទាំងនោះគេហៅថា សព្វនាមបុរិសៈ។
គុណនាម ចំនួន
[កែប្រែ]គុណនាមចំនួន ប្រើសម្រាប់រាប់ចំនួននៃ នាម។
- ឧទាហរណ៍៖ ខ្ញុំទិញបានចេក១០ផ្លែ។, ពូសុខដឹកគោ១០ក្បាលទៅងបវចចចចថហស៊ីស្មៅ។
- ត្រង់ ១០ផ្លែ គឺជាគុណនាមកំណត់ចំនួននៃ ចេក, និង១០ក្បាល គឺជាគុណនាមកំណត់ចំនួននៃ គោ។
គុណនាមចំនួនចែកចេញជាពីរគឺ៖ គុណនាម ចំនួនរាប់ និង រៀប។
ចំនួនរាប់
[កែប្រែ]ចំនួនរាប់ គឺប្រើនៅក្នុងរបាប់ចំនួន។ គុណនាមរាប់មាន៖ ម្នាក់, ១, ២, ៣, ៤ → ∞ ។
ចំនួនរៀប
[កែប្រែ]គេប្រើសម្រាប់រាប់ឲ្យដឹងលេខ, ទី, ជាន់ថ្នាក់, កម្រិត, ដែលគេរៀបជាសណ្ដាប់ធ្នាប់។
- ឧទាហរណ៍៖ តារា រស់នៅផ្ទះលេខ ១១២ ជាន់ទី២ រៀននៅថ្នាក់ទី៥ អង្គុយតុទី ៣ ជាប់លេខ ១។
- ពាក្យ "លេខ១១២, ទី២, ទី៥, ទី៣, លេខ១" ទាំងនេះគឺជាចំនួនរៀប។
សម្គាល់៖ ជាធម្មតា គុណនាមចំនួនរៀប គេប្រើពាក្យ លេខ ឬ ទី។ នៅខាងស្ដាំជាប់គុណនាមចំនួនគេហៅថា នាមរនាប់។
គុណនាម ចង្អុល
[កែប្រែ]គឺមានទីតាំងស្ថិតនៅខាងស្ដាំជាប់នាម ឬ កន្សោមនាម សម្រាប់កំណត់នាម ឬ កន្សោមនាម នោះ។ គុណនាមចង្អុលមានពីរបែបគឺ៖
- សម្រាប់ទីជិត៖ "នេះ" ជា(ឯកវចនៈ), "ទាំងនេះ" ជា(ពហុវចនៈ)។
- សម្រាប់ទីឆ្ងាយ "នោះ" ជា(ឯកវចនៈ), "ទាំងនោះ"ជា(ពហុវចនៈ)។
គុណនាម សំណួរ
[កែប្រែ]ប្រើសម្រាប់សួររកភាពពិតប្រាកដនៃមនុស្ស សត្វ វត្ថុ ណាមួយ។
- ឧទាហរណ៍៖ តើឯងទិញសៀវភៅអ្វី? , ឥឡូវមានមនុស្សប៉ុន្មាននាក់នៅក្នុងបន្ទប់?
- ដូចនេះពាក្យ "អ្វី", "ប៉ុន្មាន" គឺជាគុណនាមសំនួរ ព្រោះពាក្យពីរនេះប្រើនៅក្នុងល្បះដោយសួររកលក្ខណភាពនៃនាម "សៀវភៅ" និង "មនុស្ស"។
- គុណនាមសំនួរ មានដូចជា៖ ណា, ណាមួយ, ណាខ្លះ, នរណា, នរណាមួយ, អ្វី, អ្វីមួយ, ស្អី,....។ល។
គុណនាម មិនច្បាស់
[កែប្រែ]គឺជាគុណនាម ដែលប្រាប់លក្ខណៈមិនច្បាស់លាស់នៃនាម។
- ឧទាហរណ៍៖ សិស្សម្នាក់ៗត្រូវតែនាំគ្នាខិតខំរៀនសូត្រ។ បុគ្គលិកគ្រូប់រូបត្រូវតែគោរពនឹងច្បាប់ក្រុមហ៊ុនដែលបានចែងមក។
- ត្រង់ពាក្យ ម្នាក់ៗ និង គ្រប់រូប គឺជាគុណនាមមិនច្បាស់ ព្រោះ៖
- ពាក្យ ម្នាក់ៗ ចង្អុលបង្ហាញពីលក្ខណៈមិនច្បាស់លាស់នៃនាម សិស្ស
- ពាក្យ គ្រប់រូប កំណត់ភាពមិនច្បាស់លាស់នៃនាម បុគ្គលិក
គុណនាម វិសេស
[កែប្រែ]ជាគុណនាមដែលសម្ដែងលក្ខណៈរបស់នាមឲ្យវិសេសឡើងថែមទៀត ដូចជាពាក្យថា៖ ផ្លូវត្រង់ជាង, គោនោះធំជាង, កាំបិតមុតជាង, ឈើខ្ពស់ប្លែក...។ល។
គុណនាម អតិវិសេស
[កែប្រែ]ជាគុណនាមដែលសម្ដែងលក្ខណៈរបស់នាមឲ្យវិសេសបំផុត ដូចជាពាក្យថា៖ កំបោរសក្បុស, កាំបិតមុខណាស់, គោយឺតណាស់, កូនឧស្សាហន៍ណាស់...។ល។
អត្ថបទទាក់ទង
[កែប្រែ]មើល | ថ្នាក់ពាក្យក្នុងភាសាខ្មែរ |
ខាងក្រោមនេះគឹជាបញ្ជីរាយឈ្មោះថ្នាក់ពាក្យខ្មែរ ផ្សេងទៀតដែលអ្នកគួរដឹង៖ |
នាម · គុណនាម · គុណកិរិយា ឬ និបាតសព្ទ · កិរិយាសព្ទ · ធ្នាក់ ឬ ស្នៀត ឬ អាយតនិបាត · ឈ្នាប់ ឬ សន្ធានសព្ទ ឬ ចំណង · សព្វនាម · ឧទានសព្ទ |
ឯកសារយោង
[កែប្រែ]- សៀវភៅ វេយ្យាករណ៍ខ្មែរ សម្រាប់គ្រប់ថ្នាក់ ដោយសាស្ត្រាចារ្យ ឈុន លិះ
- សៀវភៅ វេយ្យាករណ៍ខ្មែរ ដោយសាស្ត្រាចារ្យ ពូវ អ៊ុម នៅ ព.ស ២៥១៥, គ.ស ១៩៧២ee