សូម៉ាលី
Jamhuuriyadda Federaalka Soomaaliya (សូម៉ាលី) جمهورية الصومال الفيدرالية (អារ៉ាប់) | |
---|---|
ទីតាំងប្រទេសសូម៉ាលី (ក្រហម) នៅលើភូគោល រីឯទឹកដីដែលមានឆ្នូតក្រហមគឺជាដែនដីជម្លោះដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋសូម៉ាលីឡង់ | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ម៉ូកាឌីស៊ូ 2°2′N 45°21′E / 2.033°N 45.350°E |
ភាសាផ្លូវការ | ភាសាសូម៉ាលី និងភាសាអារ៉ាប់[១] |
ភាសាជាតិ | ភាសាអង់គ្លេស និងភាសាអ៊ីតាលី[១] |
ក្រុមជនជាតិ |
|
សាសនា | ឥស្លាមស៊ុននី[១] |
រដ្ឋាភិបាល | សាធារណរដ្ឋអាស្រ័យសភាសហព័ន្ធ |
មហាម៉េដ អាប់ឌុលឡាហ៊ី មហាម៉េដ | |
មហាម៉េដ ហ៊ូសេន រ៉ូប្លេ | |
នីតិបញ្ញត្តិ | សភាសហព័ន្ធ |
និម្មិតកម្ម | |
១៨៨៩ | |
- ឯករាជ្យភាព និងសហភាពជាមួយរដ្ឋសូម៉ាលីឡង់ | ១ កក្កដា ១៩៦០ |
២០ កញ្ញា ១៩៦០ | |
១ សីហា ២០១២ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៦៣៧,៦៥៧ គ.ម២ (ទី៤៣) |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ១៥,៨៩៣,២១៩[៣][៤] (ទី៧២) |
- ដង់ស៊ីតេ | ១៩.៣១[៥] នាក់/គ.ម២ (ទី១៩៩) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ១៣.៣២៤ ពាន់លានដុល្លារ |
- ក្នុងម្នាក់ | ៨៨៨ ដុល្លារ[៦] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ៥.២១៨ ពាន់លានដុល្លារ[៦] (ទី១៨៤) |
- ក្នុងម្នាក់ | ៣៤៨ ដុល្លារ[៦] (ទី១៩៣) |
HDI (២០១៩) | ០.៣៦១ ទាប |
រូបិយវត្ថុ | ស៊ីលិញសូម៉ាលី (SOS) |
ល្វែងម៉ោង | UTC+៣ (EAT) |
- រដូវក្តៅ (DST) | UTC+៣ |
ទម្រង់កាលបរិច្ឆេទ | ថ្ងៃ-ខែ-ឆ្នាំ (dd/mm/yyyy) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +២៥២ |
ដែនកម្រិតខ្ពស់ | .so |
ប្រទេសសូម៉ាលី (ភាសាសូម៉ាលី៖ Soomaaliya, អក្សរអូស្មាញ្ញា៖ 𐒈𐒝𐒑𐒛𐒐𐒘𐒕𐒖; ភាសាអារ៉ាប់៖ الصومال) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធសូម៉ាលី[៧] (សូម៉ាលី៖ Jamhuuriyadda Federaalka Soomaaliya; អារ៉ាប់៖ جمهورية الصومال الفيدرالية) គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់ស្នែងអាហ្វ្រិក។ ប្រទេសនេះមានព្រំដែនខាងលិចជាប់នឹងប្រទេសអេត្យូពី ខាងពាយព្យជាប់នឹងប្រទេសជីប៊ូទី ខាងជើងជាប់នឹងឈូងសមុទ្រអាដិន ខាងកើតជាប់នឹងមហាសមុទ្រឥណ្ឌា និងខាងនិរតីជាប់នឹងប្រទេសកេនយ៉ា។ សូម៉ាលីជាប្រទេសដែលមានឆ្នេរសមុទ្រវែងជាងគេបំផុតនៅឯអាហ្វ្រិកដីគោក។[៨] ប្រទេសសូម៉ាលីច្រើនគ្របដណ្តប់លើតំបន់ខ្ពង់រាប វាលទំនាប និងតំបន់ភ្នំខ្ពស់ៗ។[១] អាកាសធាតុក្តៅតែងកើតមានពេញមួយឆ្នាំ បូករួមជាមួយខ្យល់មូសុងតាមរដូវ និងភ្លៀងធ្លាក់មិនទៀងទាត់។[៩] សូម៉ាលីមានចំនួនប្រជាជនប្រមាណ ១៥ លាននាក់[៣][៤] ដែលក្នុងនោះមានជាង ២ លាននាក់រស់នៅក្នុងរដ្ឋធានី និងជាទីក្រុងធំបំផុតគឺ មូកាឌីស៊ូ ហើយត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានវប្បធម៌ឯកពន្ធុបំផុតនៅទ្វីបអាហ្វ្រិក។[១០][១១] ប្រហែល ៨៥% នៃប្រជាជនសរុបទាំងអស់ជាជនជាតិសូម៉ាលី[១] ដែលច្រើននិយមរស់នៅតាមភាគខាងជើងនៃប្រទេស។ ជនជាតិភាគតិចតែងប្រមូលផ្តុំគ្នារស់នៅលើដែនដីភាគខាងត្បូង។[១២] ភាសាផ្លូវការរបស់ប្រទេសនេះគឺ ភាសាសូម៉ាលី និងភាសាអារ៉ាប់។[១] ប្រជាជនប្រទេសសូម៉ាលីភាគច្រើនជាអ្នកកាន់សាសនាឥស្លាម[១៣] ដោយក្នុងនោះមានមួយភាគធំបានប្រតិបត្តិតាមនិកាយស៊ុននី។[១៤]
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ ១,២ ១,៣ ១,៤ ១,៥ ១,៦ "Somalia". The World Factbook. Central Intelligence Agency. 10 November 2021.
- ↑ Lewis, I. M. (1998). Peoples of the Horn of Africa: Somali, Afar, and Saho. Red Sea Press. ល.ស.ប.អ. 978-1-56902-104-0. https://books.google.com/books?id=k3QwAQAAIAAJ.
- ↑ ៣,០ ៣,១ ""World Population prospects – Population division"". population.un.org. United Nations Department of Economic and Social Affairs, Population Division. Retrieved November 9, 2019.
- ↑ ៤,០ ៤,១ ""Overall total population" – World Population Prospects: The 2019 Revision" (xslx). population.un.org (custom data acquired via website). United Nations Department of Economic and Social Affairs, Population Division. Retrieved November 9, 2019.
- ↑ UNFPA Somali Population Survey 2014. Somalia.unfpa.org (06 April 2014). Retrieved 06 October 2016.
- ↑ ៦,០ ៦,១ ៦,២ "World Economic Outlook Database, October 2019". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 21 មីនា 2022.
- ↑ The Federal Republic of Somalia is the country's name per Article 1 of the Provisional Constitution Archived 24 January 2013 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ "Coastline". World Factbook. Central Intelligence Agency. Archived from the original on 16 កក្កដា 2017. Retrieved 3 August 2013.
- ↑ "Somalia – Climate". countrystudies.us. 14 May 2009. http://countrystudies.us/somalia/34.htm.
- ↑ Ismail, AA (2010). Somali state failure: Players, incentives and institutions.
- ↑ Woldemichael, B (1993). Decentralisation amidst poverty and disunity: The Sudan, 1969–1983..
- ↑ Abdullahi 2001, ទទ. 8–11.
- ↑ "Middle East Policy Council – Muslim Populations Worldwide". Mepc.org. 1 December 2005. Archived from the original on 14 ធ្នូ 2006. Retrieved 21 មីនា 2022.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Abdullahi 2001, ទ. 1.
តំណភ្ជាប់ក្រៅ
[កែប្រែ]ស្វែងយល់បន្ថែមអំពីសូម៉ាលីលើ គម្រោងបងប្អូនរបស់វិគីភីឌា: | |
និយមន័យនិងបំណកប្រែពីវិគីនានុក្រម | |
រូបភាពនិងមីឌាពី Wikimedia Commons | |
ប្រភពរៀនសូត្រពីវិគីសាកលវិទ្យាល័យ | |
រឿងរ៉ាវព័ត៌មានពីវិគីព័ត៌មាន | |
សម្រង់ពាក្យសម្ដីពីវិគីសម្រង់ពាក្យ | |
អត្ថបទប្រភពដើមពីវិគីប្រភព | |
សៀវភៅពុម្ពពីវិគីសៀវភៅ |
- Pages using duplicate arguments in template calls
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- CS1 errors: redundant parameter
- សូម៉ាលី
- ប្រទេសនៅអាហ្វ្រិក
- ប្រទេសអាហ្វ្រិកខាងកើត
- សាធារណរដ្ឋសហព័ន្ធ
- ប្រទេសស្នែងអាហ្វ្រិក
- រដ្ឋសមាជិកនៃសហភាពអាហ្វ្រិក
- រដ្ឋសមាជិកនៃសម្ព័ន្ធអារ៉ាប់
- រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ