នូវែលហ្សេឡង់

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ញូស៊ីឡែន)
Jump to navigation Jump to search

​នូវែលហ្សេឡង់​ (អង់គ្លេស: New Zealand;​ ម៉ៅរី ៖ Aotearoa) គឺជាប្រទេសមួយត្រូវបានគេកត់សំគាល់ថាជាលក្ខណៈភូមិសាស្រ្តញែកចេញពីគ្នា ស្ថិតនៅភាគត្បូងឈាងខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលស្ថិតនៅប្រមាណពី២០០០គីឡូម៉ែត្រ (១២៥០ម៉ាយល៍) ភាគខាងត្បូងនៃប្រទេសអូស្ត្រាលី កាត់នឹងសមុទ្រតាស្មាន់ និងស្ថិតនៅជាប់ប្រទេសភាគខាងជើងដូចជានូវែលកាឡេដូនី ហ្វីជី ព្រមទាំងតុងហ្គា ។ ស្ថិតនៅតាមបណ្តោយដែលញែកដាច់ពីគេប្រទេស​នូវែលសេឡង់​មាន សត្ចប្លែកៗ គ្រប់គ្រងដោយបក្សី ក្រុមមនុស្សដែលបានវិនាសសាបសូន្យបន្ទាប់ពីការមកដល់របស់មនុស្សព្រមទាំងថនិកសត្វដែលពួកគេបានណែនាំ ។ ភាគច្រើនចំនួនប្រជាជនប្រទេស​នូវែលហ្សេឡង់​​ជាអ្នកមានដើមកំណើតពីទ្វីបអឺរ៉ុប និងជនជាតិដើមនៃតំបន់អូសេអានីនិងជនជាតិម៉ៅរី​ ហើយច្រើនបំផុតជាអនីតិភាពជនជាតិអាស៊ី និងជនជាតិប៉ូលីណេស៊ី ។ ក្រុមអនីតិភាពទាំងនោះមានភាពសំខាន់ ជាពិសេសនៅ តំបន់ទីប្រជុំជន ។ ភាសាដែលគេប្រើនោះភាសាអង់គ្លេស

ប្រទេស​នូវែលហ្សេឡង់​​ជាប្រទេសអភិវឌ្ឍន៍មួយដែលមានឋានៈខ្ពស់ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅលើអន្តរជាតិដែលជាប្រទេសកំពូលៗ រួមទាំងវិស័យអប់រំ សេរីភាពសេដ្ឋកិច្ច ហើយបង្ហាញនូវចំនួនដ៏ទាបនៃសន្ទស្សន៍នៃអំពើពុករលួយ ។ ទីក្រុងជាច្រើនក៏មានឋានៈខ្ពស់ៗក្នុងចំណោមទីក្រុងមានបំផុតនៅលើពិភពលោក ។

ម្ចាស់ក្សត្រីអេលីសាប៊ែតទី២ ជាព្រះប្រមុខរដ្ឋនៃប្រទេសហើយក៏ជាអ្នកដែលត្រូវបានគេឱ្យតំណាងជាអគ្គទេសាភិបាលដែលកាន់អំណាចបម្រុង ។ ក្សត្រីនិងអភិបាលខេត្តទូទៅកម្រនឹងលុកដៃក្នុងការប្រើអំណាចដោយគ្មានការចេញបញ្ជាពីគណៈរដ្ឋមន្រ្តី​ នីតិបញ្ញាតិ អំណាចក្នុងនយោបាយ ត្រូវបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ។ រដ្ឋសភានៃប្រទេស​នូវែលហ្សេឡង់ ព្រមទាំងអំណាចប្រតិបត្តិដែលធ្វើការយ៉ាងមានប្រសិទ្ឋភាពដោយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់​ និងអ្នកដទៃទៀតនៅជួររដ្ឋមន្ត្រី ។