Jump to content

ដែនជម្រកសត្វព្រៃភ្នំព្រេច

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ដែនជំរកសត្វព្រៃភ្នំព្រេច)
ដែនជម្រកសត្វព្រៃភ្នំព្រេច
Phnom Prich Wildlife Sanctuary
IUCN category IV (ដែនជំរកសត្វព្រៃ)
Map showing the location of ដែនជម្រកសត្វព្រៃភ្នំព្រេច
Map showing the location of ដែនជម្រកសត្វព្រៃភ្នំព្រេច
ទីតាំងខេត្តមណ្ឌលគិរី
ខេត្ត-ក្រុងក្រចេះ
កូអរដោនេ12°42′49″N 106°50′56″E / 12.71358925°N 106.84896028°E / 12.71358925; 106.84896028Coordinates: 12°42′49″N 106°50′56″E / 12.71358925°N 106.84896028°E / 12.71358925; 106.84896028 []
ផ្ទៃដី2,225 km2 (859 sq mi)[]
បង្កើតឡើង1993[]

ដែន​ជំ​រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ ស្ថិតនៅខេត្តមណ្ឌលគិរី និង ខេត្តក្រចេះ ត្រូវ​បាន​ បង្កើត​ឡើង​ដោយ​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថៃ្ង​ទី១​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៣​ ត្រូវបាន កំ​ណត់​ទៅ​លើ​ផៃ្ទ​ដី​ដែល​មាន​ទំ​ហំ​ ២២២៥០០ហិចតា​។ ​ដែន​ជំ​រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ គឺ​ជា​តំ​បន់​សំ​បូរ​បែប​នៃ​ទី​ជំ​រក​ សត្វ​ព្រៃ​ដែល​លាត​សន្ទឹង​ពី​ព្រៃ​បៃ​តង​នៃ​តំ​បន់​ភ្នំ​ រហូត​ដល់​តំ​បន់​ព្រៃ​ល្បោះ​ និង​វាល​ស្មៅ​សើម​ ឫ(តំ​បន់​កោះ​ញែក​)។​ ភាព​សំ​បូរ​បែប​នៃ​ជំ​រក​សត្វ​ទាំង​នោះ​បាន​ទ្រ​ទ្រង់​ប្រ​ភេទ​សត្វ​សំ​ ខាន់ៗ​ ថ្នាក់​ពិ​ភព​លោក​ជា​ច្រើន​ដែល​ដំ​ណាង​នៃ​អេ​កូ​ឡូ​ស៊ី​ នៃ​ព្រៃ​ល្បោះ​និង​ព្រៃ​ស្រោង​។ ដែន​ជំ​រក​សត្វ​ព្រៃ​នេះ​ជា​តំ​បន់​ស្នូល​ធំ​ជាង​គេ​បំ​ផុត​នៃ​ពពួក​ដំ​រី​ អា​ស៊ី​នៅ​ ខ្ពង់​រាប​ខាង​កើត​នេះ ។យ៉ាង​ហោច​ណាស់​ក៏​មាន​ដំ​រី​ចំនួន​ (៤២​ក្បាល​) រួម​ទាំង​ដំរី​កូន​ និង​ដំ​រី​ជំ​ទង់​ជា​ច្រើន​ក្បាល​ដែល​ ត្រូវ​បាន​គេ​រក​ឃើញ​ ដោយ​ម៉ា​ស៊ីន​ថត​ស្វ័យ​ប្រ​វតិ្ត​កាល​ពី​ឆ្នាំ​២០០២​។ ពពួក​តិ​ណា​សី​សត្វ​ ដូច​ជា​ទន្សោង​ ខ្ទីង បាន​រស់​នៅ​តំ​បន់​នេះ​ ហើយ​រមាំង​ដែល​ជា​ប្រ​ភេទ​សត្វ​ដែល​ទទួល​រង​ការ​ គំ​រាម​កំ​ហែង​ខ្លាំង​ក៏​មាន​វត្ត​មាន​នៅ​ទី​នោះ​ដែរ​ លើស​ពីនេះ​ពពួក​សត្វ​មំ​សា​សី​ ដូច​ជា​ ខ្លា​ធំ​ ខ្លារ​ខិន ​ខ្លា​ពពក​ ខ្លា​ភ្ញី​ថ្ម​កែវ​ ឆ្មា​ព្រៃ​ ឆែ​បា​ព្រៃ​ ក៏​មាន​វត្ត​មាន​យ៉ាង​ច្រើន​នៅ​តំ​បន់​ទន្លេ​ដែរ​។ ភាព​ផេ្សង​គ្នា​នៃ​ដែន​ជំ​រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ មាន​សា​រះ​សំ​ខាន់​ណាស់​ សំ​រា​ប់ពពួក​ពាន​រជាតិ​ ដូច​ជា​ ទោច​ថ្ពាល់​លឿង​ ស្វា​ក្រ​វាត់​ ស្វា​ព្រាម​ និង​ប្រ​ភេទ​បក្សី​ភ្នំ​ ដូច​ជា​ កេង​កង​ធំ​ ភូ​វាំង​ ទា​ព្រៃ​ស្លាបស​ ក្ងោក​។ល។​​ ក្រៅ​ពី​នេះ​ តំ​បន់​ដី​សើម​ក៏​ជា​តំ​បន់​ដែល​ជា ជម្រក​ដ៏​​សំ​ខាន់​របស់​ ពពួក​សត្វ​កៀ្រល​ ត្រ​យង​យក្ស​ ត្រ​ដក់​តូច​ និង​សត្វ​-​ក​ស​ផង​ដែរ​។

ពួក​អភិរក្ស​សត្វ​ព្រៃ​បាន​អះ​អាង​ថា​ បច្ចុប្បន្ន​នេះ​ប្រ​ភេទ​សត្វ​សំ​ខាន់ៗ​ដែល​ធ្លាប់​រស់​​នៅ​ទីនេះ​មាន​វត្ត​ មាន​ និង​បង្ហាញ​រូប​ឡើង​វិញ បន្ទាប់​ពី​មាន​ស​កម្មភាព​ការ​ពារ​យ៉ាង​តឹង​តែង​ចាប់​តាំង​ពី​ ឆ្នាំ​២០០២​មក​។ កន្លង​មក​សកម្ម​ភាព​ខុស​ច្បាប់​ ដូច​ជា​ការ​នេ​សាទ​ខុស​ច្បាប់​ ដោយ​ប្រើ​គឿ្រង​ផ្ទុះ ​ដាក់​ថ្នាំ​បំ​ពុល​សត្វ​ ដាក់​អន្ទាក់​ បរ​បាញ់​សត្វ​ ក្នុង​សម័យ​ស្រុក​មាន​សង្គ្រាម​បាន​គំ​រាម​កំ​ហែង​យ៉ាង​ខ្លាំង​ដល់​ជីវះ​ ចម្រុះ​ និង​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រស់​នៅ​ របស់​បង​ប្អូន​ជន​ជាតិ​ តែ​ពេល​នេះ​អ្វីៗកាន់​តែ​ប្រ​សើរ​ឡើង​ជាង​មុន​ហើយ​។

មើលផងដែរ

[កែប្រែ]

ដែនជំរកសត្វព្រៃនៅកម្ពុជា

ឯកសារយោង

[កែប្រែ]
  1. ១,០ ១,១ ១,២ "Phnom Prich Wildlife Sanctuary". World Conservation Monitoring Centre (WCMC). Retrieved 2009-08-30.[តំណភ្ជាប់ខូច]