Jump to content

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ឧទ្យានជាតិភ្នំគូលែន)

ឧទ្យានជាតិភ្នំគូលែន (អង់គ្លេស : The Phnom Kulen National Park or Jayavarman-Norodom Phnom Kulen National Park) គឺជាឧទ្យានជាតិមួយរបស់ព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងស្ថិតនៅជួរភ្នំគូលែនទឹកដីខេត្តសៀមរាប។ឧទ្យានជាតិភ្នំគូលែនត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ដែលគ្របដណ្តប់លើផ្ទៃដី ៣៧៣.៧៦ គីឡូម៉ែត្រការ៉េហើយមានឈ្មោះជាផ្លូវការរថាឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន

ឧទ្យានជាតិភ្នំគូលែន
ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម ភ្នំគូលែន
ទឹកជ្រោះនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម ភ្នំគូលែន
ផែនទីនេះបង្ហាញទីតាំងរបស់ឧទ្យានជាតិភ្នំគូលែន
ផែនទីនេះបង្ហាញទីតាំងរបស់ឧទ្យានជាតិភ្នំគូលែន
ផែនទីនៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន
ទីតាំងស្រុកបន្ទាយស្រី ស្រុកវ៉ារិន ស្រុកស្វាយលើ ស្រុកសូទ្រនិគម និង ស្រុកអង្គរជុំ,  កម្ពុជា []
ទីក្រុងដែលនៅជិតបំផុតក្រុងសៀមរាប
ផ្ទៃដី៣៧៣.៧៦ គ.ម (១៤៤.៣១ ម៉ាយ ក.)
ត្រូវបានបង្កើតឡើងថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣[]

នៅក្នុងសម័យមហានគរតំបន់នេះគឺជាទីតាំងនៃរាជធានីមហេន្ទ្របវ៌តដែលជាទីកន្លែងដែលព្រះបាទជ័យវម៌្មទី ២ ទ្រង់បានប្រកាសខ្លួនជាចក្រវ៌ាតីន(ស្តេចចក្រវាឡ)។[]

ទេសភាពឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន

លក្ខណៈភូមិសាស្ត្រ

[កែប្រែ]

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ គ្របដណ្តប់លើផ្ទៃដីទំហំ ៣៧.៥០០ ហិកតានិងគ្រប់ដណ្តប់លើភ្នំចំនួន ០៣ គឺភ្នំហប់ ភ្នំគូលែន និង ភ្នំក្បាលស្ពានស្ថិតនៅក្នុងភូមិសាស្រ្តឃុំចំនួន ០២ គឺឃុំខ្នងភ្នំស្ថិតនៅក្នុងស្រុកស្វាយលើនិងឃុំឃុនរាមស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបភ្នំគូលែនទទួលបានងារជាឧទ្យានជាតិតាមរយៈព្រះរាជក្រឹត្យកាលពីឆ្នាំ ១៩៦៩ ដែលជាឧទ្យានជាតិទី ០២ បន្ទាប់ពីតំបន់អង្គរដែលជាឧទ្យានជាតិទី ០១ កំណត់ដោយព្រះរាជក្រឹត្យនៅក្នុងឆ្នាំ ១៩២៥។នៅក្នុងឆ្នាំ ២០០៤ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង រដ្ឋបាលខេត្តសៀមរាបបានធ្វើបច្ចុប្បន្នភាពព្រំប្រទល់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនឡើងវិញធ្វើឲ្យផ្ទៃដីនៅសល់ទំហំ ៣៧.៣៧៣ ហិកតា។នៅក្នុងឆ្នាំ ២០២៣ តាមរយៈអនុក្រឹត្យលេខ ១៨៨ អនក្រ.បក ចុះនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជាឧទ្យានជាតិព្រះជ័យវរ្មន័-នរោត្តម ភ្នំគូលែនមានផ្ទៃដីទំហំ ៦២៨៨៣ ហិកតាស្ថិតនៅក្នុងភូមិសាស្រ្តខេត្តសៀមរាបដែលគ្របដណ្តប់លើស្រុកចំនួន ០៥ ឃុំចំនួន ១៤ និង ភូមិចំនួន ៤៥ រួមមានស្រុកស្វាយលើ(ឃុំចំនួន ០៤ និងភូមិចំនួន ២០)ស្រុកបន្ទាយស្រី(ឃុំចំនួន ០៣ និងភូមិចំនួន ១៤)ស្រុកវ៉ារិន(ឃុំចំនួន ០៣ និងភូមិចំនួន ០៧ )ស្រុកសូទ្រនិគម(ឃុំចំនួន ០៣ និងភូមិចំនួន ០៣) និង ស្រុកអង្គរជុំ (ឃុំចំនួន ០១ និងភូមិចំនួន ០១)។ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនពុះចែកជា ០២ ផ្នែកដោយផ្លូវជាតិលេខ ៦៧ ផ្នែកខាងលិចហៅថាភ្នំក្បាលស្ពាននិងផ្នែកខាងកើតហៅថាជួរភ្នំគូលែន។ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនមានព្រំប្រទល់ខាងលិចជាប់នឹងស្រុកបន្ទាយស្រី ស្រុកវ៉ារិន និង ស្រុកអង្គរជុំខាងកើតជាប់នឹងស្រុកស្វាយលើខាងជើងជាប់នឹងស្រុកស្វាយលើ ស្រុកបន្ទាយស្រី និង ស្រុកវ៉ារិននិងខាងត្បូងជាប់នឹងស្រុកបន្ទាយស្រី ស្រុកស្វាយលើ និង ស្រុកសូទ្រនិគម។ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនមានរយៈកម្ពស់អតិបរមា ៤៩៨ ម៉ែត្រស្ថិតនៅប៉ែកពាយ័ព្យនិងមានចម្ងាយ ៦០ គីឡូម៉ែត្រពីក្រុងសៀមរាបនិងប្រហែល ២៥ គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី[]ដែលសម្បូរទៅដោយសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ ធនធានធម្មជាតិ និង ជាទីតាំងប្រវត្តិសាស្ត្រទីក្រុងបុរាណដើមសម័យអង្គរ(មហេន្ទ្របវ៌តឬមហិន្រ្ទបព៌ត)។[][]

ទឹកជ្រោះ

[កែប្រែ]

មានទឹកជ្រោះធំៗចំនួន ០២ នៅលើភ្នំគូលែន

  • ទឹកជ្រោះទី ០១ មានកម្ពស់ ០៤-០៥ ម៉ែត្រនិងទទឹងប្រហែល ២៥ ម៉ែត្រនៅក្នុងរដូវវស្សា
  • ទឹកជ្រោះទី ០២ មានកម្ពស់ ១៥-២០ ម៉ែត្រនិងទទឹងប្រហែល ១៥ ម៉ែត្រនៅក្នុងរដូវវស្សា។

ទំហំរបស់ទឹកជ្រោះប្រែប្រួលទៅតាមរដូវនិងបរិមាណទឹកភ្លៀង។ភ្ញៀវទេសចរដែលធ្វើដំណើរទៅកម្សាន្តទឹកជ្រោះនៅលើភ្នំគូលែនគឺមានការពេញនិយមជាខ្លាំងដែលមិនអាចរំលងបាន។

ឯកសារយោង

[កែប្រែ]
  1. 1 2 https://m.freshnewsasia.com/localnews/336648-2024-04-13-06-11-01.html
  2. Higham, 2001: pp. 54–59
  3. "ក្រុងសៀមរាប". krongsiemreap.gov.kh. Retrieved 2026-03-27.
  4. Bunnara, Dy (2025-03-16). "ស្វែងយល់ពី​ឧទ្យានជាតិ​ភ្នំគូលែន «ប្រវត្តិ ភូមិសាស្រ្ត ​វប្បធម៌ សក្តានុពលទេសចរណ៍»". Kampuchea Thmey Daily (in American English). Retrieved 2026-03-26. {{cite web}}: zero width space character in |title= at position 11 (help)
  5. "ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នឹងត្រូវប្រែមុខមាត់ថ្មីបន្ថែមទៀត តាមរយៈការអភិវឌ្ឍរបៀងទេសចរណ៍ធម្មជាតិ និងវប្បធម៌". m.freshnews.com.kh (in អង់គ្លេស). Retrieved 2026-03-26.