Jump to content

ឧទ្យានជាតិវីរៈជ័យ

ពីវិគីភីឌា
ឧទ្យានជាតិវីរៈជ័យ
Virachey National Park
Veal Thom Grasslands
Map showing the location of ឧទ្យានជាតិវីរៈជ័យ
Southeast Asia, Cambodia (green)
ទីតាំងCambodia
កូអរដោនេ14°19′33″N 106°59′53″E / 14.32569763°N 106.9981862°E / 14.32569763; 106.9981862Coordinates: 14°19′33″N 106°59′53″E / 14.32569763°N 106.9981862°E / 14.32569763; 106.9981862
ផ្ទៃដី3,325 km2 (1,283.8 sq mi)[]
បង្កើតឡើង1993[]
គេហទំព័រ[១]

ឧទ្យានជាតិវិរៈជ័យ​មាន​ទី​តាំងនៅភាគឦសានប្រទេសកម្ពុជាលាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និង ស្ទឹងត្រែង ។ ឧទ្យាន​នេះ​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេសលាវ និង វៀតណាម​ហើយ​មាន​ផ្ទៃ​ក្រឡា ៣.៣២៥ គីឡូម៉ែត្រ​ក្រឡា និង ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រជុំជួរ​ភ្នំអាណោម ដែល​ចេញ​ពី​ប្រទេសវៀតណាម និង ស្ថិត​នៅ​ជាយ​វាល ព្រៃ​ជម្រុះ​ស្លឹ​កឥណ្ឌូចិន កណ្តាល ។ ឧទ្យាន​ជាតិវិរៈ​ជ័យ ចាត់​ទុក​ជា​ដែន​ជម្រក​មួយ​សម្រាប់​ពពួក​ថនិក​សត្វ​ធំៗ​របស់​ប្រទេសកម្ពុជា មាន​ដូចជា​ខ្ទីង ទន្សោង ក្របីព្រៃ ដំរី ខ្លាដំបង ខ្លារខិន ជា​ដើម ។ លក្ខណៈ​ជីវសាស្ត្រ​ឧទ្យាន​ជាតិ​វីរៈជ័យ មាន​សារ​សំខាន់​ដល់​ការងារ អភិរក្ស​អន្តរជាតិ ។ ឧទ្យានជាតិនេះជាដែនជម្រកព្រៃឈើសើមរយៈកម្ពស់មធ្យមប្រមាណជាង ៧៥ ភាគរយ នៃផ្ទៃប្រទេស ។ ភាគ​ច្រើន​នៃ​តំបន់​ភូមិភាគ​ឦសាន​ប្រទេស​កម្ពុជា​គ្របដណ្តប់​ដោយ​ព្រៃ​ជម្រុះ​ស្លឹក និង ព្រៃ​ពាក់​កណ្តាល​ស្រោង ។ ព្រៃ​ឈើ​ឧទ្យាន​ជាតិវីរៈជ័យ ភាគ​ច្រើន​ជា​ប្រភេទ​ព្រៃ​ពាក់​កណ្តាល​ស្រោង និង ព្រៃ​ស្រោង​បៃតង​ជានិច្ច ។ ទិដ្ឋភាព​ចម្រុះ​របស់​ឧទ្យាន​ជាតិ​នេះ ក៏​បង្កប់​ផង​ដែរ​នូវ​តំបន់​ទំនាប​លិច​ទឹក វាល​ស្មៅ ព្រៃឫស្សី ព្រៃចម្រុះ ជ្រុះស្លឹក និង ព្រៃជ្រុះស្លឹកសុទ្ធ ។ ឧទ្យាន​ជាតិ​នេះ​អាចជា​ដែន​ជម្រក​ព្រៃ​ឈើ​នៅសល់​ចុង​ក្រោយ​គេ​បំផុត​ដែល មាន​រុក្ខជាតិ ប្រចាំ​តំបន់​ចាំ​បាច់​ត្រូវ​ការពារ ។ មាន​ទន្លេធំៗ​ពីរ គឺ​ទន្លេសាន នៅ​ភាគ​ខាង​ត្បូង និង ទន្លេកុង នៅ​ភាគ​ខាង​លិច ជាប់​នឹង​ឧទ្យានជាតិ ។ ទន្លេ​ធំៗ​ទាំងពីរ និង ស្ទឹង​ធំៗ​មួយ​ចំនួន​ទៀត ដែល​មាន​នៅ​ក្នុង​ឧទ្យានជាតិ គឺ​ជា​ប្រភព​អាង ទឹក ដ៏​សំខាន់​របស់​តំបន់​​នេះ ហើយ​វា​ក៏​បាន​ទ្រទ្រង់​ដល់​ធម្មជាតិ និង សត្វ​ទឹក​នានា​មួយ​ចំនួន​ធំ​ដែល​ខ្លះ​ជា​ប្រភេទ​ប្រចាំ​តំបន់។

ឯកសារយោង

[កែប្រែ]
  1. ១,០ ១,១ "Virachey National Park". WCMC. Retrieved 2009-08-29.