ឧទ្យានជាតិបុទុមសាគរ
ឧទ្យានជាតិបុទុមសាគរ | |
---|---|
Botum Sakor National Park | |
IUCN category II (ឧទ្យានជាតិ) | |
ទីតាំង | Kampot and Kompong Som, Cambodia |
ខេត្ត-ក្រុង | Kampot |
កូអរដោនេ | 11°06′56″N 103°14′59″E / 11.11553035°N 103.24969205°ECoordinates: 11°06′56″N 103°14′59″E / 11.11553035°N 103.24969205°E [១] |
ផ្ទៃដី | 1,712.5 km2 (661.2 sq mi)[១] |
បង្កើតឡើង | 1993[១] |
Governing body | Cambodian Ministry of Environment, Department of Nature Conservation and Protection |
ឧទ្យានជាតិបុទុមសាគរមានទីតាំងស្ថិតនៅទឹកដីខេត្តកោះកុង មានព្រំប្រទល់ផ្លូវជាតិលេខ ៤៨ ពីចំណុច ឃំអណ្តូងទឹក រហូតទៅដល់ឃុំត្រពាំងរូង ក្រៅពីនោះគឺមានព្រំប្រទល់ជាប់មាត់សមុទ្រទាំងអស់ ។ ឧទ្យាននេះមានផ្ទៃដី ១៨៣.៤០៨ ហិកតា ខាងជើងជាប់ នឹងព្រែកត្រពាំងរូង ក្នុងឃុំត្រពាំងរូង ខាងកើតជាប់ផ្លូវជាតិលេខ ៤៨ ខាងត្បូង និង ខាងលិចជាប់ព្រំប្រទល់ទឹកសមុទ្រ ។ ឧទ្យានជាតិនេះជាតំបន់ធម្មជាតិ និង ជាដែនជម្រកសត្វព្រៃ និង មច្ឆជាតិគ្រប់ប្រភេទ ។ ក្រៅពីជាកន្លែងសម្បូរដំណាំហូបផ្លែច្រើនមុខឧទ្យានជាតិជាប់សមុទ្រមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយសម្បូរទៅ ដោយព្រៃកោងកាងយ៉ាងក្រាស់ក្រែល ។ នៅក្នុងតំបន់នោះក៏មានប្រជាជនរហូតដល់ទៅ ២៤ ភូមិសុទ្ធសឹងតែប្រជានេសាទ សមុទ្រទាំងអស់ ។ កត្តាទាំងអស់ខាងលើនេះ វាក៏ជាកន្លែងអំណោយផលយ៉ាងគាប់ប្រសើរក្នុងការទាក់ទាញភ្ញៀវទេសចរទាំងឡាយចង់ទៅទស្សនាកម្សាន្ត ជាពិសេស នោះដោយតំបន់នោះជាតំបន់សមុទ្រ គេអាចជិះទូកអូប័រទៅលេងកម្សាន្តនៅកោះស្តេច ដែលស្ថិតនៅ មិនឆ្ងាយ ប៉ុន្មានពីឧទ្យានជាតិនេះ ។ ប៉ុន្តែគួរឱ្យសោកស្តាយដោយក្នុងតំបន់មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរៀចបំបានស្រួលនៅឡើយ វាក៏មិនទាន់អាចទទួលភ្ញៀវទេសចរទៅកម្សាន្តបាននោះដែរ ។ បុទុមសាគរត្រូវបានកំណត់ជាឧទ្យានជាតិបុទុមសាគរ ដោយព្រះករុណាព្រះបាទនរោត្តម សីហនុ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ។
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ ១,២ "Botum-Sakor National Park". WCMC. Retrieved 2009-08-29.