Jump to content

ប្រវត្តិសាស្ត្រថៃដំបូង

ពីវិគីភីឌា

ប្រវត្តិសាស្ត្រថៃដំបូងដែលគេបានដឹងចាប់ផ្ដើមជាមួយស្ថានីយ៍បុរាណវិទ្យាដ៏សំខាន់មួយនៅបានជៀង។ ការកំណត់កាលបរិច្ឆេទនៃបុរាណវត្ថុពីស្ថានីយ៍នេះមានភាពចម្រូងចម្រាស ប៉ុន្តែមានការយល់ស្របគ្នាថាយ៉ាងហោចណាស់ក៏នៅកៀកនឹងឆ្នាំ៣៦០០ មុ.គ.ស. ពួកអ្នកស្រុកបានបង្កើតឧបករណ៍ធ្វើពីសំរឹទ្ធិ និង បានចាប់ផ្ដើមដាំដុះស្រូវ ដែលផ្ដល់នូវសន្ទុះដល់អង្គការសង្គមនិងនយោបាយ។

ក្រោយមក អរិយធម៌ម៉ាឡេ មន និង ខ្មែរបានរុងរឿងក្នុងតំបន់មុនពេលការទន្ទ្រានរបស់ពួកស្យាម រាជាណាចក្រដែលគួរឱ្យកត់សំគាល់បំផុតក្នុងពេលនោះគឺ ឝ្រីវិជយនៅភាគខាងត្បូង នគរទ្វារវតីនៅថៃកណ្ដាល និង អាណាចក្រខ្មែរតាំងនៅអង្គរ

ពួកស្យាមទៃយគឺជាប៉ែកនៃក្រុមជាតិពន្ធុភាសាដែលគេស្គាល់ថាទៃ ក្រុមមួយដែលរួមមានពួកលាវ ពួកជននៃតំបន់ឝាននៃភូមាភាគឦសាន ពួកជ័ងនៃខេត្តគ័ងឝ៊ីនៅចិន ហើយនិងពួកធ និងពួកនុងនៃវៀតណាមខាងជើង។ បំលាស់លំនៅពីចិនខាងត្បូងមកដល់អាស៊ីអាគ្នេយ៍បានកើតឡើងពីដំបូងកំឡុងសហស្សវត្សទីមួយ គ.ស. ប្រហែលទំនងជាឆ្លងកាត់លាវខាងជើង។

កំឡុងសហស្សវត្សទីមួយ គ.ស. ពួកទៃបានរៀបចំជាអង្គភាពតូចៗមិនច្បាស់លាស់ដែលគេស្គាល់ថា មឿង។ ភាគច្រើនពួកទៃបានប្រែមកកាន់ទំរង់នៃសាសនាព្រហ្មញ្ញ ដែលមានស្លាកស្នាមនៅតែឃើញក្នុងការប្រតិបត្តិសាសនារបស់ទៃយបច្ចុប្បន្ន។ រវាងសតវត្សទី៦ និងទី៩ គ.ស. ពុទ្ធសាសនាត្រូវបានបញ្ចូលទៅក្នុងដែនដីនិយាយទៃ ប្រហែលឆ្លងចូលមកតាមភូមា និងប្រែក្លាយជាសាសនាមួយដែលមានគេកាន់ច្រើនលើសគេ។ ពុទ្ធសាសនាថេរវាទ ឥឡូវបានកាន់នៅថៃដែលត្រូវបាននាំចូលមកដោយពួកសាសនទូតមកពីស្រីលង្កាក្នុងសវត្សទី១៣។

ពង្សាវតារនឿ (ពង្សាវតារជើង) គឺតំរាប្រវត្តិសាស្ត្រមួយនៃសម័យកាលនេះ។ កាលបរិច្ឆេទនៃការចងក្រងលើកដំបូងមិនត្រូវបានដឹង ប៉ុន្តែអ្វីនៅខាងក្នុងអូសបន្លាយចាប់ពីឆ្នាំ៥០០ គ.ស. ចុះមកដើមសតវត្សទី១១។ ការរៀបរៀងសាជាថ្មីត្រូវបានចងក្រងឡើងនៅដើមសម័យរតនកោសិន្ទ្រ៍

សូមមើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  • Charles Higham. Prehistoric Thailand. ISBN 974-8225-30-5