រដ្ឋដើមនៃថៃ

ពីវិគីភីឌា

មុនពេលទេសន្តរប្រវេសន៍ឆ្ពោះមកខាងត្បូងរបស់ពួកទៃពីយូនណានចាប់តាំងពីសតវត្សទី៤មក ទៀបកោះឥណ្ឌូចិនធ្លាប់មានប្រជាជនអូស្ត្រាល-មលនេសរួចទៅហើយ ប្រហែល ៣០០០០ មុ.ប. ដែលបានរីកសាយភាយទៅកាន់គ្រប់អនុតំបន់ទាំងឡាយ។ ពួកគេបានបន្សល់ទុកនូវស្លាកស្នាមវប្បធម៌ក្នុងតំបន់លើកដំបូង - ផ្វាប៊ិញ ជាឈ្មោះមួយដែលត្រូវបានដាក់ឱ្យឧហ្សាកម្ម និង និរន្តភាពវប្បធម៌នៃឧបករណ៍ធ្វើពីថ្ម និង វត្ថុបុរាណធ្វើពីថ្មសំប៉ែតៗ ដែលលេចឡើងនៅប្រហែល ១០០០០ មុ.ប. ក្នុងរូងភ្នំគុហា និងជំរកក្រំថ្ម ដែលបានពិពណ៌នាលើកដំបូងនៅ ផ្វាប៊ិញ ប្រទេសវៀតណាម ក្រោយមកទៀតក៏បានផ្ដល់ជាតឹកតាងនៅត្រ័ងកានូ ម៉ាឡេស៊ី សមុទ្រៈ ថៃ លាវ មីយ៉ាន់ម៉ា កម្ពុជា ហើយនិង យូនណាន ប្រទេសចិនភាគខាងត្បូងផងដែរ។[១][២]

ពួកក្រុមមននិងខ្មែរអូស្ត្រូអាស៊ី (ទក្សិណាស៊ី) ដែលមានដើមកំណើតនៅឥណ្ឌាភាគឦសានបានមកតាំងលំនៅយ៉ាងលើសលប់នៅដែនដីទំនាបដងទន្លេស្ទឹងអូរនៃឥណ្ឌូចិនតាំងពីប្រហែល ៥០០០ ឆ្នាំមុ.ប.។ ពួកអន្តោប្រវេសអូស្ត្រូណេស៊ីបានមកដល់ឆ្នេរភាគកណ្ដាលនៃវៀតណាមទំនើបនេះ ក្នុងរង្វង់ប្រហែល២៥០០មុ.ប.។[៣][៤][៥][៦][៧][៨]

សម្មតិកម្មពីរត្រួត ដ៏ចម្រូងចម្រាស លើកឡើងថាការមកដល់អន្តោប្រវេសន៍នៃពួកអ្នកតាំងលំនៅមកពីដងទន្លេយ៉ាងសេប្រហែល ៣០០០ មុ.ប. បានពាំនាំមកនូវបច្ចេកទេសដាំដុះស្រូវខ្សាយ និង ស្រូវពាជ្រានៅអាស៊ីអាគ្នេយ៍ដីគោក។[៩] ស្ថានីយ៍បានជៀងនៅថៃភាគឦសានថ្មីៗនេះចាត់ជាមណ្ឌលផលិតកម្មស្ពាន់និងសំរឹទ្ធដែលគេបានស្គាល់ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍និងត្រូវបានចុះកាលបរិច្ឆេទប្រហែលជា២០០០ឆ្នាំ មុ.គ.។[១០]

កំណត់ត្រាដ៏ចាស់ជាងគេបំផុតនៃអង្គភាពនយោបាយដែលគេស្គាល់ចាស់ជាងគេបង្អស់នៅឥណ្ឌូចិនត្រូវបានសន្មតថាភ្វូណាន ដែលតាំងនៅកណ្ដាលដីសណ្ដមេគង្គ និង រួមផ្សំដោយទឹកដីនានានៅខាងក្នុងប្រទេសថៃសម័យសព្វថ្ងៃនេះ។[១១] វស្សប្បវត្តិចិនអះអាងនូវអត្ថិភាពរបស់ភ្វូណានថាមាននៅដើមសតវត្សទីមួយ គ.ស. ប៉ុន្តែឯកសារកម្មខាងបុរាណវិទ្យាបញ្ជាក់នូវប្រវត្តិតាំងទីលំនៅរបស់មនុស្សអូសបន្លាយតាំងពីសតវត្សទី៤ មុ.គ. មកម្ល៉េះ។[១២] នគរលង្ខសុក្ខ និង តម្ព្រលិង្គ នៅលើទៀបកោះម៉ាឡេលេចឡើងក្នុងអត្ថបទចិននៅសតវត្សទីប្រាំ។ ក៏ដូចជាភ្វូណានដែរ នយោបាយង្គទាំងនេះមានលក្ខណៈជារាជាណាចក្រឥណ្ឌូបនីយកម្មពេញលេញស្រេចស្រាប់ទៅហើយ បន្ទាប់ពីប៉ុន្មានសតវត្សនៃការដោះដូរពាណិជ្ជកម្ម និង អន្តរកម្មសង្គមសេដ្ឋកិច្ចជាមួយឥណ្ឌា រាជាណាចក្រទាំងនោះបានទទួលយក និងបានផ្សារភ្ជាប់នូវធាតុនៃវប្បធម៌ សាសនា រដ្ឋសិល្បៈ(សិល្បៈដឹកនាំរដ្ឋ) រដ្ឋបាល អភិលេខន៍ អក្សរសិល្ប៍ និង ស្ថាបត្យកម្មបែបឥណ្ឌា។[១៣][១៤]

ក្សត្របុរៈមន ទ្វារវតីជាច្រើនក៏បានលេចធ្លោឡើងកំឡុងពាក់កណ្ដាលនៃសហស្សវត្សទីមួយនៅដងទន្លេចៅព្រះញាក្រោមនៃប្រទេសថៃភាគកណ្ដាលសម័យសព្វថ្ងៃនេះដែរ។[១៥] មិនដូចភ្វូណាន លង្ខសុក្ខ និង តម្ព្រលិង្គ ដែលត្រូវបានតាំងនៅមណ្ឌលនៃបណ្ដាញពាណិជ្ជកម្មអន្តរជាតិ ទ្វារវតីនៅដាច់ឆ្ងាយពីគេបើប្រៀបធៀបនឹងរាជាណាចក្រផ្សេងៗ។ ទោះបីជាដាច់ដោយឡែក វប្បធម៌មនទ្វារវតីដ៏ជឿនលឿនមានមូលដ្ឋានលើទំរង់លោកធាតុវិទ្យាបែបព្រហ្មញ្ញសាសនា។ រចនាបថសិល្បៈមានលក្ខណៈផ្ទាល់ខ្លួន ដូចជាម្កុដបំពង់ដាំត្បូងច្នៃពាក់ពីលើក្បាល...លក្ខណៈទឹកមុខ ជាពិសេសភ្នែក បានជះឥទ្ធិពលទៅលើរូបចំលាក់ថៃនាពេលសព្វថ្ងៃនេះ។[១៦]

ទ្រឹស្ដីរដ្ឋអន្តោគ្រាម (ជនជាតិដើម)[កែប្រែ]

ជួសអោយទ្រឹស្ដីទេសន្តប្រវេសន៍ពីចិនភាគខាងត្បូង អ្នកខ្លះ[នរណា?] បានពោលអះអាងនូវទ្រឹស្ដីពួករដ្ឋអន្តោគ្រាមមួយឡើង។ រដ្ឋអន្តោគ្រាមមួយចំនួនអាចស្រូបយកឥទ្ធិពលនយោបាយនិងវប្បធម៌បរទេស ហើយប្រឌិតនូវអត្តសញ្ញាណវប្បធម៌ដោយឡែកផ្ទាល់ខ្លួន។[១៧]

កាលពីមុន ការសិក្សាលើរដ្ឋដើមក្នុងប្រវត្តិសាស្ត្រថៃត្រូវបានកំណត់ព្រំដែនត្រឹមបុរេនិច្ឆ័យទាំងដើមកំណើតនិងអត្ថិភាពរបស់វាបណ្ដាលមកពីឥទ្ធិពលនៃវប្បធម៌ឥណ្ឌាតែមួយគត់។ ឥទ្ធិពលទាំងនេះត្រូវបានគេមើលឃើញជាការកត់សំគាល់បណ្ដាលមកពីពួករដ្ឋនៃប្រទេសថៃដំបូងៗក្លាយជារដ្ឋឯកភាពមួយជាមហាអំណាចទឹកដីគ្របដណ្ដប់លើផ្ទៃបរិវេណតំបន់នានានៃទៀបកោះឥណ្ឌូចិន។[១៨] បន្ថែមទៀតនោះ គំនិតនៃរដ្ឋឯកភាពមួយបានលាតសន្ធឹងដោយជំនឿថាពលរាស្ត្រទាំងឡាយមានដើមកំណើតពីមន[១៩]

ទ្រឹស្ដីនេះមិនដឹងនូវការពិតថាពួកក្រុមអន្តោគ្រាម (ជនជាតិដើម) ធ្លាប់មានប្រព័ន្ធនយោបាយនិងវប្បធម៌ផ្ទាល់ខ្លួនរួចហើយនោះទេ ទោះបីជាច្រើន និង ដោយឡែកៗគ្នាក្ដី ដែលទាំងជាឯកត្តនិយម និង រីកចម្រើនប្រសើររួចហើយយ៉ាងណានោះទេ។[២០] ពួកជនជាតិដើមទាំងនោះបានទាក់ទង និង ដោះដូរគ្នារវាងក្រុមនឹងក្រុម ហើយក្រោយមកក៏បានបង្កើតនូវវប្បធម៌រួមមួយមុនពេលការមកដល់នៃឥទ្ធិពលឥណ្ឌាទៅទៀត។

ការរីកចម្រើននៃសុវណ៌ភូមិ (សៀម: អ៊ូថង, ចិន:ឈិនលិន[២១]) និងភ្វូណាន [២២] ពីសហគមន៍ទាំងនោះទៅដល់មជ្ឈមណ្ឌលតាមឆ្នេរសមុទ្រព្រោះតែមានអន្តរកម្មសេដ្ឋកិច្ច និង វប្បធម៌ជាមួយពួកអ្នកដើរសមុទ្រមកពីសមុទ្រចិនខាងត្បូង និង មហាសមុទ្រឥណ្ឌា។[២៣] ពួកគេបាននាំមកនូវទាំងបច្ចេកទេសថ្មីៗ និង បុរាណវត្ថុដល់កន្លែងតាំងទីលំនៅផ្សេងៗក្នុងអាស៊ីអាគ្នេយ៍។ ពួកគេជាកំលាំងចំបងដែលមានឥទ្ធិពលដល់ការរីកចំរើនលូតលាស់ក្រោយៗមកទៀតនៃបណ្ដាមណ្ឌលទីប្រជុំជនក្លាយទៅជារដ្ឋនានា។ ពួករដ្ឋទាំងនោះបានទាក់ទងជាមួយពួកអ្នកដើរសមុទ្រនៃអាស៊ីអាគ្នេយ៍ដែនសមុទ្រ និងបានប្រែក្លាយជាមណ្ឌលពាណិជ្ជកម្ម និង សកម្មភាពវប្បធម៌តាមឆ្នេរកំឡុងសតវត្សទី២ដល់ទី៦។ រួមគ្នាជាមួយនិងសុវណ៌ភូមិ និង ភ្វូណាន កំណត់ត្រាចិនបានវែកញែកនូវរដ្ឋមួយចំនួន ធុនស៊ុន ថានថាន ផានផាន[២៤] ហើយនិងរដ្ឋក្រោយមកទៀតដូចជា ឈីទូ (រក្តម្ឫត្តិក), ឡាងជៀឝ៊ូ (លង្ខសុក្ខ), ថូឡូប៉ូធី (ទ្វារវតី?) និង ឡូហ៊ូ[២៥] កំណត់ត្រាទាំងនេះទាក់ទងគ្នាជាមួយវត្ថុរកឃើញខាងបុរាណវិទ្យាមួយចំនួន។ ចង្កៀងរ៉ូម កាក់ស្ពាន់នៃវិចទ័រៀស ផ្គាំអង្កាំក្បាច់ អង្កាំកាចាត្រូវបានរកឃើញនៅក្នុងតំបន់នេះ។[២៦] វត្ថុបុរាណទាំងនេះច្បាស់ជាជាប់ពាក់ព័ន្ធទៅនឹងការជួញដូរដែលភ្ជាប់គ្នារវាងលោកខាងកើតនិងខាងលិច។[២៧]

ចក្រភពសមុទ្រខាងត្បូង[កែប្រែ]

ក្បែរសតវត្សទី៦ ពួកអ្នកដើរសំពៅចេះប្រើប្រាស់ខ្យល់មូសុងជាទូទៅទៅហើយ និងបានចេញក្ដោងឆ្លងកាត់ច្រកមលក្កាដែលបានជួយពង្រួញការធ្វើដំណើរឱ្យខ្លីមកកាន់អាស៊ីខាងកើត។[២៨] ការណ៍នេះបាននាំឱ្យពួកអ្នកដើរសំពៅនៅឈូងសមុទ្រថៃចូលទៅក្នុងការប្រឈមមុខគ្នាដោយផ្ទាល់ជាមួយគូសត្រូវរបស់ពួកគេ គឺពួកអ្នកដើរសមុទ្រនៅសមុទ្រជ្វា ដែលកំពុងតែជួញដូរចេញទៅក្រៅកំពង់ផែសំខាន់ៗជាច្រើនរួចទៅហើយ។ ប្រហែលពេលនេះហើយ សារៈសំខាន់នៃសុវណ៌ភូមិកាន់តែតិចទៅៗ រីឯសារៈសំខាន់ទៀបកោះម៉ាឡេ និង ប្រជុំកោះឥណ្ឌូណេស៊ីបានសឱ្យឃើញនូវភាពរីកចម្រើន រួមគ្នាជាមួយនិងភាពសំខាន់នៃ“ចក្រភពសមុទ្រខាងត្បូង” ផង។ បណ្ដាញថ្មីនេះបានលាតសន្ធឹងកាន់តែឆ្ងាយទៅដល់ សមុទ្រៈ ជ្វា និង ស្រីលង្កា។ តំបន់នេះបានតាំងនៅចំណោមដែនដីនិងកោះ ហើយបានប្រែក្លាយជាមូលដ្ឋានពាណិជ្ជកម្មនិងសេដ្ឋកិច្ចសំរាប់ស្រីវិជ័យដែលជារដ្ឋតាមឆ្នេរសមុទ្រ។[២៩]

បណ្ដារដ្ឋតាមឆ្នេរសមុទ្រដំបូងៗបានបន្តលូតលាស់បែបរូបវន្ត និងរីកសាយភាយចូលដល់ដីគោក ដែលជាទីដែលខ្លួនបានពើបប្រសព្វជាមួយវប្បធម៌ចំរុះជាច្រើន ដែលបានឆ្លងកាត់រួចទៅហើយនូវដំណើរនៃការរីកចំរើនខាងប្រវត្តិសាស្ត្រនិងវប្បធម៌ផ្ទាល់របស់ខ្លួន។ អំណាចសាយភាយរបស់រដ្ឋទាំងនោះបានលាតសន្ធឹងទូទាំងដែនដីខាងក្នុងនៃអាងទន្លេចៅព្រះញា។ មានភស្តុតាងបញ្ជាក់ថា “ចក្រភពសមុទ្រខាងត្បូង” បានសញ្ជ័យបានដីគោកបានម្ដង។ តម្ព្រលិង្គបានចូលលុកលុយល្វោ រឺ នគរទ្វារវតីក្នុងឆ្នាំ៩០៣។ សេចក្ដីយោងទៅនឹងព្រះមហាក្សត្រនៃហរិភុញ្ជយ ព្រះបាទបាការាជ (ដ្រាបាកា) ព្រះបាទឧជជិតចក្រវរ្តិន៑ និង ជវករាជនៃតម្ព្រលិង្គ ត្រូវបានវែកញែកក្នុងតំរាទាំងនេះ។ តាមរយៈពង្សាវតារសុងពិពណ៌នាថា សានផ្វឝ៊ឺ (ស្រីវិជ័យ) បានបញ្ជូនសួយសារទៅកាន់រាជវាំងចិនដោយព្រះរាជបញ្ជានៃព្រះបាទឆេលីវូយ៉េនៅឆ្នាំ៩៦១។ បេសកទូតបានរាយការណ៍នូវឈ្មោះនគររបស់ខ្លួនថាស្ឆៀនឡគួ

សេដ្ឋកិច្ច[កែប្រែ]

សារៈសំខាន់នៃបច្ចេកទេសថ្មីៗនិងការលូតលាស់នៃរដ្ឋទៃយដើមបានជះឥទ្ធិពលដល់កសិផល។ ក្របីត្រូវបានដាក់បញ្ចូលជាសត្វពាហនៈទទួលបន្ទុកជំនួសគោអំពែ។[៣០] វិធីនេះសក្ដិសមយ៉ាងល្អសម្រាប់ការដាំដុះស្រូវ។ ផលស្រូវបានកើនឡើងនិងបានក្លាយជាមូលដ្ឋាននៃសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍសង្គម។ ប្រជារាស្ត្រអាចបង្កើតប្រព័ន្ធសេដ្ឋកិច្ចផ្ទាល់ខ្លួនផ្អែកលើស្រូវរហូតដល់ពួកគេទទួលបានអំណាចសេដ្ឋកិច្ចនិងនយោបាយទូទាំងបណ្ដារដ្ឋផ្សេងៗក្នុងតំបន់នេះ។

ទោះបីជាការជួញដូរអន្តរជាតិតាមរយៈច្រកមលក្កាបានទទួលអំណោយផលតាំងពីសតវត្សទី៦ក៏ពិតមែនក្ដី ក៏ប៉ុន្តែផ្លូវគោកឆ្លងប្រទេសពីទីប្រជុំជនឆ្នេរនានានៅមីយ៉ាន់ម៉ាភាគខាងត្បូងទៅដល់ក្រុងកំពង់ផែនៃថៃភាគកណ្ដាលត្រូវបានគេអនុគ្រោះឱ្យរហូតដល់ដើមសម័យរតនកោសិន្ទ្រ៍។ រួមគ្នាជាមួយពាណិជ្ជកម្មស្រូវអង្ករ សុខោទ័យ អយុធ្យា និងរតនកោសិន្ទ្រ៍បានក្លាយជាផ្លូវឆ្លងកាត់ទៀបកោះស្របគ្នាជាមួយនិងច្រកមលក្កា។

ប្រជា[កែប្រែ]

លទ្ធផលនៃចលនា និង ទេសន្តរប្រវេសន៍ ប្រជាជនបានជះឥទ្ធិពលយ៉ាងពិតប្រាកដដល់ប្រពៃណីវប្បធម៌ និងរបៀបរស់នៅដែលគេបានមើលឃើញក្នុងចំណោមប្រជារាស្ត្រដែលកើនឡើងក្នុងរាជអាណាចក្រទៃយ។ ដូច្នោះហើយ ពួកទៃយ / សម / ស្យាម / សៀម គឺជាពួកអន្តោគ្រាមផ្សេងៗគ្នា បុព្វម៉ាឡេយូ មន ខ្មែរ ចាម្ប៍ ក៏ដូចជាពួកអន្តោប្រវេសន៍ពីឥណ្ឌាដែរ។ លើសពីនោះ ប្រជាជនក៏មានពួកប្រជាជនឆ្នេរ ពួកអ្នកដើរសំពៅខ្លះ ចិន និងក្រុមជនភាគតិចដទៃទៀតជាច្រើន។ លក្ខណៈសំខាន់នេះគឺ “ភាពដោយឡែកជាច្រើន” នៃពួកទៃយ។

សង្គមនិងវប្បធម៌ទៃយគ្របដណ្ដប់តំបន់មួយកាន់តែធំទូលាយជាងត្រូវបានគ្រប់គ្រងដោយរដ្ឋ។ ពួកទៃសំដៅយកប្រជុំនៃក្រុមជនជាតិនៃចិនខាងត្បូងនិងអាស៊ីអាគ្នេយ៍ ដែលលាតសន្ធឹងពីហៃណានដល់ឥណ្ឌាខាងកើត និង ពីស៊ីឆួនខាងត្បូងដល់ប្រទេសថៃ ដែលនិយាយពួកភាសាទៃ និងមានប្រពៃណីទំនៀមទំលាប់និងពិធីបុណ្យស្រដៀងគ្នារួមគ្នា រួមមានសង្ក្រាន។ ទោះបីជាមិនធ្លាប់ជាប្រទេសជាតិ-រដ្ឋឯកភាពរបស់ខ្លួនមួយ តែពួកជនទាំងនោះក៏ចែករំលែក រឺក៏មានគំនិតស្រពិចស្រពិលបែបប្រវត្តិសាស្ត្រនៃ ប្រជាជាតិ សៀម មួយដែរ បានក្លាយទៅជាឝាន រឺ អសមនៅកន្លែងខ្លះ និង ភាគច្រើនបានបញ្ជាក់អត្តសញ្ញាណខ្លួនឯងជា ទៃ។ បញ្ជីពន្យល់បន្ថែមទៀតបានប្រើជាភាសាទៃយសម្រាប់តែបច្ចេកពាក្យនេះតែប៉ុណ្ណោះ។ សម្រាប់ជាឧទាហរណ៍ ក្រុមជនជាតិនិងភាសាទាំង២៩ ត្រូវបានបញ្ជាក់ថាជា "ទៃ" ក្នុងកំណែភាសាទៃយនៅសាធារណរដ្ឋប្រជាមានិតចិនតែមួយ។ ពួកទៃរួមមាន:

សង្គម[កែប្រែ]

សង្គមទៃយដើម ការបែងចែកជាមូលដ្ឋានគឺនៅរវាងអ្នកគ្រប់គ្រង និង អ្នកដែលត្រូវបានគេគ្រប់គ្រង។ កំឡុងសម័យកំពុងលូតលាស់ មានការផ្លាស់ប្ដូរដល់ឫសគល់ក្នុងប្រព័ន្ធនយោបាយដែនដី។ ប្រព័ន្ធដើមនៃដែនមេកន្ទ្រាញត្រូវបានដឹកនាំដោយមេកន្ទ្រាញត្រូវបានផ្លាស់ប្ដូរទៅជាប្រព័ន្ធទេវរាជ្យផ្អែកលើទំរង់បែបឥណ្ឌា។[៣១] ព្រះមហាក្សត្រនិងអភិជនាធិបតេយ្យខត្តិយវង្សរួមគ្នាជាមួយអភិជនភាពការិយាធិបតេយ្យបានកាន់កាប់សេដ្ឋកិច្ចនិងអំណាចពេញដៃ។ បន្ទាប់មកគឺវណ្ណៈជាន់ខ្ពស់ប្រកបដោយពួករដ្ឋបុរស និងពួកមន្ត្រីជាន់ខ្ពស់ដែលពិនិត្យមើលលើការអនុវត្តនៃរដ្ឋនិងរាជកិច្ច។ មានពួកអ្នកដឹកនាំសង្គមជាច្រើនដែលបានធ្វើការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទជាមួយអាណាប្រជានុរាស្ត្រ។

ខាងក្រោមស្រទាប់ទាំងនេះគឺជាប្រជាករ ភាគច្រើនមួយភាគធំនៃពួកគេអាចជាពួកអ្នកជា រឺ ពួកទាស (ខ្ញុំ រឺ អ្នកងារ)។ ខាងក្នុងប្រព័ន្ធឋានានុក្រមនេះ ម្នាក់ៗមានឋានៈស្រេចស្រាប់ដែលមានទំនួលខុសត្រូវនិងសិទ្ធិដាច់ស្រឡះគ្នាពីពួកជនថ្នាក់ខាងលើនិងថ្នាក់ខាងក្រោមគេម្នាក់ៗ។ ប្រជារាស្ត្រសាមញ្ញមានច្រើនក្រុម។ រាល់ពួកអ្នកជាគឺជាអតិថិជន រឺ អ្នកបំរើនៃបុគ្គលណាម្នាក់នៅក្នុងស្រទាប់វណ្ណៈលើៗ គ្រាដែលពួកទាសទាំងឡាយគឺជាទ្រព្យនៃជនរឺក៏គ្រួសារឥស្សរជនណាមួយ។[៣២] ភាគច្រើនណាស់នៃពួកអ្នកជាគឺជាពួកអ្នកស្រែចំការ ពួកអ្នកនៅទីប្រជុំជន និង ពួកឈ្មួញផុលផុសជាលទ្ធផលនៃរដ្ឋតាំងនៅទាំងលើផ្លូវពាណិជ្ជកម្មក្នុងដីទ្វីបនិងតាមការដើរសមុទ្រ។ ការពិត នោះជាមណ្ឌលមួយក្នុងចំណោមមណ្ឌលពាណិជ្ជកម្មសំខាន់បំផុតនៅអាស៊ីអាគ្នេយ៍ដែលអាចមើលឃើញយ៉ាងច្បាស់ពីភស្តុតាងបុរាណវត្ថុជាច្រើនដែលបានរកឃើញ។

សាសនា[កែប្រែ]

តាមការរីកចំរើននៃបណ្ដារដ្ឋទៃយដើមទាំងនេះ បន្តិចម្ដងៗ ក៏បានប្រែក្រឡះខ្លួនប្រកាន់យកវប្បធម៌បែបពុទ្ធសាសនាជំនួសអោយវប្បធម៌បែបគ្រូហ្មនិយមវិញ។ ពុទ្ធសាសនាបានប្រែក្លាយជាជំនឿស្នូលនៃសង្គមទៃយដើម ដោយភ្ជាប់ និងបង្រួបបង្រួមរបៀបរបបនិងជំនឿផ្សេងៗដែលត្រូវបានគេរកឃើញនៅក្នុងតំបន់នេះ ហើយក៏បានដើរតួជាផ្នែកមួយក្នុងការកំណត់ទំរង់នៃប្រព័ន្ធនយោបាយមួយនេះផងដែរ។ ជំនឿពុទ្ធសាសនាត្រូវបានទទួលស្គាល់ដោយរដ្ឋនិងប្រជារាស្ត្រ។ ពុទ្ធសាសនាបានដើរតួជាផ្នែកសំខាន់មួយក្នុងកិច្ចការក្រុមវណ្ណៈកាន់អំណាច ដែលវាត្រូវបានគេទទួលស្គាល់ក្នុងសង្គមទៃយដើមថា ព្រះមហាក្សត្រមិនមែនត្រឹមតែជាមេសាសនាព្រះពុទ្ធនោះទេតែក៏ជាធម្មិករាជដែរ ករណីយកិច្ចរបស់ទ្រង់ត្រូវផ្សព្វផ្សាយជំនឿតាមមាគ៌ាត្រឹមត្រូវក៏ដូចជាការត្រួតត្រានិងបង្ក្រាបសង្កត់សង្កិនពួកជនទាំងឡាយដោយការធ្វើសង្គ្រាមផងដែរ។[៣៣]

ព្រះសង្ឃបានចូលរួមក្នុងកិច្ចការសាសនាដែលកាន់តែពាក់ព័ន្ធទៅនឹងសេចក្ដីត្រូវការនៃគ្រហស្ថ។ ព្រះសង្ឃបានបង្រៀនប្រជារាស្ត្រពីរបៀបអាន និង សរសេរ ក៏ដូចជាការផ្ដល់នូវមេរៀនផ្ដោតលើលទ្ធិពុទ្ធនិយម។ គ្រានោះដែរ ពួកព្រាហ្មណ៍មានទំនាក់ទំនងដោយផ្ទាល់ជាមួយក្សត្រិយវង្សតាមរយៈកិច្ចពិធីរបស់ខ្លួន រីឯពួកឫសីតាបស និងពួកស្មូមយាចកបានអាស្រ័យនៅក្នុងព្រៃជ្រៅ យ៉ាងណាមិញក្រុមខ្លះក៏ទទួលបានការសោយសុខខុសៗគ្នាព្រោះតែឥទ្ធិពលរបស់ខ្លួនទៅលើពួកអ្នកមានអំណាចនយោបាយ។

ការរីកចម្រើននៃពុទ្ធសាសនាកំឡុងសម័យរដ្ឋទៃយដំបូងបង្កើតបាននូវមូលដ្ឋានគ្រឹះសម្រាប់សង្គមនិងរដ្ឋបែបពុទ្ធនិយមក្នុងតំបន់នេះហើយក៏ផ្ដល់ឱ្យនូវមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រ និងដើមកំណើតសម្រាប់ការចម្រើនព្រះរាជអាណាចក្រទៃយនៅពេលក្រោយៗមកទៀត។

សូមមើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. Marwick, B. (2013). "Multiple Optima in Hoabinhian flaked stone artifact palaeoeconomics and palaeoecology at two archaeological sites in Northwest Thailand". Journal of Anthropological Archaeology 32 (4): 553–564. DOI:10.1016/j.jaa.2013.08.004.
  2. (1 December 2015)"The oldest Hoabinhian technocomplex in Asia (43.5 ka) at Xiaodong rockshelter, Yunnan Province, southwest China". Quaternary International 400: 166–174. DOI:10.1016/j.quaint.2015.09.080. Retrieved on 10 February 2018.
  3. Tarling, Nicholas (1999). The Cambridge History of Southeast Asia, Volume One, Part One. Cambridge University Press. ល.ស.ប.អ. 978-0-521-66369-4. https://books.google.com/?id=0b-6wpalR40C&pg=PA102&lpg=PA102&dq=%5B%5BNeolithic+Revolution%7Cagricultural+expansion%5D%5D+Southeast+asia#v=onepage&q=%5B%5BNeolithic%20Revolution%7Cagricultural%20expansion%5D%5D%20Southeast%20asia&f=false។ បានយកមក 3 January 2017. 
  4. Sidwell, Paul; Blench, Roger (2011). "The Austroasiatic Urheimat: the Southeastern Riverine Hypothesis". ជា Enfield, N.J.. Dynamics of Human Diversity. Canberra: Pacific Linguistics. pp. 317–345. ល.ស.ប.អ. 9780858836389. http://rogerblench.info/Archaeology/SE%20Asia/SR09/Sidwell%20Blench%20offprint.pdf. 
  5. "THE AUSTRONESIAN SETTLEMENT OF MANILAND SOUTHEAST ASIA" (PDF). Sealang. Retrieved 10 ខែកុម្ភៈ 2018.
  6. (19 August 2014)"Reconstructing Austronesian population history in Island Southeast Asia". Nature Communications 5: 4689. DOI:10.1038/ncomms5689. Retrieved on 2 January 2017.
  7. "Austronesian Southeast Asia: An outline of contemporary issues". Omnivoyage. Archived from the original on 25 ខែកញ្ញា 2016. Retrieved 2 ខែមករា 2017.
  8. "Origins of Ethnolinguistic Identity in Southeast Asia" (PDF). Roger Blench. Retrieved 10 ខែកុម្ភៈ 2018.
  9. Charles Higham. "Hunter-Gatherers in Southeast Asia: From Prehistory to the Present". Digitalcommons. Retrieved 10 ខែកុម្ភៈ 2018.
  10. (10 December 2011)"The Origins of the Bronze Age of Southeast Asia". Journal of World Prehistory 24 (4): 227–274. DOI:10.1007/s10963-011-9054-6. Retrieved on 10 February 2018.
  11. "THE VIRTUAL MUSEUM OF KHMER ART - History of Funan - The Liang Shu account from Chinese Empirical Records". Wintermeier collection. Retrieved 10 ខែកុម្ភៈ 2018.
  12. "State-Formation of Southeast Asia and the Regional Integration - "thalassocratic" state - Base of Power is in the control of a strategic points such as strait, bay, river mouth etc. river mouth etc" (PDF). Keio University. Retrieved 10 ខែកុម្ភៈ 2018.
  13. National Library of Australia. Asia's French Connection : George Coedes and the Coedes Collection Archived 21 October 2011 at the វេយប៊ែខ ម៉ាស៊ីន.
  14. "Urban Morphology of Commercial Port Cities and Shophouses in Southeast Asia". Sciencedirect. Retrieved 10 ខែកុម្ភៈ 2018.
  15. "Dvaravati ANCIENT KINGDOM, ASIA". Encyclopeadia Britannica. Retrieved 10 ខែកុម្ភៈ 2018.
  16. "The Mon-Dvaravati Tradition of Early North-Central Thailand". The Metropolitan Museum of Art. Retrieved 10 ខែកុម្ភៈ 2018.
  17. O.W. Wolters, History, Culture, and Region in Southeast Asian Perspectives (Singapore, 1982), pp.4–8, 9–12.
  18. Justin Van Leur, Indonesian Trade and Society : Essays in Asian Social and Economic History (The Hague, 1955).
  19. George Coedes, Bulletin de la commission archeologique de l’Indochine (1911).
  20. Srisakra Vallibhotama, Southeast Asia in the 9th the 14th centuries (Singapore 1986), pp.229–238.
  21. Jean Boisselier, The recent discovery at NakornPathom.
  22. George Coedes, Indianized States, p.22.
  23. Paul Wheatle, The Golden Khersonese 1966, p.24.
  24. Wang Gung wu, “The Nanhai Trade; a Study of the Early History of Chinese Trade in the South China Sea” JMBRAS, p.54.
  25. O.W. Wolters, “Chen-Li-Fu, A State on the Gulf of Siam at the beginning of the 13th century” JSS XLVIII, Pt.II (November 1960), pp.1–35.
  26. George Coedes, “The Excavations at Pong Tuk and their importance for the history of Siam” JSS, 21, 3 (1928), pp.195–209.
  27. Paul Wheatle, The Golden Khersonese 1966, p.15, note 2, p.288.
  28. O.W. Wolters, Early Indonesian Commerce, pp.154–155.
  29. Friedrich Hirth and W.W. Rockhill (translators), CHAU-JU-KUA: His work on the Chinese and Arab Trade in the twelfth and thirteenth Centuries, entitled chu-fan-chi (Cheng-Wen Publishing Company, 1967), pp.31–32.
  30. An Outline History of China, (Foreign Language Press, Peking, 1958).
  31. Pelliot, “Le Fou-nan”, pp.265–266.
  32. Skinner, Chinese society in Thailand, p.96.
  33. E. Sarkisyanz, Buddhist Backgrounds of the Burmese Revolution, (The Hague/Martinus Nijhof, 1965) pp.33–67.