Jump to content

វិឝ្វរូប

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី វិស្វរូប)
វិឝ្វរូប
ស្វាមិន
រជ្ជកាលគ.ស ប្រ.សតវត្សទី៨
រាជ្យមុនស្វាមិនពាលាទិត្យ
រាជ្យបន្តស្វាមិនន្ឫបតីន្ទ្រវម៌្មទី១
ស្វាមី/មហេសីព្រះនាងសរស្វតី
បុត្រព្រះន្ឫបតីន្ទ្រវម៌្មទី១
វង្សកៅណ្ឌិន្យ
សន្តតិវង្សសោមវង្ស
ប្រសូតពាលាទិត្យបុរ
សុគតពាលាទិត្យបុរ

ព្រាហ្មណ៍វិឝ្វរូបគឺជាព្រះស្វាមីនៃព្រះនាង សរស្វតី។ កាលណោះ វ្រះបាទឝ្រីពាលាទិត្យ បានសោយរាជ្យនៅឯអនិន្ទិតបុរ តាមរយៈព្រះមាតារបស់ព្រះអង្គ។ ​ម៉្យាងទៀត យើងក៏បានដឹងតាមរយៈសិលាចារឹក (K.៥០៨) នៃប្រាសាទមេបុណ្យខាងកើត ដែលបានចារឡើងនៅឆ្នាំ៩៥២ នៃ គ.ស ថាព្រះអង្គបានសាងនូវសិវលិង្គមួយនៅឯស្វគ៌ទ្វារបុរ និងនៅកន្លែងផ្សេងទៀតក្នុងព្រះនគរ។ ប្រភពសិលាចារឹកក៏បានឲ្យដឹងទៀតថា ព្រះរាជបុត្រីរបស់ព្រះអង្គគឺ សរស្វតី បានរៀបអភិសេកជាមួយព្រាហ្មណ៍ម្នាក់ឈ្មោះ វិឝ្វរូប ហើយក្នុងចំណោមព្រះរាជបុត្រដែលប្រសូត្រពីគូស្វាមីភរិយានេះ គេឃើញមានវ្រះបាទន្ឫបតីន្ទ្រវម៌្មទី១ ដែលត្រូវជាព្រះបិតារបស់វ្រះបាទបុឝ្ករាក្ឝ។ វ្រះបាទបុឝ្ករាក្ឝគឺជាអ្នកបង្កើតនូវរាជវង្សឝម្ភុបុរ។ ក្នុងព្រឹត្តិការណ៍មួយទៀត ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ដែរ ពីព្រោះរាជបុត្រនិងព្រាហ្មណ៍វិឝ្វរូបខាងលើនេះ បានប្រសូត្រនូវរាជបុត្រីមួយព្រះអង្គ ដែលត្រូវជាជាយារបស់ វេទវតី មានជំនាន់ក្រោយមួយអង្គព្រះនាម រុទ្រវម៌្ម (អង្គរ) ដោយក្រោយមកចុះមក ព្រះញាតិវង្សតមកទៀតក៏មានបុត្រីមួយអង្គព្រះនាម មហេន្ទ្រទេវី យឝោវម៌្មទី១ និង ជយទេវី (អង្គរ)។ ព្រះនាងមហេន្ទ្រទេវីបានរៀបការជាមួយវ្រះបាទមហេន្ទ្រវម៌្មដែលបានតពូជពង្សព្រះបិតារបស់វេទវតីដែលបានគង់នៅភវបុរ។ វ្រះបាទមហេន្ទ្រវម៌្ម និង មហេន្ទ្រទេវី បានប្រសូត្របុត្រមួយព្រះអង្គគឺវ្រះបាទរាជេន្ទ្រវម៌្មទី២ ដែលបានសោយរាជ្យនៅតំបន់សៀមរាប-អង្គរ

ព្រះរាជពង្សាវតារ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
យសស័ក្ដិខ្មែរ
មុនដោយ
ស្វាមិនពាលាទិត្យ
ពាលាទិត្យបុរ តដោយ
ស្វាមិនន្ឫបតីន្ទ្រវម៌្មទី១