ពាលាទិត្យ
ពាលាទិត្យ | |
---|---|
ស្វាមិន | |
រជ្ជកាល | គ.ស ប្រ.សតវត្សទី៨ |
រាជ្យមុន | ព្រះនាងជយទេវី |
រាជ្យបន្ត | ស្វាមិនវិឝ្វរូប |
បុត្រ | សរស្វតី |
វង្ស | កៅណ្ឌិន្យ |
សន្តតិវង្ស | សោមវង្ស |
មាតា | មាតាជាអ្នកជ្រោមជ្រែងទ្រង់ |
ប្រសូត | អនិន្ទិតបុរ |
សុគត | ពាលាទិត្យបុរ |
ស្វាមិនពាលាទិត្យ រឺ ឝ្រីពាលាទិត្យ (គ.ស ប្រ.សតវត្សទី៨) រជ្ជកាល (ប្រ.សតវត្សទី៨) គឺជាស្វាមិននៃបុរ មួយដែលមានឈ្មោះថាអនិន្ទិតបុរ ក្រោយមកក្លាយជា ពាលាទិត្យបុរ។
ព្រះរាជប្រវត្តិ
[កែប្រែ]ឯកសារចិនហ្សិយងាតហូ (ជំពូក១៩៧) និងសិលាចារឹកខ្មែរបានឲ្យដឹងថា ព្រះមហាក្សត្រខ្មែរ សោយរាជ្យនៅ ប៉ូឡូទីប៉ូ ដែលត្រូវនឹងពាក្យ ពាលាទិត្យបុរ នៃសិលាចារឹកខ្មែរនាគ.ស ៨០៦ ក្នុងរជ្ជកាលនៃវ្រះបាទរាជេន្ទ្រវម៌្មទី២ (៩៤៤-៩៦៨) នៃគ.ស។ សូមរំលឹកថា ទីក្រុងរបស់ព្រះមហាក្សត្រអង្គនេះ គឺអនិន្ទិតបុរ។ តាមប្រភពឯកសារខាងលើនេះ បានឲ្យដឹងថាវ្រះបាទរាជេន្ទ្រវម៌្មទី២ស្ថិតក្នុងសន្តតិវង្សអនិន្ទិត។ តាមពិតវត្តមានរបស់ព្រះរាជវង្សអនិន្ទិតនេះ នៅទសវត្សរ៍ទី៨នៃគ.ស ដែលមាននយោបាយ វប្បធម៌នៅ អនិន្ទិតបុរ គឺជាភស្តុតាងបង្ហាញឲ្យយើងដឹងថា នៅសម័យចេនឡា ជាសម័យដែលប្រទេសខ្មែរ ជាប្រទេសដែលលេចធ្លោឡើងនូវអំណាចមូលដ្ឋានជាច្រើន និងសារជាតិនៃរបៀបគ្រប់គ្រងស្រុកទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯខ្លឹមសារសំខាន់មួយទៀតរបស់សិលាចារឹកខាងលើនេះគឺវ្រះបាទរាជេន្ទ្រវម៌្មទី២ បានបញ្ជាក់ ថាព្រះអង្គមានព្រះបំណងចង់ស្តារឡើងវិញនូវរាជវង្សពាលាទិត្យជាវង្សត្រកូលរបស់ព្រះអង្គ ដែលសោយរាជ្យនៅ ពាលាទិត្យបុរ ឬ អនិន្ទិត្យបុរ។ តាមប្រភពសិលាចារឹកប្រែរូប (K.៨០៦) ដែលបានចារឡើងនៅឆ្នាំ៩៦១ នៃគ.ស គេឃើញមាន បញ្ជាក់នូវរាជវង្ស ឝ្រីពាលាទិត្យ ដែលមានបុព្វបុរស កៅណ្ឌិន្យ និង សោមា។ វ្រះបាទឝ្រីពាលាទិត្យ បានសោយរាជនៅឯអនិន្ទិតបុរ តាមរយៈព្រះមាតារបស់ព្រះអង្គ។ ម៉្យាងទៀត យើងក៏បានដឹងតាមរយៈសិលាចារឹក (K.៥០៨) នៃប្រាសាទមេបុណ្យខាងកើត ដែលបានចារឡើងនៅឆ្នាំ៩៥២ នៃ គ.ស ថាព្រះអង្គបានសាងនូវសិវលិង្គមួយនៅឯស្វគ៌ទ្វារបុរ និងនៅកន្លែងផ្សេងទៀតក្នុងព្រះនគរ។ ប្រភពសិលាចារឹកក៏បានឲ្យដឹងទៀតថា ព្រះរាជបុត្រីរបស់ព្រះអង្គគឺ សរស្វតី បានរៀបអភិសេកជាមួយព្រាហ្មណ៍ម្នាក់ឈ្មោះ វិឝ្វរូប ហើយក្នុងចំណោមព្រះរាជបុត្រដែលប្រសូត្រពីគូស្វាមីភរិយានេះ គេឃើញមានវ្រះបាទន្ឫបតីន្ទ្រវម៌្មទី១ ដែលត្រូវជាព្រះបិតារបស់វ្រះបាទបុឝ្ករាក្ឝ។ វ្រះបាទបុឝ្ករាក្ឝគឺជាអ្នកបង្កើតនូវរាជវង្ស ឝម្ភុបុរ។ ក្នុងព្រឹត្តិការណ៍មួយទៀត ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ដែរ ពីព្រោះរាជបុត្រនឹងព្រាហ្មណ៍វិឝ្វរូបខាងលើនេះ បានប្រសូត្រនូវរាជបុត្រីមួយព្រះអង្គ ដែលត្រូវជាជាយារបស់ វេទវតី មានជំនាន់ក្រោយមួយអង្គព្រះនាម រុទ្រវម៌្ម (អង្គរ) ដោយក្រោយមកចុះមកព្រះញាតិវង្សតមកទៀតក៏មានបុត្រីមួយអង្គព្រះនាម មហេន្ទ្រទេវី យឝោវម៌្មទី១ និង ជយទេវី (សម័យអង្គរ)។ ព្រះនាងមហេន្ទ្រទេវីបានរៀបការជាមួយវ្រះបាទមហេន្ទ្រវម៌្មដែលបានតពូជពង្សព្រះបិតារបស់វេទវតីដែលបានគង់នៅភវបុរ។ វ្រះបាទមហេន្ទ្រវម៌្ម និង មហេន្ទ្រទេវី បានប្រសូត្របុត្រមួយព្រះអង្គគឺវ្រះបាទរាជេន្ទ្រវម៌្មទី២ ដែលបានសោយរាជ្យនៅតំបន់សៀមរាប-អង្គរ។ បញ្ហាមួយទៀតដែលបានចោទឡើងនៅទីនេះ គឺគេពិបាកដោះស្រាយឲ្យដាច់ស្រឡះណាស់ ពីទីតាំងរបស់រាជធានី ពាលាទិត្យបុរ ឬ អនិន្ទិតបុរ ដោយហេតុថា សិលាចារឹករបស់វ្រះបាទពាលាទិត្យ ត្រូវគេជួបប្រទះពីតំបន់អង្គរ រហូតដល់ទឹកដីកម្ពុជាក្រោម (K.១១) ដូចជានៅខេត្តមាត់ជ្រូកជាដើម។ ចំពោះយើង យើងជឿថាព្រះរាជធានីខាងលើនេះពិតជានៅឆ្ងាយពីតំបន់អង្គរជាពុំខាន។
រីឯទីក្រុងភវបុររបស់វ្រះបាទភវវម៌្មទី១ (៥៩៨ នៃគ.ស) វិញដែលស្ថិតនៅម្តុំអំពិលរលំ ប្រមាណ ៣០ សហាតិមាត្រ នៅទិសខាងជើងឆៀងខាងកើតនៃខេត្តកំពង់ធំ យើងជឿថានាដើមសម័យអង្គររាជវង្សអនិន្ទិតពិតជាបានផ្លាស់ទីតាំងរបស់ព្រះអង្គ ទៅកាន់តំបន់ខាងជើងនៃជួរភ្នំដងរែក។
រួមសេចក្តីមក សេចក្តីអធិប្បាយនៃសិលាចារឹកដែលជាមូលដ្ឋានប្រវត្តិសាស្ត្រនាសម័យចេនឡា ជាពិសេស គឺវត្តមានរបស់បុរាណស្ថានជាច្រើន នៅម្តុំជួរភ្នំដងរែកទាំងពីរខាង បង្ហាញផ្ទុយពីមតិខ្លះ គឺក្នុងភូមិភាគទាំងនេះហើយដែលរាជវង្សអនិន្ទិតបុរបានស្ថិតនៅ។ ជាមូលដ្ឋានដំបូងនៃការជ្រើសរើស ភូមិសាស្ត្រនេះដែលជាប្រភពនៃវឌ្ឍនភាពគឺទី១ស្ថិតនៅឆ្ងាយពីតំបន់អង្គរ និងជានិមិត្តរូបនៃអំណាចកណ្តាល។ ទី២គឺជាតំបន់សេដ្ឋកិច្ច ដែលប្រកបដោយភាពងាយស្រួលក្នុងការអភិវឌ្ឍតំបន់។ ដោយឡែកទៀត អំណាចកណ្តាលពុំមានវត្តមាននៅទីនេះទេ ហើយថែមទាំងស្ថិតយ៉ាងឆ្ងាយពីរាជធានីផង គឺប្រហែលជាករណីនេះហើយ ដែលយើងបានជួបប្រទះ នូវវត្តមាននគរមួយចំនួនដូចជាចានាស ជាដើម នៅលើខ្ពង់រាបនគររាជសីមា។
ម៉្យាងទៀត សម័យនោះក៏ដូចជាសម័យនគរភ្នំដែរ ការលេច ឡើងនូវរាជវង្សខ្មែរនានា ជាសក្ខីភាពមួយអាចបញ្ជាក់ឲ្យឃើញ នូវការទន់ខ្សោយនូវអំណាចកណ្តាល។ ភស្តុតាងនៃបញ្ហានេះ ត្រូវបានឯកសារចិនកត់ត្រាទុកដែរ ពីព្រោះក្នុងអន្តរកាលនេះហើយ ដែលប្រទេស ចេនឡាត្រូវចែកបែកជាពីរ គឺចេឡាទឹក និង ចេនឡាគោក។
ពង្សាវលី
[កែប្រែ]- បុព្វការីជនគឺ ព្រះបាទកៅណ្ឌិន្យទី១ និង ព្រះនាងសោមា
- ព្រះមាតា មិនស្គាល់តែទ្រង់ជាអ្នកជ្រោមជ្រែងអោយឡើងសោយរាជ្យ
- បុត្រីព្រះនាម សរស្វតី និងព្រះធីតុបតី ព្រាហ្មណ៍ វិឝ្វរូប
- ព្រះនត្តា ព្រះនាម ន្ឫបតីន្ទ្រវម៌្មទី១
- ព្រះនត្តាក្សត្រីទួត ត្រូវជាជាយានៃព្រះវេទវតី ត្រូវជាស្វាមិននៃបុរៈមួយ, ព្រះនត្តាទួត ព្រះនាម បុឝ្ករាក្ឝ
- ព្រះនត្តា ព្រះនាម ន្ឫបតីន្ទ្រវម៌្មទី១
- បុត្រីព្រះនាម សរស្វតី និងព្រះធីតុបតី ព្រាហ្មណ៍ វិឝ្វរូប
- ព្រះមាតា មិនស្គាល់តែទ្រង់ជាអ្នកជ្រោមជ្រែងអោយឡើងសោយរាជ្យ
ឯកសារយោង
[កែប្រែ]យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ស្វាមិននៃអនិន្ទិតបុរ, ពាលាទិត្យបុរ | តដោយ ស្វាមិនវិឝ្វរូប |