សតិប្បដ្ឋាន
សតិបដ្ឋាន
[កែប្រែ]វចនានុក្រមខ្មែរបានពន្យល់អត្ថន័យរបស់ពាក្យ សតិបដ្ឋាន (សតិ-បុ័ត-ឋាន) ថាជា ការតាំងសតិ; ឈ្មោះធម៌សម្រាប់តាំងស្មារតីនឹក ។ សតិបដ្ឋាន មាន ៤ យ៉ាងគឺ (១) ការតាំងស្មារតីនឹកដល់កាយ, (២) ដល់វេទនា, (៣) ដល់ចិត្ត, និង (៤) ដល់ធម៌ ឲ្យឃើញច្បាស់តាមពិត ។ សតិបដ្ឋានសូត្រ (The Discourse on the Establishing of Mindfulness) និង មហាសតិបដ្ឋានសូត្រ ជាធម្មទេសនាសំខាន់បំផុត ក្នុងគម្ពីរបាលីបិដក នៃព្រះពុទ្ធសាសនាថេរវាទ ។ សតិបដ្ឋានសូត្រ មាននៅក្នុងគម្ពីរអាគម Āgama នៃសាលា ជំនាន់ចាស់ផ្សេងទៀត ដែលក្នុងកាលជាមួយគ្នានោះ ពួកអ្នកបដិបត្តិមហាយាន ដូចជា Thich Nhat Hanh. កាន់យកដែរ ។ សូត្រទាំងពីរនេះ ផ្តល់មធ្យោបាយសម្រាប់ ចម្រើនសតិ ដោយរបៀបផ្សេងៗ បន្តបន្ទាប់គ្នា ។ ព្រះពុទ្ធបានប្រកាសយ៉ាងល្បី នៅដើមដំបូងនៃសូត្រថា "ម្នាលភិក្ខុ! នេះជាផ្លូវមូលតែមួយ ដើម្បីសេចក្តីបរិសុទ្ធ នៃសត្វទាំងឡាយ ដើម្បីឈ្នះលើសេចក្តី ស្តាយស្រណោះនិងខ្សឹកខ្សួល ដើម្បីរំលត់បង់នូវ សេចក្តីឈឺចាប់និងសេចក្តីសោក ដើម្បីដើរលើផ្លូវពិត ដើម្បីព្រះនិព្វាន ។ " បច្ចេកទេសនៃសមាធិក្នុងសូត្រនេះអាចបដិបត្តិតាមម្តងមួយ ឬ បន្តបន្ទាប់គ្នា ឬ បញ្ចូលគ្នា ។
សូត្រក្នុងគម្ពីរបិដក
[កែប្រែ]ក្នុងគម្ពីរបិដកបាលី របស់ថេរវាទិន សតិបដ្ឋានសូត្រ ជាធម្មទេសនាទី១០ ក្នុងមជ្ឈិមនិកាយ (Majjhima Nikaya) ហើយជាញឹកញយ មានកំណត់ថា MN 10 ដូច្នេះ ។ នៅក្នុងគម្ពីររបស់សមាគមអត្ថបទបាលី (Pāli Text Society) នៃការបោះពុម្ពផ្សាយបិដក សូត្រនេះចាប់ផ្តើមនៅទំព័រទី៥៥ ក្បាលទី១ ក្នុងចំនួនមជ្ឈិមនិកាយ ទាំងអស់៣ក្បាល ហើយកំណត់ថា M i 55 ដូច្នេះ ។ ចំណែកឯមហាសតិបដ្ឋានសូត្រ Mahāsatipaṭṭhāna Sutta សូត្រនេះជាធម្មទេសនាទី២២ ក្នុងទីឃនិកាយ ហើយជាញឹកញយ សំគាល់ថា DN 22 ដូច្នេះ ។ ក្នុងគម្ពីរសមាគមអត្ថបទបាលី (Pāli Text Society) មហាសតិបដ្ឋានសូត្រ ចាប់ផ្តើមនៅទំព័រទី២៨៩ ក្បាលទី២ ក្នុងទីឃនិកាយ ទាំងអស់៣ក្បាល ហើយកំណត់ថា D ii 289 ដូច្នេះ ។ ក្នុងជំនាន់ក្រោយបិដកបាលី អត្ថកថាសំខាន់ អំពីសតិបដ្ឋានសូត្រ (និងមជ្ឈិមនិកាយទាំងមូល) ឃើញមាននៅក្នុង បបញ្ចសុទនិ របស់ពុទ្ធឃោសៈ (Bullitt, 2002; Soma, 2003) ។
ចំណែក ៤ នៃសតិបដ្ឋាន
[កែប្រែ]ក្នុងសូត្រនេះ ព្រះពុទ្ធបានពន្យល់ ការចម្រើនសតិ ជា៤ចំណែកគឺ កាយ វេទនា ចិត្ត និងធម៌ ។ ផ្នែកនិមួយៗចែកចេញ ជាចំណែកតូចៗតទៅទៀត ដូចតទៅ៖
- កាយា
- សតិ ក្នុងការដកដង្ហើម អានាបានសតិ Ānāpānasati
- ឥរិយាបថ ដើរ ឈរ អង្គុយ ដេក
- សេចក្តីយល់ច្បាស់ សម្បជញ្ញៈ Sampajañña
- ពិចារណាលើ ភាពមិនស្អាតរបស់កាយ បដិកូលមនសិការៈ
- ពិចារណាលើ មហាភូតរូប
- ការស្មឹងស្មាតនៅទីស្មសាន អសុភនិមិត្ត
- វេទនា
- សុខវេទនា ទុក្ខវេទនា ឬឥតសុខឥតទុក្ខវេទនា
- វេទនាជាលោកិយ ឬវេទនាជាផ្លូវចិត្ត
- ចិត្តា
- សរាគំ (មានរាគៈ) ឬវីតរាគំ (គ្មានរាគៈ)
- សទោសំ (មានទោសៈ) ឬវីតទោសំ (គ្មានទោសៈ)
- សមោហំ (មានមោហៈ) ឬវីតមោហំ (គ្មានមោហៈ)
- សង្ខិត្តំ (ចិត្តរួញថយ) ឬវិក្ខិត្តំ (ចិត្តរាយមាយ)
- មហគ្គតំ (ចិត្តដ៏ឧត្តម) ឬអមហគ្គតំ (ចិត្តមិនឧត្តម)
- សឧត្តរំ (ចិត្តដ៏ទៃខ្ពស់ជាង) ឬអនុត្តរំ (គ្មានចិត្តដ៏ទៃខ្ពស់ជាង)
- សមាហិតំ (ចិត្តស្ងប់ស្ងៀម) ឬអសមាហិតំ (ចិត្តមិនស្ងប់ស្ងៀម)
- វិមុត្តំ (ចិត្តរួចរំដោះ) ឬអវិមុត្តំ (ចិត្តមិនរួចរំដោះ)
- ធម្មា
- នីវរណធម៌
- ឧបាទានក្ខន្ធ
- អាយតនៈ និងសំយោជនៈ
- កត្តានៃការត្រាស់ដឹង ពោជ្ឈង្គ៧
- អរិយសច្ច ៤
សតិបដ្ឋានតាមអត្តចរិត
[កែប្រែ]តាមអនលាយោ (Analāyo) (2006, pp. 24–25) និងសោម (Soma) (2003, pp. xxii - xxiv) បបញ្ចសុទនិ (Papañcasudani) តម្រូវឲ្យសតិបដ្ឋានផ្សេងៗ ដល់បុគ្គលណាមួយ ទៅតាមៈ
- ការទោទន់ទៅរកលោភៈចរិត ឬបញ្ញាចរិត ហើយនិង
- ការទោទន់ទៅរក ការធ្វើប្រតិកម្ម ក្រោយការសញ្ជឹងគិត ឬប្រតិកម្មភ្លាមៗ
ដោយយោលតាមលក្ខណៈ ទាំង២ខាងលើនេះ សតិបដ្ឋានដែលអត្ថកថា បបញ្ចសុទនិ តម្រូវឲ្យចំពោះបុគ្គល មានដូចខាងក្រោមនេះ:
សេចក្តីណែនាំជំនាញ (តាមចរិយា) | |||
ដោយអារម្មណ៍ (គិតអ្នកដទៃ) | ដោយយល់ដឹង (គិតខ្លួនឯង) | ||
ប្រតិកម្ម / ចរិត | យឺត | កាយ | ចិត្ត |
រហ័ស | វេទនា | ធម៌ |
សោមៈបន្ថែមថា អ្នកបដិបត្តិសតិបដ្ឋានទាំងអស់ ទោះជាមានកិរិយា និងចរិតបែបណាក៏ដោយ ត្រូវតែចម្រើនសតិ លើឥរិយាបថ នៃការដើរ ឈរ អង្គុយ ដេក ហើយនិងសម្បជញ្ញៈ ដែលចំពោះរឿងនេះ គាត់សរសេរថា ការចម្រើនសតិទាំងមូល អាស្រ័យលើការហាត់ដ៏ត្រឹមត្រូវ រាប់ទាំងផ្នែក២យ៉ាង ខាងលើនេះផង ។
វិធីហាត់រៀន
[កែប្រែ]គេអាចប្រើវិធីចម្រើន ដែលរាប់រៀបក្នុងសតិបដ្ឋាន តាមផ្លូវជាច្រើនគឺៈ
- ប្រមូលអារម្មណ៍ទៅលើ វិធីតែមួយ ។ វិធីដែលគេសរសេរច្រើនបំផុត គឺសតិលើដង្ហើមចេញចូល (អានាបានសតិ) ។
- ហាត់ធ្វើតាមវិធីផ្សេងៗ ម្តងមួយបន្តបន្ទាប់គ្នា ។
- ទុកអានាបានសតិជាសំខាន់ទី១ នៅពេលដែលប្រើ វិធីផ្សេងៗទៀត ។
- ហាត់តាមវិធីច្រើន ដោយធ្វើព្រមគ្នា ឬដោយការរៀបចំណាមួយ ។
ឯកសារយោង
[កែប្រែ]พระไตรปิฎก เล่มที่ ๑๐ พระสุตตันตปิฎก เล่มที่ ๒ ทีฆนิกาย มหาวรรค มหาสติปัฏฐานสูตร