Jump to content

ស៊ីហ្គេមលើកទី១១

ពីវិគីភីឌា
ស៊ីហ្គេមលើកទី១១
[[Image:|200pxpx|ស៊ីហ្គេមលើកទី១១]]
ទីក្រុងនិងប្រទេសម្ចាស់ផ្ទះ ម៉ានីល , ហ្វីលីពីន
ចំនួនប្រទេសដែលចូលរួម ៧
ចំនួនកីឡាករដែលចូលរួម ជាង២០០០នាក់ (រួមទាំងមន្ត្រីដឹកនាំ)
ចំនួនព្រឹត្តិការណ៍កីឡា ១៦
ពិធីបើកការប្រកួត ៦ ធ្នូ ១៩៨១
ពិធីបិទការប្រកួត ១៥ ធ្នូ ១៩៨១
បើកការប្រកួតជាផ្លូវការដោយ ហ្វ៊ែរឌីណាន់ ម៉ាកូស
ប្រធានាធិបតីហ្វីលីពីន
អ្នកអុជគុបភ្លើង បេនចាមីន ស៊ីលវ៉ា ណិតតូ
កន្លែងបើកការប្រកួត ពហុកីឡាដ្ឋានអនុស្សាវរីយ៍រីហ្សាល់


ស៊ីហ្គេមលើកទី១០ ធ្វើឡើងនៅទីក្រុងម៉ានីល​ប្រទសហ្វីលីពីន ពីថ្ងៃទី៦ដល់ថ្ងៃទី១៥ ធ្នូ១៩៨១។ នេះជាលើកទីមួយហើយដែលហ្វីលីពីនបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ តាំងពីខ្លួនបានចូលរួមនៅឆ្នាំ១៩៧៧។ ពិធីបើកនិងបិទការប្រកួតត្រូវបានធ្វើឡើងយ៉ាងឱឡារិកនៅ ពហុកីឡាដ្ឋានអនុស្សាវរីយ៍រីហ្សាល់ នៅរដ្ឋធានីម៉ានីល ក្រោមអធិបតីភាព​លោកប្រធានាធិបតីហ្វ៊ែរឌីណាន់ ម៉ាកូស។ គុបភ្លើងត្រូវបានអុជដោយលោកបេនចាមីន ស៊ីលវ៉ា ណិតតូ។ ទីលានបាល់ទាត់ថ្មី​និងទីលានកីឡាក្នុងម្លប់មួយត្រូវបានសាងសង់នៅក្រុងប៉ាស៊ីហ្គ ដោយដាក់ឈ្មោះថា University of Life Track & Field and Arena (ULTRA) ដែលបច្ចុប្បន្នប្ដូរឈ្មោះជា PhilSports Arena។

ចំនួនមេដាយ

[កែប្រែ]

(ប្រទេសម្ចាស់ផ្ទះត្រូវបានដាក់ពណ៌)

ចំនាត់ថ្នាក់ ប្រទេស មាស ប្រាក់ សំរិទ្ឋ សរុប
១  ឥណ្ឌូនេស៊ី ៨៥ ៧៣ ៥៦ ២១៤
២  ថៃ ៦២ ៤៥ ៤១ ១៤៨
៣  ហ្វីលីពីន ៥៥ ៥៥ ៧៧ ១៨៧
៤  ម៉ាឡេស៊ី ១៦ ២៧ ៣១ ៧៤
៥  បួគីណាហ្វាសូ ១៥ ១៩ ២៧ ៦១
៦  សិង្ហបុរី ១២ ២៦ ៣៣ ៧១
7  ប្រ៊ុយណេ1 ០ ០ ០ ០

1-ប៊្រុយណេពេលនោះនៅជាប្រទេសអាណានិគមអង់គ្លេសនៅឡើយ។

ព្រឹត្តិការណ៍កីឡា

[កែប្រែ]