ស៊ីហ្គេម
ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាស៊ីហ្គេម (មកពីពាក្យអង់គ្លេស Southeast Asian Games ឬ SEA Games) គឺជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍នៃបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង១១។ ស៊ីហ្គេមត្រូវគេប្រារព្ឋធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ សហព័ន្ឋកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation) ក្រោមការត្រួតពិនិត្យពី គណកម្មការអូឡាំពិកអន្តរជាតិ (International Olympic Committee ហៅកាត់ថា IOC ) និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council of Asia)។
ប្រទេសដែលចូលរួម
[កែប្រែ]លេខកូដ IOC | ប្រទេស | ឆ្នាំចូលរួមលើកដំបូង | លេខកូដ ISO | ចំនាំ |
---|---|---|---|---|
BRU | ប្រ៊ុយណេ | ១៩៨៨ | BRN | - |
CAM | កម្ពុជា | ១៩៥៦ | KHM | - |
INA | ឥណ្ឌូនេស៊ី | ១៩៥៦ | IDN | IHO 1952 FIFA-code IDN |
LAO | ឡាវ | ១៩៨០ | LAO | - |
MAS | ម៉ាឡេស៊ី | ១៩៥៦ | MYS | - |
MYA | មីយ៉ាន់ម៉ា | ១៩៩៦ | MMR | BIR 1948-1992 |
PHI | ហ្វីលីពីន | ១៩២៤ | PHL | - |
SIN | សិង្ហបុរី | ១៩៤៨ | SGP | - |
THA | ថៃ | ១៩៥២ | THA | - |
TLS | ទីម័រខាងកើត | ២០០៤ | TLS | IOA 2000 |
VIE | វៀតណាម 1 | ១៩៥២ | VNM |
1-គិតតាំងពីវៀតណាមខាងត្បូង
ប្រវត្តិ
[កែប្រែ]ស៊ីហ្គេមមានដើមកំណើតតពីការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (Southeast Asian Peninsular Games ឬ SEAP Games)។ នៅថ្ងៃទី២២ ឧសភា ឆ្នាំ១៩៥៨ ប្រតិភូមកពីបណ្ដាប្រទេសឧបទ្វីបអាស៊ីអាគ្នេយ៍ដែលបានចូលរួមការប្រកួតកីឡាអាស៊ី (អាស៊ីហ្គេម Asian Games)លើកទី៣ នៅតូក្យូ ប្រទេសជប៉ុន បានបើកកិច្ចប្រជុំមួយនិងបានព្រមព្រៀងគ្នាបង្កើតអង្គការកីឡាមួយ។ SEAP Games ត្រូវបានផ្ដួចផ្ដើមគំនិតដោយលោកលួងសុខុមណៃប្រាដិត ដែលពេលនោះជាអនុប្រធានគណកម្មការអូឡាំពិចថៃ។ មូលហេតុនៃការស្នើបង្កើតនោះគឺដើម្បីធ្វើសហប្រតិបត្តិការលើកស្ទួយព្រឹត្តិការណ៍កីឡាក្នុងតំបន់និងរឹតចំនងមិត្តភាពនិងការយល់ដឹងពីគ្នារវាងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។
សមាជិកដំបូងៗមាន ថៃ ភូមា(បច្ចុប្បន្នមីយ៉ាន់ម៉ា) ម៉ាឡាយ៉ា(បច្ចុប្បន្នម៉ាឡេស៊ី) ឡាវ វៀតណាមខាងត្បូង សិង្ហបុរី និងកម្ពុជា។ ប្រទេសទាំងនេះយល់ព្រមអោយរៀបចំការប្រកួតកីឡារៀងរាល់២ឆ្នាំម្ដង។ គណកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍បានលេចរូបរាងឡើង។
កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី១ធ្វើឡើងនៅបាងកក ពីថ្ងៃទី១២ដល់១៧ ខែធ្នូឆ្នាំ១៩៥៩ ដែលមានកីឡាករនិងមន្ត្រីច្រើនជាង៥២៧នាក់មកពីប្រទេសថៃ ភូមា ម៉ាឡេស៊ី សិង្ហបុរី វៀតណាមខាងត្បូងនិងឡាវបានចូលរួម ក្នុងព្រឹត្តិការណ៍កីឡា១២វិញ្ញាសា។
នៅក្នុងព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៨ក្នុងឆ្នាំ១៩៧៥ គណកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍បានពិចារណារាប់បញ្ជូលឥណ្ឌូនេស៊ី និងហ្វីលីពីន។ នៅឆ្នាំ១៩៧៧ ប្រទេសទាំង២នេះបានចូលជាផ្លូវការ ហើយគណកម្មការនេះក៏ប្ដូរឈ្មោះជា គណកម្មការកីឡាអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation (SEAGF)) ហើយព្រឹត្តិការណ៍កីឡាក៏ប្ដូរឈ្មោះជា កីឡាអាស៊ីអាគ្នេយ៍ រឺ ស៊ីហ្គេម (Southeast Asian Games) ទៅ។ ប៊្រុយណេត្រូវបានអនុញ្ញាតអោយចូលនៅស៊ីហ្គេមលើកទី១០នៅចាការតា ឥណ្ឌូនេស៊ី ចំនែកទីម័រខាងកើតត្រូវបានអនុញ្ញាតអោយចូលរួមនៅស៊ីហ្គេមលើកទី២២នៅហាណូយ វៀតណាម។
ព្រឹត្តិការណ៍
[កែប្រែ]សូមមើលផងដែរ ព្រឹត្តិការណ៍កីឡានៅស៊ីហ្គេម
ប្រវត្តិធ្វើជាម្ចាស់ផ្ទះ
[កែប្រែ]- ៦ លើក: ថៃ ម៉ាឡេស៊ី+
- ៤ លើក: សិង្ហបុរី+ ឥណ្ឌូនេស៊ី+ ហ្វីលីពីន+
- ២លើក: មីយ៉ាន់ម៉ា ប៊្រុយណេ+
- ១លើក : វៀតណាម ឡាវ+
+រាប់បញ្ចូលទាំងពេលអនាគតឆាប់ៗនេះ។
ពត៌មានផ្សេងៗ
[កែប្រែ]កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍
[កែប្រែ]ឆ្នាំ | លើកទី | ទីក្រុងម្ចាស់ផ្ទះ | ប្រទេស | ជ័យលាភី (មាស) | លេខ២ (មាស) | លេខ៣ (មាស) |
---|---|---|---|---|---|---|
១៩៥៩ | I | បាងកក | ថៃ | ថៃ(៣៥) | បួគីណាហ្វាសូ(១១) | មីយ៉ាន់ម៉ា(៨) |
១៩៦១ | II | រ៉ង់គូន | បួគីណាហ្វាសូ | បួគីណាហ្វាសូ(៣៥) | ថៃ(២១) | មីយ៉ាន់ម៉ា(១៦) |
១៩៦៣ | III | កម្ពុជា | កម្ពុជា | ខកខានមិនបានធ្វើ | ||
១៩៦៥ | III | កូឡាឡាំពួរ | ម៉ាឡេស៊ី | ថៃ(៣៨) | ម៉ាឡេស៊ី(៣៣) | សិង្ហបុរី(១៨) |
១៩៦៧ | IV | បាងកក | ថៃ | ថៃ(៧៧) | សិង្ហបុរី(២៨) | ម៉ាឡេស៊ី(២៣) |
១៩៦៩ | V | រ៉ង់គូន | បួគីណាហ្វាសូ | បួគីណាហ្វាសូ(៥៧) | ថៃ(៣២) | សិង្ហបុរី(៣១) |
១៩៧១ | VI | កូឡាឡាំពួរ | ម៉ាឡេស៊ី | ថៃ(៤៤) | ម៉ាឡេស៊ី(៤១) | សិង្ហបុរី(៣២) |
១៩៧៣ | VII | សិង្ហបុរី | សិង្ហបុរី | ថៃ(៤៧) | សិង្ហបុរី(៤៥) | ម៉ាឡេស៊ី(៣០) |
១៩៧៥ | VIII | បាងកក | ថៃ | ថៃ(៨០) | សិង្ហបុរី(៣៨) | បួគីណាហ្វាសូ(២៨) |
កំនត់ត្រាមេដាយមាស
[កែប្រែ]ជ័យលាភីរួម
- ៦លើក៖ ថៃ
- ២លើក៖ ភូមា
ចំនាត់ថ្នាក់លេខ២
- ៣លើក៖ សិង្ហបុរី
- ២លើក៖ ម៉ាឡេស៊ី ថៃ
- ១លើក៖ ភូមា
ចំនាត់ថ្នាក់លេខ៣
- ៤លើក៖ ម៉ាឡេស៊ី
- ៣លើក៖ សិង្ហបុរី
- ១លើក៖ ភូមា
ចំនាំ៖ កំនត់ត្រានេះគិតពីកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ក្នុងចន្លោះឆ្នាំ ១៩៥៩ដល់១៩៧៥។ ម៉ាឡេស៊ីនិងម៉ាឡាយ៉ាគឺគិតតែមួយ
កីឡាអាស៊ីអាគ្នេយ៍ ឬ ស៊ីហ្គេម
[កែប្រែ]គណកម្មការស៊ីហ្គេមបានកំនត់ឈ្មោះប្រទេសដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរហូតដល់ឆ្នាំ២០១៩ ទោះជាប្រទេសទាំងនោះមិនទាន់បានសំរេចច្បាស់លាស់ពីទីកន្លែងសំរាប់ប្រារព្ឋស៊ីហ្គេមក៏ដោយ។
1 ប្ដូរឈ្មោះនៅពេលហ្វីលីពីននិងឥណ្ឌូនេស៊ីត្រូវបានអនុញ្ញាតអោយចូលរួម។
កំនត់ត្រាពីមេដាយមាស
[កែប្រែ]ជ័យលាភីរួម
- ៩លើក៖ ឥណ្ឌូនេស៊ី
- ៤លើក៖ ថៃ
- ១លើក ៖ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន
ចំនាត់ថ្នាក់លេខ២
- ៩លើក៖ ថៃ
- ៣លើក៖ ម៉ាឡេស៊ី
- ២លើក៖ ឥណ្ឌូនេស៊ី ហ្វីលីពីន
ចំនាត់ថ្នាក់លេខ៣
- ៦លើក៖ ហ្វីលីពីន
- ៣លើក៖ ឥណ្ឌូនេស៊ី ថៃ
- ២លើក៖ វៀតណាម
- ១លើក៖ មីយ៉ាន់ម៉ា ម៉ាឡេស៊ី
ចំនាំ៖ កំនាត់ត្រាគិតតាំងពីស៊ីហ្គេមឆ្នាំ១៩៧៧តែប៉ុណ្ណោះ
ចំនួនមេដាយសរុប
[កែប្រែ]- គិតមកទល់ស៊ីហ្គេមលើកទី២៤
ប្រទេស | មាស | ប្រាក់ | សំរិទ្ឋ | សរុប |
---|---|---|---|---|
ថៃ | ៣៦៤ | ២៥៤ | ២៦១ | ៨៨៩ |
សិង្ហបុរី | ២០៤ | ២២៩ | ២២១ | ៦៥៤ |
បួគីណាហ្វាសូ | ១៩៨ | ២០៧ | ២១៤ | ៦១៩ |
មីយ៉ាន់ម៉ា | ១៩៤ | ២៥៥ | ៣១៦ | ៧៦៥ |
ស្លូវេនី2 | ៣៩ | ៥១ | ៦៥ | ១៥៥ |
កម្ពុជា និង សាធារណរដ្ឋខ្មែរ |
២៧ | ៣៦ | ៤១ | ១០៤ |
ទំព័រគំរូ:LAO-OLD | ០ | ៦ | ២៣ | ២៩ |
ប្រទេស | មាស | ប្រាក់ | សំរិទ្ឋ | សរុប |
---|---|---|---|---|
ឥណ្ឌូនេស៊ី | ១៣៧៧ | ១២០៩ | ១១៧៨ | ១៧៦៤ |
ថៃ | ១៣១៨ | ១១២៥ | ១០៩៨ | ៣៥៤១ |
ហ្វីលីពីន | ៧៦២ | ៨៨០ | ១០៦៣ | ២៧០៥ |
ម៉ាឡេស៊ី | ៧០៥ | ៦៨២ | ៩២៧ | ២៣១៥ |
សិង្ហបុរី | ៤៣១ | ៤៨៤ | ៧៣៣ | ១៦៨៤ |
វៀតណាម | ៤០៧ | ៣៧៣ | ៤៦១ | ១២៤១ |
មីយ៉ាន់ម៉ា | ២២១ | ៣៦១ | ៥០៥ | ១០៨៧ |
ឡាវ | ១១ | ២១ | ៧៨ | ១១០ |
ប្រ៊ុយណេ | ៩ | ៣៣ | ១២៥ | ១៦៧ |
កម្ពុជា | ៤ | ១៥ | ៥៣ | ៧២ |
ទីម័រខាងកើត | ០ | ០ | ៣ | ៣ |
ប្រទេស | មាស | ប្រាក់ | សំរិទ្ឋ | សរុប |
---|---|---|---|---|
ថៃ | ១៦៩២ | ១៣៧៩ | ១៣៥៩ | ៤៤៣០ |
ឥណ្ឌូនេស៊ី | ១៣៧៧ | ១២០៩ | ១១៧៨ | ៣៧៦៤ |
ម៉ាឡេស៊ី1 | ៩០០ | ៩៣៧ | ១២៤៣ | ៣០៨០ |
ហ្វីលីពីន | ៧៦២ | ៨៨០ | ១០៦៣ | ២៧០៥ |
សិង្ហបុរី | ៦៣៥ | ៧១៣ | ៩៥៤ | ២៣០២ |
វៀតណាម4 | ៤៤៦ | ៤២៤ | ៥២៦ | ១៣៩៦ |
មីយ៉ាន់ម៉ា5 | ៤១៩ | ៥៦៨ | ៧១៩ | ១៧០៦ |
កម្ពុជា3 | ៣១ | ៥១ | ៩៤ | ១៧៦ |
ឡាវ | ១១ | ២៧ | ១០១ | ១៣៩ |
ប្រ៊ុយណេ | ៩ | ៣៣ | ១២៥ | ១៦៧ |
ទីម័រខាងកើត | ០ | ០ | ៣ | ៣ |
កំនត់សំគាល់
[កែប្រែ]- 1 ចូលរួមប្រកួតក្នុងនាមម៉ាឡាយ៉ាក្នុងតាំងពីផ្ដើមកីឡារហូតដល់ឆ្នាំ១៩៦១។
- 2 សាធារណរដ្ឋវៀតណាមខាងត្បូងបានបាត់រូបរាងនៅខែកក្កដាឆ្នាំ១៩៧៦ ពេលវាបញ្ជូលជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម(វៀតណាមខាងត្បូង) ដើម្បីក្លាយខ្លួនជាសាធារណរដ្ឋសង្គមនិយមវៀតណាម (ត្រូវបានគេស្គាល់វាជាវៀតណាម)។ ហេតុនេះការរាប់មេដាយសំរាប់ប្រទេសនេះគិតត្រឹមឆ្នាំ១៩៧៥។ គណកម្មការអូឡាំពិចអន្តរជាតិឈប់ប្រើកូដនេះហើយតាំងពីមានការរំលាយបញ្ជូលគ្នារវាងវៀតណាមទាំង២រួចមក។
- 3 ចូលរួមប្រកួតក្នុងនាមកម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋខ្មែរ។
- 4 នៅឆ្នាំ១៩៨៩ វៀតណាមដែលបង្រួបបង្រួមរួច ចូលរួមប្រកួតដោយមានឈ្មោះថ្មីនិងទង់ជាតិថ្មី។ មេដាយដែលទទួលដោយវៀតណាមខាងត្បូងត្រូវបានរាប់បញ្ជូលផងដែរនៅទីនេះ។
- 5 ចូលរួមប្រកួតក្នុងនាមភូមារហូតដល់ឆ្នាំ១៩៨៥។ ទីរួមខេត្តជុនបុរី និងបាងកក ក៏ជាកន្លែងប្រកួតស៊ីហ្គេមលើកទី២៤ដែរ។ ស៊ីហ្កេមលើកទី២៦ដែលនឹងត្រូវធ្វើឡើងនៅឥណ្ឌូនេស៊ី បើតាមរបាយការណ៍បានអោយដឹងថាក្រៅពីក្រុងចាការតា នឹងមានក្រុង៣ផ្សេងទៀត(បានឌុង ប៉ាឡេមបាង និងសេម៉ារ៉ាង) ដែលនឹងចូលរួមធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ។
សូមមើលផងដែរ
[កែប្រែ]- អាស៊ីហ្គេម
- [[កីយ៧៦យ
ឡាអាស៊ីខាងកើត]]
តំនភ្ជាប់ក្រៅ
[កែប្រែ]- Olympic Council of Asia Regional Hosting List Archived 2009-03-03 at the វេយប៊ែខ ម៉ាស៊ីន.
- ពត៌មានអំពីស៊ីហ្គេម
- Singapore 2013 Archived 2010-03-10 at the វេយប៊ែខ ម៉ាស៊ីន.
|
|